rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

សហរដ្ឋអាមេរិកនិង​អាហ្វ្រិក ចង់​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា

ដោយ អៀង សុខម៉ិញ

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក ជា​ឱកាស​ល្អ​សម្រាប់​ទំនាក់ទំនង​​​ពាណិជ្ជកម្ម​អាហ្វ្រិក ជា​មួយ​អាមេរិក​ឬ ? ចង​ភ្ជាប់​ដោយ​កម្មវិធី AGOA (African Growth and Opportunity Act) អាមេរិក​មាន​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ជាមួយ​៣៩​ប្រទេស​នៅលើ​ទ្វីប​អាហ្វ្រិក ប៉ុន្តែ​​តាំង​ពី​ជា​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ទោះ​បី​មាន​ការ​លើកលែង​និង​អនុគ្រោះ​ពន្ធ​ក្តី ក៏​សកម្មភាព​ផ្តោះប្តូរ​ពាណិជ្ជកម្ម​មិន​ទៅ​មុខ​។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ ក្នុង​វេទិកា​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​អាមេរិក-អាហ្វ្រិក​ លើក​ទី​១៨ អាមេរិក​និង​អាហ្វ្រិក​ចង់​​ផ្តល់​សន្ទុះ​ថ្មី ដល់​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្មរវាង​គ្នា​ឡើង​វិញ។

ប្រព្រឹត្ត​ទៅ​​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្រុង​អាប៊ីហ្សង់ និង​ទើប​បិទ​បញ្ចប់​នៅ​ថ្ងៃអង្គារ​ទី ៦​សីហា​នេះ វេទិកាសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​អាមេរិក-អាហ្វ្រិក Agoa លើក​ទី​១៨ បាន​​ការ​ចូលរួម​ពី​សំណាក់សហរដ្ឋ​អាមេរិក និង​៣៩​ប្រទេស​នៃ​ទ្វីប​អាហ្វ្រិក ព្រមទាំង​សហភាព​អាហ្វ្រិក និង​សហគមន៍​សេដ្ឋកិច្ច​រដ្ឋ​អាហ្វ្រិក​ខាង​លិច ហៅ​កាត់​ថា Cédéao។

កម្មវត្ថុ​នៃ​វេទិកា គឺ​ផ្តល់​សន្ទុះ​ដល់​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​អាមេរិក​-អាហ្វ្រិក ដែល​អាប់អួរ​ តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ។ នៅក្នុង​សុន្ទរកថា​បើក​វេទិកា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​កូដឌីវ័រ ដែល​ជា​ម្ចាស់​ផ្ទះ បាន​អះអាង​ថា ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អាហ្វ្រិក-អាមេរិក លូតលាស់​ទាបជាង​​សក្តានុពល​ ខ្លាំង​ណាស់ ! ត្រូវ​តែ​ស្តារ​ឡើង​វិញ ទាំង​បរិមាណ និង​គុណភាព។ ប្រធានាធិបតី​ប្រទេស​កូដឌីវ័រ លោក អាឡាសាន វ៉ាត់តារ៉ា (Alassane Ouattara) ដែល​ជា​អតីត​នាយករង​​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ បាន​បង្ហាញ​ចេតនា​​ចង់​បង្កើន​ឡើង​វិញ នូវ​ការ​​នាំ​ចេញ​​របស់​កូដឌីវ័រ ទៅ​សហរដ្ឋ​អាមេរិក ឱ្យ​បាន​មួយ​ជា​បី ពី​ពេល​នេះ​ដល់​ឆ្នាំ​២០២៥។ ឆ្នាំ​ដែល​កម្មវិធី​Agoa ត្រូវ​ចូល​ដល់​ទី​អវសាន។

កំណើតនៃកិច្ចព្រមព្រៀង Agoa

សហរដ្ឋ​អាមេរិក​ជា​ដៃ​គូ​ពាណិជ្ជកម្ម​លំដាប់​ទី​បី​របស់​អាហ្វ្រិក បន្ទាប់​ពី​សហភាព​អឺរ៉ុប និង​ចិន។ នៅ​ឆ្នាំ​២០០០ ក្រោម​រដ្ឋបាល​របស់​លោក ប៊ីលគ្លីនតុន អាមេរិក​បាន​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​អាហ្វ្រិក ដែល​គេ​ប្រសិទ្ធិនាម​ថា ​​កំណើន​សេដ្ឋកិច្ច​និង​ប្រយោជន៍​នៅអាហ្វ្រិក African Growth and Opportunity Act ឬហៅ​កាត់​ថាកិច្ចព្រមព្រៀង​ Agoa។ កិច្ចព្រមព្រៀង ដែល​កំណត់​អនុគ្រោះ​ពន្ធ​លើ​ផលិតផល​ជាង ៦៥០០​មុខ (ផលិតផលប្រេង ផលិតផល​កសិកម្ម វាយណភណ្ឌ សិប្បកម្ម ...) ​បាន​ផ្តល់​ឱកាស​ឱ្យ​អាហ្វ្រិក​បង្កើន​សមត្ថភាព​​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម មួយជាបួន នៅ៦​ឆ្នាំដំបូង (២០០២-២០០៨) រហូត​​មាន​ទំហំ​ដល់​ទៅ ១០០​ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​សកម្មភាព​ពាណិជ្ជកម្ម ការ​ផ្តោះប្តូរ​​មិន​រលូន និងគ្មាន​ដំណើរការ​ទៅ​មុខ​ល្អ​ទេ។ នៅ​ឆ្នាំ ២០១៧ ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​អាហ្វ្រិក បាន​ធ្លាក់​មក​នៅត្រឹម​តែ ៣៩ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ នេះ​បើ​តាម​តួលេខ​ផ្តល់​ដោយ​ភ្នាក់ងារ​អភិវឌ្ឍ​អាមេរិក USAID។

៣៩​ពាន់​លាន​ ជាប្រាក់​ចំណូល​ដ៏​ច្រើន​សម្រាប់​អាហ្វ្រិក​ក្រីក្រ ប៉ុន្តែ​ជា​បរិមាណ​ដ៏​តិច​​ទាប​ណាស់ បើ​ប្រៀប​ទៅនឹង​សក្តានុពល​របស់​ទ្វីប។ ជាង​នេះ​ទៅ​ទៀត បើ​តាម​តំណា​ងអាមេរិក​​ទទួល​បន្ទុក​ពាណិជ្ជកម្ម​នាំ​ចេញ​អាហ្វ្រិក ផលិតផល​ប្រេង តំណាង​ឱ្យ​ដល់​ទោ ២​ភាគ​បី​នៃ​ការ​នាំ​ចេញ ខុស​ពី​កម្មវត្ថុ​​ចែង​នៅ​ក្នុង​កម្មវិធីលើកស្ទួយ​កំណើន​សេដ្ឋកិច្ច​និង​ប្រយោជន៍​អាហ្វ្រិក Agoa ដែល​ចង់ឱ្យ​​មាន​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ចម្រុះ​គ្រប់​វិស័យ ដើម្បី​ជួយ​អភិវឌ្ឍ​ឧស្សាហកម្ម​នៅ​អាហ្វ្រិក។ នៅក្នុង​វិស័យ​វាយណភណ្ឌ​វិញ អាហ្វ្រិក​ នាំ​ចេញ​ក្នុង​កំរិត​តែ​១ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ទៅ​សហរដ្ឋ​អាមេរិក ពោល​គឺ​ស្មើ​តែ​នឹង​ជាង​១%​នៃ​ការ​នាំ​ចូល​ផលិតផល​អាមេរិក​ក្នុង​វិស័យ​នៃ​មក​អាហ្វ្រិក​តែ​ប៉ុណ្ណោះ។

បើ​តាម​សេចក្តី​សន្និដ្ឋាន​បណ្តោះ​អាសន្ន​មុន​ជំនួប​ប្រជុំ​ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ៣៩ ដែល​បាន​ចុះ​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ Agoa មាន​តែ​១៨​ប្រទេស​ប៉ុណ្ណោះ​ ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​យុទ្ធសាស្ត្រ​ជាតិ​ សម្រាប់​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ពី​កម្មវិធីរបស់​អាមេរិក។ ក្រុមហ៊ុន​ សហគ្រាស​អាហ្វ្រិក​ជា​ច្រើន​ មិន​ទាំង​ដឹង​អំពី​ផលចំណេញ​ផ្តល់​ដោយ​កិច្ចព្រមព្រៀងផង ហើយ​ខ្លះទៀត​មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្តេច​នឹង​ទាញ​ប្រយោជន៍​បាន​ពី​កិច្ចព្រមព្រៀងតែម្តង។

អ្វី​ទៅ​ជា​ដំណោះស្រាយ ?

ត្រូវ​តែ​បញ្ជាក់​​បង្ហាញ​អំពី​មធ្យោបាយ​ពង្រឹង​ឱកាស​ពាណិជ្ជកម្ម​ផ្តល់​ដោយ​កិច្ចព្រមព្រៀង ដើម្បី​ឱ្យ​អាហ្វ្រិក​អាច​ទាញ​ផល​និង​បាន​ចូល​ទីផ្សា​រ​អាមេរិក​ បាន​យ៉ាង​ពេញ​លេញ។ នេះ​ជា​សំណើ​របស់​លោក​ប្រធានាធិបតី​ប្រទេស​កូដឌីវ័រ​ ដែល​​បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក មក​ធ្វើ​វិនិយោគ​ឱ្យ​កាន់​តែ​ច្រើន​ជាង​មុន​នៅ​អាហ្វ្រិក ព្រោះរហូត​មក​ទល់​ពេល​នេះ ទ្វីប​អាហ្វ្រិក​អាច​​ទាក់ទាញ​ការ​វិនិយោគ​អាមេរិក​មកលើ​ទឹក​ដី​របស់​ខ្លួន​មិន​ដល់​១%​នៃ​វិនិយោគ​អាមេរិក​នៅលើ​ពិភពលោក​ផង។ ជា​ចម្លើយ​តប ភាគី​អាមេរិក​ក៏​បាន​គូស​បញ្ជាក់​អំពី​ភាព​ចាំបាច់​​ដែល​អាមេរិក​និង​សហភាព​អាហ្វ្រិក​ត្រូវ​ធ្វើការ​រួម​គ្នា​ ដើម្បី​មាន​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​កាន់​តែ​ជិត​ស្និទ្ធ​ ព្រោះ​តំបន់​ផ្តោះប្តូរ​សេដ្ឋកិច្ច​នៅទ្វីប​អាហ្វ្រិក​បាន​បង្កើត​ឡើង​ជា​ផ្លូវការ​ហើយ កាលពី​ខែ​ដើម​កក្កដា និង​ត្រូវ​ចាប់​ដំណើរការ​នៅ​មួយ​ឆ្នាំក្រោយ។ អាមេរិក​សង្ឃឹម​ថា​ ពេលវេលា​នឹងជួយ​រុញ​ច្រាន​អាមេរិក​និ​ងអាហ្វ្រិក​មាន​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរីភាព​ទៅ​វិញ​ទៅ​មក​ផង៕​

ហេតុអ្វីបានជាប៉ាគីស្ថានបានសុំធ្វើជាអ្នកសម្របសម្រួលឲ្យមានកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត?

តើប្រទេសណាមានសេដ្ឋកិច្ចប្រកួតប្រជែងបំផុតសម្រាប់ឆ្នាំ២០១៩?

តើ រុស្ស៊ី ផ្អែកឬទេ លើ “ ការទូតវាតឥទ្ធិពល”?

បារាំង រៀប​ចំ​ការតស៊ូមតិ ស្តីពីអន្តោប្រវេសន៍ នៅ​សភា និង​ព្រឹទ្ធសភា

ឥណ្ឌា​ ដាក់​ការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីក​រាលដាល​ជំងឺ​របេង​ជា​អាទិភាព​

ហេតុអ្វីបានជាប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំសម្រេចដកទ័ពអាមេរិកចេញពីតំបន់ប៉ែកខាងជើងស៊ីរី?

រុស្ស៊ីក្រាលព្រំក្រហម ស្វាគម Huawei ដើម្បីទទួលបណ្តាញ 5G

កំណើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន បណ្តុះ​អត្តសញ្ញាណ​តៃវ៉ាន់

សាធារណរដ្ឋប្រជាមានិតចិន៖ ម៉ៅសេទុងអ្នកបង្កើតតែតេងស៊ាវភីងជាអ្នកបណ្តុះឲ្យរីកលូតលាស់

១ឆ្នាំក្រោយឃាតកម្មសម្លាប់លោកយ៉ាម៉ាល់ ខាស្ហូហ្ស៊ី អារ៉ាប៊ីសាអូឌីតពិបាកស្រោចស្រង់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ

ហេតុអ្វី​ចំនួន​មនុស្ស​ចាស់​កើនឡើង​ជំរុញឱ្យ​ថៃ​ត្រូវការ​កម្លាំង​ពលកម្ម​បរទេស​?

អ៊ុយក្រែន​បារម្ភ​បាត់បង្អែក​អាមេរិក ដ្បិតជាប់​ក្នុង​ដង្កាប់​វិវាទ រវាង​លោកត្រាំ និង ពួកប្រឆាំង គាត់

UN ​ជំរុញ​ឱ្យ​ដាំដើមឈើ​នៅ​ទីក្រុង​ ​ដើម្បី​ជួយ​កាត់​បន្ថយការ​កើន​កម្តៅ

Greta Thunberg និមិត្តរូប​នៃ​កុមារលើពិភពលោក ក្នុង​ការ​​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​

ក្នុងរយៈពេល ៥០ឆ្នាំ អាមេរិកខាងជើងបានបាត់បង់សត្វស្លាបជិត ៣ ០០០លានក្បាល

តើ​ព័ត៌មាន​អាក្រក់ ​(Bad News) ជះឥទ្ធិពលដល់សេដ្ឋកិច្ចយ៉ាងដូចម្ដេច?

រុស្ស៊ី-ចិន៖ ចំណងទូត៧០ឆ្នាំ បានបើកយុគសម័យថ្មី

ក្រោយ​បោះឆ្នោតជាតិ​, ​អ៊ីស្រាអែល​ នៅតែ​លំបាកក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​

ហេតុអ្វី​បានជា​ឥណ្ឌូណេស៊ី​តែងតែ​ប្រឈម​នឹង​បញ្ហា​ភ្លើង​ឆេះព្រៃ?