អានតួអត្ថបទ
ឥណ្ឌា-ប៉ាគីស្ថាន

អគ្គស្នងការ​សិទ្ធិ​មនុស្ស នៃ​អង្គការ​សហប្រជាជាតិ ទាមទារ​ឲ្យ​ស៊ើបអង្កេត លើ​អំពី​ហិង្សា​នៅ​តំបន់​កាឆឺមៀរ

លោក Zeid Ra'ad Al Hussein អគ្គស្នងការជាន់ខ្ពស់ ទទួកបន្ទុកកិច្ចការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានទាមទារ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឲ្យមានការបើក ការស៊ើបអង្កេតអន្តរជាតិមួយ ស្តីពីអំពើហិង្សា ដែលបានកើតមានឡើង កាន់តែខ្លាំងទៅៗ បង្កឡើងដោយកងកម្លាំងឥណ្ឌា និងកងកម្លាំងប៉ាគីស្ថាន នៅឯតំបន់កាឆឺមៀរ។

សមត្ថកិច្ចឥណ្ឌា ចាំបង្រ្កាបបាតុកម្មរបស់​ក្រុម​ឥស្លាម តំបន់​កាឆឺមៀរ  ក្រុុង​ស្រីនគរ ថ្ងៃទី​៨ មិថុនា ២០១៨
សមត្ថកិច្ចឥណ្ឌា ចាំបង្រ្កាបបាតុកម្មរបស់​ក្រុម​ឥស្លាម តំបន់​កាឆឺមៀរ ក្រុុង​ស្រីនគរ ថ្ងៃទី​៨ មិថុនា ២០១៨ REUTERS/Danish Ismail
ផ្សាយពាណិជ្ជកម្ម

ការទាមទារនេះ គឺបន្ទាប់ពីឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានធ្វើរបាយការណ៍មួយ ស្តីអំពីអំពើហិង្សាធ្ងន់ធ្ងរ ជាច្រើនខែកន្លងមកនេះ នៅតំបន់កាឆឺមៀរ ដោយមានករណីសម្លាប់មនុស្ស ដល់ទៅ១៤៥ករណី។

តំបន់កាឆឺមៀរ ស្ថិតក្នុងជំលោះដណ្តើមគ្នាកាន់កាប់ រវាងប៉ាគីស្ថាន និងឥណ្ឌា។ នៅខាងផ្នែកគ្រប់គ្រងដោយឥណ្ឌា មានផ្ទុះនូវការតវ៉ាពីសំណាក់ក្រុមអ៊ីស្លាមកាឆឺមៀរ ដែលទាមទារឯករាជ្យពីឥណ្ឌា ឬជាក្រុមដែលមានទំនោរទៅរកប៉ាគីស្ថាន ព្រោះដោយកាន់សាសនាអ៊ីស្លាមដូចគ្នា។

ប្រសាសន៍​​លោក អគ្គ​ស្នងការ​សិទ្ធិ​មនុស្ស​​នៃ​អង្គការសិទ្ធិមនុស្ស​
01:21

សេចក្តីប្រែសម្រួល ដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ