អានតួអត្ថបទ
អ.ស.ប.

ក្រុមប្រឹក្សាសន្តិសុខ​ប្រជុំ​បន្ទាន់ ខណៈពេល​ដែល​ស្ថានភាព​នៅ​អ៊ុយក្រែន​បាន​ធូរស្បើយ

កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​បាន​រៀបចំ​ប្រជុំ​បន្ទាន់​លើ​បញ្ហា​ជំលោះ​នៅ​ប្រទេស​អ៊ុយក្រែន​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន​ហាក់​ដូច​ជា​ធូរស្បើយ​ឡើង​វិញ នេះ​បើ​តាម​ប្រភព​ពត៌មាន​អ្នកការទូត​ដែល AFP ដក​ស្រង់​បាន។

ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក
ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក Reuters/路透社
ផ្សាយពាណិជ្ជកម្ម

គួរ​រំលឹក​ឡើង​វិញ​ថា កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​បាន​អន្តរាគមន៍ លើករណី​នេះ ​អស់រយៈពេល​ជាង មួយឆ្នាំ​មកហើយ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​កងកុម្ម៉ង់ដូ​គាំទ្រ​ខាង​រុស្ស៊ី​បាន​វាយដណ្តើម​យក​បាន​សភា​គ្រីមេ ដែលនាំឲ្យ​មាន​ការបញ្ចូល​ឧបទ្វីប​អ៊ុយក្រែន​ទៅក្នុង​ដែនដី​រុស្ស៊ី និង​បន្ទាប់​មក​ក៏​មាន​ការ​ផ្ទុះឡើង​នូវ​អំពើ ហិង្សា​នៅភាគខាង​កើត​អ៊ុយក្រែន។ ក្រុមប្រឹក្សាសន្តិសុខ​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​នាខណៈនេះ​តបតាម​ការស្នើសុំ​របស់​ប្រទេស​បារាំង និង អាល្លឺម៉ង់ នឹង​ស្តាប់​សេចក្តីរាយការណ៍​របស់​មន្ត្រី​នៃ​អង្គការ​សន្ដិសុខ​និង​សហប្រតិបត្ដិការ​នៅក្នុង​ទ្វីប​អឺរ៉ុប (OSCE) ជាមុន​ដោយសារ​អង្គការ​នេះ​មាន​ក្រុមអ្នកអង្កេតការណ៍​នៅភាគខាង​កើត​អ៊ុយក្រែន បន្ទាប់ មក​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ធ្វើការពិគ្រោះយោបល់​បិទទ្វារ​មួយ។

កងទ័ពអ៊ុយក្រែន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​មានទាហានបីនាក់​ស្លាប់ និងប្រាំពីរនាក់​រងរបួស នៅក្នុង២៤ ម៉ោងបន្ទាប់ពី​រយៈពេល​ពីរថ្ងៃ​នៃការសម្រាក​ប្រយុទ្ធ តែ​ក្នុង​អំឡុងពេល​នៃ​ការសម្រាក​ប្រយុទ្ធ រយៈពេល​ពីរថ្ងៃ​នោះ​មិនមាន​កំណត់ត្រា​ណា​មួយ​បញ្ជាក់​ថាមាន​ការស្លាប់នោះ​ទេ ដែល​នេះ​ជា​សញ្ញា​ធ្វើឲ្យ គេ​មាន​អារម្មណ៍​ថា​ជារួម បទឈប់បាញ់​ត្រូវ​បាន​គោរព។ យោងតាម​អ្នកនាំពាក្យ​យោធា​អ៊ុយក្រែន Andriï Lyssenko យុទ្ធជន​ឧទ្ទាម​ប្រដាប់​ដោយ​រថក្រោះ​និង កាំភ្លើងត្បាល់ បានវាយប្រហារ​លើ​អ៊ុយក្រែន​ចំគោលដៅ​នៅ​ក្បែរ​ព្រលានយន្តហោះ​បាក់បែក Donetsk ។

លោក Lyssenko ក៏បាន​រាយការណ៍​ថា​មាន​ការពង្រាយទ័ពសារជាថ្មី​ម្តងទៀត​ខាង​បច្ចាមិត្ត ហើយ​ក៏បាន កត់​សម្គាល់​ថា​មានសកម្មភាព​ចារកម្ម​នៅ​តាម​គ្រប់ខ្សែ​ត្រៀម​ទាំងអស់។ ប៉ុន្តែ​នៅ​ទីបំផុត​ទៅ បទឈប់បាញ់​ដែល​បាន​ព្រមព្រៀង​តាំង​ពីថ្ងៃ​ទី១៥​កុម្ភៈ ទំនង​ជាមាន​ប្រសិទ្ធិភាព
នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពិសេស​នៅ​ភាគខាងកើត​នៃ​ប្រទេស ដែល​ជាកន្លែង​ដែល ជម្លោះ​បាន​កើតឡើង និង​បណ្តាល​ឲ្យ​មានការស្លាប់​ជាង ៥៨០០នាក់​នៅក្នុង​រយៈពេល​ដប់ខែ។

សហរដ្ឋអាមេរិក បើទោះជា​បាន​បរិហារ​ពីការមិនគោរព​នូវ​បទឈប់បាញ់​មួយ​ចំនួន ប៉ុន្តែ​យ៉ាងណា ក៏ដោយ កាលពី​ថ្ងៃព្រហស្បតិ៍ ក៏បាន​កត់សម្គាល់ថា​មានភាព​ល្អប្រសើរជាងមុន​នៅក្នុង​ស្ថានភាព​ជម្លោះ ដែល​នេះ​ជាមតិយោបល់​វិជ្ជមាន​ជាលើកដំបូង​បង្អស់​របស់​ក្រុងវ៉ាស៊ីនតោន​លើ​ករណី​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ