អានតួអត្ថបទ

បាត់ខ្លួន​កាលពី​ឆ្នាំ​២០១៥ អ្នក​រោងពុម្ព​ហុងកុង​ម្នាក់ ទំនង​ជាបាន​ទទួល​សេរីភាព​វិញ

មានដើម​កំណើត​ចិន សញ្ជាតិ​ស៊ុយអែត​ លោក ហ្គី មិនហៃ Gui Minhai បុគ្គលិក​​រោងពុម្ព​ Mighty Current នៅ​ហុងកុង ដែល​បាន​បាត់​ខ្លួន​រួម​គ្នា​ជាមួយ​បុគ្គលិក​រោងពុម្ព​បួន​នាក់​ផ្សេង​ទៀត កាលពី​ចុង​ឆ្នាំ​២០១៥ បាន​រួច​ទោស​ចេញ​ពី​ពន្ធនាគារ​ និង​អាច​ទាក់ទង​មក​គ្រួសារ​បាន​ហើយ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ទទួល​បាន​ នៅ​ថ្ងៃ​សុក្រ​ទី ២៧​តុលា​២០១៧។ ប៉ុន្តែ​ស្ថានការណ៍​នៅ​ច្របូក​ច្របល់​ខ្លាំង​​នៅ​ឡើយ​​ទាក់​ទង​នឹង​សេរីភាព​​របស់​គេ។

រូបថត​អ្នក​​រោង​ពុម្ព​ Mighty Current នៅ​ហុងកុង​ ដែល​បាត់​ខ្លួន​
រូបថត​អ្នក​​រោង​ពុម្ព​ Mighty Current នៅ​ហុងកុង​ ដែល​បាត់​ខ្លួន​ REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

លោក ហ្គី បាន​ជួប​និយាយ​ជាមួយ​កូន​ស្រី តាម​ទូរស័ព្ទ​រយៈ​ពេល​៤០​នាទី កាលពី​ថ្ងៃព្រហស្បតិ៍ និង​ ​បាន​ជួប​ម្តាយ​និង​បងប្អូន ព្រមទាំង​ភរិយា នៅ​​និងបូ Ningbo ក្នុង​ខេត្ត​ស្ហេជាន Zhejiang ! នេះ​បើ​តាមការ​អះអាងរបស់​លោក Jojje Olsson ​អ្នក​កាសែត​និង​អ្នក​និពន្ធ​ស៊ុយអែត ដែល​កំពុង​ស្ថិត​នៅ​កោះ​តៃវ៉ាន់ ដើម្បី​ត្រៀម​ចេញ​សៀវភៅនិយាយ​អំពី​ប្រវត្តិ​របស់​លោក ហ្គី មិនហៃ។

ហើយនៅ​ថ្ងៃ​សុក្រ ​នាង​ជា​កូន​ស្រី ក៏​បាន​អះអាង​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា ពិត​ជា​បាន​ទទួល​​ទូរស័ព្ទ​ឪពុកមែន ប៉ុន្តែនាង​បាន​ព្រលយ​ពាក្យថា​មាន​រឿង​ច្រើន​ទៀត​ត្រូវ​បំភ្លឺ និង​កុំ​អាល​ធ្វើ​សេចក្តី​សន្និដ្ឋាន​អ្វី​លឿន​ពេក។ តាម​ការពិត​ក្រុម​គ្រួសារ​អ្នក​រោងពុម្ព រង់ចាំ​ឃើញ​លោក ហ្គី បាន​ទទួល​សិទ្ធិ​ចាក​ចេញ​ពី​ទឹក​ដី​ចិន​សិន។ ​

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ស៊ុយអែត បាន​គូស​បញ្ជាក់​ព័ត៌មាន​ក្នុង​ន័យ​នេះ​ដែរ តែមិន​ធ្វើ​អត្ថាធិប្បាយ​និង​​មិន​លម្អិតព័ត៌មាន​​​អ្វី​ទាំង​អស់ ព្រោះត្រូវការ​​ពិគ្រោះ​ជាមួយ​អាជ្ញាធរ​ចិន​លើ​​ចំណុច​ចោទ​ជា​ច្រើន។

ហុងកុង​៖ បាត់ខ្លួន​អ្នក​ទទួល​ខុស​ត្រូវ​រោងពុម្ព​ម្នាក់ទៀត

សូម​បញ្ជាក់​ថា លោក ហ្គី មិនហៃ ជា​អ្នក​រោង​ពុម្ព​ Mighty Current នៅ ហុងកុង ដែល​មាន​ឯកទេស​ខាង​បោះសៀវភៅ​រិះគន់​ទិតៀន​របប​កុម្មុយនិស្ត​ចិន​ដីគោក។ លោក​បាន​បាត់​ខ្លួន​ជាមួយ​មិត្ត​រួម​ការងារ​​បួន​នាក់​ផ្សេង​ទៀត ដោយ​ចម្លែក​បំផុត កាលពី​ចុង​ឆ្នាំ​២០១៥។ មួយ​រយៈ​ក្រោម​មក ស្រាប់​លោក​បាន​លេច​មុខ​នៅ​ក្នុង​ពន្ធនាគារ​ចិន ដោយ​អះអាង​ថា​បាន​ត្រលប់​ទៅ​ប្រទេស​​កមណើត​ដើម្បី​ទទួល​ទោស​ជាប់​ឃុំឃាំង​រាប់​ឆ្នាំ​ពី​បទ​បើក​បរ​បុក​និស្សិត​ម្នាក់​ស្លាប់​ក្នុង​ពេល​ស្រវឹង។ ប៉ុន្តែ​​គ្មាន​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​ណា​​ជឿ​​លើ​ពាក្យ​សារភាព​នោះ​ទេ។

នៅ​ឆ្នាំ​២០១៥ លោក​បាន​បាត់​​ខ្លួន​​ ជាមួយ​​អ្នក​រោង​ពុម្ព​៤​នាក់​ផ្សេង​ទៀត ក្នុង​ពេល​ ​ចេញ​ទៅ​វិស្សមកាល​នៅ​ប្រទេស​ថៃ។ គ្មាន​នរណា​ម្នាក់​ដឹង​អ្នក​ទាំង​៥​បាត់​ទៅ​ណា និង​ ត្រូវ​អាជ្ញាធរ​ចិន​យក​ទៅ​ឃុំ​ឃាំង​នៅ​ទីណាទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ