rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

រុស្ស៊ី​រៀបចំ«ល្បែងកងទ័ពអន្តរជាតិ» នៅម៉ូស្គូ ​ដោយ​មាន​និស្សិត​យោធា​ខ្មែរចូលរួមផង

ដោយ កែវ ឆាយា

អស់២សប្តាហ៍​ជាប់ ពីថ្ងៃ ៣ ដល់ ១៧ សីហា នៅតាមវាលវង់ពិសោធប្រទេសរុស្ស៊ី និង ៩រដ្ឋបរទេសទៀត មានប្រព្រឹត្តទៅ ល្បែងកងទ័ពអន្តរជាតិលើកទី៥ ចូលរួមដោយ យោធាជិត ៦.០០០ នាក់ ចែកជាក្រុមប្រកួត ចំនួន ២២៣ ក្រុមតំណាងឱ្យ ៣៩ ប្រទេស ទ្វីបអឺរ៉ុប អាស៊ីអាហ្វ្រិក អាមេរិកកណ្តាល និង អាមេរិកឡាទីន។ ដោយហេតុថា រុស្ស៊ីជាប្រទេសម្ចាស់ផ្ទះចាត់ចែង ល្បែងអន្តរជាតិនេះ  បានជាព្រឹត្តិការណ៍សំខាន់បំផុត ប្រព្រឹត្តទៅ គឺនៅឯវាលវង់នៃទីប្រជុំជន Kubinka ចម្ងាយ ៦១ គម និរតីពីរដ្ឋធានីម៉ូស្គូ។  ការប្រកួត បានប្រព្រឹត្តទៅ តាម៣២វិញ្ញាសា ដែលក្នុងនោះ មានវិញ្ញាសាខ្លះ ត្រូវចូលរួមប្រកួតដោយ ក្រុមយោធាតំណាងឱ្យកម្ពុជាផងដែរ ជាទីដែលខ្លួន ជាប់បានលេខ២ និង លេខ៣។ ដោយបូកសរុបពិន្ទុ ទទួលបានក្នុងការប្រកួតគ្រប់ទាំង ៣២ វិញ្ញសា ក្នុងរយៈពេល ២ សប្តាហ៍នោះ ខាង ចំនួនមេដាយទទួលបាន ជ័យជម្នះផ្តាច់ព្រ័ត្រ ដណ្តើមបាន គឺ ដោយ ពួកយោធារុស្ស៊ី ហើយជាប់ លេខ ២ គឺ ចិនប្រជាមានិត និង លេខ ៣ គឺ កាហ្សាក់ស្ថាន។ 

ក្នុងសារអបអរផ្ញើជូន បណ្តាយោធាចូលរួមក្នុងល្បែងកងទ័ពអន្តរជាតិនេះ លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងឋានៈជាអគ្គមេបញ្ជាការ​ជាន់ខ្ពស់បំផុត​នៃកង​ទ័ពប្រទេស លើកឡើងជាអាទិ៍៖ ការប្រព្រឹត្ត ទៅផ្ទាល់នៃ ល្បែងបែបនេះ គឺ រួមវិភាគ​ទានមិនតិចទេ ទៅក្នុងការអភិវឌ្ឍសហប្រតិបត្តិការអន្តរជាតិ  ទៅក្នុងការពង្រឹង ទំនាក់ទំនងជាដៃគូស្ថាបនា សម្រាប់ជាប្រយោជន៍នៃការធានា​សន្តិសុខប្រទេស​ដែលចូលរួម សន្តិសុខនៅលំហ​អាស៊ី-អឺរ៉ុប សន្តិសុខក្នុងលោកទាំងមូល។ លោកពូទីន បានជូនពរដល់គ្រប់តែអ្នកចូលរួម ឱ្យចេះបង្ហាញនូវ ថ្វីដៃខ្លួនយ៉ាងឆើតគួរឱ្យ​ទាក់ភ្នែកទស្សនិកជន ហើយដណ្តើមបាន​ជ័យជម្នះយ៉ាងស័ក្តិសម ទាំងបន្សល់ទុកនូវ ចំណាប់អារម្មណ៍មិនអាចបំភ្លេចបាន។

ជាការកត់សម្គាល់ ចំនួនទស្សនិកជនដែលបានតាមដានមើលការប្រកួតនេះ តាមដែល ដេប៉ារតឺម៉ង់ព័ត៌មាន ក្រសួងការពារជាតិរុស្ស៊ី ប្រកាសឱ្យដឹង មានចំនួនដល់ ១ លាន ៣ម៉ឺន ៦ពាន់ ៣រយ ៨៥ នាក់។ ចំណែក អ្នកកាសែតដែល បានតាមដានយកការណ៍ មានចំនួន ៤.៧៣៧ នាក់ ឯណោះ។

លើកនេះ ទន្ទឹមនឹងរុស្ស៊ី ការប្រកួតក្នុងក្របខណ្ឌ ល្បែងកងទ័ពអន្តរជាតិ ហៅថា Army Game ក៏បាន ប្រព្រឹត្ត ទៅនៅលើ ដែនដីប្រទេស ៩ ទៀត ពោលគឺ ចិនប្រជាមានិត ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន ម៉ុងហ្គោលី អ៊ូសបេគីស្ថាន អាស៊ែរបែហ្សន់ អារមេនី បេឡារុស។ ឧទាហរណ៍ លើដែនដីចិន គឺ ការបើកប្រណាំងនៃរថពាសដែកទ័ពជើងគោក នៅតាមផ្លូវរាំងរាដោយឧបសគ្គបែបយ៉ាង ជំរាលភ្នំ ស្ពាន ស្នាមភ្លោះ ជ្រៅៗ បំពេញ​ដោយទឹក ទាំងបាញ់ទៅលើទីដៅ បើបាញ់ខុសគឺត្រូវផាកពិន័យ ឱ្យយាន​យន្តនោះ បើកមួយជុំទៀត។ នៅ ឥណ្ឌា គឺការប្រកួតដើម្បីរំលេចឱ្យឃើញ ក្រុមពូកែស៊ើបការណ៍​។ នៅអ៊ីរ៉ង់ គឺ ការប្រកួតខាងមុជទៅជម្រៅ ជ្រៅ ក្នុងសមុទ្រ។ នៅ កាហ្សាក់ស្ថាន គឺ ការប្រកួតខាង ភាពជំនាញបាញ់ចេញពីកាំភ្លើងធំ។ នៅម៉ុងហ្គោលី គឺ ការបំផាយ ប្រណាំងគ្នានៃ ទ័ពសេះ។ នៅអ៊ូសបេគីស្ថាន គឺ ការរត់បណ្តាក់​គ្នាផ្តល់គិលានុសង្គ្រោះ។ នៅ បេឡារុស គឺ ការប្រកួតជើងឯក រវាង ពួកយោធាខាងបាញ់ផ្តក់។ ។ល។

នៅរុស្ស៊ី ល្បីជាងគេ គឺការប្រកួតរវាង ក្រុមរថក្រោះធុន T-72 ចូលរួមដោយ រុស្ស៊ី ចិន បេឡារុស កាហ្សាក់ស្ថាន វៀតណាម គុយបា ឡាវ វ៉េណេស៊ុយអេឡា អ៊ូហ្កាន់ដា ដែលបានប្រព្រឹត្តទៅ ជាច្រើនដំណាក់ ហើយនៅដំណាក់ផ្តាច់ព្រ័ត្រ បាន​ទទួលមេដាយមាស គឺ រុស្ស៊ី ដែលចេះបំបោលរថក្រោះខ្លួន ដល់ល្បឿន ៨៤ គម ក្នុង ១ ម៉ោង ជាទ្រនិចលេខឯតទគ្គកម្ម ដ្បិតរថក្រោះបស្ចិមលោក បើកយ៉ាងលឿនណាស់ គឺត្រឹម ៧០ គ.ម. ក្នុង ១ ម៉ោង ហើយ ពីក្នុងចំណោម ២៤ ទីដៅ ដែលស្ថិតនៅចម្ងាយ ១.៧០០ ម៉ែត្រ ពួកអ្នកបើក រថក្រោះ រុស្ស៊ី ចេះបាញ់ត្រូវ បាន ២១ ទីដៅ ដែលក៏ជាទ្រនិចលេខ ឯតទគ្គកម្មដែរ។ ខាងវិញ្ញាសានេះ ជាប់ លេខ ២ គឺ ចិន ជាប់លេខ ៣ គឺ កាហ្សាក់ស្កាន។

ករណី កម្ពុជា ៖

កម្ពុជា មិនបានបញ្ជូនពួកយោធាខ្លួនមកពីស្រុកឡើយ។ ប៉ុន្តែបានចាត់តាំង​និស្សិត​យោធា​ខ្លះដែលសិក្សានៅរុស្ស៊ីឱ្យចូលរួមប្រកូត។ តាមទិន្នន័យ ផ្តល់ដោយ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំនៅសហព័ន្ធរុស្ស៊ី លោក កែរ វិសដ្ឋ ៖ ពីក្នុងចំណោម និស្សិតខ្មែរ ជាង៣៨០ នាក់ ដែលសិក្សា​នៅ​តាម​សាលា​យោធា​ជាន់ខ្ពស់នៃប្រទេសរុស្ស៊ី មានស្រាប់ ជ្រើសឱ្យ​ចូល​រួម​ប្រកួត ក្នុងល្បែងកងទ័ពអន្តរជាតិ Army game នោះ គឺ តែ១១ នាក់ប៉ុណ្ណោះ ដែល ចែក​ជាពីរក្រុម ៖

• ក្រុមទី ១ មានចំនួន ៧ នាក់ ប្រកួតតាមវិញ្ញាសា លោតឆ័ត្រយោង ចុះមកដល់ដី ហើយរត់ចម្ងាយ ១ គីឡូម៉្រែត , បន្ទាប់មកពាក់អាវយោធាទម្ងន់ ៨ គីឡូក្រាម ហើយរត់ ១០ គីឡូម៉ែត្រ រត់ឆ្លងឧបសគ្គ, បន្ទាប់មករត់ ៥០០ ម៉ែត្រ ឈរបាញ់កាំភ្លើង ហើយរត់ ៥០០ ម៉ែត្រ ក្រាបបាញ់កាំភ្លើង ហើយរត់ ៥០០ ម៉ែត្រ ទៀត លុតជង្គង់បាញ់កាំភ្លើង , រត់រកផែនទីឆ្លងកាត់ភ្នំចម្ងាយ ២០ គីឡូម៉ែត្រ។សរុបពិន្ទុនៃ ការប្រកួតតាមវិញ្ញសាខាងលើ ក្រុមយោធាខ្មែរ ទទួលបានមេដាយសំរិទ្ធ ដោយជាប់លេខ ៣។

• ក្រុមទី ២ មានចំនួន ៤ នាក់ ហើយល្បែងលេងមាន ៖ ចូលរួមប្រកួតខាង​បើក​រថក្រោះ​ឆ្លង​ឧបសគ្គ,  បើកឡានស៊ើបការណ៍,  រត់២គីឡូម៉ែត្រ​ជាមួយ​ការ​ស្ពាយសម្ភារៈទម្ងន់ ៨ គីឡូក្រាម។សរុបលទ្ធផល ក្រុមនេះទទួលបានមេដាយប្រាក់ ដោយជាប់ចំណាត់ថ្នាក់ លេខ ២ ។ 

តាមដែល ដេប៉ារតឺម៉ង់ពត៏មានក្រសួងការពារជាតិរុស្ស៊ី កត់សម្គាល់ ៖ នេះជាលើកទី១ ដែលមានតំណាង យោធារបស់កម្ពុជាចូលរួម ក្នុង Army game ចាត់ចែងដោយរុស្ស៊ី។ ចូលរួមជាលើកដំបូងដែរ គឺ ហ្ស័កដានី កុងហ្គោ ម៉ាលី ម៉ូស៊ំប៊ីក ស្រីលង្កា គុយបា។

ក្នុងបរិវេណនៃវាលវង់ពិសោធ Kubinka ជាយក្រុងម៉ូស្គូ ទន្ទឹមនឹង Army game ពីថ្ងៃ ៣ ដល់ ១៧ សីហា ក៏មានប្រព្រឹត្តទៅ វេទិកា ក្រោមឈ្មោះថា “ កងទ័ពឆ្នាំ ២០១៩ “ ជា​លើកទី៥ដែរ នៅលើផ្ទៃដីដល់ទៅ  ២៥៧.៦០០ ម៉ែត្រក្រឡា។ បានចូលរួម ក្នុង ការ​ងារ​វេទិកានេះ គឺ តំណាង ១២០ ប្រទេស ដែលពីក្នុង នោះ ៤១ ប្រទេស តំណាង​ដោយគណៈប្រតិភូ ជាន់ខ្ពស់ៗ , គណៈប្រតិភូ ១៦ រដ្ឋ តំណាងដោយពួកអ្នក ជំនាញ និង ៦៣ រដ្ឋ តំណាងដោយ បណ្តាមន្ត្រី នៃ ស្ថានទូតរបស់គេ ប្រចាំ នៅសហព័ន្ធរុស្ស៊ី។

ក្នុងបរិបទវេទិកានេះ មានបើកជាពិព័រណ៍តាំងបង្ហាញ ផលិតផលនៃ ១០១ រោង​ចក្រ​យោធា​ខ្លួន គឺ ១៤ ប្រទេស និយាយឱ្យចំ អាស៊ែបែហ្សន់ អារមេនី បេឡារុស ឥណ្ឌា អ៊ីរ៉ង់ កាហ្សាក់ស្ថាន ចិន ឡេតូនី អេមៀរ៉ាតអារ៉ាបរួម ប៉ាគីស្ថាន ថៃឡង់ តួកគី បារាំង សាធារណ​រដ្ឋអាហ្វ្រិកខាងត្បូង។

ពេលថ្លែងសុន្ទរកថាអបអរ ការបើកពិព័រណ៍នេះ លោករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Serguei Shoigou បានលើកយកតួលេខមកបង្ហាញ ៖ បើ ៥ ឆ្នាំមុន មានសហគ្រាសរុស្ស៊ីតែ ៨១៨ ចូលរួម និងតាំងបង្ហាញ ផលិតផលយោធាតែ ៧.៥០០ មុខ នោះ ក្នុងឆ្នាំ ២០១៩ នេះ សហគ្រាសរុស្ស៊ីដែលចូលរួមឡើងដល់ ១.៤០០ ហើយតាំងបង្ហាញផលិតផលយោធា គឺដល់ជាង ២ ម៉ឺន ៧.០០០ ទៅហើយ៕

រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

សហភាពអឺរ៉ុបបង្ហាញ​​សមាសភាព​​គណៈកម្មការ​ថ្មី ប្រកប​​ដោយ​​សមភាព តែ​ក៏​មាន​​ការ​រិះគន់​

ហេតុអ្វី​ឥណ្ឌូណេស៊ីឈប់​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេស?

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ