អានតួអត្ថបទ
ស្រីលង្កា

ប្រធានាធិបតី​​ផុតអាណត្តិ​​ជួប​​បរាជ័យ​​ក្នុង​​ការ​បោះឆ្នោត​​ប្រធានាធិបតី​​

លោក Mahinda Rajapakse ប្រធានាធិបតី​ផុតអាណត្តិ​ដែល​​បាន​​គ្រប់គ្រង​ប្រទេស​​​អស់​​ពីរ​​អាណត្តិ​​​មក​ហើយ​ នៅ​ថ្ងៃ​នេះ​បាន​​​ទទួល​​ស្គាល់​​បរាជ័យ​​របស់​​លោក​​នៅ​​ក្នុង​​ការ​​បោះឆ្នោត​​​​ដែល​រៀបចំ​​​​នៅ​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលមិញ។​ បេក្ខជន​​ប្រធានាធិបតី​​​នៃ​​​បក្ស​​ប្រឆាំង​​ លោក​​ម៉ូស្រីប៉ាឡា ស៊ីរីនេហ្សា( Mothripala Sirinesa)ដែល​​​ជា​​អតីត​​​រដ្ឋមន្រ្តី​​សុខាភិបាល​​របស់​​រដ្ឋាភិបាល​​លោក​Rajapakse​ ​គឺ​​ជា​​អ្នក​ទទួល​​ជ័យ​ជំនេះ​​ដ៏​​ធំធេង​​នៅ​​ក្នុង​​ការ​បោះឆ្នោត​​-នេះ​​បើ​​យោងតាម​​លទ្ធផល​​លើក​ដំបូង​​ដែល​​ត្រូវ​​បាន​​ផ្សព្វផ្សាយនៅ​​​ថ្ងៃ​​សុក្រ​​នេះ។

ប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា ​លោកMithripala Sirisena
ប្រធានាធិបតីថ្មីនៃប្រទេសស្រីលង្កា ​លោកMithripala Sirisena REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

យោង​តាម​លទ្ធផល​លើក​តំបូង ​គណកម្មការ​​​​រៀបចំការ​បោះឆ្នោត បានប្រកាសថាលោក​ ​ម៉ូស្រីប៉ាឡា-ស៊ីរីនេហ្សា​ បេក្ខជន​ប្រធានាធិបតី​ខាងគណបក្សប្រឆាំង ​​គឺជាអ្នកឈ្នះឆ្នោត។

ដោយលោក បាន​ទទួល​សំឡេង​ឆ្នោត​គាំទ្រ​​រហូតដល់​៥៦, ៥% ទល់នឹ​ង ៤២% សំឡេង​ឆ្នោត​​គាំទ្រ​ខាងលោក​​ប្រធានាធិបតី​ផុត​អាណត្តិ។

 

ជ័យជំនេះរបស់លោក ម៉ូស្រីប៉ាឡា-ស៊ីរីនេហ្សា​ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាល​នៅ​​ក្នុងការបោះឆ្នោតកាលពីម្សិលមិញ​​ គឺ​​ដោយសារ​​​​លោក​ បាន​ទទួល​ការ​គាំទ្រ​ពី​សហគមន៍​​ជនជាតិភាគតិច តាម៊ូល​។ រីឯ លោកប្រធានាធិបតីផុតអាណត្តិ​ Mahinda Rajapaks​ វិញ ជា​បេក្ខជន ​តំណាង​សហគមន៍ Cinghalaise ដែល​កាន់សាសនា​ព្រះពុទ្ធ​និង​មា​​ន​ភាគ​ច្រើន​នៅ​ក្នុង​​ប្រទេស។

នៅ​នាឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​ស្រីលង្កា​​ដ៏​ប្រជែង​គ្នា​យ៉ាង​សម្បើម​នេះ លោក​ប្រធានាធិបតី​ផុត​អាណត្តិ​ ​បាន​រង​ការចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើ​ពុករលួយ ​រួម​ទាំង​​បរាជ័យ​នៅ​​ក្នុង​ការ​​ផ្សះផ្សាជាតិ​ក្រោម​ការ​ដឹកនាំ​របស់​លោក។

សូមបញ្ជាក់​ថា ក្រោយពី​បាន​កាន់​រដ្ឋអំណាច​ចំនួន​១០​ឆ្នាំ​រួចមក លោក Mahinda Rajapakse   បាន​កែប្រែ​រដ្ឋធម្មនុញ្ញា​ក្នុង​បំណង​ចង់​ដណ្តើម​គ្រប់គ្រង​​ប្រទេស​នៅ​ក្នុង​អាណត្តិ​​ទី​៣ទៀត។

ក៏ប៉ុន្តែ​នៅ​ចំពោះមុខ​បរាជ័យ​ដ៏​ធំធេង​នេះ លោក​ប្រធានាធិបតី​ផុត​អាណត្តិ​នៃ​ប្រទេស​ស្រីលង្កា​ បាន​​ប្រកាស​សន្យា​ថា លោក​នឹង​ធានា​ធ្វើ​ការ​ផ្ទេរអំណាច ទៅអោយ​អ្នកបន្ត​វេន​ពី​លោក​​ដោយ​រលូន-នេះបើយោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារបារាំង AFP៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ