rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

​វិបត្តិ​រ៉ូហ៊ីងយ៉ា៖ ចិន​ស្នើ​ដំណោះស្រាយ​បី​ដំណាក់

ដោយ អៀង សុខម៉ិញ

ការ​ជ្រោម​ជ្រែង​ស្វែង​រក​​​ដោះស្រាយឱ្យ​​​វិបត្តិ​រ៉ូហ៊ីងយ៉ា​បានចាប់​​អណ្តែត​ឡើងលើក​ឆាក​អន្តរជាតិ។ ជំនួប​កំពូល​អាស៊ី-អឺរ៉ុប ដែល​បាន​ចាប់​បើក​នៅ​ថ្ងៃ​ចន្ទ​នេះ សម្រាប់​រយៈ​ពីរ​ថ្ងៃ បាន​ជួប​ជជែកច្រើន​ ​អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍ជនជាតិ​រ៉ូហ៊ីងយ៉ា​មក​ភូមា​វិញ។ ចំណែក​​ចិនក៏​​បាន​លើក​សំណើ​បី​ចំណុច​ ដែល​អាច​នាំ​ភូមា និង​បង់ក្លាសដែស​ ឱ្យ​ចាក​ចេញ​ពីភាព​ទ័លច្រកអន្តោប្រវេសន៍​បាន។

ជំនួប​កំពូល​អាស៊ី-អឺរ៉ុប​ថ្ងៃ​នេះ ជា​វេទិកាអន្តរក្រសួង​​លើកទី ១៣ ​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​នៅ​អាស៊ី បាន​ទទួល​ការ​ចូល​រួម​​ជាង​៥០​ប្រទេស។ ជំនួប​ “​ពិភាក្សា​អាស៊ី-អឺរ៉ុប” ឬ​ហៅកាត់​ថា ASEM តែង​រៀង​ចំ​ធ្វើ​ឡើង ជា​រៀង​រាល់​ពី​រ​ឆ្នាំម្តង ដើម្បី​​រឹត​ចំណង​​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ រវាង​ទ្វីប​ទាំង​ពីរ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ជំនួប​មាន​លក្ខណៈ​ពិសេស​ដោយ​​ភាគី​​អឺរ៉ុប​បានស្នើ ​ឧទ្ទិសវេទិកានេះ​ដល់​​បញ្ហា​រ៉ូហ៊ីងយ៉ា។

​អឺរ៉ុបមក​លើក​ចិត្ត​ មិន​មែន​មកដាក់​សម្ពាធ

លោកស្រី​អ៊ុង សានស៊ូជី និង​ប្រមុខ​ការ​ទូត​សហភាព​អឺរ៉ុប ក្នុង​ជំនួប​កំពូល​អាស៊ីអឺរ៉ុប នៅភូមា © Reuters

ជំហរ​​ដ៏​ចម្បង​របស់​អឺរ៉ុប គឺ​រក្សា​អន្តរកាល​ប្រជាធិបតេយ្យ​នៅភូមា ដែល​អាច​ផុយ​បាក់​ដោយ​សារ​វិបត្តិ​រ៉ូហ៊ីងយ៉ា។ តាម​រយៈ​ប្រសាសន៍​របស់​លោកស្រី ប្រមុខ​ការទូត​សហភាព​អឺរ៉ុប Federica Mogherini ដែល​ទើប​បាន​ជួប​ពិភាក្សា​រួច​ជាមួយ​លោកស្រី​ប្រមុខ​ការ​ទូត​ភូមា អ៊ុង សានស៊ូជី អឺរ៉ុបគ្មាន​ជំហរ​នយោបាយជ្រៀតជ្រែក ឬ​​ចង់​ដាក់​សម្ពាធ​លើ​ភូមា និង​រដ្ឋាភិបាល​ស៊ីវិល​​ថ្មី​ថ្មោង​នេះ​ទេ ប៉ុន្តែ​ការ​ដែល​អឺរ៉ុប​មក​ជជែក​ពិភាក្សា​ជាមួយ​ភូមា រឿង​រ៉ូហ៊ីងយ៉ា​ថ្ងៃ​នេះ មក​ពី​ចង់​ដើរ​តួ​ជា​អ្នក​បើក​ផ្លូវ បើក​ឱកាស​ឱ្យ​មាន​កិច្ច​ចរចា។

វេទិកា​ថ្ងៃ​នេះ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​​​ភូមា និង​បង់ក្លាដែស​ ធ្វើ​ការ​រួមគ្នា ចូល​តុ​ចរចា​គ្នា​។ ជា​ការ​ចរចា ដោយ​មាន​ការគាំទ្រ​ពី​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ដើម្បី​ឈាន​ទៅ​សម្រេច​ការ​ចុះ​​កិច្ចព្រមព្រៀងស្តី​អំពី​ការបញ្ជូន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាពី​បង់ក្លាដែស ឱ្យ​ត្រលប់​មក​ភូមា ជា​ដី​កំណើត​របស់​ពួក​គេ​វិញ។ ឯ​ចំណែក​រដ្ឋមន្ត្រីការបរទេស​បារាំង ដែល​​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​វេទិកា​នោះ​ដែរ បាន​ផ្តល់​តម្លៃ​ខ្លាំង​ដល់​ស្វែង​រក​ច្រក​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ជនភៀស​ខ្លួន។

តាំ​ងតែ​ពី​ខែ​សីហា​មក មាន​ជនរ៉ូហ៊ីងយ៉ា ជាងកន្លះលាន​នាក់ រស់​នៅ​រដ្ឋ​រ៉ាក់ឃីន ភាគខាង​លិច​ប្រទេស​ភូមា បាន​នាំ​គ្នា​រត់​គេច​ពី​ប្រតិបត្តិការ​យោធា​បង្ក្រាប​ដ៏​ហិង្សា​ ទាំង​ហ្វូងៗ​សំដៅ​ប្រទេស​បង់ក្លាដែស​ ​ជិត​ខាង​ ដែលមាន​ទំនៀមទំលាប់​ប្រពៃណី​សាសនា​អ៊ីស្លាម​​ដូច​គ្នា។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា បង់ក្លាដែល​លែង​មាន​សមត្ថភាព​ទទួល​​ពួក​គេ ព្រោះ​បង់ក្លាដែស​បាន​ទទួល​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​មួយ​លាន​នាក់​រួច​ទៅ​កាល​ពី​ឆ្នាំ​ទៅ។ ទើប​វិបត្តិ​នេះ​បាន​ក្លាយ​ជា​បញ្ហា​មនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​បំផុត មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិមនុស្សជាតិ។

បង់ក្លាដែស​ប្រទេស​អ្នក​ទទួល​ជនភៀស​ខ្លួន​បាន​ប្រឹង​និង​បន្ត​ចរចា​ជាមួយ​ភូមា​រហូត​មក​ ដើម្បី​បញ្ជូន​ជនជាតិ​រ៉ូហ៊ីយ៉ា​ត្រលប់​ទៅ​កន្លែង​កំណើត​វិញ ប៉ុន្តែ​ការ​​ចរចា​មាន​ដំណើរដូច​អូស​ឬស្សី​បញ្ច្រាស​ចុង។ ខាង​យោធា​ភូមា​បដិសេធ​​សំណើរបស់​បង់ក្លាដែស។

​ភូមា​-បង់ក្លាដែស ទទួលយក​ដំណោះស្រាយ​របស់​ចិន

ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​ និង​ចូល​រួម​ជំនួប​កំពូល​អាស៊ី​អឺរ៉ុប​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ចិន វង់​ យី ក៏​បាន​កាន់​គម្រោង​​ដំណោះស្រាយ បី​ដំណាក់​​មក​ជាមួយផង។

ប្រមុខ​ការទូត​ចិន លោក Wang Yi ក្នុង​វេទិកា 13th Asia Europe Foreign Ministers Meeting (ASEM) © Reuters

សម្រាប់​លោក​ប្រមុខ​ការទូត​ចិន ដំណាក់កាល​ទី​មួយ ត្រូវ​មាន​ការ​ឈប់​បាញ់​ទាំង​ស្រុង ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​អាច​រស់​នៅ​បាន​ដោយ​សន្តិភាព និង​គ្មាន​ការ​ភ័យភិត​រុញ​ច្រាន​ឱ្យ​រត់​ភៀស​ខ្លួន។ មាន​ការ​ឈប់​បាញ់ហើយ ត្រូវ​មាន​ការ​ចរចា​ទ្វេភាគី​​រវាង​ភូមា​និង​បង់ក្លាដែស​ទៀត ដើម្បី​រក​ច្រក​ចេញ។ ហើយ​ដំណាក់កាលទី​បី ដែល​ជា​ដំណាក់កាល​ចុងក្រោយ ​គឺ​ប្រទេស​ទាំង​ពីរ​ត្រូវ​ធ្វើ​ការ​រួម​គ្នា​ស្តី​ពី​ការ​ស្រាយ​ជម្លោះ​សម្រាប់​រយៈ​ពេល​វែង ពោល​គឺ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​រដ្ឋ​រ៉ាឃីន ដោយ​មាន​ជំនួយ​​​​អន្តរជាតិ​​។

ស្ថានភាព​ពេល​នេះ ហាក់​សឹង​អាច​ចាត់​ទុកបាន​ថាជា​​​ដំណាក់កាលទី​មួយ​ហើយ ! ដូច្នេះ​ដល់​វេលា​ដែល​ភាគី​ភូមា​និង​បង់ក្លាដែស ចាប់​ផ្តើម​​គិត​គូរ​ជជែក​គ្នា​អំពី ការ​វិល​ត្រលប់​របស់​ជនភៀស​ខ្លួន​ហើយ។ ហើយ​បើ​មាន​ការ​ព្រមព្រៀង​គ្នា គេ​ត្រូវ​ចុះ​ហត្ថលេខា​ភ្លាម ! នេះជា​ការ​គូស​បញ្ជាក់បន្ថែម​​របស់​លោក វង់ យី ដែល​ក៏​បាន​អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​ និង​អង្គការ​សហប្រជាជាតិ​ជួយ​ចូក​ជួយ​ចែវ​ រៀប​ចំ​​លក្ខខណ្ឌ​ចាំ​បាច់​ និង​សម្រួល​ស្ថានការ​ណ៍ឱ្យ​ ប្រទេស​ទាំង​ពីរ​ឱ្យ​សម្រេច​បំណង​នេះបាន។ ​

ដោយ​គ្មាន​ការ​ភ្ញាក់ផ្អើល ​សំណើ​របស់​ចិននេះ ត្រូវ​បាន​បង់ក្លាដែសនិង​ភូមា ព្រម​ទទួល​យកហើយ ! ព្រោះ​ចិន​ជា​អ្នក​គាំទ្រ​​ដ៏​សំខាន់​របស់​ភូមា ដែល​​​​ឯកា​លើ​ឆាក​អន្តរជាតិ និង​ជា​អ្នក​​វិនិយោគ​លំដាប់​ទី​មួយនៅ​ក្នុង​ប្រទេស​ភូមា។ ​កាលពី​សប្តាហ៍​មុនទៀត​ ​ ចិន​បានចេញ​មុខ​​ជំទាស់​និង​រារាំង​មិន​ឱ្យ​អង្គការ​សហប្រជាជាតិ​ចេញ​សេចក្តី​សម្រេច​បាន​ថ្កោលទោសភូមា​ទេ៕

អ.ស.ប. លើក​ពេល​អនុម័ត​សេចក្តី​សម្រេច​ទាមទារ​បទ​ឈប់បាញ់​នៅ​ស៊ីរី

លែង​មាន​វិភាគទាន​របស់អង់គ្លេស ​អឺរ៉ុប​ត្រូវ​រិះរក​ថវិកា​​ថ្មី​មក​បង្រ្គប់​​ការខ្វះខាត​

អគ្គលេខាធិការ​អសប៖ សោកនាកដម្ម​នៅ ហ្គូតា ជា​នរក​នៅ​លើ​ផែនដី

ក្រោម​សម្ពាធ​​​មតិ​​សាធារណជន​​ ​លោក​ដូណាល់ ត្រាំ បន្ទន់​ជំហរ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​អាវុធ​​​

អង្គការសហប្រជាជាតិ​បើក​កិច្ចចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​អន្តោប្រវេសន៍​ពិភពលោក

ហេតុអ្វី បាន​ជារុស្ស៊ី​បិទបាំង ពី​វត្តមាន​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី នៅ​ស៊ីរី?

រដ្ឋអាជ្ញា​អាមេរិក ចោទ​ជនជាតិ​រុស្ស៊ី​១៣​នាក់ ក្នុង​សំណុំ​រឿង​នៃ​ការ​លូកដៃ​របស់​រុស្ស៊ី​មក​ក្នុង​ការ​បោះឆ្នោត​

រឿង​អាស្រូវផ្លូវភេទ​ជា​ស្នាម​ដ៏អាម៉ាស់​មុខ​របស់​​អង្គការមនុស្សធម៌ Oxfam

​អាហ្វ្រិក​ខាងត្បូង មាន​ប្រធានាធិបតី​ថ្មី ជា​ក្តី​សង្ឃឹម​សម្រាប់​សេដ្ឋកិច្ចជាតិ ?

ប៉ូលិស​​អ៊ីស្រាអែល​​ផ្តល់​អនុសាសន៍​​​​​អោយ​ចោទប្រកាន់​នាយករដ្ឋមន្ត្រី​​​​ពីបទ​​​​ពុករលួយ​​​​​​​​​​

ហេតុអ្វី​បាន​ជា​បក្ស​កាន់អំណាច​ជំរុញ​ឲ្យ​ប្រធានាធិបតី​ហ្ស៊ូម៉ា​លាលែង​ពី​មុខតំណែង?

​សន្និសីទ​អន្តរជាតិ​ស្តីពី​ការកសាង​អ៊ីរ៉ាក់ ឡើងវិញ ចាប់​បើក​ធ្វើ​នៅ​កូវ៉ែត

​អ៊ីស្រាអែល​ព្រមាន​អ៊ីរ៉ង់​នៅក្រោយ​យន្តហោះ​ចម្បាំង​របស់​ខ្លួន​ផ្ទុះធ្លាក់​ដោយសារ​មីស៊ីល​ស៊ីរី

JO ព្យុងឆាង ៖ គីមជុងអ៊ុន អញ្ជើញ​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅព្យុងយ៉ាង

កីឡាអូឡាំពិក​រដូវរងា​បើកសម្ពោធ​ជាមួយ​វត្តមាន​របស់​ប្អូនស្រីពៅ​របស់​គីម ជុងអ៊ុន

ឧបទ្វីបកូរ៉េ៖​កូរ៉េខាងជើង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​ពេល​ដែល​កូរ៉េខាងត្បូង​កំពុង​ត្រៀម​សម្ពោធ​កីឡាអូឡាំពិក

យានអវកាស​ដ៏​ខ្លាំង​ជាងគេ​លើ​លោក​ហោះ​ចេញ​ជា​លើក​ទីមួយ ដោយ​ជោគជ័យ

តម្លៃភាគហ៊ុន​នៅ​អាមេរិក​ធ្លាក់​ចុះ​បាន​ធ្វើ​ឲ្យ​ទីផ្សារភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​​ជ្រួលច្របល់

សវនាការ​កាត់ទោស​​​ភេរវជន Salah Abdeslam ​ចាប់ផ្តើម​បើក​នៅ​តុលាការ​ព្រុចសែល

នយោបាយថ្មី​របស់​អាមេរិក​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​បាន​ទទួល​រងការ​រិះគន់​ចាស់ដៃ​ពី​រុស្ស៊ី និង​ចិន