អានតួអត្ថបទ
វៀតណាម

វៀតណាមគាំទ្រ​​សហប្រតិបត្តិការណ៍​អន្តរជាតិ​​​​រក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

លោក​ប្រធានាធិបតី​វៀតណាម​ត្រាន់​ដៃ​គង់​(Tran Dai Quang) បានអំពាវនាវ​ឲ្យ​​មាន​​កិច្ច​​សហប្រតិបត្តិការណ៍​​​អន្តរជាតិ ​​ដើម្បី​​ថែ​​រក្សា​​សន្តិភាព​​នៅ​​​សមុទ្រ​​ចិន​ខាង​ត្បូង​​​ព្រម​​ទាំង​​ទប់​​មហិច្ចតា​​វាតទី​​ទឹកដី​​របស់​​ទីក្រុង​​ប៉េកាំង​​​នៅ​ក្នុង​​តំបន់​​ជាប់​​ជម្លោះ​​ជាមួយ​​នឹង​​បណ្តា​ប្រទេស​​ជា​​ច្រើន​​ទៀត​​ក្នុង​​នោះ​​ក៏​​មាន​​វៀតណាម​​ដែរ។ 

លោក Barack Obama និងលោក​Tran Dai Quang ប្រធានាធិបតីវៀតណាមនៅក្រុងហាណូយ​២៣​ឧសភា២០១៦
លោក Barack Obama និងលោក​Tran Dai Quang ប្រធានាធិបតីវៀតណាមនៅក្រុងហាណូយ​២៣​ឧសភា២០១៦ REUTERS/Kham
ផ្សាយពាណិជ្ជកម្ម

 

 

នៅ​ក្នុង​កិច្ចសន្ទនា​ដ៏​កម្រ​មួយ​ផ្តល់​ឲ្យ​ដល់​ទី​ភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង François Holland នៅ​វៀតណាម​នា​ខែ​កញ្ញាខាង​មុខ លោក​ប្រធានាធិបតី Tran Dai Quang បាន​ថ្លែងប្រាប់​ថា”វៀតណាម​សូម​គាំទ្រ​ទាំង​ស្រុង​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ពី​ប្រទេស​បារាំង​និង​បណ្តា​ប្រទេស​ដ៏ទៃ​ទៀត​នៅ​ក្នុងដំណើរការ​រក្សា​សន្តិភាព​និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​និង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង »។

ប្រធានាធិបតីវៀតណាម បាន​ថ្លែង​បញ្ជាក់​ទៀត​ថា” សហប្រតិបត្តិការណ៍​អន្តរជាតិ​នោះ គឺមាន​គោលដៅ​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សន្ដិសុខ​និង​សេរីភាព​ក្នុង​ការធ្វើ​ចរាចរ​តាម​សមុទ្រ​និងអាកាស។​

 

គំនិត​ស្នើ​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​នៅ​ក្នុង​តំបន់​ជាប់​ជម្លោះ ធ្លាប់​ត្រូវ​បាន​ស្នើ​ឡើងរួចទៅ​ហើយ​កាលពី​ខែ​មិថុនា​កន្លង​ទៅ​ដោយ​លោក Jean-Yves Le Drian ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​បារាំង។ គឺលោក​ ស្នើ​សុំ​ឲ្យ​មាន​ការ​ដើរ​យាមល្បាត​នៅ​ក្នុង​តំបន់​ជាប់ជម្លោះ​ពីសំណាក់​បណ្តា​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប។​

 

លោក John Kerry រដ្ឋមន្ត្រី ការបរទេស​អាមេរិក​វិញ កាលពី​ចុង​ខែ​កក្កដា​កន្លង​មក​នាដំណើរ​ទស្សនិច្ច​នៅ​ហ្វីលីពីន បាន​ថ្លែង ថា​ទីក្រុង​វ៉ាស៊ីនតោន ចង់​ជៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខា​ង​ត្បូង។ តែ​វ៉ាស៊ីនតោន សុំ​ស្នើ​ជួយ​ដែរ​ដើម្បី​រក​ការ​ដោះស្រាយ​អធិករណ៍​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

 

ម្យ៉ាងទៀត កាលពី​ថ្ងៃ​ទី​១២​កក្កដា​មុន​នេះ តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ទីក្រុង​la Haye បាន​សម្រេច​ឲ្យ​​​ទីក្រុង​ម៉ានីល​ឈ្នះ​ប៉េកាំង​ ដោយ​យល់​ឃើញ​ថា “ប្រទេស​ចិន មិនមាន​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត​អ្វី​ឡើយ​នៅ​លើ​សមុទ្រ​យុទ្ធសាស្រ្ត​នេះ។​ កាលណោះ​ប៉េកាំង​ខឹងក្រេវក្រោធ​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ដោយ​បាន​ប្រកាស​ថា​ចិន​នឹង​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​អន្តរជាតិ​នេះ​ដែរ។

 

បណ្តា​ប្រទេស​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង មាន​វៀតណាម ម៉ាឡេស៊ី ព្រុយណេ​និង​​​តៃវ៉ាន់។ ប្រទេស​ទាំង​នេះ​​នៅ​តែ​ឈ្លោះ​ដណ្តើម​គ្នា​ថា សមុទ្រ​ចិនខាង​ត្បូង​ជា​ដែន​អធិបតេយ្យភាព​របស់​ប្រទេស​គេ​រៀងៗ​ខ្លួន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ