rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហុងកុង ចិន សិទ្ធិសេរីភាព

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ច្បាប់បត្យាប័ន ជាដំណក់ទឹក​ដែលធ្វើឲ្យ​ទឹកចិត្ត​តវ៉ា របស់​ប្រជាជន​ហុងកុង​ហៀរ​ខ្ចាយ​ចេញ

media
បាតុករហុងកុង កកកុញរាប់ម៉ឺននាក់ ​ចេញមកប្រឈមមុខ​នឹង​សមត្ថកិច្ច នៅមិន​ឆ្ងាយពី​​អាគារ​សភា​ហុងកុង​ REUTERS/Athit Perawongmetha

សម្រាប់លោក ហ្សង់ ព្យែរ កាបេសតង់ (Jean Pierre Cabestan) សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសកលវិទ្យាល័យមួយនៅហុងកុង បានលើកឡើងថា ប្រជាជនហុងកុង មានហេតុផលជាច្រើន ដែលគួរព្រួយបារម្ភ​ ទាក់ទិននឹងការរួញរិត នៃសិទ្ធិសេរីភាពរបស់ពួកគេ។ ប្រជាជនហុងកុង សង្កេតឃើញថា រដ្ឋបាល​ហុងកុង ព្យាយាមបំពេញបំណងរបស់ប៉េកាំង ជាជាងស្តាប់ការព្រួយបារម្ភ ឬការចង់បានរបស់ប្រជាពលរដ្ឋខ្លួន។


លោកស្រី ការី ឡាំ ដែលជាប្រមុខរដ្ឋាភិបាលហុងកុង ត្រូវបានប្រជាជនហុងកុងគិតថា គាត់មិនខ្វល់ពីការព្រួយបារម្ភ ពីការចង់បាន របស់ប្រជាជនទេ។ ផ្ទុយទៅវិញ គឺលោកស្រីគិតតែពីបំពេញមហិច្ឆិតាវាទទី របស់ចិនប៉េកាំង។

សំរង់ប្រសាសន៍លោក​សាស្ត្រាចារ្យ Jean Pierre Cabestan 12/06/2019 ស្តាប់