អានតួអត្ថបទ
បារាំង-ឥណ្ជា-អវកាស​

សហប្រតិបត្តិការណ៍​​​​ផ្នែក​​​​អវកាស​​​​រវាង​​​​បារាំង​​​​និង​​​​ឥណ្ឌា​​​

កាលពី​ម្សិលមិញ លោក Jean-Marc Ayrault រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ឥណ្ឌា។​ គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​ឥណ្ឌា​នេះ គឺ​ដើម្បី​ពង្រឹង​​សហប្រតិបត្តិការ​រវាង​បារាំង​និង​ឥណ្ឌា ​ឲ្យ​បាន​​ខ្លាំង​ថែមទៀត​នៅ​លើ​វិស័យ​អវកាស។

រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​បារាំង​​Jean-Marc Ayrault ​​នៅ​ក្ងែរ​នាយករដ្ឋមន្ត្រីឥណ្ឌា​ លោក Narendra Modi នៅក្រុង​Bangalore ថ្ងៃទី​៨​មករា​២០១៧​.
រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​​បារាំង​​Jean-Marc Ayrault ​​នៅ​ក្ងែរ​នាយករដ្ឋមន្ត្រីឥណ្ឌា​ លោក Narendra Modi នៅក្រុង​Bangalore ថ្ងៃទី​៨​មករា​២០១៧​. MANJUNATH KIRAN / AFP
ផ្សាយពាណិជ្ជកម្ម

នៅ​នា​ឱកាស​បំពេញ​ទស្សនកិច្ច​នៅក្រុង​ Bangalore ក្នុង​​ប្រទេស​​ឥណ្ឌា​កាលពី​ម្សិលមិញ​  រដ្ឋមន្ត្រី​​ក្រសួង​ការបរទេស​បារាំង​លោក Jean-Marc Ayrault បាន​ថ្លែង​បញ្ជាក់​ថា ប្រទេស​បារាំង​និង​ឥណ្ឌា ​គឺ​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​គ្នា​ជា​យូរឆ្នាំ​កន្លង​ហើយ​នៅ​ក្នុង​សហប្រតិបត្តិការ​នៅ​លើ​វិស័យ​អវកាស។​ ដោយ​ឥណ្ឌា មាន​ទីភ្នាក់ងារ​អវកាស​ ISRO ហើយ​បារាំងវិញ​មាន​ទីភ្នាក់ងារអវកាស ​CNES។

ចំណែក ប្រធាន​ទីភ្នាក់ងារ​អវកាស​ ISRO  លោក Kiran Kumar ​បាន​សម្តែង​ការ​អបអរសាទរ ចំពោះ​តំណាក់កាល​​ដ៏​សំខាន់​បំផុត​មួយនៅ​លើ​​កិច្ច​សហការណ៍​រវាង​បារាំង​និង​ឥណ្ឌា​ ក្នុង​ទ្រង់​ទ្រាយ​​ធំ​​ធេង​​​មួយ​នៅ​ក្នុង​​វិស័យ​អវកាស។ ​ទន្ទឹមនេះ ទីភ្នាក់ងារអវកាស ISRO របស់​ឥណ្ឌា​និង​​ទីភ្នាក់ងារអវកាស CNES​ របស់បារាំង​ ទើប​បាន​ផ្តល់​សច្ចាប័ន​នៅ​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ដើម្បី​​បង្កើត ​ក្រុម​សិក្សា​រួម​គ្នា​មួយ​​ស្តីពី​​បច្ចេកវិទ្យា​នៅ​ក្នុង​ការ​បាញ់​បង្ហោះ​យាន្ត​អវកាស​​សម្រាប់​​ដឹក​ជញ្ជូន​ផ្កាយរណប​នៅ​​​ពេល​អនាគត។​

ម្យ៉ាងទៀត ទីភ្នាក់ងារ​អវកាស​បារាំង​ CNES និង​ក្រុមហ៊ុន​អវកាស​ ឥណ្ឌា ISRO ​​ក៏​បាន​ចុះ​ហត្ថលេខា​ផង​ដែរ នៅ​ក្នុង​​ការ​បញ្ជូន​ Robot ​តូច​មួយ​​ដែល​មាន​កង់​សំរាប់ត្រួតពិនិត្យ​​សង្កេត​ការណ៍​​នៅលើ​ឋាន​ព្រះចន្ទផងដែរ។​

ហើយ​តាម​ការ​គ្រោងទុក យាន្ត Robot​ តូចនេះ ដែល​​បំពាក់ទៅ​ដោយ​កាមេរ៉ា​សំរាប់​ថត​រូប​ភាព​​នេះ នឹង​ត្រូវ​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ឋាន​ព្រះចន្ទ​នៅ​ខែ​មករា​ឆ្នាំ​២០១៨។

គួររំលឹកថា ​សហប្រតិបត្តិការណ៍​​នៅ​ក្នុង​វិស័យ​អវកាស​រវាង​បារាំង​និង​ឥណ្ឌា​ មាន​ចាប់តាំង​ពី​យូរ​​ឆ្នាំ​កន្លង​មក​ហើយ ​គឹ​តាំងតែ​​ពី​ជំនាន់​ទស្សវត្ត៍​ឆ្នាំ១៩៦០​មក​ម៉្លេះ ​ហើយត្រូវ​បាន​ពង្រឹង​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត​ ចាប់​តាំង​ពី​ជាង​១០​ឆ្នាំ​កន្លង​មក​ហើយដែរ។​

ម្យ៉ាងទៀត ​សហការរួមគ្នា​រវាង​ឥណ្ឌា​និង​បារាំង​នៅ​លើ​វិស័យ​អវកាស​នេះ បាន​ហុច​លទ្ធផល​​​ជាពិសេស​​នៅ​លើ​​​​ការ​​បាញ់​បង្ហោះ​ផ្កាយ​រណប​​សង្កេត​ ​អាកាសធាតុ​​ចំនួន​​ពីរ​​ឈ្មោះ Mesgha-Tropiques នៅឆ្នាំ​២០១១​និង​Saral -Altika ​នៅឆ្នាំ​២០១៣។ ចំណែក​ការ​អភិវឌ្ឈន៍​ផ្កាយ​​រណប​ទី​៣​រវាង​បារំាង​និង​ឥណ្ឌា ក៏​ត្រូវ​បាន​ចុះ​កិច្ច​ព្រមព្រៀង​រវាងគ្នា​ហើយ​ដែរ។

គួរបញ្ជាក់ថា ឥណ្ឌា​ បង្ហាញ​នូវ​ចេតនា​ដ៏​ខ្ពង់ខ្ពស់បំផុត​​​មួយ​នៅ​​ក្នុងគោលបំណង ​ចង់​​ក្លាយខ្លួន​ទៅ​​ជា​មហា​អំណាច​មួយ​ដ៏​ពិតៗ​នៅ​លើ​វិស័យ​អវកាស​អន្តរជាតិ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ