អានតួអត្ថបទ
ប្រេស៊ីល

ប្រេស៊ីល៖​លោក​យ៉ាអៀរ បុលសូណារ៉ូ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ដោយ​សន្យា​បើក​ទំព័រសករាជ​ថ្មី

នៅ​ថ្ងៃ​អង្គារ ទី១ មករា​ដែល​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ២០១៩ លោក​យ៉ាអៀរ បុលសូណារ៉ូ​បាន​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ប្រេស៊ីល​សម្រាប់​រយៈពេល ៤ឆ្នាំ។ មាន​អាយុ ៦៣ឆ្នាំ ប្រធានាធិបតី​ប្រេស៊ីល​ទី៣៨ រូប​នេះ​ជា​អតីត​ទាហាន និង​ជា​ឥស្សរជន​នយោបាយ​ស្តាំនិយមជ្រុល​ដែល​បាន​ជាប់ឆ្នោត​ប្រធានាធិបតី​តាម​រយៈ​ការ​បោះឆ្នោត​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ដោយ​ទទួល​បាន​សម្លេង​គាំទ្រ​ដល់​ទៅ ៥៥%។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​សមាជិកសភា និង​ព្រឹទ្ធសភា លោក​បុលសូណារ៉ូ​នា​ពេល​ស្បថ​ចូលកាន់​តំណែង​ផ្លូវការ លោក​បុលសូណារ៉ូ​បាន​តាំង​ខ្លួន​ជា​ប្រធានាធិបតី​បិទ​ទំព័រ​ចាស់ និង​បើក​ទំព័រ​ថ្មី​សម្រាប់​ពលរដ្ឋ និង​ប្រទេសជាតិ។

ប្រេស៊ីល៖​លោក​យ៉ាអៀរ បុលសូណារ៉ូ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ដោយសន្យាបើកទំព័រសករាជថ្មី
ប្រេស៊ីល៖​លោក​យ៉ាអៀរ បុលសូណារ៉ូ​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​ដោយសន្យាបើកទំព័រសករាជថ្មី REUTERS/Sergio Moraes
ផ្សាយពាណិជ្ជកម្ម

« អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​របស់​ខ្ញុំ គឺ​ការពារ​និង ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ប្រេស៊ីល​ដោយ​ធ្វើ​ការ​យ៉ាង​សកម្ម​ដើម្បី​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​អាទិភាព​នោះ​បន្ត​ស្ថិត​នៅ​ជា​ពាក្យ​សន្យា និង​ឃ្លាត​ឆ្ងាយ​ទេ តែ​វា​ជា​សមាសភាគ​មួយ​ដ៏​សំខាន់ និង​ជាក់ស្តែង​នៃ​ជីវិតនយោបាយ​របស់​ប្រេស៊ីល​ដោយ​មាន​ការ​ការ​គោរព​រដ្ឋប្រជាធិបតេយ្យ។

ការ​កសាង​ជាតិ​មួយ​ប្រកប​ដោយ​យុត្តិធម៌ គឺ​តម្រូវ​ឲ្យ​មាន​ការ​បិទបញ្ចប់​នូវ​ការ​អនុវត្ត​នយោបាយ​អវិជ្ជមាន​ដែល​បាន​ពន្យឺត​ភាព​រីកចម្រើន​ដល់​យើង​ទាំង​អស់​គ្នា។ ភាព​គ្មាន​ការ​ទទួល​ខុសត្រូវ​បាន​នាំ​យើង​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​ប្រវត្តិសាស្រ្ត វិបត្តិ​សីលធម៌ និង​វិបត្តិ​សេដ្ឋកិច្ច។ យើង​ចាប់​ផ្តើម​ថ្ងៃ​នេះ​នូវ​ការងារ​លំបាក​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ប្រេស៊ីល​ផ្តើម​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន។

ជា​ទំព័រ​សករាជ​ថ្មី​មួយ​ដែល​ប្រេស៊ីល​នឹង​ត្រូវ​បាន​គ្រប់​គ្នា​មើល​ឃើញ​ជា​ប្រទេស​មួយ​ខ្លាំង រុងរឿង មាន​ជំនឿទុកចិត្ត និង​មោះមុត »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ