អានតួអត្ថបទ

ជប៉ុន-អឺរ៉ុប ចុះ​កិច្ចព្រមព្រៀង​លើ​​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី

ដូច​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៦​កក្កដា ២០១៧​នេះ ជប៉ុន​និង​សហភាព​អឺរ៉ុប បានព្រមព្រៀងគ្នា និង​ចុះ​ហត្ថលេខា​ ​​ជា​គោលការណ៍​​លើ​សន្ធិសញ្ញា​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​។ ជា​កិច្ចព្រមព្រៀង​នយោបាយមែន​ ប៉ុន្តែ​វា​​មាន​អត្ថន័យ​ជា​និម្មត្តរូប​បំផុត សម្រាប់​សហភាព​អឺរ៉ុប និង​ជប៉ុន​ ដែល​ចង់​បញ្ជូន​សារ​ប្រឆាំងនឹង​​នយោបាយ​ជាតិ​និយម​ គិតការពារ​​តែ​ប្រយោជន៍​ប្រទេស​ឯង របស់​លោកប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ។

លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Abe និង​ប្រធាន​សហភាព​អឺរ៉ុប លោក Donald Tusk ក្នុង​ជំនួប​ជប៉ុន-អឺរ៉ុប ថ្ងៃទី​៦​កក្កដា ២០១៧
លោក​នាយករដ្ឋមន្ត្រី​ជប៉ុន Abe និង​ប្រធាន​សហភាព​អឺរ៉ុប លោក Donald Tusk ក្នុង​ជំនួប​ជប៉ុន-អឺរ៉ុប ថ្ងៃទី​៦​កក្កដា ២០១៧ © Reuters
ផ្សាយពាណិជ្ជកម្ម

​​នៅ​មាន​ចំណុច​ខ្លះ​​នៃ​សន្ធិសញ្ញា​ដែល​ត្រូវ​លើក​ទៅ​ចរចា​គ្នា​ជាបន្ត​ទៀត មាន​ជាអាទិ៍​ការ​បង្កើត​ស្ថាប័ន​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម ប៉ុន្តែ​ប្រធានបទ​សំខាន់ៗ​ដែល​ជាឧបសគ្គ​​ខ្ទាស់​ពី​មុន ត្រូវ​បាន​លុប​បំបាត់​អស់​ហើយ នៅ​ក្នុង​ពេល​ចរចា​នា​សប្តាហ៍​នេះ។ ​ ច្បាប់ពន្ធគយ​ក្នុង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​នឹង​លុប​បំបាត់​បន្តិច​ម្តង​ ដោយ​ប្រើ​ពេល​​ច្រើន​ឆ្នាំ នៅ​​ពេល​សន្ធិសញ្ញា​ចូល​ជា​ធរមាន...

ប៉ុន្តែ​នៅ​ពេល​នេះ ​កិច្ច​ចរចា​នយោបាយ​និង​ពាណិជ្ជកម្ម ជា​គោលការណ៦​បាន​​សម្រេច​ហើយ” ! នេះ​ជា​សេចក្តី​ប្រកាស​របស់​លោក ដូណាល់ ទូស្ក៍​ Donald Tusk ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ក្នុង​សន្និសីទ​កាសែត ដោយ​បាន​បញ្ជាក់​ទៀត​ថា ពេល​នេះ ជប៉ុន​និង​សហភាព​អឺរ៉ុប ដែល​តំណាង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន ស្ហ៊ីនហ្សូ អាបេ Shinzo Abe និង​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប ហ្សង់ក្លូត ចាំងគ័រ Jean Claude Juncker បាន​​ចុះ​​ហត្ថលេខាលើក​ព្រមព្រៀង​​​​ជាគោលការណ៍​ ​រួច​ហើយ។

ជប៉ុន​និ​ងអឺរ៉ុប បាន​ពុះពារ​ ធ្វើយ៉ាង​ណា​ឱ្យ​ខាង​តែ​​ចុះ​ហត្ថលេខា​នៅ​ថ្ងៃនេះ មួយ​ថ្ងៃ​មុន​បើក​ជំនួប​កំពូល​G20 ក៏​ព្រោះ​តែ​ចង់​ផ្តល់សារ​ដល់​ពិភពលោក​ទាំង​មូល​ថា គំនិត​ការពារ​តែ​ប្រយោជន៍​ជាតិ​ឯង​មិន​មែន​ជា​ការពារ​ទេ ! អឺរ៉ុប​ដើរ​តួ​កាន់​តែ​ខ្លាំង​ក្នុងពិភពលោក និង​សម្រេច​បាននូវ​អ្វី​ដែល​អ្នកចង់​ចាក​ចេញ​ពី​អឺរ៉ុប​ធ្លាប់​បង្អាប់​ថា​ស្ថាប័ន​មួយ​នេះ​អសមត្ថភាព​នឹង​ស្ថាបនា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។

ចំណែក​លោក​ស្ហ៊ីនហ្សូ អាបេវិញ យល់​​ថា កិច្ចព្រមព្រៀង​នេះ ជា​ការ​តស៊ូ​ប្រឆាំង​នឹង​នយោបាយការពារ​ជាតិ​ឯង​និយម​ផង តែ​ក៏​នយោបាយ​ឈ្នះឈ្នះ ដ៏​ធំអាច​ប្រៀប​ផ្ទឹម​បាន​នឹង​សន្ធិសញ្ញា​អន្តរប៉ាស៊ីហ្វិក ដែល​លោក​ដូណាល់​ត្រាំ ទើប​សម្រេច​ខ្លួនចេញ។

អ្នក​ទទួល​ខុស​ត្រូវ​អឺរ៉ុប និង​ជប៉ុន បានធានា​អះអាង​ទាំង​ពីរ​នាក់​ថា កិច្ចព្រមព្រៀង​​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី​ជប៉ុន-អឺរ៉ុប​នេះ​ នឹង​ជំរុញ​ឱ្យ​មាន​កា​រអភិវឌ្ឍការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ផង និង​ចំណេញ​ដល់​ទីផ្សារ​ការងារ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ