អានតួអត្ថបទ
អាហ្វហ្កានីស្ថាន-អាមេរិក

លោកJim Mattis ​​​​ទស្សនកិច្​​​នៅ​​​អាហ្វហ្កានីស្ថាន​​​​​ខណៈ​​​ដែល​​​រដ្ឋមន្ត្រី​​ការពារជាតិ​​​ប្រទេស​​​នេះ​​​​​លាលែង​​​ពី​​​តំណែង​​​

រដ្ឋមន្ត្រីក្រសួងការពារជាតិ​អាមេរិក​លោក Jim Mattis បានអញ្ជើញទៅដល់ប្រទេស​​អាហ្វហ្កានីស្ថាននៅថ្ងៃចន្ទ​នេះ ក្នុង​ខណៈ​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​និង​នាយសេនាធិការ​នៃ​ប្រទេស​អាហ្វហ្កនីស្ថាន​ បាន​លាលែងចេញ​ពី​តំណែង​នៅ​ថ្ងៃ​ចន្ទ​២៤​មេសា ក្រោយពី​​មហា​ភេរវកម្ម​​សម្លាប់​​មនុស្ស​​យ៉ាង​​តិច​​ជាង​​១៣០​​នៅ​លើ​មូលដ្ឋានយោធាមួយ​ក្នុង​ភាគ​ខាង​ជើ​​ង​អាហ្វហ្កានីស្ថាន​​​រួច​មក​​។​

រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Jim Mattis ​
រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Jim Mattis ​ Toru YAMANAKA / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ខណៈពេល​ដែល​ពួក​តាលីបង់​បង្កើន​សកម្មភាព​ដ៏​ហិង្សា​​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក លោក​ James Mattis ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​អាហ្វហា្កនីស្ថាន​​នៅ​​ថ្ងៃ​ចន្ទ២៤មេសា​​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ខណៈ​ពេល​​ដែល​រដ្ឋមន្ត្រី​ការពារជាតិ​និង​នាយ​សេនាធិការ​អាហ្វហ្កានីស្ថាន បាន​លាលែង​ចេញ​ពី​មុខ​តំណែង​នៅ​ថ្ងៃ​ចន្ទ​២៤​មេសា​នេះដែរ​។

ការ​សុំ​លាលែង​ពី​តំណែង​របស់​រដ្ឋមន្ត្រី​ការពារជាតិ​លោក  Abdullah Habibi និង​អគ្គ​សេនាធិការ​​​អាហ្វហ្កានីស្ថាន​លោក Qadam Shah Shahim ត្រូវ​បាន​​លោក​ប្រធានាធិបតី Ashraf Ghani ​ទទួល​យល់ព្រមហើយ។

អាជ្ញាធរ​អាហ្វហ្កានីស្ថាន ​ត្រូវ​រង​ការទិះតៀន​យ៉ាងខ្លាំងក្លា​នា​អំឡុង​ចុង​សប្តាហ៍​នេះ ពី​សំណាក់​​​ក្រុម​អ្នក​សង្កេតការណ៍​និង​អ្នកជំនាញ​ដែល​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​ការពារ​ជាតិ​​អាហ្វហ្កានីស្ថាន​ ពី​បទ​អសមត្ថភាព​នៅ​លើ​ការ​​ធានា​​សន្តិសុខ​ពលរដ្ឋ​របស់​ខ្លួន​ក៏​ព្រម​ទាំង​ការ​ការពារ​មូលដ្ឋាន​យោធា។​

ពីព្រោះ កាលពីថ្ងៃសុក្រមុន កងកុម៉្មង់ដូ​​តាលីបង់​ប្រមាណ​ជា​១០ នាក់​ប្រកប​ដោយ​អាវុធ​ធុន​ធ្ងន់​និងគ្រឿងផ្ទុះ បាន​បើក​ការ​វាយប្រហារ​ជាង​៥​ម៉ោង​ប្រឆាំង​លើ​មួលដ្ឋាន​ទ័ព​ប្រទេស​​អាហ្វហ្កានីស្ថាន​​​​ដ៏​សំខាន់​បំផុត​មួយ​នៅ​ភាគខាង​ជើង​និង​បាន​សម្លាប់​ទាហាន​យ៉ាង​តិច​១៣០​នាក់​ទៅ​១៦០​នាក់​។​

ជាការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​​លើក​ទីពីរ​​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ការ​វាយប្រហារ​កាលពី​ដើម​ខែ​មីនា​មុន​ប្រឆាំង​ទៅ​លើ​មន្ទីរពេទ្យ​យោធា​ដ៏​សំខាន់​នៅ​ទីក្រុង​កាប៊ូល​​ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​សិប​នាក់។

ក្នុង​ករណីយ​វាយប្រហារ​ទាំង​ពីរ​លើក​នេះ​ហើយទើប​បាន​ជា​ក្រសួង​ការពារ​ជាតិ​អាហ្វហ្កានីស្ថាន​ ​ត្រូវ​បាន​គេ​ចោទ​ ថា​ខ្វះ​តម្លាភាព​នីង​អោយតួលេខ​នៃ​ជន​រងគ្រោះមិនពិ​ត​​ប្រាកដ។​​

ពីព្រោះ​ជាផ្លូវការ អាជ្ញាធរ បាន​ប្រកាស​​ថា ​តួលេខ​ អ្នក​ស្លាប់​និង​របួស មាន​​​តែ​ជាង​១០០​នាក់​នៅ​ក្នុង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​សុក​មុន​​។
​​
ពួក​តាលីបង់​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​កងទ័ព​បរទេស​វិញ​ បាន​ប្រកាស​ថា​ការវាយប្រហារ​នោះ​ ​គឺ​ជា​ស្នាដៃ​របស់​ពួក​គេ​និង​​​​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង​៥00​នាក់។

យ៉ាងណាមិញ​ការវាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំធេង​​នេះ ជំរុញ​ឲ្យ​មតិទូទៅ ​មាន​ការ​មន្ទិល​សង្ស័យ​ថាច្បាស់​ជា​មាន​រនុក​ក្នុង​ឲ្យ​ដៃ​ពួក​តាលបង់​ហើយ។ ចំពោះ​អ្នកវិភាគនានាវិញ  មហន្តរាយ​​នៅ​មូលដ្ឋាន​យោធា Mazar-i-Sharif  គឺ​ជា​​បរាជ័យ​ទាំង​ស្រុង​របស់​ក្រសួង​ស៊ើបការ​​សម្ងាត់​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ