អានតួអត្ថបទ
ឥណ្ឌូណេស៊ី-ហ្វីលីពីន-ម៉ាឡេស៊ី

អាស៊ី​ពង្រឹង​សន្តិសុខ​ដើម្បី​ប្រឆាំង​​​ក្រុមជីហាត​នៅ​សមុទ្រ​​ស៊ូលូ​​របស់​ហ្វីលីពីន

ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ប្រកាស​រួមគ្នា​ ពង្រឹង​​សហប្រតិបត្តិការ​តាមដាន​​លើ​​​ដំណើរ​ផ្លាស់ទី​​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម នៅក្នុង​តំបន់។ ជម្លោះ​ប្រដាប់​អាវុធ​នៅ​ទីក្រុង​ម៉ារ៉ាវី​របស់​កោះ​មីនដាណាវ​ ប្រទេស​ហ្វីលីពីន​បាន​កន្ត្រាក់​ស្មារតី​​របស់​ប្រទេសនៅ​អាស៊ាន​​ ឲ្យ​ឃើញ​ពី​ការលូក​ខ្លួន​ចូល​របស់​ក្រុមភេរវនិយម ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ក្រុមអ៊ីស្លាមជ្រុលនិយម នៅ​អាស៊ី។ 

រដ្ឋមន្រ្តី​ការពារ​ជាតិ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ រៀបចំ​នៅទីក្រុង​សិង្ហបុរី នៅថ្ងៃទី ៤​មិថុនា​២០១៧
រដ្ឋមន្រ្តី​ការពារ​ជាតិ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ រៀបចំ​នៅទីក្រុង​សិង្ហបុរី នៅថ្ងៃទី ៤​មិថុនា​២០១៧ © REUTERS/Edgar Su
ផ្សាយពាណិជ្ជកម្ម

ប្រទេស​ទាំងបី ហ្វីលីពីន ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​​​​នឹង​​ប្រើ​យន្តហោះ​ដ្រូន ហើយ​និង​យន្តហោះ​​យកការណ៍ ដើម្បី​ហោះ​ល្បាត ត្រួតពិនិត្យ​មើល​លើ​ដំណើរ​ចេញ​ចូល​របស់​ពួក​អ៊ីស្លាម​ជ្រុលនិយម នៅសមុទ្រ​ស៊ូលូ ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​ហ្វីលីពីន និង​ម៉ាឡេស៊ី។ ប្រតិបត្តិការ​ត្រួតពិនិត្យ​ពីលើ​ដែន​អាកាស​ នឹង​ចាប់ផ្តើម​​​ នៅ​១៥​ថ្ងៃ​ទៀត ដើម្បី​បន្ថែម​ទៅលើ​ការល្បាត​កន្លងមក​របស់​កងនាវាជើងទឹក​របស់​ប្រទេស​ទាំងបី។

 
តាម​អគ្គលេខាធិការ​អាស៊ាន ឡេ លឿងមិញ (Le Luong Minh)​ ពួកក្រុមភេរវនិយម​បាន​ឆ្លៀត​ឱកាស​ប្រើប្រាស់​​ច្រកព្រំដែន ​ដែល​បើក​ចំហរ ដើម្បី​នាំចូលមនុស្ស ហើយ​និង​សម្ភារៈ ចូល​ទៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

​​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី ជាប្រទេស​សំបូរ​ប្រជាជន​​កាន់​សាសនា​អ៊ីស្លាម​ច្រើន​ជាងគេ នៅ​ក្នុង​តំបន់​អាស៊ាន។ អាជ្ញាធរ​របស់​ប្រទេស​ទាំងពីរ​បាន​វាយតម្លៃថា ជនជាតិ​របស់ខ្លួន​រាប់ពាន់​នាក់​បាន​ចេញ​ដំណើរ​ទៅ​ប្រយុទ្ធ​ឲ្យ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅក្នុង​ទឹកដី​ស៊ីរី និង​អ៊ីរ៉ាក់។ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយនេះ បណ្តាញ​ស៊ើបការណ៍​សម្ងាត់​បាន​រក​ឃើញ​ថា ទាហាន​ប្រដាប់​អាវុធ​ដើមកំណើត​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ជាច្រើន​នាក់​បាន​ត្រលប់​មកវិញ និងបាន​ប្រើ​ច្រក​សមុទ្រ​ស៊ូលូ ដើម្បី​ទៅ​​​ចូលរួម​ប្រយុទ្ធ​ក្នុង​ជួរ​របស់​ក្រុមឧទ្ទាម​អ៊ីស្លាម​ ដែល​កំពុង​ប្រយុទ្ធ​គ្នា​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន ​នៅទីក្រុង​ម៉ារ៉ាវី របស់​​កោះ​មីនដាណាវ។

នៅពេល​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​​កាន់​តែ​បាត់បង់​ទឹកដី​កាន់កាប់​របស់ខ្លួន នៅ​ដើមបូព៌ា ដោយសារ​ការវាយប្រហារ​របស់​សម្ព័ន្ធ​អន្តរជាតិ នោះ ក្រុម​នេះ​រឹតតែ​ទៅពង្រឹង​ឥទ្ធិពល កម្លាំង​​របស់ខ្លួន ​នៅ​កន្លែង​ដទៃ ដែលនៅក្នុងនោះ ​មាន​​ហ្វីលីពីន និង​ឥណ្ឌូណេស៊ី ជាដើម ជាទី​​ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ចេញមុខ​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​ភេរវកម្ម សម្លាប់​ប៉ូលិស បីនាក់ នៅ​ខែ​ឧសភា​មុន៕

បើ​គេ​មិនធ្វើ​អ្វីសោះ នោះ ក្រុមភេរវនិយម​ជីហាត នឹងតាំងទី នៅ​ក្នុង​តំបន់។ នេះជា​​ប្រសាសន៍​​​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ម៉ាឡេស៊ី។ តាម​ប្រធាន​ប៉ូលិស​ម៉ាឡេស៊ីវិញ ក្រុមប្រដាប់​អាវុធ​ដែល​កំពុង​ប្រយុទ្ធ​នៅ​ទីក្រុង​ម៉ារ៉ាវី អាច​រត់​ចេញ​ពី​ភាគខាងត្បូង​ហ្វីលីពីន ដោយ​ប្រើ​ច្រក​សមុទ្រ​ស៊ូលូ សំដៅ​ដែនទឹក​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី៕

​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ