អានតួអត្ថបទ
នូវែល-ហ្សេឡង់

ការរញ្ជួយ​ដី​ដ៏ខ្លាំង​កំរិត​៦,៣អង្សា​

នៅ​នូវែល-ហ្សេឡង់​ ​ ការរញ្ជួយ​ដី​បាន​បណ្តាល​ឱ្យ​មាន​អ្នក​រង​គ្រោះ​ជា​ច្រើន​។​ការរញ្ជួយ​ដី​ កំរិត​៦,៣​អង្សា​បាន​កើត​មាន​នៅ​ចម្ងាយ​១០​គីឡូម៉ែត្រ​ពី​ទី​ក្រុង​ Christchurch​ នៅ​ប៉ែក​ខាង​ត្បូង​កោះ​។​ មាន​ការខូច​ខាត​ខាង​ផ្នែក​សម្ភារៈ​ដ៏​ច្រើន​និង​អ្នក​ត្រួវ​របួស​អាច​មាន​ ចំនួន​រាប់​រយ​នាក់​។​ សភាព​អាសន្ន​ត្រូវ​បាន​ប្រកាស​ នៅ​ទី​ក្រុង​ Christchurch​។ 

ទី​ក្រុង​Christchurch​បាន​​ទទួល​​រង​គ្រោះ​​រញ្ជួយ​ដី​នៅ​ថ្ងៃ​អង្គារ​២២​កុម្ភៈឆ្នាំ២០១១
ទី​ក្រុង​Christchurch​បាន​​ទទួល​​រង​គ្រោះ​​រញ្ជួយ​ដី​នៅ​ថ្ងៃ​អង្គារ​២២​កុម្ភៈឆ្នាំ២០១១ © Reuters/TV3
ផ្សាយពាណិជ្ជកម្ម

01:45

បទយកការណ៍របស់​ Marie-Morgane LE MOEL ប្រែសម្រួល​ដោយ​វីនស្តុន រតនា

ការរញ្ជួយ​ដី​បាន​បំផ្លិច​បំផ្លាញ​អគារ​ជា​ច្រើន​ជាន់​ នៅ​កណ្តាល​ក្រុង​ Christchurch​។​អ្នក​ក្រុង​ត្រូវ​ជាប់​កុន​ក្រោម​កំទេច​គំនរ​បាក់​បែក​ហើយ​យាន​យន្ត​ត្រូវ​បាន​កំច​ដោយ​កាក​សំណល់​បាក់​បែក​។​វិសាល​វិហារ​កាតូលិក​ដែល​ជា​និមិត្តរូប​មួយ​នៃ​ទី​ក្រុង​បាន​ស្រុត​រលំ​ដោយ​អន្លើ​។​ រថយន្ត​គិលាន​សង្គ្រោះ​នៃ​ទី​ក្រុង​ពុំ​មាន​ចំនួន​គ្រប់​គ្រាន់​ទេ​ ដើម្បី​ជម្លៀស​គ្រប់​តែ​អ្នក​ត្រូវ​របួស​។

 
មាន​ការរញ្ជួយ​ដី​ជា​បន្ត​បន្ទាប់​មក​ទៀត​បាន​កើត​មាន​ពេញ​មួយ​ថ្ងៃ​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​កាន់​តែ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ថែម​ទៀត​។ម្យ៉ាង​ទៀត​ មាន​ករណី​ធ្លាយ​ឩស្ម័ន​និង​អគ្គិភ័យ​។​លោក​John​ Carter​ ជា​រដ្ឋ​មន្ត្រី​ក្រសួង​កិច្ច​ការពារ​ស៊ីវិល​នៃ​ប្រទេស​នូវែល​-ហ្សេឡង់​បាន​ថ្លែង​ថា​ “​ យើង​មាន​ការប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​។​ប៉ូលិស​ដោយ​មាន​ជំនួយ​ពី​កងទ័ព​ផង​ ជម្លៀស​មនុស្ស​ចេញ​ពី​កណ្តាល​ក្រុង​ ដើម្បី​កុំ​ឱ្យ​មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​ទី​នោះ​”​ ។

ទី​ក្រុង​Christchurch​ ធ្លាប់​បាន​ទទួល​រង​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ​រួច​មក​ហើយ​។​ការរញ្ជួយ​ដី​ដែល​បាន​កើត​មាន​នៅ​ពេល​យប់​ ​ បាន​បណ្តាល​ឱ្យ​មាន​ការខូច​ខាត​ខាង​សម្ភារៈ​ ​ ប៉ុន្តែ​គ្មាន​អ្នក​រង​គ្រោះ​ម្នាក់​ទេ​។​នៅ​ថ្ងៃ​អង្គារ​២២​កុម្ភៈ​នេះ​ ​ ការរញ្ជួយ​ដី​បាន​កើត​មាន​នៅ​ពេល​ថ្ងៃ​ ​ នៅ​ពេល​ដែល​កណ្តាល​ក្រុង​កំពុង​មាន​កិច្ច​ការ​បំពេញ​មមា​ញឹក​ខ្លាំង​ណាស់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ