rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វិបត្តិដើមបូព៌ា ៖ វ៉ាស៊ីនតោន​បង្ហាញ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ប្រកប​ដោយ​មហិច្ឆតា តែ​ស្រពិច​ស្រពិល​ខ្លាំង

ដោយ អៀង សុខម៉ិញ

ពីរ​ថ្ងៃ​មុន​ការ​បើក​​សន្និសីទ​អន្តរជាតិ​​ស្តី​ពី​វិបត្តិ​អ៊ីស្រាអែល​ប៉ាឡេស្ទីន នៅ​ប្រទេស​បារ៉ែន សហរដ្ឋ​អាមេរិក​បាន​បង្ហាញ ជា​សាធារណៈ ផែនការ​សន្តិភាព​នៅ​ដើមបូព៌ា។ ជា​ផែនការ​ដែល​សំដៅ​លើក​ស្ទួយ​សេដ្ឋកិច្ចប៉ាឡេស្ទីន​ ក្នុង​ទំហំ​៥០ពាន់​លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​១០​ឆ្នាំ។ គ្រាន់​តែ​បាន​ឃើញ​ផែនការ​សន្តិភាព​អាមេរិក​នេះ​ភ្លាម ប៉ាឡេស្ទីន​ បាន​បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​ភ្លាម ដោយ​យល់​ថា​វ៉ាស៊ីន​តោន គួរ​គិត​គូរ​បិទ​បញ្ចប់​សកម្មភាព​លួច​ដី​របស់​អ៊ីស្រាអែល​សិន។ បណ្តា​ប្រទេស​មួយ​ចំនួន​  ក្នុង​ពិភពអារ៉ាប តាំង​ពី​ស៊ូដង់​ដល់កូវ៉ែត នាំ​គ្នា​បដិសេធ​ និង​ខក​ចិត្ត។​

នេះ​ជា​លើក​ទី​មួយ ដែល​អាមេរិក​បាន​​លម្អិត ផែនការ​សន្តិភាព​នៅ​តំបន់​ដើមបូព៌ា ដែល​ខ្លួន​បាន​សន្យាតាំង​ពី​​ជា​យូរ​ខែ​ថ្ងៃ​មក​ហើយ។ រៀប​ចំ​តាក់តែង​ដោយ លោក ហ្សារ៉េត កូស្នែរ ជា​កូន​ប្រសារនិង​ជា​ទី​ប្រឹក្សា​​​របស់​លោក​ដូណាល់ ត្រាំ ផែនការ​នេះ មាន​ទម្រង់​ គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច ប្រកប​ដោយ​​មហិច្ឆតាបំផុត ដោយ​គ្រោង​​ផ្តល់​​ការងារឱ្យ​ពលរដ្ឋ​​បាន​​១លានការងារ ក្នុង​រយៈ​ពេល​១០​ឆ្នាំ តាម​រយៈ​ការ​ទាក់ទាញឱ្យ​មាន​​វិនិយោគ​បរទេស និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ ​ព្រមទាំង​អភិបាល​កិច្ច​ល្អ​នៅ​តំបន់​ស៊ីហ្សកដានី និង​តំបន់ហ្កា​ហ្សា។

គម្រោងអភិវឌ្ឍ មាន​ទំហំ ​៥០ពាន់​លាន​ដុល្លារ។ ពីរភាគ​បី​ ជា​​ប្រយោជន៍​ប៉ាឡេស្ទីន​ផ្ទាល់។ ​​អេហ្ស៊ីប ហ្សកដានី និងលីបង់​ ជិត​ខាង ក៏​អាច​ស្រូប​ផល​បាន​មួយ​ភាគ​។ ប៉ុន្តែ​មូលនិធិ​នេះ ​នឹង​ត្រូវ​គ្រប់គ្រង​ចាត់​ចែង​ដោយ​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ មិនមែន​ដោយភាគី​​​ប៉ាឡេស្ទីនទេ ព្រោះ​វ៉ាស៊ីនតោន​យល់​ថា អាជ្ញាធរ​ប៉ាឡេស្ទីន ពុក​រលួយ និង​គ្មាន​ប្រសិទ្ធភាព។

គម្រោង​នេះ​នឹង​ត្រូវ​លើក​ទៅ​ជជែក​ពិភាក្សា​នៅ​ប្រទេស​បារ៉ែន ក្នុង​សន្និសីទ​អន្តរជាតិ​ស្តី​ពី​វិបត្តិដើមបូព៌ាដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី ២៥-២៦​មិថុនា​ ខាន​ស្អែក​នេះ។ សន្និសីទស្តី​ពី​ ​“ពី​សន្តិភាព​ទៅ​ភាព​រុងរឿង” ជា​ជំនួប​ក្រុម​អ្នក​ផ្តល់​ហិរញ្ញវត្ថុ​ធំ​ៗ របស់​បណ្តា​ប្រទេស​អារ៉ាប​អ្នក​មាន​ប្រចាំ​តំបន់​ឈូង​សមុទ្ទពែក្ស តែ​​​​​​ប៉ាឡេស្ទីន​គ្មាន​វត្តមាន​ទេ។

ជា​ប៉ាឡេស្ទីន ​មិន​ទទួល​យក​ផែនការ​របស់​លោក​ហ្សារ៉េត គូស្នេរ​

លោក ហ្សារ៉េត គូស្នែរ មិនមែន​ជា​មនុស្ស​ទី​មួយ​ដែល​លើក​ផែនការ​សន្តិភាព​ដោយ​​ផ្តោត​ទៅ​លើ​ស្ថានភាព​សេដ្ឋកិច្ច​​ប៉ាឡេស្ទីន​ឡើយ។ រាល់​គ្រប់​គំនិត​ផ្តួច​ផ្តើម​មុនៗ សុទ្ធ​តែ​គិត​គូរ​ស្តារ​សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ទាំង​អស់។ ឧទាហរណ៍ជាក់​ស្តែង​ ​​​ផែនការ​ចង​ភ្ជាប់​តំបន់​ហ្កាហ្សា​និង​តំបន់​ស៊ីហ្សកដានី ដែល​គ្រោង​តាំង​ពី​ឆ្នាំ​១៩៩៩​មក ត្រូវ​ជាប់​គាំង​នៅពេល​ត្រូវ​អនុវត្ត​ជាក់​​ស្តែង និង​ពេល​ប្រឈម​នឹង​ការ​ពិត ៖ ដោយ​ប៉ាឡេស្ទីន គ្មាន​សេរីភាពធ្វើ​​ចរាចរណ៍​ទ្រព្យ​សម្បត្តិ និង​បុគ្គល​ទេ។

កា​រធ្វើ​បំផ្លាស់​ទី មិន​ថា​ជា​វត្ថុ​ឬ​ជា​មនុស្ស សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​អ៊ីស្រាអែល​ទាំង​អស់។ នេះ​ជាចំណុច​ដ៏​រសើប​បំផុត​ ដែល​អ្នក​វិនិយោគ​បរទេស​ណា​ក៏​អត់​ព្រួ​យ​មិន​គិត​បាន​ឡើយ និង​ជា​ផ្នែក​ដ៏​ស្រអាប់​​បំផុត​នៃ​​​ផែនការ​របស់​កូន​ប្រសារ​លោក​ត្រាំ សឹង​ថា​អន់​ជាង​ក្នុង​ផែនការ​របស់​អ្នក​មុនៗ​ផង។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​​ ប៉ាឡេស្ទីន បញ្ចេញ​ប្រតិកម្ម​បដិសេធ​យ៉ាង​ទាន់​ហន់​នោះ។ សម្រាប់​ប៉ាឡេស្ទីន ស្ថានភាព​សេដ្ឋកិច្ច​​មិន​ត្រូវ​លើក​មក​ពិភាក្សា​មុន​មាន​ដំណោះស្រាយ​នយោបាយ​ទេ។ ប្រធាន​អាជ្ញាធរ​ប៉ាឡេស្ទីន បាន​​សេចក្តី​ថ្លែងការណ៍​​តប​ថា “ដរាប​ណា​ស្ថានភាព​នយោបាយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ យើង​មិន​និយាយ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​​ទេ"។

មូលហេតុ​មួយ​ទៀត​ដែល​ប៉ាឡេស្ទីន​បដិសេធ​ខ្លាំងនោះ គឺ​មក​ពី​ប៉ាឡេស្ទីន​មើល​ឃើញ​រដ្ឋបាល​លោក​ត្រាំ កាន់​ជើង​អ៊ីស្រាអែល​ផ្កាប់​មុខ ចង់​ទិញ​ប៉ាឡេស្ទីន និង​រាងរាំង​មិន​ឱ្យ​ប៉ាឡេស្ទីន​មាន​រដ្ឋ​ឯករាជ្យ។ ប៉ាឡេស្ទីន​បាន​ទាមទារ​ថា ត្រូវ​លើក​ទណ្ឌកម្ម​ពី​ហ្កាហ្សា បញ្ឈប់​សកម្មភាពរ​បស់​អ៊ីស្រាអែលដែល​ប្លន់​​ដី ប្លន់​ធនធានធម្មជាតិ​ ប្លន់​​លុយ​​​ពី​ប៉ាឡេស្ទីន ហើយ​ផ្តល់​សេរីភាព​នៃការ​ដើរ​ហើរ​ លើ​ដី លើ​អាកាស​​ក្នុង​ទឹក​ សិន សឹម​និយាយ​អំពី​ការស្ថាបនា​សេដ្ឋកិច្ច​ឱ្យ​ស្វាហាប់​និង​រុងរឿង​បាន។

តែ​ខាង​អ៊ីស្រាអែល ដោយ​គ្មាន​ការ​ភ្ញាក់​ផ្អើល គេ​បាន​ចាត់​ទុក​ផែនការ​នេះ​ថា​មាន​ទម្រង់​ល្អ គ្រប់​គ្នា​ចង់​ជួយប៉ាឡេស្ទីន​ លើកលែង​តែ​ប៉ាឡេស្ទីន​ដែល​មិន​ចង់ជួយ​ខ្លួនឯង។

ផែនការ​នេះ​នឹង​ត្រូវ​បំពេញ​ប​ន្ថែមតាម​ក្រោយ​​នូវ​ដំណោះស្រាយ​​​​នយោបាយ​ នៅ​អំឡុង​​​ខែ​វិច្ឆិកា​ខាង​មុខ​ ! អាមេរិក​យឺតយ៉ាវ​ខ្លាំង​នឹង​បង្ហាញ​ផែនការ​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន ដោយហេតុ​តែ​អ៊ីស្រាអែល​ជាប់​បោះឆ្នោត​សភា និង​ពុំ​ទាន់​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន ហើយ​ត្រូវ​វិល​ទៅ​បោះឆ្នោត​សភា​ឡើង​វិញ​ម្តង​ទៀត។ តែ​​​អ្នក​ទទួល​ខុស​ត្រូវ​អាមេរិក​បាន​ព្រលយ​ឱ្យ​ដឹង​ផែនការ​សន្តិភាព​បង្ហើយ​ ទំនង​ជា​​គ្មាន​ចែង​អំពី​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​ទេ ​មាន​ន័យ​ថាអាមេរិក​របស់​លោក​ត្រាំ​កំពុងប្តូរ​ទិស ដើរ​ផ្ទុយ​​ស្រឡះ​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​​មុនៗ៕

OMS ប្រកាស​កម្រិត​អាសន្ន​នៃ​ការ​​ឆ្លង​​មេរោគ​​អេបូឡា នៅ​​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

សហភាពអឺរ៉ុប​ដាក់​ទណ្ឌកម្ម​តួកគីដែល​ចូល​ទៅ​ជីកខួង​បូមឧស្ម័ន​​នៅ​សមុទ្រ​ស្ហ៊ីប

បារាំង៖ បុណ្យជាតិ​១៤កក្កដា​២០១៩ ក្នុង​ន័យ​សហប្រតិបត្តិការ​កងទ័ព​អឺរ៉ុប

ទិន្នន័យ​ឯកជន​របស់អ្នកប្រើប្រាស់៖ ហ្វេសប៊ុក​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ៥ពាន់លាន​ដុល្លារ

បារាំង​សម្ពោធ​នាវាមុជទឹក​ទំនើបថ្មី ដែល​ស្ងាត់ខ្លាំង និងមាន​សមត្ថភាព​បាញ់មីស៊ីល​ចម្ងាយមធ្យម

អ៊ីរ៉ង់​រករឿង​ចង់​ចាប់​នាវា​ដឹក​ប្រេង​អង់គ្លេស នៅ​ច្រក​សមុទ្ទ Ormuz

អ៊ីរ៉ង់-អាមេរិក៖ ទីប្រឹក្សា​កិច្ចការ​បរទេស​បារាំង​ទៅ​អ៊ីរ៉ង់ ដើម្បី​បើកផ្លូវ​សម្របសម្រួល

ក្រសួងការបរទេសអាមេរិក បើកភ្លើងខៀវ​លក់​សព្វាវុធ​ឲ្យតៃវ៉ាន់ ចំនួន​២២០០លាន​ដុល្លារ

Amnesty International៖ អាជ្ញាធរ​ហ្វីលីពីន កំពុង​ប្រហារ​ជីវិត​មនុស្ស​ក្រៅ​ផ្លូវច្បាប់ យ៉ាង​ចំហ

អ៊ីរ៉ង់បន្តប្រើអ៊ុយរ៉ាញ៉ូមជាអាវុធដើម្បីសងសឹកនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក

​ហេតុអ្វី​ធនាគារ​កណ្តាល​អាមេរិកឈឺក្បាល នៅពេលចំនួន​ការងារ​កើនឡើងខ្លាំង?

អ៊ីរ៉ង់ប្រាប់​អង់គ្លេសឲ្យ​​ដោះលែង​ កប៉ាល់ដឹកប្រេង​របស់ខ្លួន ជាប្រញាប់

អ៊ីរ៉ង់​ប្តេជ្ញាបង្កើន​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​ថ្វីបើ​មាន​ការព្រមាន​ពី​អាមេរិក​

បារាំង និងអាល្លឺម៉ង់ជាប្រទេសទទួលបានតំណែងសំខាន់នៅក្នុងសហភាពអឺរ៉ុប

តើ​អ្វីជា​ជំហរ​របស់​ចិន នៅក្រោយ​បាតុកម្ម​ហិង្សា​របស់​បាតុករ​ហុងកុង ?

ហុងកុងប្រារព្ធខួប២២ឆ្នាំនៃការផ្ទេរដែនដីពីអង់គ្លេសមកឱ្យចិនវិញ យ៉ាងហិង្សា

លោក ត្រាំ ជាប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បំផុត​ដែល​បាន​ឆ្លង​ព្រំដែន ទៅ​កូរ៉េ​ខាង​ជើង

G20៖ ជំនួបកំពូល​​បាន​បញ្ចៀស​រឿង​អាក្រក់ៗ ខណៈ​ភាព​តានតឹង​មាន​សឹង​​គ្រប់​វិស័យ

G២០៖ លោកដូណាល់ ត្រាំ​ដើរតួ​ជាអ្នកចង់​ផ្សះផ្សា

កូរ៉េខាងជើងជំរុញកូរ៉េខាងត្បូងកុំឲ្យជ្រៀតជ្រែក និងទាមទារឲ្យអាមេរិកពិនិត្យមើលយុទ្ធសាស្រ្តឡើងវិញ