អានតួអត្ថបទ
ជប៉ុន

ឆ្នាំ២០១៨ ​ជប៉ុន​​ប​ន្តែម​ថវិកា​ការពារជាតិ ​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​របស់​កូរ៉េ​ខាងជើង

រដ្ឋាភិបាល​ជប៉ុន​ ទើបបាន​សម្រេច​អនុម័ត​គំរោង​ថវិកា​ចំណាយ​ ក្នុងឆ្នាំ​២០១៨ ​ដែល​ក្នុងនោះ ​គេ​សង្កេត​ឃើញថា ​កញ្ចប់​ថវិកា​ចំណាយ ​ក្នុង​វិស័យ​ការពារជាតិ​ បាន​ឡើង​ធំ​លើស​ឆ្នាំ​មុន ​ដល់​ទៅ​១,៣%។ ការបន្ថែម​ការ​ចំណាយ ​កាន់តែ​ច្រើន​ទៅៗ ​ក្នុង​វិស័យ​ការពារជាតិ​នេះ ​គឺ​ជប៉ុន​ ចង់​ត្រៀមខ្លួន​ ទប់​ស្កាត់​រាល់ការ​វាយ​ប្រហារ​ណាមួយ ​ពី​សំណាក់ ​កូរ៉េ​ខាងជើង។

លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន
លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន REUTERS/Toru Hanai
ផ្សាយពាណិជ្ជកម្ម

គណរដ្ឋមន្ត្រី​ជប៉ុន​ បាន​បោះឆ្នោត​អនុម័ត​គំរោង​ចំណាយ ​ថវិការដ្ឋ ​ក្នុង​ឆ្នាំ២០១៨​ ដែល​មាន​ទឹកប្រាក់​សរុប​ ប្រមាណ​៩៧៧០០ ពាន់លាន​យេន​ ដែល​ស្មើនឹង ​៧៣០០០០​លានអឺរ៉ូ។ ក្នុង​ចំណោម​គំរោង​ចំណាយ ​គេ​សង្កេត​ឃើញ​ថា ​ថវិកា​ចំណាយ​ក្នុងវិ​ស័យ ​ការពារជាតិ ​បានកើន​ឡើងខ្លាំង ​ពោល​គឺ​ចំនួន​សរុប​ ៣៨៦ពាន់លានអឺរ៉ូ​ សម្រាប់​ឆ្នាំ​២០១៨​ខាង​មុខនេះ។

គួរកត់​សម្គាល់​ថា​ ថវិកា​ចំណាយ​ក្នុង​វិស័យ​ការពារជាតិ​ជប៉ុន​នេះ​ បាន​កើនឡើង ​ជាប់​ជា​ប្រចាំ​៦ឆ្នាំ ​ជាប់គ្នា​មក​ហើយ ដែ​លនេះ​ស​បង្ហាញ ​ឲ្យឃើញអំ​ពី​ចេតនា​របស់​រដ្ឋាភិបាល​ជប៉ុន ​ដែល​ផ្តល់​សារៈសំខាន់​ ដល់​វិស័យ​ការពារជាតិ។ ជាងនេះទៅ​ទៀត ​ជាមួយ​នឹង​ការ​គំរាម​ ​ធ្វើសង្រ្គាម​ និង​ការ​បាញ់​មីស៊ីល​ ហោះរំលង​ជប៉ុន​ជាញឹកញយ ​ពី​សំណាក់​កូរ៉េ​ខាងជើង​ ជប៉ុន​កាន់តែ​ជំរុញ​ពង្រឹង​វិស័យ​ការពារជាតិ​របស់​ខ្លួន ​ ឲ្យកាន់​តែ​រឹងមាំ។

តាមការឲ្យដឹង នៅក្នុង​កញ្ចប់​ថវិកា​ចំណាយ ​ក្នុងឆ្នាំ​២០១៨​ខាងមុខ​នេះ​ គឺ​ផ្តោតសំខាន់ ​ទៅ​លើការ​ចំណាយ​ ក្នុងការ​ដាក់តាំង​ប្រព័ន្ធ​ការពារ​គ្រាប់មីស៊ីល​បាលីស្ទីក​ របស់​កូរ៉េខាងជើង។ ក្នុង​ទិសដៅ​នេះ ​ជប៉ុន​នឹង​ ទិញ​ប្រព័ន្ធខែល​មីស៊ីល​ថ្មីមួយ (SM-3 Block IIA)​ ដែល​អាច​ចាប់​កំទេច​មីស៊ីល​ពី​ចំងាយ​បាន។ បន្ថែម​ពីនេះ​ ជប៉ុន​មាន​គំរោង​ធ្វើ​ទំនើបកម្ម ​លើ​ប្រព័ន្ធចាប់​កំទេច​គ្រាប់​មីស៊ីល Patriot របស់ខ្លួន ទុក​ទប់ទល់​ ក្នុង​ករណី​ មីស៊ីល​មក​ដល់​ជិតដី​ជប៉ុន។ ហើយ​ជប៉ុន ក៏នឹងរៀប​ចំ​ដំឡើង​ស្ថានីយ៍​ប្រព័ន្ធ​រ៉ាដា (Aegis) ជាច្រើន​កន្លែង​ផងដែរ។

ក្រៅពីគំរោងចំណាយ លើប្រព័ន្ធការពារ ជប៉ុន មានគំរោងចំណាយលើប្រព័ន្ធវាយប្រហារវិញ តាមរយៈការបញ្ជាទិញមីស៊ីលចំងាយមធ្យម ដែលអាចហោះទៅកំទេចទីតាំងយុទ្ធសាស្ត្រ របស់កូរ៉េខាងជើងបាន។ ការចំណាយទាំងអស់នេះ​ ត្រូវបានរដ្ឋាភិបាលជប៉ុនអះអាងថា គឺដើម្បីត្រៀមខ្លួន និងកំញើញតបទៅកូរ៉េខខាងជើងវិញ។

គួរកត់សម្គាល់ថា ឆ្នាំ២០១៧កន្លងទៅ ចំណូលថវិការរដ្ឋរបស់ជប៉ុន បានកើនឡើងច្រើន សរុបទាំងអស់ប្រមាណ៤៤ម៉ឺនលានអឺរ៉ូ។ ក្រៅពីបន្ថែមការចំណាយក្នុងវិស័យការពារជាតិ គំរោងចំណាយ មួយកញ្ចប់ធំផ្សេងទៀត គឺជប៉ុនប្រគល់ទៅឲ្យការស្ថាបនា ជួសជុល ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានជាអាថទិ៍ ដើម្បីត្រៀមទទួលកីឡាអូឡាំពិកឆ្នាំ២០២០ ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ