rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

ដោយ ឈាង បុប្ផា

លោក Brett Kavanaugh បេក្ខជន​ចៅក្រម​ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ជ្រើសរើស​សម្រាប់​តុលាការ​កំពូល​អាមេរិក កំពុង​ប្រឈម​នឹង​ការចោទ​ប្រកាន់​រឿង​អាស្រូវផ្លូវភេទ​ពី​ស្រ្តី​អាមេរិកាំង​៣នាក់។ នៅ​ថ្ងៃ​ម្សិលមិញ សាស្រ្តាចារ្យ​សកលវិទ្យាល័យ ម្នាក់ ដែល​ចោទ​ប្រកាន់​បេក្ខជន​ចៅក្រម Brett Kavanaugh ពីបទ​បំពារបំពាន​ផ្លូវភេទ កាល​ពី​៣៦​ឆ្នាំមុន បាន​បង្ហាញ មុខ​ជាលើកដំបូង នៅក្នុង​ សវនាការ​សួរដេញដោល​របស់​គណៈកម្មការ​យុត្តិធម៌ ព្រឹទ្ធសភា អាមេរិក។

គណៈកម្មការ​ព្រឹទ្ធសភា ដែល​មាន​នាទី បោះឆ្នោត​តែងតាំង​លោក​Brett Kavanaugh ជា​ចៅក្រម​អស់មួយ​ជីវិត​របស់​តុលាការ​កំពូល​អាមេរិក។

 

នៅ​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ លោកស្រី Christine Blasey Ford អាយុ ៥១​ឆ្នាំ ដែល​អះអាងថា ធ្លាប់​រងគ្រោះ​ដោយសារ​ការបំពារបំពាន​ផ្លូវភេទ​ពីចៅក្រម Brett Kavanaugh កាលពី​៣៦ឆ្នាំមុន បាន​ចេញមុខ ផ្តល់​សក្ខីកម្ម ជាលើកដំបូង នៅក្នុង​សវនការ​សួរដេញដោល​របស់​គណៈកម្មការ​ព្រឹទ្ធសភា អាមេរិក។ ចៅក្រម​សហព័ន្ធ លោក Brett Kavanaugh ដែល​ត្រូវ​បាន​លោកដូណាល់ ត្រាំ ជ្រើសរើស​សម្រាប់ អនាគត​ចៅក្រម​នៅ​តុលាការ​កំពូល ត្រូវ​បាន​ស្រ្តី​អាមេរិកាំង ៣នាក់ ចោទប្រកាន់​ថា បាន​បំពារបំពានផ្លូវភេទ​ទៅលើ​ពួកគេ កាលពី​ជាង ៣០ឆ្នាំមុន។

នៅក្នុង​សវនការ​របស់​គណៈកម្មការ​យុត្តិធម៌​របស់​ព្រឹទ្ធសភា​អាមេរិក លោកស្រី Ford បាន​និយាយ​ថា នៅ​ឆ្នាំ ១៩៨០ លោក Brett Kavanaugh ក្នុង​អាយុ ១៧ឆ្នាំ និង​ក្នុង​ស្ថានភាព​ស្រវឹង បានរួមគ្នា​ជាមួយ​មិត្ត​ម្នាក់ទៀត ដើម្បី​រំលោភផ្លូវកាយ​លោកស្រី នៅក្នុង​ពិធីជប់លៀង​សិស្ស​វិទ្យាល័យ។

គណៈកម្មការ​ផ្នែក​យុត្តិធម៌ របស់​ព្រឹទ្ធសភា​អាមេរិក កោះហៅ​លោកស្រី Ford ឲ្យ​ចូលមក​ឆ្លើយបំភ្លឺ នៅពេលនេះ គឺ​ដើម្បី​ចង់​ជម្រះ មន្ទិលសង្ស័យ លើ​បេក្ខជន ចៅក្រម លោក Brett Kavanaugh  ដែល​គណៈកម្មការ​ត្រូវ​បោះឆ្នោត ជ្រើសតាំង​សម្រាប់​តំណែង​ចៅក្រម​នៅ​តុលាការ​កំពូល ដែល​ជា​តំណែង​សំខាន់ និង​អស់​មួយជីវិត នៅ សហរដ្ឋអាមេរិក។

អាយុ ៥៣​ឆ្នាំ លោក Brett Kavanaugh ជា​ចៅក្រម​សហព័ន្ធ ដែល​ត្រូវ​បាន​លោក ដូណាល់ ត្រាំ ជ្រើសរើស​តាំង​ពី​ខែ​កក្កដា សម្រាប់​ទៅ​ជំនួសតំណែង ចៅក្រម Anthony Kennedy ដែល​ប្រកាស​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៨។ ដំណើរការ​សាកសួរ​​លោក Brett Kavanaugh នៅ​គណៈកម្មការ​ព្រឹទ្ធសភា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន រហូត​ធ្វើ​ឲ្យ​គេ​ជឿថា លោក​នឹង​ត្រូវ​ព្រឹទ្ធសភា អាមេរិក​បោះឆ្នោត ជ្រើសតាំង​ជា​ចៅក្រម​នៅ​តុលាការ​កំពូល​ដោយ​គ្មាន​ឧបសគ្គ។ ប៉ុន្តែ នៅ​ពាក់​កណ្តាល​ខែ​កញ្ញា​នេះ កាសែត​អាមេរិក The New York Times បាន​​ចុះផ្សាយ​ថាលោក Brett Kavanaugh មាន​ជាប់ទាក់ទង​នឹង​ការរំលោភ​ផ្លូវភេទ។

នៅ​សប្តាហ៍​មុននេះ ជនរងគ្រោះ​នៃការបំពារបំពាន​ផ្លូវភេទ​របស់​លោក Brett Kavanaugh បាន​បង្ហាញមុខ នៅក្នុង​បទសម្ភាសន៍​របស់​កាសែត​Washington Post។ គណៈកម្មការ​ព្រឹទ្ធសភា អាមេរិក ដែល​កំពុង​សាកសួរ បេក្ខជន​ចៅក្រម លោក​ Brett Kavanaugh ក៏​បាន​សម្រេច​កោះហៅ​លោកស្រី Ford ដែល​អះអាងថា ជា​ជនរងគ្រោះ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​ទាក់ទង​នឹង​បទចោទប្រកាន់​លើ​បេក្ខជន​ចៅក្រម​តុលាការ​កំពូល។

នៅក្នុង​សវនការ​រយៈពេល ៤ម៉ោង ជាមួយ គណៈកម្មការព្រឹទ្ធសភា លោកស្រី Ford បាន​និយាយ​ថា លោកស្រី​ធ្លាប់​ត្រូវ​បាន​លោក Brett Kavanaugh កាលនៅ​ជា​សិស្ស​វិទ្យាល័យ នៅបាន​រួមគ្នា ជាមួយ​មិត្តភឿន​ម្នាក់ទៀត បំពារបំពាន​ផ្លូវភេទ នៅផ្ទះ​ដែល​មាន​ពិធីជប់លៀង មួយ នៅ​ឆ្នាំ ១៩៨០។ លោកស្រី Ford បាន​បញ្ជាក់ទៅ​សមាជិក​ព្រឹទ្ធសភា​ថា លោកស្រី​ច្បាស់​ក្នុង​ចិត្ត “១០០ភាគរយ” ថា គឺ​លោក​កាវ៉ាន័រ​ដែល​ជាជនដៃដល់។ ប៉ុន្តែ នៅក្នុង​សវនការ​បន្ទាប់ និង​ដាច់ដោយឡែក លោក Brett Kavanaugh វិញ បាន​ឆ្លើយ​បដិសេធ​ការចោទប្រកាន់ និង​ថា លោក​មិនមែន​ជា​បុរស​ដែល​រំលោភបំពាន​មនុស្ស​ស្រ្តី នៅ​យប់​ដែល​លោកស្រី​Ford បាន​រៀបរាប់​នោះទេ។ ប៉ុន្តែ លោក​ជា​មនុស្ស​ស្មោះត្រង់ គ្មាន​ប្រព្រឹត្ត​កំហុស អ្វីទាំងអស់។ សម្រាប់លោក Brett Kavanaugh រឿងអាស្រូវ​ដែល​ប្រឌិត​ឡើង ដោយ​ក្រុមអ្នកនយោបាយ កំពុង​បំផ្លាញ គ្រួសារ​របស់លោក ហើយ​និង​មាន​ចេតនារារាំង​មិន​ឲ្យ​លោក​ត្រូវ​ជ្រើសតាំង​ជា​ចៅក្រម​នៅ​តុលាការ​កំពូល​តែប៉ុណ្ណោះ។ ជាមួយ​នឹង​កំហឹង​ម្តងម្កាល នៅពេល​ឆ្លើយ​សំណួរ​របស់​ព្រឹទ្ធសភា​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក​ Brett Kavanaugh បាន​បញ្ជាក់​ថា លោក​នឹង​មិន​បោះបង់​ចោល ការព្យាយាម​របស់​លោក ដែល​ចង់​ក្លាយ​ជា​ចៅក្រម​នៅ​តុលាការ​កំពូល​ជាដាច់ខាត។

នៅក្រោយ​ការផ្តល់​សក្ខីកម្ម ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ វិញ បាន​សរសេរ​សារ Twitter បង្ហាញ​ជំហរ គាំទ្រ ឥត​ងាករេ បេក្ខជន​ចៅក្រម​របស់លោក។ នៅក្នុង​សារ​Twitter នៅក្រោយ​ចប់​សវនការ​របស់​គណៈកម្មការ​ព្រឹទ្ធសភា លោក​ដូណាល់ ត្រាំ បាន​សរសេរ សរសើរ លោក​ Brett Kavanaugh ថា ជា​មនុស្ស​ដែល​មាន​គុណសម្បត្តិ​ខ្ពស់ ដែល​លោក​មិនដែល​ជួប​ប្រទះ​ពីមុនមក។ ប្រធានាធិបតី​អាមេរិក បានអំពាវនាវ​ផងដែរ ឲ្យ​គណៈកម្មការ​ព្រឹទ្ធសភា បោះឆ្នោត ជ្រើសតាំង​លោក​ Brett Kavanaugh ជា​ចៅក្រម​តុលាការ​កំពូល។

រឿងអាស្រូវបំពារបំពាន​ផ្លូវភេទ ដែល​រាលដាល​ដល់​ការតែងតាំង ចៅក្រម​នៅ​តុលាការ​កំពូល ដែល​ជា​អំណាច​កំពូល​នៅ​អាមេរិក។

ហេតុអ្វី​បាន​ជា​លោកស្រី Ford ដែល​អះអាងថា ខ្លួនជាជនរងគ្រោះ ដោយសារ​ការបំពារបំពាន ផ្លូវភេទ ពីចៅក្រម Brett Kavanaugh ទើបតែ​ចេញមុខ​មកនិយាយ​នៅពេលនេះ ​នៅ​៣៦ឆ្នាំក្រោយ ព្រឹត្តិការណ៍ បំពារបំពាន​ផ្លូវភេទ។

អាមេរិក ទោះ​ជា​ប្រទេស​ទំនើប អភិវឌ្ឍន៍ ប៉ុន្តែ​សង្គម​អាមេរិក គឺ​នៅ​អភិរក្សខ្លាំង។ ហេតុផល​ជំនឿ​សាសនា និង​ការរើសអើង ធ្វើ​ឲ្យ​ស្រ្តី​ដែល​រងគ្រោះដោយសារ​រឿងបំពារបំពាន​ផ្លូវភេទ បិទមាត់ លាក់​រក្សា​រឿងនេះ​ជា​ការណ៍​សម្ងាត់ មិន​និយាយ​ប្រាប់​អ្នកណា។

នៅក្នុង​សវនការ លោកស្រី Ford បាន​បញ្ជាក់ថា ហេតុការណ៍ កាលពី​ជាង ៣០ឆ្នាំមុន នៅ​ធ្វើ​ឲ្យ​លោកស្រី​ខ្លាច​មិនទាន់​បាត់។ ឆ្លើយតប​នឹង​ការចោទប្រកាន់​ដែលថា ករណី​របស់លោកស្រី​ត្រូវ​បាន​ក្រុមអ្នកនយោបាយ​យក​មក​ប្រើ​ជា​ឈ្នាន់​នោះ លោកស្រី Ford បាន​និយាយ​ថា លោកស្រី មិនមែន​ជា​កូនអុក​របស់​អ្នកណា​នោះទេ។

លោកស្រី​និយាយ​ថា លោកស្រី ភ័យខ្លាច និង​ថា លោកស្រី គ្មាន​ចិត្ត ចង់​មក​បញ្ចេញ​មុខ នៅក្នុង​សវនាការ នៅព្រឹទ្ធសភា​នោះ​ទេ។ លោកស្រី​សម្រេច​ចិត្ត បង្ហាញមុខ នៅពេលនេះ ព្រោះតែ តួនាទី​របស់ស្រី ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​តែប៉ុណ្ណោះ។

គេ​វាយតម្លៃថា បើសិន ជនដៃដល់ របស់​លោកស្រី គឺ​លោក Brett Kavanaugh មិន​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​តំណែងចៅក្រម​តុលាការ​កំពូល ដែល​នឹង​មាន​អំណាច​ច្រើន សម្រេច​ទៅលើ​ ​សិទ្ធិ​របស់​មនុស្ស ស្រ្តី ក្នុង​រឿងរំលូតកូន ឬ​ការស្រឡាញ់មនុស្ស​ភេទដូចគ្នាទេ លោកស្រី Ford ប្រហែល​ជា​មិនចេញ​ជា​សាធារណៈ​ចោទប្រកាន់​លោក​ Brett Kavanaugh ទេ។

ក្រុមសាធារណរដ្ឋ​ដែល​មាន​សំលេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ចង់​ឲ្យ​មាន​ការបោះឆ្នោត​ឆាប់ៗ​បំផុត

គណៈកម្មការ​ព្រឹទ្ធសភា ដែល​សួរដេញដោល​ភាគី​ពាក់ព័ន្ធ​ទាំងពីរ គឺលោកចៅក្រម​ Brett Kavanaugh ហើយ​និង​លោកស្រី Ford មាន​សមាជិក ២១នាក់ ដែល ១១នាក់ មក​ពី​គណបក្ស​សាធារណរដ្ឋ និង​១០នាក់ មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។ គ្រប់គ្នា​សុទ្ធតែ​មាន​សមានចិត្ត អាណិតលោកស្រី Ford ប៉ុន្តែ គ្រប់​សមាជិក​ព្រឹទ្ធសភា មកពីគណបក្ស​សាធារណរដ្ឋ បាន​ទម្លាក់​កំហុស​លើ​ក្រុម​ប្រជាធិបតេយ្យ​ថា បាន​យក​ករណី​របស់​លោកស្រី​Ford មកធ្វើ​ជាឈ្នាន់​នយោបាយ​ដើម្បី​បន្ទុច បង្អាក់ មិន​ឲ្យ​គេ​តែងតាំង ចៅក្រម Brett Kavanaugh ព្រោះថា លោក​ Brett Kavanaugh ជាបេក្ខជន​ជ្រើសតាំង​ដោយ​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ។ នៅ​ថ្ងៃ​ម្សិលមិញ សមាជិក​ភាគច្រើន​របស់​គណបក្សសាធារណរដ្ឋ នៅ​គណៈកម្មការ​ព្រឹទ្ធសភា បាន​អំពាវនាវ​ឲ្យ​មាន​ការបោះឆ្នោត ជ្រើសរើស​លោក​ Brett Kavanaugh ជា​ចៅក្រម​នៅ​តុលាការ​កំពូល​អាមេរិក។

តាម​គម្រោង ក្រុមសាធារណរដ្ឋ​ដែល​មាន​សំលេង​ភាគច្រើន​នៅ​គណៈកម្មការ​ព្រឹទ្ធសភា អាច​បោះឆ្នោត ជ្រើសតាំង​លោក​កាវ៉ាន័រ​ជា​ចៅក្រម​នៅតុលាការ​កំពូល នៅ​ថ្ងៃ​សុក្រ។ បន្ទាប់ពីនេះ ព្រឹទ្ធសភា​អាមេរិក​នឹង​បោះឆ្នោត ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ នឹង​បោះឆ្នោត នៅ​សប្តាហ៍​ក្រោយ​តែម្តង​ដើម្បី តែងតាំង​ជាផ្លូវការ​លោក​ Brett Kavanaugh ជា​ចៅក្រម​នៅ​តុលាការ​កំពូល។

ក្រុមបក្ស​សាធារណរដ្ឋ​ប្រញាប់​ចង់​ឲ្យ​មាន​ការបោះឆ្នោត​ឆាប់ៗ ដោយ​មិនចង់​រង់ចាំ​ការស៊ើបអង្កេត​របស់​ប៉ូលិស FBI

ក្រុមសាធារណរដ្ឋ​ប្រញាប់ប្រញាល់​បោះឆ្នោត តែងតាំង ចៅក្រម​នៅ​តុលាការ​កំពូល នៅពេលនេះ ​ដោយមក​តែ​ពួកគេ​នៅ​មាន​សំឡេង​ភាគច្រើន​នៅឡើយ នៅ​ព្រឹទ្ធសភា។  ក្រុម​សាធារណរដ្ឋ​ខ្លាច​ថា បើសិន​គណបក្ស​របស់​ពួកគេ​ចាញ់​ឆ្នោត នៅ​ក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ខែវិច្ឆិកា​ខាងមុខ នោះ គណបក្ស​នឹង​គ្មានសំឡេង​គ្រប់គ្រាន់​នៅ​ព្រឹទ្ធសភា ដើម្បី​អាច​បោះឆ្នោត តែងតាំង ចៅក្រមលោក Brett Kavanaugh ​ដែល​ចៅក្រមអភិរក្ស​ស្តាំនិយម ដែល​មាន​និន្នាការ​មក​ខាងខ្លួន។

សព្វថ្ងៃ នេះ ក្នុង​ចំណោម​ចៅក្រម​៨នាក់ មាន​៤នាក់ ជា​ចៅក្រម​អភិរក្ស​ស្តាំនិយម។ ក្រុមប្រជាធិបតេយ្យ​បារម្ភថា បើសិន លោក​ Brett Kavanaugh ជ្រើសតាំង មែន នោះ ចំនួន​ចៅក្រម ដែល​ជា​ក្រុម​អភិរក្ស​និយម មាន​ជំហរ​តឹងរ៉ឹង នឹង​មានគ្នា​ដល់ទៅ ៥នាក់។ អាច​ថា ពួកគេ​នឹង​មាន​សំឡេង​ភាគច្រើន និង​មាន​អំណាច អារកាត់​ចុងក្រោយ លើ​ការអនុវត្ត​ច្បាប់​អាមេរិក ដូចជា ច្បាប់​អន្តោប្រវេសន៍ សិទ្ធិ​បោះឆ្នោត សិទ្ធិ​របស់​មនុស្ស​ស្រឡាញ់ភេទដូចគ្នា ឬសិទ្ធិ​រំលូតកូន ជាដើម៕

Google ផ្តាច់​កិច្ចសហការ​ជាមួយ Huawei បង្ក​នូវ​​ផលវិបាក​អ្វីខ្លះ ?

លោកដូណាល់ ត្រាំថា៖ “បើអ៊ីរ៉ង់ ​ចង់​ប្រយុទ្ធ​ជាមួយ​អាមេរិក ​អ៊ីរ៉ង់​នឹង​រលាយ​​ជា​ស្ថាពរ​”

បក្សប្រឆាំង​អូស្ត្រាលី ​ទំនងជា​ឈ្នះ​ការបោះឆ្នោត​សភានាអាណត្តិ​នេះ​

ដើមបូព៌ា៖ លោក ត្រាំ ចង់បើក​ផ្លូវចរចា តែ​អ៊ីរ៉ង់​បិទទ្វារ

បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោកដូណាល់ ត្រាំប្រកាសសង្រ្គាមបច្ចេកវិទ្យាជាចំហប្រឆាំងនឹងចិន

បារាំង​បើក​យុទ្ធនាការ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់​វីដេអូ​​ហិង្សា​និង​ជ្រុលនិយម លើ​អ៊ីនធ័រនែត

មហោស្រព​ភាពយន្ត​​កានបើកសម្ពោធ​ជាមួយ​វត្តមាន​របស់​សមិទ្ធិករ​ខ្មែរ លោក​ប៉ាន់ រិទ្ធី

តំបន់​ដើម​បូព៌ា​ឡើង​សម្ពាធ​ក្រោយមា​ន​ "វិច្ឆេទកម្ម" ​ប្រឆាំង​នាវា​អារ៉ាប៊ីសាអូឌីត

ការប្រែប្រួល​អាកាសធាតុ កំពុង​ក្លាយ​ជា​ប្រធានបទ​ស្នូល​របស់​អង្គការ​សហប្រជាជាតិ

បារាំង៖ប្រតិបត្តិការរំដោះចំណាប់ខ្មាំងនៅបួគីណាហ្វាសូបានរំដោះចំណាប់ថ្នូរ ៤នាក់ និងស្លាប់ទាហានបារាំង ២នាក់

កូរ៉េខាងជើងបាញ់​សាកល្បង​មីស៊ីល៖តើ​លោកដូណាល់ ត្រាំ​អត់ធ្មត់​​ដល់ពេលណា?

សង្រ្គាមប៉ាកការវាងអាមេរិក និងអ៊ីរ៉ង់កំពុងបន្តមានយ៉ាងផុសផុលជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥

នៅពេល​មនុស្ស​ជា​ដើមហេតុ នៃ​ការរលាយផុតពូជ នៃ​ជីវិតសត្វ និង​រុក្ខជាតិ

វិបត្តិ​ហ្កាហ្សា ៖ ក្រុមប្រដាប់​អាវុធ​ប៉ាឡេស្ទីន​ព្រម​គោរព​បទ​ឈប់​បាញ់​ ជាមួយអ៊ីស្រាអែល

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

ខួប៥០០ឆ្នាំ​នៃមរណភាព​វិចិត្រករ ឡេអូណា ដឺ វ៉ាំងស៊ី ទាញ​បារាំង-អ៊ីតាលី​ឱ្យ​ខិត​រក​គ្នា​វិញ

ក្រោយការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ វ៉េណេស៊ុយអេឡា​រងសម្ពាធ​កាន់តែខ្លាំង

អេស្ប៉ាញ៖ បោះឆ្នោតសភា ក្នុងបរិយាកាស​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ

តើ​ការ​ប្រើ​ទណ្ឌកម្មប្រេង​ដើម្បី​ខ្ទប់​ដង្ហើម​វ៉េណេស៊ុយអេឡា​អាច​បង្ខំ​លោក​ម៉ាឌូរ៉ូ​​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ឬ​ទេ?