អានតួអត្ថបទ
ចិន-សហរដ្ឋអាមេរិក-ទីបេ

ចិន​ម៉ួម៉ៅ​ក្តៅ​ក្រហាយ​ចិត្ត​ដោយសារ​អូបាម៉ា​ជួប​​ដាឡៃឡាម៉ា​នៅសេតវិមាន​

សម្តេច​សង្ឃ​ទីបេ​ដាឡៃឡាម៉ា បានអញ្ជើញ​ចូល​រួមក្នុង​ពីធី​បួងសួងព្រះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​កុម្ភៈ​នេះនៅទីក្រុងវ៉ាស៊ីនតោន​ តាមសេចក្តី​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក​​អូបាម៉ា។​ ​​​ពិធីសូត្រធម៌បួងសួងព្រះ​ នា​ពេល​ទទួល​ទាន​អាហារ​ពេល​ព្រឹក​ ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀង​​រាល់​ឆ្នាំ​នៅ​សេតវិមាន​ប្រធានាធិបតី​អាមេរិក។ 

សម្តេចសង្ឃ Dalaï-lama ប្រមុខដឹកនាំសាសនាទីបេនៅZurich​២០១០
សម្តេចសង្ឃ Dalaï-lama ប្រមុខដឹកនាំសាសនាទីបេនៅZurich​២០១០ REUTERS
ផ្សាយពាណិជ្ជកម្ម

ដោយ​អញ្ជើញ​សម្តេច​សង្ឃ​ទីបេដា​ឡៃឡាម៉ា​ មក​ចូលរួម​ក្នុង​ពិធី​សូត្រធម៌​បួងសួង​ព្រះ​នៅ​​សេតវិមាន​នា​ថ្ងៃ​ទី​៥​កុម្ភៈ​នា​ឱកាស​ទទួលទាន​អាហារព្រឹក​នោះ -សហរដ្ឋអាមេរិក ពិតជា​មាន​ចេតនា ចង់​អន្តរាគមន៍​ដើម្បី​​ឲ្យ​សម្តេចសង្ឃ​ដាឡៃឡាម៉ា បាន​មក​ជួប​លោក​ប្រធានាធិបតី​​អូបាម៉ា​ដោយ​ផ្ទាល់​នៅ​ឱកាស​នេះ។ ជាព្រឹត្តិការណ៍​ពិសេស​មួយ នៅ​ឆ្នាំ​នេះ ដោយសារ​វត្តមាន​របស់​សម្តេច​សង្ឃ​ទីបេ នៅ​ក្នុង​ចំណោមភ្ញៀវ​ប្រមាណជា​៣០០០​នាក់​ដែល​អញ្ជើញ​មក​ចូលរួម​ក្នុង​ពិធី​បួងសួង​ព្រះ​នៅ​លើក​នេះ។

 
ជាប្រពៃណីយ​ លោក​ប្រធានាធិបតី​អាមេរិក​តែងតែ សម្តែង​គារវកិច្ច​​ចំពោះ​បណ្តា​ភ្ញៀវ​ដែល​សុទ្ធសឹង​ជា​ប្រមុខ​ដឹក​នាំ​សាសនា​មក​ពី​ប្រទេស​ផ្សេងៗ។​ ទន្ទឹមនេះរ​ ​សេតវិមាន​ បាន​គូស​បញ្ជាក់​ដែរ​ថា​«គ្មាន​ជំនួប​ផ្លូវការ​ណា​មួយ​រវាង​​លោក​អូបាម៉ា​និង​សម្តេចសង្ឃ​ដាឡៃឡាម៉ា​ទេ​នៅ​ឱកាស​នេះ។ ក៏ប៉ុន្តែ ការ​សម្តែង​គាវរកិច្ច​ដោយ​ការ​និយាយ​​គួរសម​ដាក់គ្នា​​ទៅ​វិញ​ទៅ​មក​រវាង​លោក​អូបាម៉ា​និង​ជ័យលាភី​រង្វាន់ណូបែល​ ក៏​ពុំ​មាន​ការ​ឃាត់ឃាំង​​អ្វី​ដែរ​នៅ​ឱកាស​នេះ-នេះ​ជា​ការ​បញ្ជាក់​របស់​សេតវិមាន។

យ៉ាងណាក៏ដោយ ទោះបី​ជា​លោក​អូបាម៉ា ​សំដែង​ការ​គួរ​សម​ដោយ​និយាយ​ឆ្លើយឆ្លង​គ្នា​ជា​មួយ ​ដាឡៃឡាម៉ា​តែ​មួយ​ម៉ាត់​ឬ​ពីរម៉ាត់​ក្តី ក៏​កាយវិការនេះ​ វាល្មម​គ្រប់គ្រាន់​ហើយ​ដើម្បី​ឲ្យ​ចិន​ម៉ួម៉ៅ​ក្តៅក្រហាយចិត្ត​។

គ្មាន​អ្វី​គួ​រឲ្យ​ភ្ញាក់​ផ្អើលឡើយ វត្តមាន​របស់​សម្តេចសង្ឃ​នៅ​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ឲ្យ​ចិន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា។ លោក Hong Lei ​អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ចិន​បាន​គូស​បញ្ជាក់​ថា«  ប្រទេស​ចិន ប្រឆាំង​ជានិច្ច ចំពោះ​​ការ​ជួបប្រាស្រ័យ​ណា​មួយ​រវាង​ថ្នាក់​ដឹកនាំ​បរទេស​និង​សម្តេចសង្ឍ​ដាឡៃឡាម៉ា។ មិនតែប៉ុណ្ណោះ អ្នកពាក្យ​ក្រសួង​ការបរទេស​ចិន​ក៏​បាន​អំពាវនាវ​សហរដ្ឋអាមេរិក​អោយ​គិតគូ​ឲ្យ​បាន​ត្រឹមត្រូវ នៅ​លើ​បញ្ហា​នេះ ដើម្បី​ក្នុង​គោលដៅ​ផលប្រយោជន៍​រួមគ្នា​នៅ​ក្នុង​ទំនាក់ទំនង​ទ្វេ​ភាគី​រវាង​ប៉េកាំង​និង​វ៉ាស៊ីនតោន។

គួរំលឹកដែរថា អធិករណ៍ការទូត តែងតែ​កើត​ឡើង​ជានិច្ច​រវាង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស ដែល​អ្នក​ដឹកនាំ​ប្រទេស​ទាំង​នោះ បាន​ជួបប្រាស្រ័យ​ជាមួយ​សម្តេច​សង្ឃ​ដាឡៃឡាម៉ា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ