អានតួអត្ថបទ

BRICS បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​ក្នុង​បរិបទ​សេដ្ឋកិច្ច​អាប់អួរ

កំណើន​សេដ្ឋកិច្ច​នឹងថ្កល់ គំនិតប្រឹង​​ការពារ​តែ​ប្រយោជន៍ជាតិ​ឯង​ផុស​ឡើង​ខ្លាំង... គឺ​ក្នុងបរិបទ​សេដ្ឋកិច្ច​ដ៏​អាប់អួរ​នេះ​ឯង​ដែល​ចិន​ ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​​ជំនួប​កំពូល​ Brics ​ពី​ថ្ងៃអាទិត្យ​ទី​៣​កញ្ញា​នេះ​សម្រាប់​រយៈ​ពេល​បី​ថ្ងៃ នៅក្រុង​កំពង់ផែ Xiamen។ ជា​ជំនួប​កំពូល​ដែលមាន​ការ​ចូល​រួម​ពី​សំណាក់​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​​នៃ​ក្រុម​ប្រទេស​កំពុងអភិវឌ្ឍន៍​​មាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំងជាងគេ​ចំនួន​៥ ៖ ចិន ឥណ្ឌា រុស្ស៊ី ប្រេស៊ីល និងអាហ្វ្រិក​ខាង​ត្បូង ដោយ​មាន​ចិន​ជា​ប្រធាន។

ប្រធានាធិបតី​ចិន លោក  Xi Jinping ថ្លែង​សុន្ទរកាថា​បើក​ជំនួប​កំពូល​ BRICS នៅ Xiamen
ប្រធានាធិបតី​ចិន លោក Xi Jinping ថ្លែង​សុន្ទរកាថា​បើក​ជំនួប​កំពូល​ BRICS នៅ Xiamen © Reuters
ផ្សាយពាណិជ្ជកម្ម

នៅ​សល់​តែ​៧សប្តាហ៍​ទៀត​ប៉ុណ្ណោះ ចិន​ក៏​ត្រូវ​រៀប​ចំ​សមាជបក្ស​ដើម្បី​ជ្រើស​តាំង​លោក​ឱ្យ​បន្ត​តំណែង​អាណត្តិទី​ពីរ ដូច្នេះ​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង ​មិន​លាក់បាំង​មោទនភាព និង​ភាព​រីករាយក្នុងការ​ដើរ​តួ​​ជា​អ្នក​​ដឹកនាំ​ជំនួប​កំពូលBrics​ ​ជា​មេ​ដឹកនាំ​​​ចិនដ៏​ខ្លាំងក្លា ជា​មហាអំណាច​សម័យ​សកលលោកភាវូបនីកម្មទេ។

មេដឹកនាំក្រុម​ប្រទេស​​ទាំង​៥​ Brics ដែល​មក​​ជួប​ជុំ​គ្នា​នៅ​ក្រុង​Xiamen ថ្ងៃ​នេះ​ តំណាង​ឱ្យ​៤០%​នៃ​​ភពផែនដី បើ​គិត​អំពី​ចំនួន​ប្រជាជន និង​មាន​​ចំណែក​លើក​ស្ទួយ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​កំរិត​ដល់​ទៅ​៥០% ដោយ​មាន​ចិន​និង​ឥណ្ឌា​ជា​ក្បាល​ម៉ាស៊ីន។

ហើយ​គឺជំនួប​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ ​ចិន​និង​ឥណ្ឌា​នេះ​ឯង​ដែល​ពិភពលោក​កំពុង​ផ្តោត​អារម្មណ៍​ខ្លាំង។ តើ​លោក មូឌី នាយក​រដ្ឋមន្ត្រី​ឥណ្ឌា និង​លោក ស៊ី ប្រធានាធិបតី​ចិន ត្រៀម​ខ្លួន​បំភ្លេច​ជម្លោះ​ព្រំដែន​ដែល​បំពុល​ទំនាក់ទំនង​រវាងគ្នា​អស់​រយៈ​ពេល​ជាង​ពីរ​​ខែ​ដែរឬទេ ?!

នេះ​គឺជា​លើក​ទី​៩ ហើយ​ដែល​Brics បាន​បើក​ជំនួប​កំពូល ដើម្បីអាច​​បង្ខិត​ចូល​គ្នាកាន់​តែ​ជិត និង​ ដើម្បី​​សម្រេច​មហិច្ឆតា​រួម​ ច្របាច់​​ចង​ធ្លុងគ្នា​​​​បញ្ចេញ​សំឡេង​តែ​មួយ​ នៅ​លើ​ពិភពលោក។ ពិភពលោក​ដែល​រាល់​ច្បាប់​វិធាន​សេដ្ឋកិច្ច​​ត្រូវ​បាន​តាក់តែង​និង​សរសេរ​ដោយ​ក្រុម​បស្ចឹមលោក។ ប៉ុន្តែ​កម្មវត្ថុ​របស់​Brics ហាក់​ដូច​ជា​នៅឆ្ងាយ​ខ្លាំងណាស់។

ភាព​មិន​ស៊ីចង្វាក់​គ្នា​ បាន​លេច​ឡើង​កាន់​ខ្លាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ក្រុង​ក្រោយ​នេះ !  ភាពប្រេះស្រាំ និង​គម្លាត​រវាង​ក្រុម​ប្រទេស​ទាំង​៥​ ត្រូវ​បាន​ពុំ​ចែក​ដោយ​ប្រព័ន្ធ​នយោបាយ និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ដ៏​ខុស​គ្នា​ស្រលះ។ គ្មាន​អ្វី​ជា​រួម​គ្នា​សោះ រវាង​ចិនរបស់​​​​បក្ស​កុម្មុយនិស្ត រុស្ស៊ី​ផ្តាច់ការ​របស់​លោក​ពូទីន និង​ប្រជាធិបតេយ្យ​ជ្រួល​ច្រាល​​របស់​ប្រេស៊ីល ឥណ្ឌានិង​អាហ្វ្រិក​ខាង​ត្បូង ?!​

បញ្ហា​សំខាន់​មួយ​ទៀត​ដែល​ជំនួប​កំពូល​លើក​មក​ពិភាក្សាដែរ។ តើ​ក្រុម​ប្រទេស​ទាំង​៥ មាន​គម្រោង​យ៉ាងណា​ខ្លះ​សម្រាប់​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ? ​ ​ព្រោះ​ថា​ ប្រេស៊ីលកំពុង​ស្វែង​រក​អ្នក​វិនិយោគ​ទាំង​អស់​សង្ឃឹម។ អាហ្វ្រិក​ខាង​ត្បូង​កំពុងធ្លាក់​ខ្លួន​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។ រុស្ស៊ី​​រង​ទណ្ឌកម្ម​អន្តរជាតិ។ ឯ​ឥណ្ឌា​និង​ចិន គ្មាន​កំណើន​សេដ្ឋកិច្ច​ចែងចាំង​ទេ។ ជំនួប​កំពូល​ Xiamen ត្រូវ​​បើក​ផ្លូវ​អភិវឌ្ឍន៍​ថ្មី ប៉ុន្តែ​សម្រាប់​ចិន​ក្រុមហ៊ុន​ចិន​ច្រើន​ជាង។

ប៉ុន្តែ​​​នយោបាយការពារ​តែ​សេដ្ឋកិច្ច​​ជាតិ​ឯង​​របស់​លោក​​ដូណាល់ បាន​ចង​រឹត​ក្រុម​ប្រទេស​Brics បាន​បន្តិចវិញ​ដែរ។ ហើយ​ចិន​បាន​ឆក់​ឱកាស​នេះ ក្នុង​ការ​តាំង​ខ្លួន​ជា​ក្បាល​ម៉ាស៊ីន​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច។ ដើម្បីផ្តល់​​ដង្ហើម​ថ្មី ចិន​បាន​អញ្ជើញ​ប្រទេស​ម៉ិចស៊ិក អេហ្ស៊ីប និង​ថៃ ដែល​ជា​ប្រទេស​មាន​សក្តានុពល​ខ្លាំង ឱ្យ​មក​ចូល​រួម​ក្នុង​ជំនួប​កំពូល​លើកនេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ