អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-ភេរវកម្ម

ពួក​​​​​​តាលីបង់​​​ ធ្វើការ​​​វាយប្រហារ​​​​​ប្រឆាំង​​​​​ក្បួន​​​​យានយន្ត​​​របស់​​​អង្គការ​​​អូតង់​​

នៅ​​​អាហ្វហ្កានីស្ថាន​​ ពួក​​​ឧទ្ទាម​​​អ៊ីស្លា​ម​​​​ជ្រុលនិយម​​​តាលីបង់​ នៅ​​​ថ្ងៃ​​​ពុធ​​​ម្សិលមិញ ​បាន​​​បើក​​​ការ​​វាយប្រហារ​​​ដោយ​​ប្រើ​​​រថយន្ត​​​បង្កប់​​គ្រាប់បែក​​​មួយ​​​គ្រឿង​​​ប្រឆាំង​​​ទៅ​​​លើ​​​ក្បួន​​​ដំណើរ​​​​របស់​​​កងទ័ព​​​​អង្គការ​​​អូតង់​​​នៅ​​​ជិត​​​ក្រុង​​​កង់ដាហា​​(KANDAHAR) ​ភាគ​​ខាង​​ត្បូង​​ប្រទេស​​​និង​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​​​ជន​​​រងគ្រោះ​-នេះ​​បើ​​​យោង​​តាម​​​អ្នកនាំពាក្យ​​​ម្នាក់​​​របស់​​​កងទ័ព​​​សម្ព័ន្ធ។​​

កងទ័ព​សហរដ្ឋអាមេរិក​ធ្វើការ​វាយតម្លៃ​ទៅលើ​ការខូតខាត​នៃ​រថយន្ត​ពាសដែក​មួយគ្រឿង​របស់​អង្គការ​អូតង់​​ដែល​ដឹកនាំ​កងទ័ព​សម្ព័ន្ធ​បន្ទាប់ពី​ការ​វាយប្រហារ​ដោយរថយន្តបង្កប់​គ្រាប់បែក​​​​
កងទ័ព​សហរដ្ឋអាមេរិក​ធ្វើការ​វាយតម្លៃ​ទៅលើ​ការខូតខាត​នៃ​រថយន្ត​ពាសដែក​មួយគ្រឿង​របស់​អង្គការ​អូតង់​​ដែល​ដឹកនាំ​កងទ័ព​សម្ព័ន្ធ​បន្ទាប់ពី​ការ​វាយប្រហារ​ដោយរថយន្តបង្កប់​គ្រាប់បែក​​​​ REUTERS/Ahmad Nadeem
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​ការ​វាយប្រហារ​នា​ថ្ងៃ​ពុធ​ម្សិលមិញ​វេលា​ម៉ោង​១២ថ្ងៃត្រង់​​ម៉ោង​ក្នុង​ស្រុក ​សាក្ស៊ី​ម្នាក់​ដែល​ជា​អ្នក​ជំនួញ​នៅ​ក្រុង​កង់ដាហា (KANDAHAR) ជិត​ទីកន្លែង​វាយប្រហារ បាន​ថ្លែង​ប្រាប់​ដល់​ទីភា្នក់ងារព័ត៌មាន AFP ថា​គាត់​បាន​ឃើញ​សាកសព​មនុស្ស​ចំនួន​៣​នាក់​ដែល​ត្រូវ​បាន​គេ​យក​ចេញ​ពី​រថពាស​ដែក​មួយគ្រឿង​​របស់​កងទ័ព​សម្ព័ន្ធ។ សាកសីនេះ បាន​បញ្ជាក់​​​បន្ថែម​ទៀត​ថា ក្បួនដំណើរ​របស់​កងទ័ព​សម្ព័ន្ធ មាន​យានយន្ត​ទាំង​អស់​ចំនួន​៣​គ្រឿង​នៅ​ខណៈពេល​​រង​ការ​វាយប្រហារ។

គួរបញ្ជាក់ថា ការ​វាយប្រហារ​ម្សិលមិញ​នេះ ត្រូវ​​បាន​​ប្រព្រឹត្ត​​​ទៅ​នៅ​ពេល​ដែលប្រទេស​អាហ្វហ្កានីស្ថាន​​កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​ដុនដាប​​​ដោយសារតែ​អំពើ​ភេរវកម្ម​អត្តឃាត​​បាន​កើន​ឡើង​ជា​ទ្វេគុណ។​​​ អំពើ​ភេរវកម្ម​នា​ពេល​ថ្មីៗ​ចុង​ក្រោយគេ គឹ​នៅ​យប់​ថ្ងៃ​អង្គារ​មុន​​នៅ​ស្រុក​ Herat ​ភាគ​ខាង​លិច​ប្រទេស​និង​​បាន​​សម្លាប់​មនុស្ស​ជាង​៣០​នាក់​និង​រង​របួស​​ជន​ជាង​៦០​នាក់នៅ​​ក្នុង​ទី​ព្រះវិហារ​អ៊ីស្លាម​មួយ​ដែល​កាន់​និកាយ​ស៊ីអីត​។​

ចំណែក​ប្រតិបត្តិការ​ពិសេសរបស់​អង្គការ​​អូតង់​នៅក្នុងតំបន់វិញ ​បាន​គូស​បញ្ជាក់​ប្រាប់​ថា​​ ការ​​វាយប្រហារ​​នៅ​ថ្ងៃ​ពុធ​នោះ គឺ​ពិត​ជា​ការ​វាយប្រហារ​មួយដែល​ប្រឆាំង​នឹង​ក្បួន​យាន្ត​យន្ត​​របស់​អូតង់​មែន​​នៅម្តុំ​​ជិត​ក្រុង​កង់ដាហា​។ តែប្រតិបត្តិការពិសេសរបស់អូតង់នេះ  ​ពុំ​​បាន​លំអិត​ព័ត៌មាន​អ្វីទៀត​​ទេ​ដោយ​គ្រាន់តែ​បាន​សន្យា​ថា​នឹង​ជូន​ព័ត៌មានលំអិត​ផ្សេងៗ​​ទៀត​​ឲ្យ​បាន​​យ៉ាង​​ឆាប់​​រហ័ស​​បើគេ​​អាច​ធ្វើ​ទៅ​បាន។ ក៏ប៉ុន្តែ​​រយៈពេល​ជិត ​៣​ម៉ោងកន្លងផុតទៅ​​​បន្ទាប់​ពី​ការ​វាយប្រហារ​នេះ​ ​គេ​នៅ​តែ​ពុំ​ទាន់​​មាន​តួលេខ​ណា​មួយ​ពី​ប្រភព​​ផ្លូវការ​នៅ​ឡើយដែរ​​។

ក៏ប៉ុន្តែ​​​អ្នកនាំពាក្យ​របស់​ប៉ូលីស​អាហ្វាហ្កានីស្ថាន​នៅ​ខេត្ត ​Zia Durrani វិញ​  គ្រាន់តែ​បាន​ជូន​ដំណឹង​​ថា ភេរវជន បាន​បើក​រថយន្ត​បង្កប់​គ្រាប់បែកមួយគ្រឿង​ បរ​​​​សំដៅ​យ៉ាង​លឿន​ស្លេវ​​​ទៅ​បុក​​​ក្បួន​​ដំណើរ​​យាន្តយន្ត​មួយ​របស់​កងទ័ព​បរទេស​​​​នៅ​​ពេល​​ថ្ងៃ​​ត្រង់​ម្សិល​មិញ​​​​​​ជិត​​ទី​មូលដ្ឋាន​យោធា​មួយ​​របស់​អង្គការ​អូតង់ ​ដែលស្ថិតនៅ​ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​​កង់ដាហា​ ​ភាគ​ខាង​ត្បូង​​ប្រទេស​តែ​ប៉ុណ្ណោះ។​​​

ស្របគ្នានេះ ​​ពួក​ឧទ្ទាម​តាលីបង់​វិញ ​បាន​​ផ្ញើសារ​តាម​ទូរស័ព្ទដៃ​​ ចេញមុខ​​អះអាងថា ​ថា​ការវាយប្រហារ​នៅជិត​ក្រុង​កង់ដាហារ​នៅ​ថ្ងៃ​ពុធម្សិលមិញ​នោះ គឺជាស្នាដៃ​របស់​ក្រុម​ខ្លួន៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ