អានតួអត្ថបទ
ចិន-ប៉ាគីស្ថាន​

ជនជាតិ​​ចិន​​២​​រូប​​ត្រូវ​​បាន​​គេ​​ចាប់​​ជម្រិត​​នៅ​​ភាគ​​និរតី​​នៃ​​ប្រទេស​​ប៉ាគីស្ថាន​​

ជនជាតិ​ចិន​ពីរ​​រូប​ដែលធ្វើការ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ត្រូវ​បាន​គេ​ចាប់​ជម្រិត​នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ -នេះ​​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ប៉ូលិស​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការណ៍​មួយ​របស់​ចិន។ ហេតុការណ៍​​​នេះ​ អាច​​នឹង​​ធ្វើ​ឲ្យ​​ចិន​​មាន​​ការ​​ភ័យរអារ​​​ខ្លាំង​ពី​បញ្ហា​សន្តិសុខ​នៅ​ប៉ាគីស្ថាន​​​​ នៅ​ខណៈ​​ដែល​​​ចិន​​គ្រោង​​នឹង​​ធ្វើ​វិនិយោគ​​ជាង​ ៥០​​​​ពាន់​​លាន​​ដុល្លារ​​នៅ​​ក្នុង​​ប្រទេស​​ប៉ាគីស្ថាន​។ 

បុរស​ម្នាក់ត្រូវ​រងរបួស​នៅក្នុង​ពេល​ការចាប់ជម្រិត​នៃ​ជនជាតិចិនពីររូប​ដែលជាគ្រូបង្រៀន​ភាសា​
បុរស​ម្នាក់ត្រូវ​រងរបួស​នៅក្នុង​ពេល​ការចាប់ជម្រិត​នៃ​ជនជាតិចិនពីររូប​ដែលជាគ្រូបង្រៀន​ភាសា​ REUTERS/Amr Abdallah Dalsh
ផ្សាយពាណិជ្ជកម្ម

ជនជាតិ​ចិន​ទំាង ២​នាក់​នោះ ត្រូវ​បាន​គេ​ចាប់​ជម្រិត​នៅ​​ភាគ​និរតី​នៃប្រទេស​ប៉ាគីស្ថាន គឺ​នៅ Quetta  ទីក្រុង​នៃ​ខេត្ត Baloutchistan ។ Baloutchistan ដែល​ជា​ច្រក​យុទ្ធសាស្រ្ត​សម្រាប់​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន (CPEC) គឺ​ជា​តំបន់​អ​ស្ថិរភាព ដោយសារតែ​ការ​ធ្វី​ទុក្ខបុកម្នេញ​ពី​ពួក​អ៊ីស្លាម​ជ្រុល​និង​ពួក​​ផ្តាច់​ទឹកដី​និយម។

នគបាល​ប៉ាគីស្ថាន​នៅ​ក្នុង​តំបន់ បាន​គូស​បញ្ជាក់​បា្រប់​ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFP ថា “​​ចំណាប់​ខ្មាំង​ទាំង​ពីរ​រូប​នោះ ជា​អ្នក​គ្រប់គ្រង​​នៅ​មជ្ឈមណ្ឌល​ភាសា​ដ៏​សំខាន់​មួយ ហើយ​ក្នុង​ពេល​ដែល​ពួក​គេ​ បាន​ចាក​ចេញ​ពី​សាលា​បង្រៀន​ភាសា​ដើម្បី​ទៅ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់ ស្រាប់​តែ​​ជន​ដៃដល់ ៣​នាក់​ដែល​គេ​ពុំ​ស្គាល់ បាន​នាំគ្នា​ចាប់​បង្ខំ​ពួក​គេ​​​ឲ្យ​​ចូល​ទៅ​ក្នុង​រថយន្ត​មួយ​​គ្រឿង​ដែល​គ្មាន​ផ្លាកសញ្ញាសំគាល់។

ក្នុង​ពេល​នោះ​ដែរ ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ទៀត​ដែល​បាន​​គេច​​រួច​ពី​ការ​ចាប់​ជម្រិត​ បាន​​រត់​ទៅ​ជ្រក​កោន​​នៅ​​ក្នុង​មជ្ឈមណ្ឌល​មួយ រីឯ​អ្នកដំណើរ​តាម​ផ្លូវ​ម្នាក់​ទៀត​ក៏​ត្រូរ​រង​របួស​ដោយ​​គ្រាប់​កាំភ្លើង​​ដែរ។
នៅ​ក្នុង​ការ​ចាប់ជម្រិត​ជនជាតិ​ចិន​ទាំង​ពីរ​នាក់​នេះ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ Xinhua ក៏​​បាន​​បញ្ជាក់​​អះអាង​ដែរ​ពី​ការ​ចាប់​ជម្រិត​នេះ​។ មន្ត្រី​ស្ថានទូត​ចិន​​នៅ​​ប៉ាគីស្ថាន​វិញ​ ​បាន​ជូន​ព័ត៌មាន​​នេះ ដល់​ទីភ្នាក់ងារព័ត៌មាន​បារាំង ​AFP ​ដែរ ថា" ស្ថានទូត​ចិន ​កំពុង​ធ្វើការ​ដើម្បី​ឲ្យ​បាន​​ការ​ដោះលែង​​ជនជាតិ​​ចិន​​ទាំង​​ពីរ​រូប​​នោះ"​។

គួររំលឹកថា ការ​វិនិយោគ​របស់​ចិន​នៅ​ប៉ាគីស្ថាន កំពុង​តែ​កើន​សន្ទុះ​​យ៉ាង​​ខ្លាំង​​​នៅ​​ក្នុង​​ក្រប​ខណ្ឌ​​ច្រក​របៀង​សេដ្ឋកិច្ច​រវាង​ចិន​និង​ប៉ាគីស្ថាន (CPEC)​ ជាអាទិ៍​ការ​វិនិយោគ​នៅ​លើ​ការ​​ត​ភ្ជាប់​ផ្លូវ​​​និង​​ទូរគមនាគមន៍​​រវាងប្រទេស​​ទាំង​​ពីរ​​ដែល​​ចិន​​បាន​​ជូន​​ដំណឹង​តាំងពី​ឆ្នាំ ២០១៥ ម៉្លេះ ពោល​គឺ​សំដៅ​ត​ភ្ជាប់​ភាគ​ខាង​លិច​ប្រទេស​ចិន​ទៅ​កាន់​សមុទ្រ​អារ៉ាប់ប៊ីសាអ៊ូឌីត ដោយ​កាត់​​តាម​​ប៉ាគីស្ថាន​ភាគ​ខាង​ជើង​ទៅ​កាន់​ភាគ​ត្បូង។​​ នេះ​រួម​បញ្ចូល​ទាំង​ការ​សាង​សង់​ផ្លូវ កន្លែង​ថាមពល ​កំពុងផែ​សំខាន់​មួយ​នៅ ​GWAdar ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​ដែល​ទីក្រុង​​អ៊ីស្លាម៉ាបាត រំពឹង​ទុក​ថា​នឹង​ជួយ​ផ្តល់​សន្ទុះ​ដល់​សេដ្ឋកិច្វ​ប៉ាគីស្ថាន៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ