អានតួអត្ថបទ

កូរ៉េខាង​ទាំងពីរ​ព្រម​ជួប​ចរចាគ្នា ពីរ​ម៉ោ​ង​មុន​ផុត​ឱសានវាទ​សង្គ្រាមរបស់​ព្យុងយ៉ាង

ទីប្រឹក្សា​​​របស់​ប្រមុខ​គីម ជុងអ៊ុន និង​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​ ត្រូវ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃនេះ ក្នុង​ភូមិ​ជាប់​ព្រំដែន​Panmunjun ដើម្បី​សាក​ល្បង​បន្ធូរ​សម្ពាធ​តាន​តឹង ដែល​ប្រទេស​ជា​បង​ប្អូន​បង្កើត​គូ​សត្រូវ​នឹង​គ្នា បាននិង​កំពុងដើរ​មក​ដល់​មាត់​ជ្រោះ​នៃ​សង្គ្រាម។ ព្យុងយ៉ាង បាន​ប្រកាស​ប្រជុំ​ជើង​ទ័ព​ ត្រៀម​ធ្វើ​សង្គ្រាម​ប្រឆាំង​កូរ៉េខាង​ត្បូង តាំង​ពី​ថ្ងៃសុក្រ​ជាមួយ​នឹង​ឱសានវាទ​៤៨​ម៉ោង។

កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង ផលិត​តាំង​ពី​ ១៩៧០ ដាក់​ពង្រាយ​នៅ​​​តំបន់​គ្មាន​កងទ័ព តាម​បណ្តោយ​ព្រំដែន​ចែក​កូរ៉េ​ទាំងពីរ
កាំភ្លើង​ត្បាល់​កូរ៉េខាង​ជើង ផលិត​តាំង​ពី​ ១៩៧០ ដាក់​ពង្រាយ​នៅ​​​តំបន់​គ្មាន​កងទ័ព តាម​បណ្តោយ​ព្រំដែន​ចែក​កូរ៉េ​ទាំងពីរ © Reuters / KCNA
ផ្សាយពាណិជ្ជកម្ម

ទន្ទឹម​នឹង​ការ​គំរាម​កំហែង ត្រៀម​បំផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន ថ្នាក់​ដឹកនាំ​​ជាន់​ខ្ពស់របស់​កូរ៉េ​​ទាំងពីរ​ ត្រូវ​ជួប​ចរចា​គ្នា​នៅ​ថ្ងៃ​នេះ នៅ​វេលាម៉ោង ៦​ល្ងាច​ ម៉ោង​នៅ​ក្នុង​ស្រុក។ ទីប្រឹក្សា​របស់​លោកស្រី​ប្រធានាធិបតី​ ប៉ាក់គុនហេ ទទួល​បន្ទុក​ផ្នែក​សន្តិសុខ​ជាតិ និង​រដ្ឋមន្ត្រី​ក្រសួង​បង្រួបបង្រួម​​កូរ៉េ ជា​តំណាង​របស់​សេអ៊ូល ត្រូវ​ជួប​ជាមួយ​នឹង​ក្រុមប្រឹក្សា​យោធា​របស់​គីមជុងអ៊ុន និង​តំណាង​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ចការ​អន្តរកូរ៉េ។

 

ជំនួប​ជាន់​ខ្ពស់​នេះ ជា​ការ​​ផ្តួច​ផ្តើមគំនិត​និង​​ស្នើ​ឡើងមុន​ ​ដោយ​ភាគី​កូរ៉េខាង​ជើង កាលពី​ថ្ងៃ​សុក្រ។ ឯ​កូរ៉េខាង​ត្បូង​បាន​ឆ្លើយ​តប​វិញ ជា​វិជ្ជមាន នៅ​ថ្ងៃ​សៅរ៍​ តែ​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​ទីប្រឹក្សា​យោធា​របស់​អគ្គមគ្គុទ្ទេសក៍​កូរ៉េខាង​ជើង លោក វ៉ង់ ព្យុងសូ Hwang Pyong So។ នៅ​ទីបំផុត កូរ៉េទាំងពីរ ក៏​​បាន​ព្រមព្រៀង​គ្នា​រៀប​ចំ​ឱ្យ​ជំនួប​​ថ្ងៃ​នេះ​ឡើង។

ការ​ចរចា​ត្រូវ​បាន​ប្រកាស​ជា​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​កូរ៉េខាង​ត្បូង នៅ​ប្រមាណ​ពីរ​ម៉ោង មុន​ការ​ផុត​ឱសានវាទ​កំណត់​ដោយ​ព្យុងយ៉ាង ដែល​ទាមទារ​ឱ្យ​សេអ៊ូល​បញ្ចប់​ទាំង​ស្រុង​សកម្មភាព​ចាក់​មីក្រូ​ ខ្លាំង​ៗ​តាម​ព្រំដែន​ ឃោសនា​បង្អាប់​បន្តុះ​​របប​កុម្មុយនិស្ត។

កូរ៉េទាំងពីរ​ ដែល​បើ​តាម​បច្ចេកទេស​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​​មាន​សង្គ្រាម​នឹង​គ្នា​​នៅ​ឡើយ បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ខ្លាំង នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ កូរ៉េខាង​ជើង​បានប្រមូល​ផ្តុំ​ទ័ព​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ចេញ​ធ្វើ​សង្គ្រាម ឯ​ខាង​ត្បូង​វិញ ដោយ​មាន​ជំនួយ​ពី​ទ័ព​អាកាស​អាមេរិក បាន​បញ្ចេញ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​ធ្វើ​លំហាត់​សម​រួម​គ្នា​ប្រុង​ជើង​ទម្លាក់​គ្រាប់​ដែរ​នៅ​ព្រឹក​មិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ