rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សិង្ហបុរី ចរាចរណ៍

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​សិង្ហបុរី​ចាត់​​វិធានការ​​​​​​តឹងរ៉ឹង​​បំផុត​​​ដើម្បី​​​កាត់​​​បន្ថយ​​​​ចំនួន​​​​រថយន្ត​​​បើកបរ​នៅ​​​​លើ​​​ដង​​ផ្លូវ​​​ក្នុង​​​ទីក្រុង​​

media
singapour REUTERS/Woo Yiming

វិធានការ​ទាំង​នោះ​មាន​ជា​អាទិ៍ កំរិត​​​ចំនួន​រថយន្ត​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរ​នៅ​លើ​ដង​ផ្លូវ ​តម្រូវ​ឱ្យ​បង់​ប្រាក់​អាជ្ញាប័ណ្ណ (បង់​សិទ្ធិ​បើកបរ​លើ​ផ្លូវ) ប្រមាណ​ជា​ ៣​ម៉ឺន​១.000 អឺរ៉ូ​ក្នុង​រថយន្ត​មួយ​គ្រឿង។ សិង្ហបុរី មិន​ខ្លាច​នឹង​ប្រើ​វិធានការ​ក្តៅ​ខ្លាំង ព្រោះ​សំអាង​ថា បាន​ចំណាយ​ប្រាក់​រាប់​លាន​ដុល្លារ ​អភិវឌ្ឍន៍​សេវា​ដឹក​ជញ្ជូន​សាធារណៈ ។

 


ចរាចរណ៍​នៅសិង្ហបុរី ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​ឥត​ទាន់​មាន​ការ​កក​ស្ទះអ្វីធំ​ដុំ​ទេ​ បើប្រៀប​ធៀបទៅ​នឹង​ទីក្រុង​ដទៃ​ទៀត​​នៅ​ក្នុង​តំបន់​អាស៊ី​ភូមិ​ភាគ​អាគ្នេយ៍​ ដូច​យ៉ាង​បាងកក Jakarta ឬ ក៏ទីក្រុង​ម៉ានីល​ ​ដែលការ​​កក​ស្ទះ​ចរាចរណ៍បាន​​ក្លាយ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ។

ប៉ុន្តែដើម្បី​ជា​កិច្ច​ការពារ​ ! សិង្ហបុរី​បាន​ចេញ​​វិធានការ​រឹតត្បឹត​ដ៏​សែន​តឹងរ៉ឹង ហាម​មិន​អោយ​មាន​រថយន្ត​បើកបរ​ក្នុង​ចំនួន​ដ៏​ច្រើន​ពេក​នៅ​លើ​ផ្លូវ​​ក្នុង​​ទីក្រុង។ ជា​វិធានការ​ដែល​វាយ​សំដៅ​លើ​ហោប៉ៅ​​របស់​អ្នក​​បើក​បររថយន្ត ដោយ​តម្រូវ​អ្នក​បើក​បរ​បង់​សិទ្ធិ​​​ដែលមាន​តម្លៃ​ស្មើ​ជិត​នឹង​តម្លៃ​រថយន្ត​អាល្លឺម៉ង់​ធុន​មធ្យម​មួយ​គ្រឿង។

​​អ្នក​បើក​យានយន្ត ​មិន​គ្រាន់​​តែ​​ត្រូវ​មានបណ្ណ​បើក​បរ​ Permis និង​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​ត្រូវ​តែ​ធ្វើការ​សុំ​សិទ្ធ​បើកបរ​នៅ​ក្នុងទីក្រុង​ថែម​ទៀត។​ តម្លៃ​នៃ​ការ​ទិញ​អាជ្ញាប័ណ្ណ បើកបរ មាន​តម្លៃ​ជិត​៥​ម៉ឺន​ដុល្លារ​សិង្ហ​បុរី ឬ​ស្មើ​នឹង​៣​ម៉ឺន​១០០០​អឺរ៉ូ ដែល​អោយនាំ​អោយ​តម្លៃ​លក់​រថយន្ត Toyota Corolla មួយ​គ្រឿង​ឡើង​ដល់ ១១ម៉ឺន​៤០០០​ដុល្លារ​សិង្ហបុរីឬ​ស្មើនឹង ៧ម៉ឺន​២០០០​អឺរ៉ូ។​

ការ​តម្រូវ​ឲ្យ​ប្រជាជន​សុំ សិទ្ធិ​​បើកបរ​បែប​នេះ ​អាច​ធ្វើ​ទៅ​បាន​ តែ​នៅ​ក្នុង​ប្រទេសសិង្ហបុរី​ តែ​ប៉ុណ្ណោះ ព្រោះ​ថា ប្រជាជន​សិង្ហបុរី ​មាន​ទម្លាប់​​គោរព​វិន័យ និង​​អនុវត្ត​​ច្បាប់​ដ៏​សែន​តឹង​រឹង​​រួច​ទៅ​ហើយ ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ស្ថិត​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត ! ​រីឯ​ការ​ប្រព្រឹត្ត​បទ​ល្មើស​វិញ ក៏​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរដែរ ​អំពើ​​អសីលធម៌ គ្មាន​សុវជីវធម៌​ក្នុង​​ការ​រស់​នៅ​ ឬ​បើកបរ ដូចជា ការ​ក្រវាត់ចោល​ក្រដាស​នៅ​លើ​ដី ​​ឬ​ក៏​ការ​គូសវាស​តាម​ទីធ្លា​សាធារណៈ​ជាដើម សុទ្ធ​តែ​រងការ​ពិន័យ​យ៉ាង​ខ្លាំង។

ប៉ុន្តែ​ទោះជាយ៉ាងណាក្តី គំរូ​អាជ្ញាប័ណ្ណ​តែ​មួយ​គត់​នេះ ត្រូវ​បាន​គេ​រិះគន់​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​ហេតុ​តែ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​ កាន់​តែ​ខ្លាំង​ឡើងៗ ជា​ពិសេស​​នៅ​ពេល​ម៉ោង​ចេញពីធ្វើការ​​ និងបាន​ធ្វើ​ឱ្យតម្លៃ​រថយន្តឡើង​ថ្លៃ​ខ្លាំង បន្ទាប់ពី​អាជ្ញាធរ បាន​ផ្អាក​កំរិត​ចំនួន​យានយន្តទាំងអស់ដែលបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចរាចរណ៍។ ជាង​នេះទៀត​ សេវា​​ដឹក​ជញ្ជូន​សាធារណៈ ក៏​មាន​បញ្ហា​ច្រើន ជាប់ស្ទះ​ផង និង​ជួនកាល​​ខូច​ទៀត៕