អានតួអត្ថបទ
ចិន

ចិន​​បើកទ្វារ​​អោយ​​​​អ្នកវិនិយោគ​បរទស​អាច​​រកស៊ី​​ជាមួយ​​ក្រុមហ៊ុន​​រដ្ឋ​

អ្នកវិនិយោគ​បរទេស​អាច​វិនិយោគ​​ក្នុង​ទីផ្សារ​បំណុល​ចិន​បានហើយ ពី​ថ្ងៃចន្ទ​ស្អែកនេះទៅ​ ​​​ដោយសារ​ថ្ងៃចន្ទ​៣កក្កដា​​នេះ​ ​ចិន​​ដាក់​ចេញ​​​បែបបទ​​ភ្ជាប់​ហុងកុង ចូលទីផ្សារ​មូលបត្រ​របស់​ចិន​ផ្ទាល់​តែម្តង។ នេះ​បើ​យោង​តាមព័ត៌មាន​ចុះផ្សាយ​របស់​​​ធនាគារ​​កណ្តាល​ចិន​ ថ្ងៃ​អាទិត្យ​នេះ។

ហុងកុង
ហុងកុង Pixabay
ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ចិន​បើក​​ភ្លើងខៀវ ​​អនុញ្ញាត​អោយមាន​បែបបទ​​​​ភ្ជាប់​ហុងកុង​ចូលទីផ្សារ​មូលបត្រ​ចិន​ដោយផ្ទាល់​ តាំងពីខែឧសភា​ម្ល៉េះ។ ដូច្នេះ តាមរយៈហុងកុង ​ចាប់ពីថ្ងៃ​ចន្ទ​ស្អែកនេះ អ្នកវិនិយោគ​បរទេស​គ្រប់ទិសទី​ អាច​ចូលវិនិយោគទីផ្សារ​បំណុល​របស់​ចិន​បានហើយ។ យោងតាម​ស្ថាប័ន Bloomberg​ ​ទីផ្សារ​បំណុលចិន ជា​ទីផ្សារ​ទី៣ ក្នុងពិភពលោក ​មានតម្លៃ ១ម៉ឺនពាន់លាន​ដុល្លារ។ អ្នកដែល​អាច​វិនិយោគ​ក្នុងទីផ្សារ​បំណុលមូលបត្រ​ចិន មាន​ដូចជា​ធនាគារកណ្តាល មូលនិធិ​រដ្ឋ​បរទេស ធនាគារ​ពាណិជ្ជកម្ម ក្រុមហ៊ុន​ធានា​រ៉ាប់រង រឺក៏​ក្រុមហ៊ុនដែលធ្វើ​សកម្មភាព​បែប​​អន្តរការី​ក្នុងទីផ្សារ​ហិរញ្ញវត្ថុ​។ ​​

ហុងកុង​​​ទើប​នឹង​​ប្រារព្ធ​ខួប​២០ឆ្នាំ​ នៃ​ការ​ផ្ទេរ​ហុងកុង​ពីអង់គ្លេស​ទៅអោយ​ចិនវិញ នៅថ្ងៃសៅរ៍​ម្សិលមិញ​នេះ។ ហុងកុង​ជា​ដែនដី​ស្វ័យត​​របស់​ចិន ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​និងពាណិជ្ជកម្ម​​ហុងកុង​មានលក្ខណៈ​ទូលំទូលាយ​ក្នុងពិភពលោក។ ​ការ​ចេញបែបបទ​ភ្ជាប់ហុងកុង​ចូលទីផ្សារ​មូលបត្រ​ចិនដីគោគ​ផ្ទាល់ ពេលនេះ អនុញ្ញាត​អោយរដ្ឋាភិបាល​​ចិន​សម្រេច​មហិច្ឆតា​បើកទ្វារទីផ្សារ​ហិរញ្ញវត្ថុ​ ទាក់ទាញ​អ្នកវិនិយោគ​បរទេស​អោយ​បានច្រើនជាងមុន និង​ពង្រឺងរូបិយបណ្ណ​ចិន​ក្នុង​ឆាក​អន្តរជាតិ។

បែបបទ​ភ្ជាប់​ហុងកុង​ចូលទីផ្សារ​មូលបត្រ​ចិន ​មានបែបផែន​ដូច​​​​បែបបទ​វិនិយោគ​ចំនួន​២ ដែល​ធ្លាប់​​មាន​កន្លងមកដែរ។ គឺ​បែបបទ​​​ភ្ជាប់​ទីផ្សារ​​ភាគហ៊ុន​ហុងកុង ជាមួយ​សៀងហៃ​ និង​Shenzen​ ​បន្តបន្ទាប់គ្នា​ នៅ​​ឆ្នាំ២០១៤ និង​ចុងឆ្នាំ​២០១៦។ តាមរយៈ​ហុងកុង ​បែបបទវិនិយោគ​​ទាំង២នេះ បាន​អនុញ្ញាត​​អោយ​អ្នកវិនិយោគ​បរទេស​អាច​ទិញ​ភាគហ៊ុន​​​​របស់​​សហគ្រាស​រកស៊ី​នៅ​​ចិនដីគោក៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ