អានតួអត្ថបទ

វៀតណាម​ធ្វើ​បាតុកម្ម ប្រឆាំង​​​ក្រុមហ៊ុន​តៃវ៉ាន់ដែល​បញ្ចេញ​ជាតិ​ពុលងាប់​ត្រី

នៅ​ថ្ងៃ​អាទិត្យ​ទី ១ ឧសភា​នេះ ពលរដ្ឋ​វៀតណាម​រាប់​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​ហាណូយ ដើម្បី​ប្រឆាំង​នឹង​ក្រុមហ៊ុន​សហគ្រាស​តែវ៉ាន់​​មួយ ដែល​ពួក​គេ​សង្ស័យ​ថា​បាន​បញ្ចេញ​ជាតិ​គីមី​ពុល បំផ្លាញ​ឧស្សាហកម្ម​​នេសាទ តាម​ឆ្នេរ​សមុទ្ទ​នៅ​ភាគ​កណ្តាល​ប្រទេស។

បាតុករ​វៀតណាម​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន​សម្លាប់​ត្រី នៅ​ក្រុង​ហាណូយ ថ្ងៃទី ១ ឧសភា ២០១៦
បាតុករ​វៀតណាម​ប្រឆាំង​នឹង​ការ​បំពុល​បរិស្ថាន​សម្លាប់​ត្រី នៅ​ក្រុង​ហាណូយ ថ្ងៃទី ១ ឧសភា ២០១៦ © Reuters
ផ្សាយពាណិជ្ជកម្ម

សមុទ្ទ​ពុល យើង​ក៏​ស្លាប់ ! ត្រូវ​តែ​សង្គ្រោះ​សមុទ្ទ ! នេះ​សុទ្ធ​សឹង​ជា​បដា​​និង​សម្រែក​របស់​បាតុករ​វៀតណាម ដែល​តក់​ស្លុត​យ៉ាង​ខ្លាំង​នឹង​​ឃើញ​ ត្រី ខ្ចៅខ្សង​គ្រឿង​សមុទ្ទ រាប់​តោន បាន​ងាប់​រពុយ​ជា​បន្ត​បន្ទាប់ ! ឧស្សាហកម្ម​នេសាទ ដែល​ជា​ដណ្តើម​រស់​របស់​ពួក​គេ​ ​រង​ការគំរាម​កំហែង​យ៉ាង​ខ្លាំង។

 
បាតុករ​សង្ស័យ​ថា ដើមហេតុ គឺ​បណ្តាល​មក​ពី​រោងចក្រ​តៃវ៉ាន់ Formosa ដែល​ជា​រោងចក្រ​ផលិត​ដែក​ ដែកថែប​ នៅ​ក្បែរ​នោះ បាន​បញ្ចេញ​ជាតិ​ពុល​បំផ្លាញ​បរិស្ថាន។ ក្រុមហ៊ុន​Formosa នេះ​ល្បី​ឈ្មោះ ពេញ​ពិភពលោក និង​ជាប់​រឿង​អាស្រូវ​ខ្លាំង​បំផុត​​ខាង​បំពុល​បរិស្ថាន។​ ​

អាជ្ញាធរ​វៀតណាម ​មិន​ទាន់​ចេញ​សេចក្តី​សន្និដ្ឋាន​អ្វី​ភ្ជាប់​ទំនាក់ទំនង​ដោយ​ផ្ទាល់​រវាង​ឧស្សាហកម្ម​ផលិត​ដែកថែប ទៅ​នឹង​ការ​ងាប់​ត្រី​​និង​គ្រឿង​សមុទ្ទ​រាប់​តោន​នេះ​ឡើយ។ដំណើរ​ការ​​អង្កេត​ផ្លូវការ បាន​និង​កំពុង​ចាប់​ផ្តើម​ហើយ។ ប៉ុន្តែបើតាម​​សារព័ត៌មាន​ផ្លូវការ​វៀតណាម ក្រុមហ៊ុន​ផលិត​ដែកថែប​តៃវ៉ាន់ ជា​អ្នក​ទទួល​ខុសត្រូវ​ ព្រោះ​រោងចក្រ​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​ស្អុយ​ ចេញ​ពី​រោងចក្រ​Formosa ប្រវែង​១គីឡូម៉ែត្រ​កន្លះ​  ចាក់​ចូល​ទៅ​សមុទ្ទ​តែ​ម្តង។

សូម​បញ្ជាក់​ថា គ្រាន់​តែ​រឿង​អាស្រូវ​ងាប់​ត្រី​និង​ខ្ចៅខ្យង​បាន​ផ្ទុះ​ឡើង​ភ្លាម ក្រុមហ៊ុន​តៃវ៉ាន់​បាន​ សម្តែងការ​សុំ​ទោស និង​បាន​​ដក​អ្នក​ទទួល​​ខុស​ត្រូវ​រោងចក្រ​ចេញ​ពី​តំណែង ដែល​បាន​ប្រើ​ពាក្យ​មិន​សមរម្យ “អ្នក​ត្រូវ​ជ្រើសរើស​រវាង​ត្រី បង្គា​បង្កង និង​រោងចក្រ​ដែកថែបដ៏ទំនើប”។ ក្រុមហ៊ុន​ក៏​បាន​ប្រកាស​បើក​អង្កេត​មួយ​ដែរ។

សម្រាប់​បាតុករ​វៀតណាម ក្រុមហ៊ុន​តៃវ៉ាន់​នេះ​ត្រូវ​តែ​បិទ ព្រោះ​ក្រុមហ៊ុន​ដឹង​ខ្លួន​យ៉ាង​ច្បាស់​ថា​ជា​អ្នក​បំពុល​បរិស្ថាន។ នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​សន្យា​តប​វិញ​ដែរ​ថា​នឹង​ដាក់​ទណ្ឌកម្ម​ចាស់​ដៃ​លើ​ជន​ជាប់​ចោទ។

មាន​រោង​ចក្រ​ឧស្សាហកម្ម​ច្រើន​ណាស់​បាន​តាំង​ទី​នៅ​ភាគ​កណ្តាល​​វៀតណាម​នេះ ប៉ុន្តែ ដោយ​សារ​អំណោយ​ផលភូមិសាស្ត្រ មាន​ឆ្នេរ​ជាង​៣ពាន់​គីឡូម៉ែត្រ ឧស្សាហកម្ម​នេសាទ​និង​ការ​នាំ​ចេញ​ត្រី បង្គារ​មឹក ព្រមទាំង​គ្រឿង​សមុទ្ទផ្សេង នៅ​តែ​មាន​សកម្មភាព​ខ្លាំង និង​នាំ​ចំនូល​បាន​ប្រមាណ​៥៨០០​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៥​កន្លង​ទៅ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ