rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

ដោយ អៀង សុខម៉ិញ

ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា លោក ហ័ន ហ្កៃដូ ដែល​បាន​ប្រកាស​តាំង​ខ្លួន​ជាប្រមុខ​រដ្ឋ​ស្តី​ទី គ្រោង​នឹង​ត្រលប់​ចូល​ក្នុង​ប្រទេស​វិញ នៅ​ថ្ងៃចន្ទ​ទី ៤ មីនា នេះ ដើម្បីប​ន្ត​ដឹកនាំ​ចលនា​បាតុកម្ម​ប្រឆាំងនឹង​ប្រធានាធិបតីកំពុង​កាន់​អំណាច លោក ម៉ាឌូរ៉ូ​។ ប៉ុន្តែនៅ​ពេលចូល​ដល់​ទឹក​ដី​កំណើត​​វិញ លោក ហ្កៃដូ អាច​នឹង​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​។

នៅក្នុង​​សេចក្តី​ថ្លែងការណ៍​ប្រកាស​វិល​ត្រលប់​ចូល​ស្រុក នៅ​ថ្ងៃ​ចន្ទ​នេះ លោក​ហ្កៃដូ ថែម​ទាំង​​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម នៅ​ទូទាំង​ប្រទេស​ជា​ថ្មី ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាឌូរ៉ូ ចាប់​ពី​ម៉ោង ១១​ទៅ​ម៉ោង​នៅក្នុង​ស្រុក ត្រូវ​ជា​ម៉ោ​ង ១៥រសៀល​ម៉ោង​សកល។​ ក្នុង​វ័យ​៣៥​ឆ្នាំ ស្វ័យប្រកាស​ជាប្រធានាធិបតី​ស្តីទី និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាត​ជាង​៥០​ប្រទេស លោក ហ្កៃដូ បាន​ស្នើ​សុំ​ឱ្យ​ប្រជាពលរដ្ឋ​ផ្ទៀង​ផ្ទាត់​ដំណឹង​តាម​ប្រព័ន្ធ​សង្គម​ដើម្បី​បាន​ដឹង​អំពី​កន្លែង​ដែល​ត្រូវ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម។

លោក ហ្កៃដូ ក៏​បាន​ប្រកាស​ទៀត​ថា លោក នឹង​ថ្លែង​ទៅ​កាន់​ប្រជាពលរដ្ឋ នៅ​ម៉ោង ២០​និង​៣០​នាទី​យប់ ដើម្បី​បង្ហាញ​អំពី​តុល្យការ​នៃ​ទស្សនកិច្ច​ក្រៅ​ប្រទេស​របស់​លោក ព្រមទាំង​ដើម្បី​បង្ហាញ​អំពី​សកម្មភាព​ថ្មី​ តែ​​​គ្មាន​សេចក្តី​បញ្ជាក់​ទីតាំង​ ថា​លោក​កំពុង​ស្ថិត​នៅ​ទីណា កន្លែងណា​ឡើយ។

គេ​គ្រាន់​តែ​ដឹង​ថា កាលពីរសៀល​​​ថ្ងៃអាទិត្យ​ម្សិលមិញ​ លោក កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​អេក្វាទ័រ​នៅ​ឡើយ​ទេ តែ​បើ​តាម​​កាលវិភាគ​ផ្លូវការ​ លោក ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នេះ​តាំង​ពី​ព្រឹកម្ល៉េះ។ ដើម្បី​សុវត្ថិភាព គ្មាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ដំណើរ​របស់​លោក ត្រូវ​បាន​ទម្លាយ​ឱ្យ​ដឹង​ច្រើន​ឡើយ។ កាលពី​សប្តាហ៍​មុន លោក ហ្កៃដូ បាន​ទទួល​ស្គាល់​ថា ​លោកត្រៀម​ខ្លួន​ជា​ស្រេច​នឹង​​​ទទួល​រង​​​ផលវិបាកនៃ​ការ​ចាប់​ខ្លួន ឬ​ជាប់​ពន្ធនាគារ​ផង នៅ​ពេល​ត្រលប់​ចូលស្រុក​វិញ​។

នៅ​ក្នុង​ខ្សែអាត់​វីដេអូ ​បង្ហោះ​តាម​ប្រព័ន្ធ​សង្គម​ ល្ងាច​មិញ លោក ហ្កៃដូ បាន​ចាត់​ទុក​​ការវិល​ត្រលប់​របស់​លោកថា​ជា​វិញ្ញាសា​ប្រវត្តិសាស្ត្រ​របស់​វ៉េណេស៊ុយអេឡា ព្រោះ​ “ប្រសិន​បើ​អាជ្ញាធរ​របស់​លោក ម៉ាឌូរ៉ូ ​ពិត​ជា​ហ៊ាន​ចាប់​ខ្លួនលោក​មែន នោះ​មាន​ន័យ​ថា​ពួក​គេ​បាន​ប្រព្រឹត្ត​កំហុស​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៀត សម្រាប់​ប្រទេស”។

លោក​ហ្កៃដូ ប្រឈម​នឹង​ការ​ចាប់​ខ្លួន

កាលពី​ ជាង​១០​ថ្ងៃ​មុន លោក ហ្កៃដូ ​បាន​ចាក​ចេញ​ពី​ប្រទេស ដោយ​មាន​ជំនួយ​ពី​ក្រុមយោធា​វ៉េណេស៊ុយអេឡា​​មួយ​ចំនួន ​លួច​ឆ្លង​ដែនដោយ​ខុស​ច្បាប់​​​ទៅ​ប្រទេស​កូឡុំប៊ី ដើម្បី​ចូល​រួម​កម្មវិធី​ប្រគុំ​តន្ត្រី​ស្វែង​រក​ជំនួយ​មនុស្សធម៌​ សម្រាប់​ប្រជាពលរដ្ឋ។ នៅ​ទី​នោះ​លោក បាន​សន្យា​ទម្លាយ​ព្រំដែន​ ឱ្យ​ក្បួន​ជំនួយ​មនុស្សធម៌ ដែល​កក​ជាប់​នៅ​ខាង​ប្រទេស​កូឡុំប៊ី​អាច​បើក​ចូល​វ៉េណេស៊ុយអេឡា​បាន។ ​ដោយ​គ្មានលទ្ធផល លោក​ក៏​កែប្រែ​​ ដំណើរ​ចាក​ចេញ​ពី​ប្រទេសនោះ ទៅ​ជា​ដំណើរ​ទស្សនកិច្ច​មួយ​ជុំ​ នៅ​ប្រទេស​កូឡុំប៊ី​ ជិត​ខាង​បន្ទាប់​មក​លោក​បាន​អញ្ជើញ​ទៅ​ប្រទេស​ប្រេស៊ីល ប៉ារ៉ាហ្កាយ អាហ្សង់ទីន និង​ចុង​ក្រោយ​គេ គឺ​អេក្វាទ័រ។ ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​​ទទួល​ស្វាគមន៍​ក្នុង​នាម​លោក​ជា​ប្រមុខ​រដ្ឋ។

ប៉ុន្តែ​ការ​លួច​ចាក​ចេញ​ពី​ប្រទេសរបស់​លោក ហ្កៃដូ ថ្ងៃ​នោះ ជា​ទង្វើ​ល្មើស​នឹង​ប​ម្រាម​របស់​តុលាការ​។ ដោយ​មាន​​ជាប់​អង្កេត​ ពី​បទ​ ចង់​ដណ្តើម​អំណាច លោក ហ្កៃដូ ត្រូវ​បាន​តុលាការ​ ហាមឃាត់​មិន​ឱ្យ​ចាក​ចេញ​ពី​ប្រទេស​ទេ ទ្រព្យ​ធន​របស់​លោក​ក៏​ត្រូវ​បង្ក​ដែរ​ បើ​ទោះ​បី​ជា​ពុំ​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវការ​ក៏​ដោយ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អាជ្ញាធរ​វ៉េណេស៊ុយអេឡា អាច​នឹង​ចាប់ខ្លួន​លោក ហ្កៃដូ​ បាន​នៅ​ពេល​លោក​ត្រលប់​ចូល​ស្រុក​វិញ​នោះ​។ ​លោកប្រធានាធិបតី​ ម៉ាឌូរ៉ូ បាន​ទន្ទេញ​ពាក្យ​ដដែលៗ​ថា ក្នុង​នាម​ជា​ប្រធាន​សភា​ជាតិ លោក ហ្កៃដូ ត្រូវ​តែ​គោរព​ច្បាប់​ និង​ថា​ប្រសិន​បើ​លោកហ្កៃដូ​​ត្រលប់​ចូល​ស្រុក​វិញ លោក ត្រូវ​តែ​សង​តុលាការ​ ចំពោះ​សកម្មភាព​ល្មើស​របស់​ខ្លួន។

​មិន​អាច​ពាល់បាន​ មែនឬយ៉ាងណា ?

ប៉ុន្តែ​ការ​វិល​ត្រលប់​របស់​លោក​ហ្កៃដូ ក៏​ជា​តំណាង​ហានិភ័យ​សម្រាប់​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ​ដែរ។ លោក ម៉ាឌូរ៉ូ កំពុង​ឈឺ​ក្បាល​ខ្លាំង មិន​ដឹង​ថា​ត្រូវ​ដើរ​ចេញ​តាម​ច្រក​ណាទេ។

បើ​បណ្ដោយ​ឱ្យ​លោក​ហ្កៃដូ ចូល​ដោយ​សេរី នោះ​មាន​ន័យ​ថាអាជ្ញាធរសាប​អំណាច តែ​បើ​ចាប់​ខ្លួន នោះ​នឹង​អាច​មាន​ប្រតិកម្ម​កាន់​ខ្លាំង​ ទាំងក្នុង​ផ្ទៃ​ប្រទេស​ និង​​មក​ពី​ខាង​អន្តរជាតិ​។ រដ្ឋាភិបាល​អាមេរិក ដែល​មាន​គម្រោង​ធ្វើ​អន្តរាគមន៍​យោធានៅ​វ៉េណេស៊ុយអេឡា បាន​គំរាម​រួច​ជា​ស្រេច​ថា ប្រសិនបើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក ហ្កៃដូ នោះ​វ៉េណេស៊ុយអេឡា​នឹង​រង​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ។ ចំណែក​ខាង​សហភាព​អឺរ៉ុប ក៏​បា​ន​ព្រមាន​​ថា រាល់​គ្រប់​អន្តរាគមន៍​ប៉ះពារ​លើ​រូប​សកម្មជន​​នៃបក្ស​ប្រឆាំង ដូច​ជា​ការ​ រំលោភ​សេរីភាព​ សន្តិសុខ​ និង​សុច្ចរិតភាពរបស់ ​បុគ្គល ហ្កៃដូ នឹង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​​ ព្រមទាំង​ ការ​ថ្កោលទោស​។

បើតាម​អ្នក​វិភាគ ឥទ្ធិពល​នយោបាយ​របស់​លោក ហ្កៃដូ បាន​រីកសាយភាព​ធំ​ហួស​ប្រមាណ ហួស​ព្រំដែន​ រហូត​​លោកម៉ាឌូរ៉ូ លែង​អាច​ប្រើ​អំណាច​បង្ក្រាប​ ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​គំនាបយ៉ាង​ខ្លាំង រំខាន​យារយី និង​បង្ខំ​ឱ្យ​រត់​គេខ្លួច​ ដូចសម័យ​លោក​ ឆាវេស ​តែ​ង​មាន​ទម្លាប់​ធ្វើ​ពី​មុន​មក​បាន​ទៀត​ហើយ។

មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​យ៉ាង​សន្ធឹក​សន្ធាប់​ហើយ ដំណើរ​ត្រលប់​​ចូល​ស្រុក​វិញ ជា​មធ្យោបាយ​បន្ត​ដាក់​សម្ពាធ​​ផ្ទៃ​ក្នុង​លើ​រដ្ឋាភិបាល​កាន់​អំណាច។ ពេល​នេះ​វ៉េណេស៊ុយអេឡា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​ផុយស្រួយ​ជាង​ពេលណាៗ​ទាំង​អស់ ! វិបត្តិ​វេណេស៊ុយអេឡា ប្រៀប​បាន​នឹង​បុស​ឱ្យ​មុខ ដែល​អាច​ធ្លាយ​បាន នៅ​​នាទី​ណាមួយ​។ សង្ឃឹម​ថា​ការ​ធ្លាយដែល​​​មិន​នាំឱ្យ​មាន​​មហន្តរាយ​ធ្ងន់ធ្ងរ​ទៅចុះ៕

លោក​ពូទីន៖ សន្តិសុខ​កូរ៉េខាងជើង តម្រូវឲ្យ​មាន​ការធានា​ពី សហគមន៍អន្តរជាតិ

អំពើហិង្សាផ្លូវភេទ ៖ អង្គការ​សហប្រជាជាតិ​អនុម័ត​សេចក្តី​សម្រេចចិត្ត​ដែល​ប្រហោង​ក្នុង

សហរដ្ឋអាមេរិក​បន្ត​ប្រើ​ប្រេងឆៅ​ជា​អាវុធ​ដើម្បី​សង្កត់ ក អ៊ីរ៉ង់

អ៊ុយក្រែន​មានប្រធានាធិបតី​ថ្មីវ័យក្មេង និង​ជា​អតីត​តារាកំប្លែង

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ប្រជាជន​អេហ្ស៊ីប​បោះឆ្នោត​ប្រជាមតិ​ដែល​បើកផ្លូវ​ឲ្យ​លោកស៊ីស៊ី កាន់អំណាច​ដល់​ឆ្នាំ ២០៣០

សំណុំរឿង​រុស្ស៊ី៖ របាយការណ៍​របស់​រដ្ឋអាជ្ញា​ពិសេសគ្មាន​ដាក់​បន្ទុកលើ​លោកដូណាល់​ត្រាំ

កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​ថ្មី និង​លែង​ចង់​ស្តី​ជាមួយ​ប្រមុខ​ការទូត​អាមេរិក​លោកម៉ៃ ប៉ុមប៉េអូ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បារាំង៖​វិហារ​ណូត្រ ដាម ដឺ ប៉ារីស​អាយុ ៨៥០ឆ្នាំ​ត្រូវ​បាន​អណ្តាតភ្លើង​កម្ទេច​យ៉ាង​ដំណំ

សហភាពអឺរ៉ុប បោះឆ្នោត​បើក​ការ​ចរចា​ពាណិជ្ជកម្មសេរី ជាមួយ​សហរដ្ឋ​អាមេរិក

ជំនួប​ប្រជុំ​ក្រុម​អ្នក​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បិទ​បញ្ចប់​ប្រកប​ដោយ​​សុទិដ្ឋនិយម​

វ៉េណេស៊ុយអេឡា និង​ចិន​ជា​ប្រធានបទស្នូល​នៃ​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ខាងត្បូង​របស់​លោក Mike Pompeo

ចិនសម្រុក​ផ្តល់កម្ចី​វិនិយោគ​នៅ​តំបន់​បាល់កង់ ខណៈ​គេ​​បារម្ភ​ ពី​បញ្ហាបំណុល

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

អ៊ីស្រាអែល៖​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​សម្រាប់​អាណត្តិទី៥​របស់​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ឃើញ​កាន់​តែ​ច្បាស់

បោះឆ្នោត​នៅ​អ៊ីស្រាអែល៖ ណេតាន់យ៉ាហ៊ូ សង្ឃឹម​យក​ឈ្នះ និង​បន្ត​អំណាច​អាណត្តិ​ទី៥

វេទិកាតស៊ូ​មតិជាតិ៖ ប្រជាជន​បារាំង​ភាគច្រើន​ចង់​ឲ្យ​រដ្ឋ​កាត់បន្ថយ​ការយកពន្ធ

ថៃ៖ លោក ថាណាថន ប្រធាន​បក្ស​អនាគត់ម៉ៃ ជាប់ចោទ​ពីបទ “ញុះញង់ ​បំបះបំបោរ”

ប្រធាន​សហភាព​អឺរ៉ុប​ស្នើ​ពន្យារ​ពេល​Brexit ១ឆ្នាំ អង់គ្លេស​សុំត្រឹម​ថ្ងៃ​៣០​មិថុនា