rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី៩តុលា អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ (IMF) និង​ធនាគារពិភពលោក​បើក​កិច្ចប្រជុំប្រចាំឆ្នាំ​នៅ​កោះបាលី ប្រទេស​ឥណ្ឌូណេស៊ី។ លោក​ម៉ូរីស អុបស៊្វែល (Maurice Obstfeld) ប្រធាន​សេដ្ឋវិទូ​របស់ IMF បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សន្និសីទកាសែត​ថា កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​ពិភពលោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​ត្រឹម ៣,៧% ពោល​ធ្លាក់​ចុះ​ចំនួន ០,២ពិន្ទុ​បើ​ធៀប​នឹង​ការ​ប្រមើល​ទុក​លើក​មុន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ម៉ូរីស អុបស៊្វែល​បាន​បន្ថែម​ដោយ​សុទិដ្ឋនិយម​ថា កំណើនសេដ្ឋកិច្ច​ក្នុង​លោក​នៅ​តែ​រឹងមាំ​ជានិច្ច បើ​ធៀប​នឹង​ដើម​ទសវត្ស​នេះ។

មាន​កត្តា​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ ទី១ សង្រ្គាមពាណិជ្ជកម្ម​ដែល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​បាន​បញ្ឆេះ​ជាមួយ​ក្រុមប្រទេស​ដៃគូ​ក្នុង​លោក ពិសេស​ជាមួយ​ចិន​តាម​រយៈ​នយោបាយ​ដំឡើង​ពន្ធ និង​កត្តា​សំខាន់​ទី២ បរិបទ​នយោបាយ​មិន​ទៀងទាត់​នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់ខ្លាំង និង​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ក្នុង​លោក។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សង្រ្គាមពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ដែល​ជា​ប្រទេសមហាអំណាច​សេដ្ឋកិច្ច​លំដាប់ទី១ និង​ទី២ ក្នុង​លោក​ត្រូវ​បាន IMF ចាត់​ទុក​ជា​ដើមចម​ដែល​បាន​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង​២០១៩ មាន​តិច​ជាង​ការ​ប្រមើល​ទុក ពោល​មាន​ប្រមាណ​តែ ៣,៧%។

សម្រាប់ IMF មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​ប្រឈម​មុខ​ដាក់​គ្នា​បាន​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​ច្របូលច្របល់​មួយ​ជះ​ឥទ្ធិពល​អាក្រក់​លើ​ពិភពលោក​ទាំង​មូល ហើយ​ក្រុម​ប្រទេស​ដែល​ទទួល​រងផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ច្រើន​ជា​ប្រទេស​តូចតាច ទន់​ខ្សោយ អ្វី​ដែល IMF ចង់​បញ្ជាក់​បន្ថែម គឺ​ការ​កើន​ឡើង​នៃ​គម្លាត​កំណើនសេដ្ឋកិច្ច​រវាង​ប្រទេស​នីមួយៗ មាន​ន័យ​ថា ប្រទេស​ខ្លះ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង ខ្លះ​មធ្យម ខ្លះ​សូន្យ និង​ខ្លះ​ទៀត​មាន​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។ សូម្បី​តែ​អាមេរិក និង​ចិន​ខ្លួន​ឯង​ក៏​ទទួល​រង​ផល​ប៉ះពាល់​ដែរ។

តាម IMF អត្រាកំណើន​សេដ្ឋកិច្ច​នៅ​អាមេរិក​សម្រាប់​ឆ្នាំ ២០១៨ នឹង​មាន ២,៩% ដូច​ការ​ប្រមើល​ទុក តែ​នឹង​ធ្លាក់​នៅ​ត្រឹម ២,៥% សម្រាប់​ឆ្នាំ ២០១៩។ នៅ​ចិន អត្រាកំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៨ នឹង​មាន ៦,៦% ដូច​ការ​ប្រមើល​ទុក តែ​នឹង​ធ្លាក់​នៅ​ត្រឹម ៦,២% សម្រាប់​ឆ្នាំ ២០១៩។ តែ​ការ​ប្រមើល​នេះ​នៅ​មិន​ទាន់​បាន​រាប់​បញ្ចូល​ពី​វិធានការ​ថ្មី​ទៀត​ដែល​លោក​ត្រាំ​ចង់​ដំឡើង​ពន្ធ​បន្ថែម​លើ​ទំនិញ​ចិន​នាំ​ចូល​អាមេរិក និង​វិធានការ​តប​វិញ​របស់​ចិន។

IMF មាន​ទុទិដ្ឋិនិយម​នៅ​អាមេរិកឡាទីន និង​តំបន់​ការ៉ាអ៊ីប

នៅ​អឺរ៉ុប ពិសេស​ក្នុង​តំបន់​ចាយប្រាក់​អឺរ៉ូ​ត្រូវ​បាន IMF ប្រមើលមើល​ថា កម្រិត​អត្រាកំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៨ មាន ២% ពោល​ធ្លាក់​ចុះ ០,៦ពិន្ទុ។ សូម្បី​តែ​អាល្លឺម៉ង់​ដែល​ជា​ប្រទេស​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​អឺរ៉ុប​ក៏​ស្គាល់​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ចំនួន ០,៣ពិន្ទុ​សម្រាប់​ឆ្នាំ ២០១៨ ពោល​មាន​តែ ១,៩% ហើយ​បារាំង​មាន ១,៦% ពោល​ធ្លាក់​ចុះ​ចំនួន ០,២ពិន្ទុ។ IMF ហាក់​មាន​សុទិដ្ឋិនិយម​តិចតួច​នៅ​ទ្វីបអាមេរិកឡាទីន និង​តំបន់​ការ៉ាអ៊ីប​ដែល​អត្រា​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០១៨ មាន​មិន​លើស​ពី ១,២%។ ប្រទេស​ដែល IMF បារម្ភ​ខ្លាំង​ជាង​គេ គឺ​វ៉េណេស៊ុយអេឡា​ដែល​កំពុង​ផុង​ខ្លួន​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ជ្រៅ។

ប្រេស៊ីល​ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី១ នៅ​ក្នុង​តំបន់​ក៏​នឹង​កំណើន​សេដ្ឋកិច្ច​តិច​ជាង​ការ​ប្រមើល​ទុក។ ចំណែក​អាហ្សង់ទីន​ដែល​ជា​ប្រទេស​ទើប​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ៥៧ ០០០លានដុល្លារ​ពី IMF ក៏​មិន​អាច​គេច​ផុត​ពី​វិបត្តិ​រូបិយវត្ថុ​កើត​ចេញ​ពី​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​មួយ​ចំនួន។ ទន្ទឹម​គ្នា​នេះ IMF ក៏​បាន​លើក​ឡើង​ពី​ភាព​តានតឹង​នយោបាយ និង​ការទូត​នៅ​ក្នុង​ប្រទេស​មួយ ឬ​រវាង​ប្រទេស និង​ប្រទេស​ដែល​ជា​កត្តា​បន្ទាប់​ជះឥទ្ធិពល​មិន​ល្អ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច។ IMF បាន​ចុច​លើ​ប្រទេស​អ៊ីតាលី​ដែល​ថ្មីៗ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ការ​ប្រទាញប្រទង់​រវាង​សហភាព​អឺរ៉ុប និង​អងើគ្លេស​ក្នុង​សំណុំរឿង Brexit ភាព​តានតឹង​នយោបាយ​រវាង​អាមេរិក និង​តួកគី ឬ​មួយ​ក៏​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់​ពី​សំណាក់​អាមេរិក​ជា​ដើម។

បញ្ឈប់​នយោបាយ​ការពារនិយម និង​រួម​គ្នា​ដោះស្រាយ​បញ្ហា

តាម IMF ជម្រើស​មាន​តែ​មួយ​គត់ គឺ​បញ្ឈប់​នយោបាយ​ការពារនិយម ឬ​នយោបាយ​អាត្មា​និយម​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ប្រទេស និង​បុគ្គល​ដែល IMF ចង់​និយាយ​សំដៅ គឺ​អាមេរិក និង​លោក​ដូណាល់ ត្រាំ​តាម​រយៈ​រូបមន្ត « America First »។ លោក​ត្រាំ​បាន​សម្លឹង​ឃើញ​ថា អាមេរិក​កំពុង​រកស៊ី​ចាញ់​ច្រាប​អ្នក​ផ្សេង និង​ត្រូវ​បាន​អ្នក​ផ្សេង​កេងចំណេញ​គ្រប់​ពេល ពិសេស​គឺ​ចិន។ អ្វី​ដែល​លោក​ត្រាំ​ចង់​ចរចា​ទទួល​បាន​ពី​ចិន​ពេល​នេះ គឺ​ការ​ដោះដូរ ពាណិជ្ជកម្ម​ស្មើភាព។ រដ្ឋាភិបាល​ចិន​មិន​បដិសេធ​ក្នុង​ការ​ចរចា​ទេ តែ​មិន​ទទួល​យក​ការ​ចរចា​ណា​ដែល​មាន​គំនាប។

ចៀសវាង​នយោបាយ​ការពារនិយម និង​ស្វែង​រក​ដំណោះស្រាយ​ជា​លក្ខណៈ​ពហុភាគី​ជា​អនុសាសន៍​របស់ IMF ដើម្បី​ជំរុញ​កំណើន​ពាណិជ្ជកម្ម​ទំនិញ និង​សេវាកម្ម។ នេះ​ជា​កត្តា​សំខាន់​សម្រាប់​រក្សា និង​ការ​ផ្តល់​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ក្នុង​លោក។ នៅ​ពេល​ដែល​ពិភពលោក​បែកបាក់ ហើយ​ម្នាក់ៗ​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន នោះ​វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ជ្រួលច្របល់​នៅ​លើ​ផ្សារភាគហ៊ុន និង​ការ​បាត់ទំនុក​ចិត្ត​ពី​ក្រុម​អ្នកវិនិយោគ។ ភាព​រអា និង​ភាព​គ្មាន​ទំនុក​ចិត្ត​ពី​ក្រុមអ្នកវិនិយោគ​ជា​ហ្រ្វាំង​ពន្យឺត​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ដែល​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើន​សេដ្ឋកិច្ច៕

បារាំង៖​ហេតុអ្វី​បាន​ជា​លោក​​ម៉ាក្រុង​យល់ព្រម​រៀបចំ « វេទិកាតស៊ូមតិជាតិ » ពេល​នេះ?

លោក ត្រាំ ភ្ជាប់​លក្ខខណ្ឌ​នៃ​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី ទៅ​នឹង​សន្តិសុខ​យុទ្ធជនគួដ ?

អាមេរិក៖​លោកដូណាល់ ត្រាំ​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង FBI ពិសេស​លោក James Comey

បារាំង​ចោទ​ប្រកាន់​ជាផ្លូវការ​ប្រធាន​គណៈកម្មការ​អូឡាំពិក​ជប៉ុន​ពី​បទ​ពុករលួយ

លោកដូណាល់ ត្រាំ គំរាម​ប្រកាស​អាសន្នជាតិ​ដើម្បី​យកលុយ​សង់ជញ្ជាំង​នៅព្រំដែន

កាសែតចិន៖ លោកស៊ី ជីនពីង​គាំទ្រ​ជំហរ​របស់​កូរ៉េខាងជើង

អ.ស.ប​ ស្នើឲ្យ​អូស្ត្រាលី​ទទួលយក​នារីអារ៉ាប៊ីសាអូឌីត​ដែល​កំពុង​ស្វែងរក​សិទ្ធិជ្រកកោន​

នៅ​មុខ​តុលាការ​ជប៉ុន លោក​ការឡូស ហ្គោន​ច្រាន​ចោល​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់

នាវា​យោធា​អាមេរិកទៅ​សមុទ្ទ​ចិន​ខាងត្បូង ចំ​ពេលប៉េកាំង​និង​វ៉ាស៊ីនតោន​​បើក​កិច្ចចរចាពាណិជ្ជកម្ម

បារាំង៖ បាតុកម្ម​របស់​ចលនាអាវកាក់លឿង​អូសបន្លាយ​ដល់​ឆ្នាំ ២០១៩

អ្វីទៅ​ជា​ដើមចម​នៃ​ការ​ងើប​បះបោរ​របស់​ក្រុមឧទ្ទាម​អ្នកកាន់​ព្រះពុទ្ធសាសនា​នៅ​ភូមា?

ក្រុមហ៊ុន​ទូរសព្ទ​ Apple និង​ Huawei រងផលប៉ះពាល់​ខ្លាំង​ដោយ​សារ​តែ​​សង្គ្រាម​ពាណិជ្ជកម្ម​

លោក​ដូណាល់​ត្រាំ ថា“Shutdown”នឹង​បន្តទៀត ដរាបណា​សភា​មិនព្រមផ្តល់​​​ថវិកា​​ធ្វើ​​ជញ្ជាំង​​​ព្រំដែន

ចិន-តៃវ៉ាន់​៖ ចិន​គំរាម​វាយ​ប្រហារ​តៃវ៉ាន់​​ បើតៃវ៉ាន់​ហ៊ាន​ប្រកាស​ឯក​រាជ្យ

អាមេរិក-កូរ៉េខាងជើង៖​លោកគីម ជុងអ៊ុន​បាន​ត្រៀម​ខ្លួន​ជួប​លោក​ដូណាល់ ត្រាំជា​ថ្មី តែ​បាន​ព្រមាន និង​ដាក់​លក្ខខណ្ឌ

ពិភពលោក​លើកដៃ​លា​ឆ្នាំ ២០១៨ ឆ្នាំ​ដ៏​ច្របូកច្របល់ ដើម្បី​ស្វាគម​ឆ្នាំ ២០១៩!

បោះឆ្នោត​នៅ​បង់ក្លាដែស ពោរពេញ​ដោយ​ហិង្សា

អេមីរ៉ាត​អារ៉ាប់រួម​បើក​ស្ថានទូតរបស់​ខ្លួន នៅស៊ីរី​ឡើងវិញ

ឥណ្ឌូណេស៊ី​ប្រកាសមិនឲ្យ​យន្តហោះ​ ហោះហើរ​ក្បែរ​តំបន់​ភ្នំភ្លើងផ្ទុះ

ជប៉ុន​ចង់​ចាប់​បើក​អាជីវកម្ម​នេសាទបាឡែន​ ជា​ចំហ នៅ​ឆ្នាំថ្មីនេះ