rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកដូណាល់ ត្រាំ៖ នាវា​ចម្បាំង​អាមេរិក​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អ៊ីរ៉ង់

ដោយ ឈាង បុប្ផា

ភាពតានតឹង​នៅ​ឈូង​សមុទ្រ​ពែរ្ស បាន​កើនឡើង​មួយ​កម្រិតបន្ថែមទៀត បន្ទាប់​ពីអាមេរិក​អះអាង​ថា បាន​បាញ់​ទម្លាក់​យន្តហោះ គ្មាន​មនុស្ស​បើក ដ្រូន​ របស់​អ៊ីរ៉ង់ នៅ​ច្រកសមុទ្រ អរមុត Hormuz កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ ទីក្រុង​តេហេរ៉ង់វិញ បាន​បដិសេធ​តបវិញថា យន្តហោះ​ដ្រូន​របស់ខ្លួន នៅគ្រប់ចំនួន និង​គ្មាន​ជួបគ្រោះថ្នាក់ ត្រូវ​គេ​បាញ់ទម្លាក់​ទេ កាលពី​ថ្ងៃ​ម្សិលមិញ។ ភាគី​ទាំងពីរ អ៊ីរ៉ង់ និង​អាមេរិក មាន​ការអះអាង​ខុសគ្នា។

 

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ចេញមុខ​ប្រកាសថា អាមេរិក បាន​បាញ់ទម្លាក់​យន្តហោះដ្រូន ដែល​ហោះមកក្បែរ នាវាដឹកយន្តហោះ​ចម្បាំង​អាមេរិក នៅ​ច្រកសមុទ្រ Hormuz។

នៅ​ក្នុង​រឿង​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន អ៊ីរ៉ង់ អាមេរិក និង​អ៊ីរ៉ង់​មាន​ការបកស្រាយ​ពីរ ផ្ទុយគ្នា។ តាម​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នាវា​ផ្ទុក​យន្តហោះ ចម្បាំង​អាមេរិក Amphibie USS Boxerបាន​ចាត់វិធានការ ការពារខ្លួន ដោយ​បាន​បាញ់ទម្លាក់​ភ្លាមៗ យន្តហោះដ្រូន​អ៊ីរ៉ង់ ដែល​បាន​ហោះ​មក​ក្បែរ ប្រមាណ​តែ​៩១៤​ម៉ែត្រ​ប៉ុណ្ណោះពី នាវាចម្បាំង​អាមេរិក Amphibie USS Boxer។

សម្រាប់​ប្រធានាធិបតី​អាមេរិក វត្តមាន​របស់​យន្តហោះដ្រូន អ៊ីរ៉ង់ មកក្បែរ​នាវាចម្បាំង​អាមេរិក នេះ គឺជា​កាយវិការ​ញុះញង់​មួយទៀត​របស់​អ៊ីរ៉ង់ ដើម្បី​ប្រឆាំង​រាល់​កប៉ាល់ ដែល​ចរាចរណ៍​នៅ​ក្នុង​ដែនសមុទ្រ​អន្តរជាតិ។

ក្រសួង​ការពារ​អ៊ីរ៉ង់វិញ នៅ​ថ្ងៃ​សុក្រនេះ បាន​បញ្ជាក់ថា រាល់​យន្តហោះដ្រូន​ដែល​ចេញ​ទៅ​ធ្វើ​ប្រតិបត្តិការ កាលពីថ្ងៃ​ព្រហស្បតិ៍ នៅ​ឈូងសមុទ្រពែរ្ស និង​នៅ​ច្រកសមុទ្រ Hormuz បាន​វិលត្រលប់​ចូល​មូលដ្ឋាន​ទ័ព​របស់ខ្លួន​វិញ ទាំងអស់ គឺ​គ្មានបាត់​មួយគ្រឿង ណាទេ ពោល​គឺ​មិនដូច​តាម​ការអះអាង​របស់​លោកដូណាល់ ត្រាំ ដែល​ថា នាវាចម្បាំង​អាមេរិក​បាញ់​ទម្លាក់​យន្តហោះដ្រូន​អ៊ីរ៉ង់​នោះទេ។

តាម​អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​អ៊ីរ៉ង់ គ្មាន​របាយការណ៍​ណាមួយ ដែល​បញ្ជាក់ថា មាន​ការប្រឈមមុខ​ដាក់គ្នា​រវាង​យន្តហោះ​ដ្រូន ជាមួយ​នាវាចម្បាំង​អាមេរិក ប្រភេទ​USS Boxer នោះទេ។ នៅក្នុង​សារទ្វីតធ័រ ជា​ភាសារ​អង់គ្លេស អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ នៅ​បាន​សរសេរ​ថា អាមេរិក​អាច​ច្រលំ បាញ់​ទម្លាក់​យន្តហោះដ្រូន​របស់ខ្លួន​ឯង ព្រោះអ៊ីរ៉ង់ គ្មាន​បាត់​យន្តហោះ​ដ្រូន​មួយគ្រឿងសោះ នៅ​ច្រកសមុទ្រ Hormuz គឺ​មិនដូចការលើកឡើង​របស់​លោកដូណាល់ ត្រាំនោះទេ។

អ៊ីរ៉ង់ និង​អាមេរិក ​លង់​ខ្លួន កាន់តែ​ជ្រៅ ទៅ​ក្នុង​វិបត្តិ

ដោយ​អះអាងថា បាន​បាញ់ទម្លាក់​យន្តហោះ ដ្រូន​អ៊ីរ៉ង់ លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ចង់​បង្ហាញ​ថា អាមេរិក​មិន​បន្ធូរដៃ នៅក្នុង​រឿង សងសឹក​នឹង​អ៊ីរ៉ង់ ដែល​ហ៊ាន​បាញ់ទម្លាក់​យន្តហោះ​ដ្រូន​របស់​អាមេរិក កាលពី​ខែ​មុន នៅ​ច្រកសមុទ្រ Hormuz ដែរនោះទេ។

ចាប់តាំង​ពី​កើតមាន​ភាពតានតឹង​ជាមួយ​អ៊ីរ៉ង់ នៅក្រោយ​អាមេរិក ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ ស្តីពី​នុយក្លេអ៊ែរ អ៊ីរ៉ង់ និង​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ អាមេរិក បាន​ដាក់សំពាធ​ទៅលើ​អ៊ីរ៉ង់ ទាំងផ្លូវ​សេដ្ឋកិច្ច និង​យោធា។ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រសួង​ថវិកា​អាមេរិក បានដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី មួយទៀត​ទៅលើ​អ៊ីរ៉ង់ ដោយ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​បណ្តាញ​បុគ្គល​ក្រុមហ៊ុន អ៊ីរ៉ង់ បែលហ្សិក ចិន ដែល​អាមេរិក​ចោទប្រកាន់ថា បាន​ផ្គត់ផ្គង់ សំភារៈ​សំខាន់ៗ សម្រាប់​កម្មវិធី​ចម្រើនសារធាតុ​អ៊ុយរ៉ានីញ៉ូម​របស់​អ៊ីរ៉ង់។

អ៊ីរ៉ង់​វិញ នៅក្រោយ​អាមេរិក​ត្រលប់​ទៅដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច បាន​ប្រកាស​ឈប់​អនុវត្ត​តាម​ការសន្យា នៅក្នុងកិច្ចព្រមព្រៀងអន្តរជាតិ​ឆ្នាំ​២០១៥។ នៅ​ខែ​មិថុនា​ ឆ្មាំបដិវត្ត​អ៊ីរ៉ង់ បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន​អាមេរិក ដែល​អ៊ីរ៉ង់​ចោទប្រកាន់ថា បានហោះរំលោភ​ចូល​ក្នុង​ដែនអាកាស​អ៊ីរ៉ង់។ នៅក្រោយ ហេតុការណ៍នេះ លោកដូណាល់ ត្រាំ បាន​ប្រកាស​ថា បញ្ជូន​ទ័ព​អាមេរិក ជាង​១ពាន់នាក់​ទៅ ក្នុង​តំបន់​ដើមបូព៌ា។ ទូរទស្សនន៍​CNN បាន​ចុះផ្សាយ​នៅ​ថ្ងៃ​ពុធ ថា នៅក្នុង​ចំណោម​ទាហាន​អាមេរិកាំង​ដែល​ត្រូវ​ទៅដាក់​ពង្រាយ​នៅ​តំបន់​ដើមបូព៌ា មានទាហាន​អាមេរិកាំង​ប្រមាណ​៥រយនាក់ នឹង​បញ្ជូន​ទៅ​កាន់មូលដ្ឋានទ័ព​អាកាស​អារ៉ាប៊ី សាអូឌីត ដែល​ស្ថិតនៅ​ភាគខាងកើត​ទីក្រុង​រីយ៉ាដ មក​ក្បែរ​ឈូងសមុទ្រ​ពែរ្ស។ អាមេរិក​បាន​ពង្រឹង​វត្តមានទ័ព​របស់ខ្លួន នៅតំបន់​ដើមបូព៌ា នៅក្រោយ អាមេរិក​ចោទអ៊ីរ៉ង់ ថា ជាអ្នកនៅពីក្រោយ ការវាយប្រហារ​ទៅលើ​កប៉ាល់ដឹកប្រេង ៦គ្រឿង នៅ​ឈូងសមុទ្រ អូម៉ង់។

ដើម្បី ការពារ​ធានា​សន្តិសុខ​ឲ្យ​ចរាចរណ៍​កប៉ាល់ដឹកប្រេង អន្តរជាតិ នៅ​ច្រកសមុទ្រ Hormuz មេបញ្ជាការ​ទ័ពអាមេរិក ម្នាក់ បាន​អំពាវនាវ​សា​ជាថ្មី ប្រទេស​សម្ព័ន្ធមិត្ត ឲ្យ​រួម​កម្លាំង​គ្នា ក្នុង​សហប្រតិបត្តិការ​ថ្នាក់​អន្តរជាតិ។ នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អាមេរិក​បាន​ប្រាប់​ផងដែរ អ៊ីរ៉ង់ ឲ្យ​ដោះលែង​​ជាបន្ទាន់ កប៉ាល់​ដឹកប្រេង មួយ​គ្រឿង ដែល​អ៊ីរ៉ង់​បានចាប់ស្ទាក់ចាប់ កាលពី​ថ្ងៃ​អាទិត្យ។

សូមបញ្ជាក់ថា  នៅក្រោយ​អង់គ្លេស​ចាប់កប៉ាល់​ដឹកប្រេង​របស់ខ្លួន​នៅ​សមុទ្រ​មេឌីទែរ៉ាណេ អ៊ីរ៉ង់​បានគំរាម​សងសឹក ចាប់​កប៉ាល់​ដឹកប្រេង​របស់​អង់គ្លេស ដែល​ឆ្លងកាត់​ច្រកសមុទ្រ​Hormuz។ នៅថ្ងៃ​អាទិត្យ ឆ្មាំបដិវត្ត​អ៊ីរ៉ង់​បាន​ចាប់ទូក​ដឹកប្រេង ១លាន​លីត្រ ដែល​បើតាមប្រមុខការបរទេស​អ៊ីរ៉ង់ គឺ​ជា​ទូកឈ្មួញ​ដឹកប្រេង​ខុសច្បាប់។ តាម​រូបភាព​វីដេអូ​របស់​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់ ទូកដឹកប្រេង​ដែល​អ៊ីរ៉ង់​ស្ទាក់​ចាប់​បាន មានទង់ជាតិ​ប៉ាណាម៉ា ប៉ុន្តែ មាន​ឈ្មោះ Riah​ដែល​ជាទូក​របស់​អេមីរ៉ាត អារ៉ាប់រួម។

អាមេរិក និង​អ៊ីរ៉ង់ ពិបាក​នឹង​អាច​ចរចា​ត្រូវរ៉ូវគ្នា ដើម្បី បន្ថយភាពតានតឹង

លោកដូណាល់ ត្រាំ​ផ្ទាល់​ធ្លាប់​និយាយថា ការដាក់​សម្ពាធ​ ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​បាន​បង្ខំ​ឲ្យ​អ៊ីរ៉ង់ កាត់បន្ថយ​សកម្មភាព​ក្នុង​តំបន់ និង​អាច​ជំរុញ​ឲ្យ​អ៊ីរ៉ង់​សុខចិត្ត​ចរចា​សា​ជាថ្មី ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ដែល​អាមេរិក​របស់លោកដូណាល់ ត្រាំ វាយតម្លៃថា ជា​កិច្ចព្រមព្រៀង​ដ៏អាក្រក់បំផុត។ លោកដូណាល់ ត្រាំ​ធ្លាប់​និយាយ​ថា នៅក្នុង​ជម្លោះ មានភាពតានតឹង​ជាមួយ​អ៊ីរ៉ង់ លោក​មិន​ប្រញាប់ទេ លោក​គ្រាន់តែ​ចង់​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​យុត្តិធម៌​តែប៉ុណ្ណោះ។

នៅទីក្រុង​ញូវយ៉ក រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ លោក​ហ្សាវ៉ា ហ្សារីហ្វ បាន​និយាយ​ថា លោក​មាន​គម្រោង​ចូល​ជួប​សមាជិក​ព្រឹទ្ធសភា​អាមេរិក ដើម្បី​កាត់បន្ថយ​ភាពតានតឹង​រវាងគ្នា។ កាសែត​អង់គ្លេស The Guardian បាន​សរសេរ​នៅថ្ងៃ​ព្រហស្បតិ៍ថា លោក​ហ្សារីហ្វ​បាន​ស្នើ​ឲ្យ​មាន​ការចូល​ត្រួតពិនិត្យ ភ្លាមៗ និង​ពេញលេញ លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជាថ្នូ​នឹង​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក​ទៅលើ​អ៊ីរ៉ង់។

សំណើ​របស់​រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ អាច​នឹង​មិនពេញចិត្ត​តាមការចង់បាន​របស់​រដ្ឋបាល​លោកដូណាល់​ត្រាំ។ លោកដូណាល់ ត្រាំ និយាយ​ថា អាមេរិក នឹង​អាច​ដកទណ្ឌកម្ម​សេដ្ឋកិច្ច បើសិន​អ៊ីរ៉ង់​បញ្ឈប់​ទាំងស្រុង និង​រហូត កម្មវិធី​នុយក្លេអ៊ែរ​យោធា កាត់បន្ថយ​កម្មវិធី​ផលិត​មីស៊ីល ដោយមកនៅ​ត្រឹម​ផលិតមីស៊ីល​ការពារ​ខ្លួន ហើយ​និង​ឈប់​គាំទ្រ​ក្រុមភេរវជន​នៅក្នុង​តំបន់។ តាមរដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់ អ៊ីរ៉ង់​នឹង​អាច​ចរចាសំណុំរឿង​នុយក្លេអ៊ែរ ប៉ុន្តែ នឹង​មិនសុខចិត្ត​ដកថយ​ជំហាន​ក្នុង​រឿង​ផលិត​មីស៊ីល​នោះទេ ដរាបណា អាមេរិក​នៅតែ​គាំទ្រ ផ្តល់​មីស៊ីល​ទៅ​ឲ្យ​អារ៉ាប៊ី សាអូឌីត ដែល​ជាសត្រូវ​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់នោះ។ រដ្ឋមន្រ្តីការបរទេស​អ៊ីរ៉ង់​បាន​បញ្ជាក់ហើយ​ថា បើទោះបី​ជា​អ៊ីរ៉ង់ និយាយ​មិន​ចុះសម្រុង​ជាមួយ​អាមេរិក ក៏អ៊ីរ៉ង់​មិន​ស្លាប់ដែរ។ ជាក់ស្តែង អ៊ីរ៉ង់​បាន​រួចខ្លួន​ម្តងហើយ ពីការវាយប្រហារ​របស់​អាមេរិក កាលពី​ខែ​មុននេះ៕

 

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?