អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ប៉ូលីស​​​​​​​​ Aceh ​​​​ចាប់​​​ខ្លួន​​​​​ពួក​​​​​​បុរស​​​​​​​​​​​​​​កែ​ភេទ​​​​​​​​​​​​​​ជា​​​​ស្ត្រី​​​​ដោយ​​​​​​​​​​​​ចាប់​​​កាត់​​សក់​​​និង​​​​​​​អោយ​ស្លៀកពាក់​​​​​ជា​​​បុរស​​​​

នៅ​ឥណ្ឌូណេស៊ី ប៉ូលីស​នៅ​ខេត្ត​ Aceh បាន​​ចាប់​​ខ្លួន​ពួក​​​បុរស​​កែ​ភេទ​ជា​ស្ត្រី​នៅតាម​ហាង​កែសម្ជស្សនានា ដោយ​​​បានបង្ខំ​ឲ្យពួកគេ ​​​​កាត់​សក់​​និង​​​​ស្លៀកពាក់​​ខោអាវ​​ជា​បុរស​​​​​។ Aceh គឺ​ជា​ខេត្ត​តែ​មួយ​គត់​របស់​ឥណ្ឌូណេស៊ី ដែល​​អនុវត្ត​​ច្បាប់​អ៊ីស្លាម la Charia ​ដ៏​តឹងរ៉ឹង​​បំផុត។

បុរស​​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ​ដោយ​ហេតុការ​រួម​ភេទ​ជាមួយ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​នៅ ​Banda Aceh ខេត្ត Aceh​ ប្រទេស​​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ទី​ ២៣​​ឧសភា​ឆ្នាំ​២០១៧​
បុរស​​ជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​ត្រូវ​បាន​គេ​ប្រកាស​ជា​សាធារណៈ​ដោយ​ហេតុការ​រួម​ភេទ​ជាមួយ​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​នៅ ​Banda Aceh ខេត្ត Aceh​ ប្រទេស​​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃ​ទី​ ២៣​​ឧសភា​ឆ្នាំ​២០១៧​ REUTERS/Beawiharta/File Photo
ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​​នេះ បាន​កើត​ឡើង​បន្ទាប់ពី​ប្រតិបត្តិការ​មួយ​របស់​ប៉ូលីស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​អាទិត្យ​មុន​​នៅ​ក្នុង​ហាង​កែ​សម្ជស្ស​មួយ​នៅ​ខេត្ត​ Aceh​។ ខេត្ត​នេះ ​ជា​ស្រុក​អភិរក្ស​និយម​​ដែល​​ប្រកាន់​សាសនា​អ៊ីស្លាម​ដ៏​តឹងរ៉ឹង​​បំផុត​និង​​ស្ថិត​នៅ​លើ​ចំណុច​ខ្ពស់​ក្នុង​ភាគ​ខាង​​ជើង​នៃ​កោះ Sumatra។

នៅ​​ខណៈ​ពេល​ដែល​ប៉ូលីស ​ចាប់​បញ្ជូន​ពួក​បុរស​ដែល​កែ​ភេទ​ជា​ស្រ្តី​ទៅ​កាន់​ស្នងការ​ប៉ូលីស​ ប្រជាជន​ក្នុង​ស្រុក​រាប់​សិប​នាក់ បាន​នាំគ្នា​ប៉ុន​ប៉ង​​វាយប្រហារ​​ទៅ​លើ​បុរស​កែ​ភេទជាស្ត្រី​​ទាំង​នោះ​ដែល​​ធ្វើការ​នៅ​ក្នុង​ហាង​កែ​សម្ផស្ស។ ពួក​​អ្នកស្រុក​ ​ថែម​ទាំង​​បាន​​ចោទ​​ប្រកាន់​​ថា ​ពួក​ខ្ទើយ​ទាំង​អស់នោះ​ បាន​រំលោភ​​ច្បាប់​អ៊ីស្លាម។​

បន្ទាប់មក ប៉ូលីស បាន​ចាប់​ផ្តើម​កាត់​សក់​ក្បាល​​ពួក​គេ ​ដោយ​ចាប់​​បង្ខំ​ឲ្យ​​​​​​​ស្លៀក​ពាក់​​ខោ​អាវ​​​ប្រុស​​ឡើង​​វិញ​​និង​​អោយ​​​ប្រឹង​​និយាយ​​រហូត​​ដល់​​ឮ​​សម្លេង​ជា​បុរស​​វិញ។

ទន្ទឹមនេះ មេ​ប៉ូលីស​ម្នាក់​បាន​ប្រាប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា ​ពួកគាត់ បាន​ទទួល​ព័ត៌មាន​​ជា​ច្រើន​ពី​​ស្ត្រី​ៗ​ជា​មាតា ដែល​បាន​អះអាង​​ថា កូន​ប្រុសៗ​​របស់​ពួក​គាត់​ ​ត្រូវ​បាន​ពួក​ខ្ទើយ​ ​ឆាឆៅ​និង​​លូក​លាន់លេងសើច​ដោយ​ឥត​ញញើតញញើម​ឡើយ។

មេ​ប៉ូលីស​ បាន​ថ្លែង​បន្ថែម​ទៀត​​ថា ឥឡូវ​នេះ ​បុរស​ដែល​កែភេទ​​ជា​ស្ត្រី​ ​កាន់តែ​​​កើន​ចំនួន​​ច្រើន​​ឡើងៗ​​​នៅ​ខេត្ត Aceh ដែល​គាត់​ក៏​ពុំ​ចង់​ឃើញ​ហេតុការណ៍​នេះ​កើតឡើងតទៅ​ទៀត​​​ទេ​។

ទន្ទឹមនេះ ក្រុម​អ្នកការពារ​សិទ្ធិ​សហគមន៍​​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​​ឥណ្ឌូណេស៊ី​ បាន​​រិះគន់​ប៉ូលីស​ Aceh ​​យ៉ាង​ខ្លាំងក្លា​នៅ​ក្នុង​ការ​ចាប់​ខ្លួន​នោះ​ ។

ឆ្នាំមុន​នៅ​ Aceh​ ដែរ បុរស​ពីរ​​រូប​ដែល​អាយុ​ប្រមាណ​ជា ២០ ឆ្នាំ ត្រូវបាន​គេ​វាយ​សំពង​ជា​សាធារណៈ ដោយហេតុ​តែ​មាន​ទំនាក់​ទំនង​ផ្លូវ​ភេទ​ជាមួយ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ហើយ​កាលពី​ពាក់​កណ្តាល​ខែ​មករា​នេះដែរ​ អ្នក​កាន់​សាសនា​គ្រឹស្ត​មួយ​រូប ក៏​ត្រូវ​គេ​វាយ​សំពង​ដែរ​ដោយ​សារ​​គាត់​បាន​លក់​ស្រា​ដែល​ពួក​អ៊ីស្លាម​ចោទ​ថា​ជា​ការ​រំលោភ​លើ​ច្បាប់​អ៊ីស្លាម la Charia ។​

សូមបញ្ជាក់ថា បណ្តា​ប្រទេស​នៅ​តំបន់​ភូមិភាគ​អាស៊ី​អគ្នេយ៍ បាន​ទទួល​ស្គាល់​ស្រប​ច្បាប់​ចំពោះ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​លើកលែង​តែ​​ខេត្ត Aceh តែ ​ប៉ុណ្ណោះ​គត៉​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ