rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

ដោយ អៀង សុខម៉ិញ

វិបត្តិ​ស៊ីរី​បាន​ឈាន​ដល់​របត់​ថ្មី ! ក្រុម​​គួឌីស្ថាន​នៅ​ស៊ីរី ដែលធ្លាប់​ជា​សម្ព័ន្ធមិត្ត​អាមេរិក បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​ទី ១៣ តុលា​នេះ សម្រេច​កិច្ចព្រមព្រៀងជា​មួយ​រដ្ឋាភិបាល​​ក្រុង​ដាម៉ាស ដើម្បី​បាន​កម្លាំង​ទៅ​ជួយ​ការពារ​ព្រំដែន​ ប្រឈម​នឹង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​​តួកគី។ ​​ភាគី​ទាំង​ពីរ​អាច​ភ្ជាប់​ទំនាក់ទំនង​ និង​ចរចា​គ្នា​បាន​ ដោយ​មាន​រុស្ស៊ី​ជាអន្តរការី តាំង​ពី​តួកគី​ចាប់​បើក​ប្រតិបត្តិការ​យោធាមក។

សេចក្តី​ប្រកាសរបស់​​ក្រុមគួឌីស្ថានព្រម​​ត្រូវ​រ៉ូវជាមួយ​​រដ្ឋាភិបាល​ស៊ីរី ជា​​របត់​ថ្មី ​នៃ​វិបត្តិ​ស៊ីរី ដ៏​ស្មុគស្មាញ ព្រោះ​តាំង​ពី​ដើម​រៀង​មក ក្រុម​យុទ្ធជន​គួកឌីស្ថាន ដែល​គ្រប់គ្រង​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី (មួយភាគ​បី​នៃ​ប្រទេស) ត្រូវ​បាន​​រដ្ឋាភិបាល​ស៊ីរី ​ចាត់ទុក​ជា​ក្រុមក្បត់​ជាតិ ដោយ​ងាក​ទៅ​ចង​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋអាមេរិក។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ភាគី​ទាំង​ពីរ បែរ​ជា​ប្រកាស​ចុះ​កិច្ចព្រមព្រៀង​គ្នា​ និង​ចាប់​ដៃ​គ្នា​រួម​គ្នា​ជា​កម្លាំង​តែ​មួយ​ ដើម្បីការពារ​ប្រទេស​ប្រឈម​នឹងអ្វី​ដែល​គេ​អាច​ហៅ​ថាជា "​ការ​ឈ្លានពាន” ​របស់​តួកគី។

កងកម្លាំងគួឌីស្ថាន មាន​ឈ្មោះ​ល្បី ជា​អ្នក​ប្រយុទ្ធ​ដ៏​ខ្លាំង​ក្លា និង​បាន​យក​ឈ្នះ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាមនៅ​ស៊ីរី ​ជា​ក្រុម​ប្រឆាំង​នឹង​​រដ្ឋាភិបាល​ស៊ីរី​​របស់​លោក​បាស្ហារ អាល់អាសាដ​កំពុង​កាន់​អំណាច។​ ប៉ុន្តែ​នៅ​ពេល​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​បរាជ័យ​អស់ គឺ​កង​កម្លាំងគួឌីស្ថាន​ខ្លួន​ឯង ដែល​រង​ការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​តួកគីទៅ​វិញ​​ ក្រោម​ហេតុផល​ថា ក្រុមនេះ​ជា​រនាំង​ស្ទះ​មិន​ឱ្យ​អង់ការ៉ា​​កម្ចាត់​ពួក​ជីហាត​ភេរវនិយម​អង្គការ​រដ្ឋ​អ៊ីស្លាម​។ បើក​ផ្លូវ​ដោយ​ការ​ប្រកាស​ដក​កងទ័ព​អាមេរិក​​មួយ​ភាគ ​តួកគី​បាន​បើក​ប្រតិបត្តិការ​យ៉ាង​សន្ធាប់ តាំង​ពី​ថ្ងៃ​ពុធ​​​ មក បាន​និង​កំពុង​ដណ្តើម​យក​បាន​ទីតាំងរបស់គួឌីស្ថាន​ជា​បណ្តើរៗ។ ទាហានគួឌីស្ថាន ដែល​ចំណាយ​កម្លាំង​កាយ​ និងអាវុធ​យុទ្ធភ័ណ្ឌ​ស្ទើរ​អស់​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ដែល​ចាប់​ទន់​ដៃទៅ​ រងគ្រោះ​បាត់បង់​ជីវិត​​កាន់​តែ​ច្រើន​ឡើងៗ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ប្រតិបត្តិការ​យោធាតួកគី។

ប្រឈម​នឹង​ស្ថានការ​បែប​នេះ បូក​ផ្សំ​នឹង​​សេចក្តី​សម្រេចចិត្ត​របស់​អាមេរិក​​ដកកងទ័ពទាំង​ស្រុង​ ​ប្រមាណ​១ពាន់​នាក់​ចេញ​ពី​ភាគ​ខាង​ជើង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃ​អាទិត្យ​ទៀត ក្រុមគួដឌីស្ថាន​ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ត្រូវ​ងាក​ទៅ​រក​រដ្ឋាភិបាលស៊ីរី។

ជា​កិច្ចព្រមព្រៀងដ៏ចុកចាប់ តែដើម្បី​ការពារ​ព្រំដែនប្រទេស

ភាគី​ទាំង​ពីរ​ បាន​ផ្តើម​ចរចា​គ្នា​ តាំង​ពី​៥​ថ្ងៃ​មក​ហើយ។ ហើយ​គឺ​ក្រុមគួឌីស្ថាន តែ​ម្តង​ដែល​ជា​ស្នើ​ទៅ​រុស្ស៊ី ឱ្យ​ធ្វើ​អន្តរការី ភ្ជាប់​ទំនាក់ទំនង​ ឱ្យ​មាន​កិច្ចចរចា​ជាមួយ​រដ្ឋាភិបាល​លោក​បាស្ហារ អាល់អាសាដ។

តាម​រយៈ​កិច្ចព្រមព្រៀង រដ្ឋាភិបាល​ស៊ីរីរបស់​លោក បាស្ហារ អាល់អាសាដ ​អាច​បញ្ជូន​កងទ័ព​ទៅ​កាន់​តំបន់ភាគ​ខាង​ជើង​ប្រទេស​​ ដូច​ជា​ក្រុង​ មីនបី និង​ក្រុង​កូបាណេ។ ជា​​កិច្ចព្រមព្រៀង​យោធា​បឋម​ ដោយ​ពុំ​​មាន​ភ្ជាប់​លក្ខខណ្ឌ​​ស្វ័យភាព​របស់គួឌីស្ថាន​ទេ។ រដ្ឋបាលគួឌីស្ថាន​នៅ​តែ​មាន​ដំណើរ​ការ​ពាក់​កណ្តាល​ស្វយ័តធម្មតាដដែល។ បើ​តាម​អ្នក​ទទួល​ខុស​ត្រូវគួឌីស្ថាន​ លក្ខខណ្ឌ​​​នយោបាយ​ត្រូវ​លើក​ទៅ​ជជែក​នៅ​ពេល​ក្រោយ។ គួដឌីស្ថាន សុខចិត្ត​ទទួល​យក​កិច្ចព្រមព្រៀង​ទាំង​ចុក​ចាប់ ឱ្យ​អាច​ការពារព្រំដែនប្រទេស​បាន។ ​

កងទ័ព​ស៊ីរី បាន​​ធ្វើ​ដំណើរ​ទៅ​ដល់តំបន់​ព្រំដែន​ហើយ កងរថក្រោះ​និង​ពាសដែក​ខ្លះ ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​ព្រំ​ទល់​ជាមួយតួកគី។

“សញ្ញា​វិជ្ជមាន”

ហានិភ័យ​នៃ​ការ​​​ប្រឈមមុខ​គ្នា​​ដោយ​ផ្ទាល់​លើ​​សមរភូមិ​ប្រយុទ្ធ​ទល់​នឹង​កងទ័ព​របស់​តួកគី​មាន​កំរិត​ខ្ពស់​ជាងពេល​ណាៗ​ទាំង​អស់។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់សហគមន៍​អន្តរជាតិ ពិសេស​សហភាព​អឺរ៉ុប ដែល​ក៏​បាន​ទទួល​ស្គាល់​ថា​គ្មាន​អំណាច​អ្វី​អាច​គាប​តួកគី​ឱ្យ​បញ្ឈប់​យុទ្ធនាការ​ប្រឆាំង​ក្រុមគួដឌីស្ថាន​នៅ​ស៊ីរីបាន​ទេ

​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក អ៊ែរដូហ្កានប្រធានាធិបតី​តួកគី​ បាន​អះអាង​ប្រតិបត្តិការ​យោធា​តួកគី​ប្រឆាំង​នឹងក្រុមគួឌីស្ថាន​នៅ​ស៊ីរី គឺ​ ដើម្បី​បង្កើត​តំបន់ “សុវត្ថិភាព” សម្រាប់​ផ្ទេរ​ជនភៀស​ខ្លួន​ស៊ីរី ​ជាង​៣,៦លាន​នាក់​ពី​តួកគីទៅ​ស៊ីរី​។ លោក​បានធានា​ថា​ បាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​បងប្អូន​អារ៉ាប់​ស៊ីរី​អាច​មក​តាំង​ទី​នៅ​ក្នុង​​ក្រុង​ភាគ​ខាង​ជើង​ស៊ីរីបាន​។ ​​លោក អ៊ែរដូហ្កាន យល់​ថាវត្តមាន​កង​ទ័ព​ស៊ីរី​នៅ​តាម​ព្រំដែន​មិនមែន​ជា​បញ្ហា​ទេ តែ​តាមការពិតគឺ​ជាសញ្ញា​​វិជ្ជមាន​ ស្រប​តាម​គំនិត​ផ្តួចផ្តើម​របស់​​លោក​ពូទីនប្រធានាធិបតី​រុស្ស៊ី​។

រុស្ស៊ី​ ដែល​រីករាយ​នឹង​ការដក​កងទ័ព​អាមេរិក ​មិន​គាំទ្រ​ប្រតិបត្តិការ​យោធា​តួកគី​នៅ​ក្រុង​កូបាណេ​ឡើយ តែ​ក៏​មិន​បាន​ដំឡើង​សំឡេង​សំលុត​តួកគី​ដែរ។ ដូច្នេះ​គេមិន​ដឹង​ថា​តើ​លោក​អ៊ែរដូហ្កាន ហ៊ាន​ល្មើស​នឹង​លោក​ពូទីន និង​ថា​តើ​លោក​ពូទីន​​អាច​បញ្ចុះ​បញ្ចូល​លោក​អ៊ែរដូហ្កាន​ឱ្យ​បញ្ចប់​ប្រតិបត្តិការ​ត្រឹម​ណេះ​បាន​ឬ​យ៉ាងណា​ទេ។អ្វី​ដែល​ច្បាស់សម្រាប់ពេល​នេះ គឺ​​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​ បាន​​បើក​ផ្លូវ​ឱ្យរុស្ស៊ីធ្វើ​ជា​មេកើយ​​នៅ​ក្នុង​តំបន់​ ឱ្យ​កម្លាំងដល់​​​លោក បាស្ហា អាល់អាសាដ​។ ​ការ​ប្រែប្រួល​នឹង​មាន​ខ្លាំង​នៅ​រវាង​ពីរ​បី​ថ្ងៃ​ខាង​មុខ៕

បារាំង​ជាប់​គាំង​ស្ទើរ​គ្រប់វិស័យ ដោយ​បាតុកម្ម​ប្រឆាំងនឹង​​កំណែទម្រង់​ច្បាប់​ចូលនិវត្តន៍

នៅក្នុងខួបគម្រប់ ៧០ឆ្នាំ អង្គការអូតង់ព្យាយាមស្តារឯកភាពដែលបានបាត់បង់

ចិន ដណ្តើមចំណាត់ថ្នាក់​លេខ១ពី​សិង្ហបុរី ក្នុងនាមប្រទេស​ដែល​មានប្រព័ន្ធសិក្សា​អប់រំ​មាន​ប្រសិទ្ធិភាពខ្ពស់

សន្និសីទអាកាសធាតុCOP25 ៖ ចង់​បង្កើន​មហិច្ឆតា និង​រំពឹង​លើ​សហភាពអឺរ៉ុប

អសប៖ ចំនួនអ្នកស្លាប់ដោយសារ​ជម្ងឺអេដស៍​បានថយចុះ ប៉ុន្តែ ករណី​ឆ្លងថ្មី​នៅតែមានច្រើន

ការវាយ​ប្រហារ​ដោយ​កាំបិត​ចាក់​សម្លាប់មនុស្ស​ពីរនាក់ នៅ​ក្រុង​ឡុង​ឌ្រឺ ​ប្រទេស​អង់គ្លេស

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ទាមទារ​ឲ្យ​អូតង់ កែប្រែ​យុទ្ធសាស្រ្ត​យោធា​ឡើងវិញ?

ចិនដំឡើងសម្លេងដាក់អាមេរិក បន្ទាប់ពីលោកដូណាល់ ត្រាំចុះហត្ថលេខាលើច្បាប់គាំទ្របាតុករហុងកុង

អង្គការសហប្រជាជាតិព្រមានពីគ្រោះមហន្តរាយអាកាសធាតុធ្ងន់ធ្ងរ បើពិភពលោកបន្តពន្យារពេលទប់ស្កាត់

បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​

បោះឆ្នោតឃុំ សង្កាត់ហុងកុង៖ជាក្តីសង្ឃឹមសម្រាប់ក្រុមអ្នកប្រជាធិបតេយ្យ និងជាតេស្តសម្រាប់លោកស្រីការី ឡាំ

តើ​គ្រិស្ត​សាសនា​ នៅ​ជប៉ុន​មាន​ប្រវត្តិ​យ៉ាងណា ?

អ៊ីស្រាអែល៖ លោក​ណេតាន់យ៉ាហ៊ូ ត្រូវ​រដ្ឋ​អាជ្ញា​ចោទ​ប្រកាន់​ពីបទ​ពុករលួយ

ដំណើរការដកតំណែងប្រធានាធិបតី៖ សាក្សី​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ដូណាល់ ត្រាំ​

អាមេរិក​ប្រកាស​ថា សំណង់​អាណានិគមកិច្ច​អ៊ីស្រាអែល នៅ​ទឹកដី​ប៉ាឡេស្ទីន មិនមែន​ជារឿងខុសច្បាប់​អន្តរជាតិ

វិទ្យុបារាំងអន្តរជាតិ​ឧទ្ទិស​ថ្ងៃ១៨វិច្ឆិកាលើបញ្ហាសំរាម

អនាគត​ប្រធានាធិបតី​ស្រីលង្កា ជាអ្នកនយោបាយជាតិនិយម និង​ចង់ស្តារទំនាក់ទំនង​ជាមួយប្រទេស​ចិន

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី