rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

ដោយ គួច គន្ធារ៉ា

នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៦ ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៧ តុលា​នេះ ទូរទស្សន៍​អាមេរិកាំង CNN និង ABC បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​ជា​យថាហេតុ​ប្រមុខ​អង្គការ​រដ្ឋអ៊ីស្លាម​ឈ្មោះ អាប៊ូ បា អាល់ បាដាឌី​នៅ​ក្នុង​ប្រតិបត្តិការ​កងកម្ម៉ង់ដូ​អាមេរិកាំង​ក្នុង​ប្រទេស​ស៊ីរី។ ព័ត៌មាន​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​ក្រសួង​ការពារជាតិ​អាមេរិក​នៅ​ឡើយ​ទេ។ តែ​អ្នកនាំពាក្យ​នៅ​សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​សំខាន់​នៅ​ម៉ោង ៩ព្រឹក ម៉ោង​នៅ​អាមេរិក​នា​ថ្ងៃ​អាទិត្យ ទី២៧ តុលា។

ការ​ប្រកាស​របស់​អ្នកនាំពាក្យ​សេតវិមាន​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​បាន​សរសេរ​នៅ​ក្នុង​ទំព័រ​បណ្តាញសង្គម Twitter របស់​លោក​ថា « មាន​ហេតុការណ៍​ដ៏​ធំ​មួយ​ទើប​កើត​មាន​ឡើង »។

ដំណឹង​ស្លាប់​ប្រមុខ​អង្គការ​រដ្ឋអ៊ីស្លាម​អាប៊ូ បា អាល់ បាដាឌី​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍​អាមេរិកាំង CNN និង ABC នៅ​យប់​ថ្ងៃ​សៅរ៍ ទី២៦ តុលា​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៧ តុលា។ បើ​តាម CNN និង ABC ជន​អាប៊ូ បា អាល់ បាដាឌី​ប្រហែល​ជា​បាន​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​នៅ​តំបន់​អ៊ីឡិប​ក្នុង​ទឹកដី​ស៊ីរី និង​ថា ការ​ធ្វើ​តេស្ត​មួយ​កំពុង​បន្ត​ធ្វើ​ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់ និង​ជា​ផ្លូវការ​ពី​ការ​ស្លាប់​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​ក្រសួង​ការពារជាតិ​អាមេរិក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់​ជុំ​វិញ​ព័ត៌មាន​នេះ។ ដោយឡែក អ្នកនាំពាក្យ​សេតវិមាន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ត្រៀម​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​យ៉ាង​សំខាន់​របស់​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​នា​ព្រឹក​ថ្ងៃអាទិត្យ ទី២៧ តុលា​នៅ​ម៉ោង ៩ព្រឹក ម៉ោង​ក្នុង​ទឹកដី​អាមេរិកាំង។

ដូច្នេះ​គេ​អាច​ទាយ​ទុក​បាន​ថា ប្រហែល​ជា​ដំណឹង​ស្លាប់​ជន​អាប៊ូ បា អាល់ បាដាឌី​ដែល​លោក​ត្រាំ​គ្រោង​ប្រកាស​ជា​ផ្លូវការ។ នៅ​ក្នុង​ប្រទេស​ស៊ីរី ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​ដែល​មាន​បណ្តាញ​នៅ​សឹង​គ្រប់ទីកន្លែង​ក្នុង​ទឹកដី​ស៊ីរី និង​កម្លាំងគួដឌីស្ថានស៊ីរី​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ប្រតិបត្តិការ​ជា​ប្រវត្តិសាស្រ្ត​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​នៅ​ក្នុង​តំបន់​អ៊ីឡិប​ស្ថិត​ប៉ែក​ពាយព្យ​ស៊ីរី។ តាម​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី ប្រតិបត្តិការ​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​បាន​ធ្វើ​ឡើង​នៅ​រំលង​អធ្រាត្រ​យប់​ថ្ងៃ​សៅរ៍ ទី២៦ តុលា​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី២៧ តុលា​ដោយ​មាន​ប្រើ​ឧទ្ធម្ភាគចក្រ​ចំនួន ៨គ្រឿង​បាញ់​សង្រ្គប់​ទៅ​លើ​ផ្ទះ​មួយ​ខ្នង និង​រថយន្ត​មួយ​គ្រឿង​ក្នុង​ភូមិ​បារីឆា។ ប្រតិបត្តិការ​វាយប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ៩នាក់ ក្នុង​នោះ​មាន​ស្រ្តី ២នាក់ និង​កូន​ក្មេង​ម្នាក់ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី។

តើ​ក្នុង​ចំណោម​សាកសព​ទាំង​នោះ​មាន​រូប​អាប៊ូ បា អាល់ បាដាឌី​ឬ​អត់? ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី​មិន​ហ៊ាន​បញ្ជាក់​ទេ។ តែ​សម្រាប់ CNN ជន​អាប៊ូ បា អាល់ បាដាឌី​ប្រហែល​ជា​បាន​ស្លាប់​ដោយ​សម្លាប់​ខ្លួន​ឯង​តាម​រយៈ​ការ​ទាញ​បំផ្ទុះ​អាវ​ដែល​ផ្ទុក​ពេញ​ដោយ​ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន ពោល​មិនមែន​ស្លាប់​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​របស់​កងកម្ម៉ង់ដូ​អាមេរិកាំង​ទេ។

តើ​ប្រមុខ​អង្គការ​រដ្ឋអ៊ីស្លាម អាប៊ូ បា អាល់ បាដាឌី​ជា​នរណា?

បន្ទាប់​ពី​បាន​បាត់ដំណឹង​សូន្យ​ឈឹង​​តាំង​ពី​ឆ្នាំ ២០១៤ អាល់ បាដាឌី​បាន​បន្លឺ​សម្លេង​ឲ្យ​ពិភពលោក​ឮ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៦។ បន្ទាប់​មក​ក្នុង​ថ្ងៃទី២៩ មេសា ឆ្នាំ ២០១៩ មេ​អង្គការ​រដ្ឋអ៊ីស្លាម​រូប​នេះ​បាន​លេច​មុខ​នៅ​ក្នុង​ខ្សែអាត់​វីដេអូ​ឃោសនា​មួយ។ តែ​គេ​មិន​ដឹង​ថា តើ​ខ្សែអាត់​វីដេអូ​នោះ​ថត​ពី​ពេល​ណា និង​នៅ​កន្លែង​ណា​ពិត​ប្រាកដ​ទេ។ គួរ​រម្លឹក​ថា ពិភពលោក​បាន​ស្គាល់​រូប​មេ​អង្គការ​រដ្ឋអ៊ីស្លាម​អាប៊ូ បា អាល់ បាដាឌី​ដំបូង​ក្នុង​ថ្ងៃទី២៩ មិថុនា ឆ្នាំ ២០១៤ ដែល​ជា​ថ្ងៃ​ប្រកាស​បង្កើត​តំបន់​កាលីហ្វា​ថ្មី​ដែល​លាតសន្ធឹង​ពី​ផ្ទៃដី​មួយ​ភាគ​របស់​អ៊ីរ៉ាក់​ឆ្លង​ចូល​ផ្ទៃដី​មួយ​ភាគ​របស់​ប្រទេស​ស៊ីរី​ក្បែរ​ខាង​ដែល​សរុប​ទៅ មាន​ទំហំ​ផ្ទៃក្រឡាដី​ប្រហាក់ប្រហែល​នឹង​ប្រទេស​អង់គ្លេស។

មាន​ចង​ឆ្នួត​ពណ៌ខ្មៅ​លើ​ក្បាល និង​ស្លៀកពាក់​ខ្មៅ​ជាមួយ​នឹង​ពុកមាត់​ក្រាស់ឃ្មឹក អាប៊ូ បា អាល់ បាដាឌី​មាន​ឈ្មោះ​ពិត អ៊ីប្រាហ៊ីម អាវ៉ាដ អាល់ បាឌ្រី។ ចាប់​កំណើត​ក្នុង​ឆ្នាំ ១៩៧១ នៅ​ក្នុង​គ្រួសា​ក្រីក្រ​រស់ក្នុង​តំបន់​ទីក្រុង​បាកដាក​ទឹកដី​អ៊ីរ៉ាក់ អាល់ បាដាឌី​ចូលចិត្ត​កីឡា​បាល់ទាត់ និង​ចង់​ធ្វើ​ជា​មេធាវី។ តែ​ដោយ​មិន​អាច​សម្រេច​បំណង​ចង់​ក្លាយ​ជា​មេធាវី​បាន អាល់ បាដាឌី​ក៏​បាន​ចូល​ធ្វើ​ទាហាន និង​បាន​សិក្សា​ផ្នែក​វិទ្យាសាស្រ្ត​ខាង​សាសនា។ នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់​ដឹក​នាំ​អាមេរិក​ក្នុង​ឆ្នាំ ២០០៣ អាល់ បាដាឌី​បាន​បង្កើត​ក្រុមជីហាត​មួយ​ដែល​ពេល​នោះ រូប​គេ​ត្រូវ​បាន​រដ្ឋអំណាច​អ៊ីរ៉ាក់​ឃាត់​ខ្លួន និង​បញ្ជូន​ចូល​គុក។

តែ​បន្ទាប់​ពី​ត្រូវ​បាន​ដោះលែង​វិញ​ដោយ​គ្មាន​ភស្តុតាង អាល់ បាដាឌី​ក៏​បាន​ចូលរួម​ជាមួយ​ក្រុម​ឧទ្ទាម​ស៊ុយនីត​ក្រោម​ដំបូល​របស់​អង្គការ​ភេរវនិយម​អាល់កៃដា។ បន្តិច​ម្តងៗ អាល់ បាដាឌី​បាន​ក្លាយ​ជា​មេដឹកនាំ​ក្រុម​ឧទ្ទាម​ស៊ុយនីត ហើយ​ឆ្លៀត​ឱកាស​ដែល​អ៊ីរ៉ាក់​កំពុង​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ពេល​នោះ អាល់ បាដាឌី​បាន​ពង្រីក​កម្លាំង​របស់​ខ្លួន​ចូល​ក្នុង​ទឹកដី​ស៊ីរី​ក្បែរ​ខាង​ក្នុង​ឆ្នាំ ២០១៣ រួច​ក៏​បាន​ប្តូរ​ឈ្មោះ​ក្រុម​ឧទ្ទាម​ស៊ុយនីត​ទៅ​ជា​អង្គការ​រដ្ឋអ៊ីស្លាម។

ជោគជ័យ​ធំធេង​របស់​អាមេរិក​នៅ​ក្នុង​សង្រ្គាម​ស៊ីរី

បើ​ដំណឹង​ស្លាប់​របស់​អាប៊ូ បា អាល់ បាដាឌី​ជា​ដំណឹង​ប្រាកដ​មែន នេះ​ជា​ជោគជ័យ​មួយ​ដ៏​ធំធេង​របស់​អាមេរិក។ ចូរ​កុំ​ភ្លេច​ថា​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ និង​ដោយ​មាន​ជំនួយ​អន្តរាគមន៍​ពី​កម្លាំងសម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក កម្លាំង និង​រចនាសម្ព័ន្ធ​របស់​អង្គការ​រដ្ឋអ៊ីស្លាម​ត្រូវ​បាន​កម្ទេច​បែក​សំបុក​ទាំង​ស្រុង​នៅ​ក្នុង​ទឹកដី​ស៊ីរី​ក៏​ដូច​ជា​អ៊ីរ៉ាក់។ ទន្ទឹម​នឹង​ការ​វាយ​បំបែក​សំបុក​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី សហគមន៍​អន្តរជាតិ​ក៏​បាន​រួម​សហការណ៍​គ្នា​ចាត់​វិធានការ​ជា​ច្រើន​ដើម្បី​ទប់ស្កាត់​ការ​ចាកចេញ​របស់​យុទ្ធជន​ថ្មី​ទៅ​ចូលរួម​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម។ គួរ​បញ្ជាក់​ថា អង្គការ​រដ្ឋអ៊ីស្លាម​មាន​មនោគមន៍វិជ្ជា និង​ប្រើ​យុទ្ធសាស្រ្ត​យ៉ាង​ល្អ​ក្នុង​ទាក់ទាញ​យុវជន​បរទេស​ជា​ច្រើន​ពាន់នាក់​ឲ្យ​ចូលរួម​ជាមួយ​ខ្លួន ពិសេស​ការ​ឃោសនា​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។

ការ​រួម​សហការណ៍​របស់​សហគមន៍​អន្តរជាតិ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឲ្យ​អង្គការ​រដ្ឋអ៊ីស្លាម​ចុះ​ខ្សោយ​ខ្លាំង​តាំង​ពី​ការ​បាត់បង់​ដែនដី​គ្រប់គ្រង ចំនួន​យុទ្ធជន និង​ប្រភព​ចំណូល។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា បើ​ដំណឹង​ស្លាប់​អាប៊ូ បា អាល់ បាដាឌី​ដែល​ជា​មេកើយ​ជា​រឿង​ពិត​មែន នោះ​មាន​ន័យ​ថា ពិភពលោក​បាន​ជីក​អង្គការ​ភេរវនិយម​មួយ​នេះ​ទាំង​ឫស​ដូច​ដែល​អាមេរិក​បាន​ជីក​ឫស​អង្គការ​អាល់កៃដា​តាម​រយៈ​ការ​សម្លាប់​បាន​អូសាម៉ា បេនឡាដិន​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១១៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត