សភាអាមេិកស្នើតែងតាំងសកម្មជនដើម្បីប្រជាធិបតេយ្យហុងកុងជាជ័យលាភីរង្វាន់ណូបែលសន្តិភាព
សមាជិកសភាអាមេរិក១២រូបមកពីបក្សសាធារណៈរដ្ឋនិងបក្សប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍មុន បានសុំស្នើគណៈកម្មាធិការរង្វាន់ណូបែល ឲ្យតែងតាំងសកម្មជននៃចលនាប្រជាធិបតេយ្យនៅហុងកុង ជាជ័យលាភីរង្វាន់ណូបែលសន្តិភាពនៅខែតុលាខាងមុខ។ សកម្មជនហុងកុងដែលបានតស៊ូមតិយ៉ាងគគ្រឹកគគ្រេងនៅក្នុងឆ្នាំ២០១៤ ដើម្បីទាមទារឲ្យមានកំណែទម្រង់នយោបាយមួយដើម្បីប្រជាធិបតេយ្យនៅហុងកុង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
នៅក្នុងលិខិតមួយជូនដល់គណៈកម្មាធិការខាងរង្វាន់ណូបែល សមាជិកសភា អាមេរិកទាំងខាងបក្សសាធារណៈរដ្ឋនិងបក្សប្រជាធិបតេយ្យ បានវាយតម្លៃថា “សកម្មជននៃចលនាដើម្បីប្រជាធិបតេ្យនៅហុងកុង ដែលមានឈ្មោះ Joshua Wong, Nathan Law, និង Alex Chow ត្រូវតែផ្តល់កិត្តិយសដល់ពួកគេដោយទទួលស្គាល់ចំពោះការតស៊ូប្រឹងប្រែងរបស់ពួកគេដោយសន្តិភាពដើម្បីនាំមកនូវកំណែទម្រង់នយោបាយនិងសិទ្ធក្នុងការសម្រេចចិត្តដោយខ្លួនឯងនៅហុងកុង។
សមាជិកសភាអាមេរិក បានអះអាងទៀតថា “សកម្មជនហុងកុងទាំង៣រូប ក៏ព្រមទាំងអ្នកចូលរូមទាំងអស់នៅក្នុងចលនាដើម្បីប្រជាធិបតេយ្យនៅហុងកុង គឺតំណាងនូវការប្រាថ្នាចង់បានសុខសន្តិភាពរបស់ពលរដ្ឋហុងកុងដែលទាមទារស្វ័យភាព ការរក្សាទុករបៀបរបបរស់នៅរបស់ពួកគេនិងការសម្រេចបានរបបលិទ្ធប្រជាធិបតេយ្យនៅហុងកុង។
សកម្មជនដើម្បីប្រជាធិបតេយ្យហុងកុងទាំង៣រូបនេះ ត្រូវបានតុលាការនៅហុងកុង ផ្តន្ទាទោសកាលពីខែសីហាឆ្នាំ២០១៧ ឲ្យជាប់ឃុំឃាំងក្នុងពន្ធនាគារ ពី៦ខែទៅ៨ខែក្នុងតួនាទីរបស់គេនៅក្នុងចលនាបាតុកម្មនៅហុងកុង។ ម្យ៉ាងទៀត សកម្មជនពីររូប គឺ Joshua Wong និងNathan law ធ្លាប់បានបង្កើតនូវគណបក្សមួយឈ្មោះ Demosisto ដែលធ្វើយុទ្ធនាការដើម្បីឯករាជ្យនៅហុងកុងនិងសិទ្ធរបស់ហុងកុងនៅក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងអោយបាននៅមុនឆ្នាំ ២០៤៧។
គួររំលឹកថា ហុងកុង ត្រូវបាន អង់គ្លេសប្រគល់អោយចិនវិញនៅឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ”ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ដែលអនុញ្ញាតអោយហុងកុងមានសិទ្ធិមួយផ្នែកក្នុងការរៀបចំនិតីបញ្ញាត្តិនិងសិទ្ធិមួយចំនួនដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងសិទ្ធិធ្វើបាតុកម្មជាដើម។ កិច្ចព្រមព្រៀងនេះ មានប្រសិទ្ធភាពរហូតត្រឹមឆ្នាំ២០៤៧។
សមាជិសភាអាមេរិកទាំង៣រូប ក៏បានគូសបញ្ជាក់ផងដែរ ពីកំហឹងនិងការសងសឹករបស់គណៈកម្មាធិការរង្វាន់ណូបែលនៅក្នុងការប្រឆាំងទល់នឹងគណបក្សកុម្មុយនិស្តនិងរដ្ឋាភិបាលចិន ដោយបានប្រគល់រង្វាន់ណូបែលសន្តិភាពដល់អ្នកទោសនយោបាយចិនដ៏ល្បីឈ្មោះម្នាក់ គឺលោក Liu Xiaobo ក្នុងឆ្នាំ២០១០។ ជ័យលាភីរង្វាន់ណូបែលសន្តិភាបរូបនេះ ត្រូវបានអាជ្ញាធរចិនផ្តនា្ទទោសកាលពីឆ្នាំ២០១៧និងបានទទូលអានិច្ចកម្មនៅក្នុងខែកក្កដាឆ្នាំ២០១៧នោះដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ