អានតួអត្ថបទ
កោះ​ម៉ាស្ហាល-តុលាការឡាអេ

តុលាការ​ក្រុង​ឡាអេ​ ​បដិសេធ​​បណ្តឹង​​របស់​​កោះ​​ម៉ាស្ហាល​​​ក្នុង​​​ការ​​​ប្រឆាំង​មហា​អំណាច​​នុយក្លេអ៊ែរ​​

តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ទើប​​ចេញ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ​ពុំអាច​ទទួល​បណ្តឹង​​បស់​កោះ​ម៉ាស្ហាល​ទៅ​ចាត់ការ​បាន​ទេ​ក្នុង​ការ​ប្រឆាំង​ទល់​នឹង​ប្រទេស​ឥណ្ឌា ប៉ាគីស្ថាន​​និង​អង់គ្លេស។​មហា​អំណាច​ទាំង​៣ ដែល​កោះម៉ាស្ហាល​ស្តី​បន្ទោស​ថា​ពុំ​ព្រម​បញ្ឈប់​ការ​ប្រណាំង​ប្រជែង​អាវុធ​នុយក្លេអែរ។ 

កូនកោះ​ម៉ាស្ហាល(Marshall islland)
កូនកោះ​ម៉ាស្ហាល(Marshall islland) Wikipedia
ផ្សាយពាណិជ្ជកម្ម

 

តុលាការ​ក្រុង​ឡាអេ នៅ​ថ្ងៃ​ពុធ​នេះ ទើប​​ចេញ​សេចក្តី​សម្រេច​បដិសេធ​ពុំ​​ទទួល​បណ្តឹង​របស់​កោះ​ម៉ាស្ហាល​​ដើម្បី​យក​ទៅ​ចាត់ការ​ប្រឆាំង​ទល់​នឹង​ឥណ្ឌា​។ ប្រទេស​ឥណ្ឌា ដែល​កោះម៉ាស្ហាល​ ស្តី​បន្ទោស​ថា ពុំ​ព្រម​បោះ​បង់​ចោល​​មហិច្ចតា​ប្រណាំង​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើយ។​

តុឡាការ​ក្រុង​ឡាអេ ក៏​បាន​បដិសេធ​ដែរ នៅ​លើ​បណ្តឹង​ដូចគ្នា​របស់​កោះ​ម៉ាស្ហាល​ក្នុងការ​ប្រឆាំង​ទល់​នឹង​ប៉ាគីស្ថាន​ក៏ព្រម​ទាំង​ប្រទេស​អង់គ្លេស​ផង​ដែរ។

គួររំលឹកថា កោះម៉ាស្ហាល​នេះ ត្រូវ​បាន​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ យក​ធ្វើ​ជា​ទី​លាន​សាក​ល្បង​​នុយក្លេអ៊ែរ​របស់​ខ្លួន ជា​ច្រើន​ដង​រាប់​មិន​អស់​​នៅ​ក្នុង​ទស្សវត្តន៍​ឆ្នាំ​១៩៤០​និង​១៩៥០។ ការ​សាកល្បង​នុយក្លេអ៊ែរ បាន​បង្ក​នូវ​ផល​ប៉ះពាល់​ជាទម្ងន់​ដល់​កោះម៉ាស្ហាល​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ។

ហេតុនេះ​ហើយ​បាន​ជា​កូន​កោះ​ដ៏​តូច​មួយនេះ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​មាហា​សមុទ្រ​ប៉ាស៊ីហ្វីក​ ហ៊ាន​​តតាំង​ទល់​នឹង​​ប្រទេស​មហា​អំណាច​នុយក្លេអ៊ែរ​នានា​ដោយ​បាន​ប្តឹង​ទៅ​ដល់​​តុលាការ​ឡាអេ​ដើម្បី​បើក​កកាយ​ឲ្យ​មតិ​អន្តរៈជាតិ​ដឹង​ឮ អំពី​ទម្ងន់​ផលវិបាក​ដែល​បង្ក​ឡើង​ដោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​នេះ។

គួររំលឹកថា ពាក្យ​បណ្តឹង​របស់​កោះម៉ាស្ហាល​​ទៅ​កាន់​តុលាការ​ក្រុង​ឡាអេ ជា​លើក​តំបូង​គឺនៅ​ឆ្នាំ​២០១៤​និង​សំដៅ​ប្រឆាំង​ផង​ដែរ​ទៅ​លើ​ប្រទេស​ចិន កូរ៉េ​ខាង​ជើង បារាំង រុស្ស៊ី សហរដ្ឋអាមេរិក​និង​អ៊ីស្រាអែល។

កោះ​ម៉ាស្ហាល បាន​ចោទ​​​ប្រទេស​ទាំង​នោះ​ដែល​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ ថា​ពុំ​បាន​គោរព​សន្ធិសញ្ញា​មិន​​សាយភាយ​​នុយក្លេអ៊ែរ​ដែល បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៦៨។ សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ​នេះ​ដែល​ទីក្រុង Londres បាន​ឲ្យ​​សច្ចានុម័តិ​តែ​ត្រូវ​បាន​ប៉ាគីស្ថាន​និង​ឥណ្ឌា​បដិសេធ​ពុំ​ព្រម​ចុះ​ហត្ថលេខា​ទទួល​យក​ឡើយ។

ទោះជាយ៉ាងណាក្តី សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ ទាមទារ​ផង​ដែរ ឲ្យ​បណ្តា​ប្រទេស​នុយក្លេអ៊ែរ​ទាំង​អស់​ រក​កិច្ច​ចចារ​ជាមួយគ្នា​ដោយ​សុទ្ធចិត្ត ដើម្បី​ចាត់​វិធានការ​ឲ្យ​បាន​សមស្រប​នៅ​ក្នុងបញ្ហា​​ការ​រំសាយ​នុយក្លេអ៊ែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ