អានតួអត្ថបទ
ហ្វីលីពីន-តុលាការព្រហ្មទណ្ឌអន្តរជាតិ

មេធាវី​ហ្វីលីពីន​មួយ​រូប​​​ដាក់ពាក្យ​​ប្តឹង​ទៅ​តុលាការ​ព្រហ្មទណ្ឌអន្ត​រជាតិ​​ប្រឆាំង​លោក​ Duterte ​ពី​បទ​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​

នៅ​​ប្រទេស​​ហ្វីលីពីន​​​មេធាវី​​​មួយ​​​រូប​ ​បាន​​ដាក់​​ពាក្យ​​ប្តឹង​​ទៅ​​តុលាការ​​ព្រហ្មទណ្ឌ​​អន្តរជាតិ​​កាលពី​​ថ្ងៃ​​ចន្ទ​​ម្សិលមិញ​​​ដើម្បី​​​​ប្រឆាំង​​​ទ​ល់​​​នឹង​​​ប្រធានាធិបតី​​​​លោក​​ DUTERTE ​​និង​​​ក្រុម​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​ ១១​​ ​រូប​​ផ្សេង​​ទៀត​ពី​​បទ​​ប្រព្រឹត្ត​​អំពើ​​ឧក្រឹដ្ឋ​​ប្រឆាំង​​មនុស្សជាតិ​​​នៅ​​​ក្នុង​​​ក្របខណ្ឌ​​​​ប្រយុទ្ធ​​​ប្រឆាំង​​​ទល់​​​នឹង​​​គ្រឿងញាន ។​

ប្រធានាធិបតី ហ្វីលីពីនលោក  Rodrigo Duterte​
ប្រធានាធិបតី ហ្វីលីពីនលោក Rodrigo Duterte​ Reuters/路透社
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​មាន​​ឯកសារ​​​កម្រាស់​​៧៧​​ទំព័រ​ ​លោក មេធាវី ​Jude Sabio បាន​អះអាង​ថា លោក​ Rodrigo DUTERTE  បាន​ប្រព្រឹត្ត​អំពើ​​ឧក្រឹដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ជា​ច្រើន​លើក​ច្រើនគ្រា​និង​ជា​បន្តបន្ទាប់​គ្នា​នៅ​ក្រោម​បញ្ជា​របស់​លោក​និង​បាន​សម្លាប់​ជន​ជាប់​សង្ស័យ​ពី​បទ​រត់​ពន្ធ​គ្រឿងញាន​និង​ឧក្រឹដ្ឋ​ជន​ផ្សេងៗ​ទៀត។​

 ចំណែក​លោក Edgar Matobato ដែល​ជា​កូន​ក្តី​របស់​លោក មេធាវី  Jude Sabio ​បាន​ឆ្លើយ​សារភាព​​​​នៅ​ចំពោះ​មុខ​ព្រឹទ្ធសភា​ហ្វីលីពីន​ថា លោក​ស្ថិត​នៅ​ក្នុងក្រុម​ពេជឃាត​​​ក្រោម​បញ្ជា​របស់​​លោក​​ DUTERTE។

រីឯ ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​វិញ​ ទើប​បាន​បញ្ជាក់​អះអាង​ពី​ការ​ដាក់​ពាក្យ​បណ្តឹង​ខាង​លើ​នេះដែរ។ គឺ​​ជាការ​ប្តឹងប្តល់​ជា​លើកតំបូង​និង​ជាសាធារណៈ​ ​​ប្រឆាំង​ទល់​នឹងរូប​​លោក DUTERTE  នៅ​ឯ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ពាក្យ​បណ្តឹងនេះ ត្រូវ​បាន​ផ្អែកនៅ​​លើ​សក្ខីកម្ម​​​របស់​លោក  Matobato កូនក្តី​របស់​មេធាវី​ Jude Sabio ​និង​​បន្ទាល់​របស់​សាកសី​​ម្នាក់​ទៀត​ដែល​ជា​អតីត​ប៉ូលីសហ្វីលីពីន​​ចូល​និវត្តន៍​ ក៏ព្រមទាំងសេចក្តីថ្លែងការណ៍​​នានា​​របស់​​អង្គ​ការ​​ការពារ​​សិទ្ធិមនុស្ស​ ក៏ព្រម​ទាំង​ប្រព័ន្ធ​​ផ្សព្វផ្សាយ​សាព័ត៌មាន​ដែល​ក្នុង​នោះ​ក៏មាន​សាព័ត៌មាន​​អង់គ្លេស ​Reuters ​ផងដែរ​ទាក់ទងនឹង​អំពើ​មនុស្សឃាត​នៅ​ហ្វីលីពីន​នេះ។​

គួររំលឹកថា ចាប់តាំងពី​លោក​ DUTERTE   បាន​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ហ្វីលីពីន​តាំង​​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន​មក ជនចំនួន​ជិត ៩០០០ ​នាក់​​ត្រូវ​​បាន​គេ​សម្លាប់​។

ខាង​ប៉ូលីសហ្វីលីពីនវិញ​​ ​បាន​អះអាង​ថា ជន​ចំនួន​១/៣ ដែល​ត្រូវ​បាន​ប៉ូលីស​សម្លាប់​នោះ ​ក៏​ដើម្បី​ប្រឈមទប់ទល់​​និង​ការពារ​រូប​គេ​តែ​ប៉ុណ្ណោះ​ នៅ​ឱកាស​ប្រតិបត្តិការ​ស្រប​ច្បាប់​របស់​ប៉ូលីស។

ក៏ប៉ុន្តែ ​យោងតាម​អង្គការការពារ​សិទ្ធ​មនុស្សវិញ  ជន​រងគ្រោះ​ភាគ​ច្រើន​នៃ​ចំនួន ២/៣​នៅ​សល់ ត្រូវ​​បាន​​សម្លាប់​ដោយ​ក្រុម​អ្នក​សហការណ៍​ជាមួយពួក​ប៉ូលីសស​ តែ​​ប៉ូលីស​ហ្វីលីពីន បាន​​បដិសេធ​ចំពោះព័ត៌មាន​ខាងលើ​នេះ​៕​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ