អានតួអត្ថបទ
ភូមា

នៅ​​​​ភូមា​​រណ្តៅ​​ខ្មោច​​រួម​​មួយ​​​ដែល​​មាន​​សាកសព​​ជា​​​អ្នក​​កាន់​​សាសនា​​ហិណ្ឌូ​​​ត្រូវ​បាន​រក​ឃើញ​​

នៅ​​ភូមា​ កងទ័ព​ទើប​បាន​ជូន​ដំណឹង​កាលពី​ថ្ងៃ​អាទិត្យ ថា”​បាន​រក​ឃើញ​រណ្តៅ​កប់​ខ្មោច​រួម​មួយ​ដែល​មាន​សាកសព​​ជា​អ្នក​កាន់​សាសនា​ហិណ្ឌូ​​​ចំនួន​២៨​នាក់​និង​ដែល​ត្រូវ​បាន​ពួក​ភេរវនិយម​​រ៉ូហ៊ីងយ៉ា “ជា​អ្នក​កាប់​សម្លាប់​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​​។ គឺ​ជា​​តំបន់​មួយ​ដែល​​ត្រូវ​​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ចាប់​តាំង​ពី​ជា​ច្រើន​សប្តាហ៍​កន្លង​មក​ហើយ។

ក្មេងស្រី​ ​​រ៉ូហ៊ីងយ៉ា​ដែល​ជាអ្នកភៀសខ្លួន​ រង់ចាំ​ទទួលជំនួយ​​នៅ​ Cox's Bazar ក្នុងប្រទេស​បង់ក្លាដែស​ថ្ងៃ​២៥​សីហា​២០១៧​​
ក្មេងស្រី​ ​​រ៉ូហ៊ីងយ៉ា​ដែល​ជាអ្នកភៀសខ្លួន​ រង់ចាំ​ទទួលជំនួយ​​នៅ​ Cox's Bazar ក្នុងប្រទេស​បង់ក្លាដែស​ថ្ងៃ​២៥​សីហា​២០១៧​​ REUTERS/Cathal McNaughton
ផ្សាយពាណិជ្ជកម្ម

គឺ​ជា​រណ្តៅ​កប់​ខ្មោច​រួម​លើក​ទី​មួយ​ដែល​កងទ័ព​ភូមា បាន​ជូន​ដំណឹង ​ចាប់​តាំង​ពីមាន​ការ​ផ្ទុះ​អំពើ​ហិង្សា​ជា​លើក​​​តំបូង​​​​នៅ​​ថ្ងៃ​ទី​២៥​សីហា ​នៅ​ពេល​ដែល​ក្រុម​បះបោរ​រ៉ូហ៊ីងយ៉ា បាន​ធ្វើការ​វាយប្រហារលើ​​​កង​កម្លាំង​សន្តិសុខ​ភូមា។

ចាប់ពីពេលនោះមក កង​ទ័ព​ភូមា ត្រូវ​បាន​គេ​ចោទ​ប្រ​កាន់ ​រួម​ទាំង​អ.សជផង. ថា​”កងទ័ព​ភូមា​ បាន​ធ្វើប្រតិបត្តិការដើម្បី ​​ជម្រះ​សហគមន៍​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ដែល​ជា​អ្នក​កាន់​សាសនា​មូស្លីម ពីប្រទេស​ដោយ​​ បាន​ដុត​បំផ្លាញ​ ទី​ភូមិ​និង​ផ្ទះ​សម្បែង​​របស់​ពួក​គេ​ ក៏ព្រមទាំង​ធ្វើ​ទុក្ខបុកម្នេញឥតស្រាកស្រាន្ត​។ កត្តា​នេះ​ហើយ​ដែល​បាន​​ជម្រុញ​ឲ្យ​​ប្រជាជនភាគតិច​​រ៉ូហ៊ីងយ៉ា ប្រមាណ​ជា​៤​សែន​៣​ម៉ឺន​នាក់ នាំ​គ្នា​រត់​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​​បង់ក្លាដែស។

នៅ​ក្នុង​ការ​រក​ឃើញ​រណ្តៅ​ខ្មោច​រួម​នេះ ប្រមុខ​កងទ័ព​ភូមា ​បាន​ធ្វើការ​ចោទ​ប្រកាន់​តាម​ទំព័រ​ Facebook របស់​ខ្លួន ថា គឺ​“ពួក​ភេរវជន​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​មូស្លីម ជា​អ្នក​កាប់​សម្លាប់​អ្នក​កាន់​សាសនា​ហិណ្ឌូ។​

រណ្តៅ​កប់​ខ្មោច​រួម​ ដែល​មាន​​សាកសព​អ្នក​កាន់​សាសនា​ហ៊ិណ្ឌូ​ទាំង​ភេទ​ប្រុស​និង​ស្រី​នោះ ​ត្រូវ​បាន​គេ​រក​ឃើញ​​នៅ​ជិត​ភូមិមួយនៅ ក្នុង​តំបន់ Maungdaw ក្នុង​​រដ្ឋ​រ៉ាឃីន ដែល​ជា​ទីលាន​ប្រយុទ្ធ​ដ៏​ហិង្សា​រវាង​កងទ័ព​ភូមា​និង​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា។ ​

គួររំលឹកថា​ នៅ​ភូមា​ ​សហគមន៍​​អ្នក​កាន់​ពុទ្ធសាសនា មាន​គ្នា​ភាគ​ច្រើន​លើសលុប​​​​​និងក៏​​មាន​​គំនិត​​ស្អប់ខ្ពើម​ជាទីបំផុត​ដែរ ពួក​​អ្នក​កាន់​សាសនា​មូស្លីម​ដែល​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុងប្រទេស​។

មួយវិញទៀត កាលពីថ្ងៃសុក្រមុន ប្រជានជន​កាន់​សាសនា​ហិណ្ឌូ​ ដែល​​បាន​ជួប​ប្រាស្រ័យ​ជាមួយ​ទីភ្នាក់ងារសាព័ត៌មាន​បារាំង AFP​ បានអះអាង​​បញ្ជាក់ផង​ដែរ ពី​​ការ​កាប់​សម្លាប់​យ៉ាង​រង្កាល​នេះ​។ ចំណែក​ប្រធាន​សហគមន៍​អ្នក​កាន់​សាសនា​ហិណ្ឌូ​​នៅ​ក្នុង​តំបន់ បាន​ថ្លែងប្រាប់​ដល់​​ទីភ្នាក់ងារ​សាព័ត៌មាន​បារាំង AFP ដែរថា​”ការកាប់រម្លាប់​រង្គាល”នេះ បាន​កើត​​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​២៥​សីហា​មុន​ម្ល៉េះ នៅ​ពេល​ដែល​ពួក​បះបោរ​រ៉ូហ៊ីងយ៉ា ជា​ច្រើន​រយ​នាក់ បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ក្នុង​ភូមិ។​

គួរបញ្ជាក់ដែរ​ថា​ ប្រជាជន​នៃ​សហគមន៍​អ្នក​កាន់សាសនា​ហិណ្ឌូ​និង​អ្នក​កាន់​ពុទ្ធសាសនាដែល​មានគ្នា​​​ជាច្រើន​ពាន់​នាក់​ បាន​នំា​គ្នា​​ភៀសខ្លួន​ដែរ ​ពី ​អំពើ​​ហិង្សា​ រវាង​ពួក​ឧទ្ទាម​មូស្លីម​និង​កងទ័ពភូមា ដោយបានរត់​ទៅ​​ជ្រកកោន​នៅ​​ក្នុង​កីឡាស្ថានមួយ​ដែលគេបោះបង់ចោលនៅ​​​​ទីក្រុង ​Siittwe​ ធានី ​រដ្ឋរ៉ាឃីន ​និង​ដែលបាន​​​រួច​ផុត​​ពីអំពើហិង្សា​នានា​នៅ​តំបន់ Maungdaw ចាប់តាំង​​ពីជាង១ខែកន្លងមកហើយ ​​​​៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ