rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

ដោយ អៀង សុខម៉ិញ

ការបំប៉ោង​សរសៃ​ក​​ដំឡើង​សំឡេង​ដាក់​​អ៊ីរ៉ង់ នៅ​តែ​មានបន្ត​​​ ​នៅ​ថ្ងៃពុធ​ទី ២៦​ កញ្ញា​នេះ នៅ​អង្គការ​សហប្រជាជាតិ ព្រោះ​នៅ​ថ្ងៃ​នេះ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវ​​បើក​កិច្ច​ប្រជុំថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ក្រោម​អធិបតីភាព​របស់​លោក​ដូណាល់​ត្រាំ ក្នុង​នាម​ជា​ប្រធានផ្លាស់​វេន​ក្រុមប្រឹក្សា រយៈ​ពេល​មួយ​ខែ។ បើ​តាម​របៀប​វារៈ ស្ថាប័ន​ដ៏​កំពូល​របស់​អង្គការ​សហប្រជាជាតិ​នេះ នឹង​ត្រូវ​ជួប​​ពិភាក្សា​គ្នា​អំពី​​ការ​មិន​រីកសាយនុយក្លេអ៊ែរ អាវុធ​ប្រល័យ​លោកទ្រង់ទ្រាយ​ធំ ប៉ុន្តែ​ដោយ​មាន​លោក​ត្រាំ​ជាប្រធាន​ កិច្ចប្រជុំរបស់​​​​​ក្រុមប្រឹក្សា​នឹង​​​ផ្តោត​ជាពិសេស​ទៅលើតែ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

តាំង​ពី​អង្គការ​សហប្រជាជាតិ​​ចាប់​កំណើតនៅ​ឆ្នាំ​១៩៤៥​មក វា​ជា​ការ​កម្រ​ណាស់​ ដែល​​កិច្ចប្រជុំ​ថ្នាក់​ប្រមុខ​រដ្ឋ-រដ្ឋាភិបាល​ នៃក្រុមប្រឹក្សា​អចិន្ត្រៃយ៍​និង​មិន​អចិន្ត្រៃយ៍​​ទាំង​១៥ ប្រព្រឹត្ត​ទៅ​ក្រោម​​អធិបតីភាព​របស់​ប្រធានាធិបតី​អាមេរិក។ ​​​ ​ថ្ងៃ​នេះទើប​តែ​​ជា​លើក​ទី​បី​ប៉ុណ្ណោះ។ លោក​អូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក ធ្លាប់​ដឹកនាំ​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​បែប​នេះ ពីរ​ដង នៅ​ឆ្នាំ​២០០៩​ម្តង​និង​២០១៤​ម្តង ស្តី​អំពី​ការ​មិន​រីកសាយភាព​នុយក្លេអ៊ែរ​និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។

អាមេរិក​ធ្វើ​យុទ្ធនាការ​ដាក់​គំនាប​ជា​អតិបរិមា​លើ​អ៊ីរ៉ង់

របៀបវារៈ​និង​ប្រធានបទ​នៃ​កិច្ចប្រជុំ​មិន​ផ្លាស់​ប្តូរ​ទេ ប៉ុន្តែ​ជាមួយ​លោក​ ដូណាល់ ត្រាំ ដែល​និយម​និង​មាន​ទម្លាប់​ប្រើ​គ្រប់​ឱកាស​វាយប្រហារ​នយោបាយ​ពហុជាតិ​និយម ឬ​ផ្ទុយ​ពី​លោក​​នោះ ពិត​ជា​ឆ្លៀត​យក​ឱកាស​ ជា​ប្រធាន​ផ្លាស់វេន​ដឹកនាំ​កិច្ច​ប្រជុំ​របស់​ស្ថាប័ន​​ក្រុមប្រឹក្សា​សន្តិសុខ មក​បរិហារ​​នយោបាយ​របស់​អ៊ីរ៉ង់ ដែល​សម្រាប់​លោក ជា​ប្រទេសអ្នក​​បង្ក​អស្ថិរភាព​នៅ​តំបន់​ដើម​បូព៌ា។

គ្រប់​គ្នា​កំពុង​រង់​ចាំ​តាម​ដាន​ជំនួប​ប្រជុំ​នេះ​ខ្លាំង​ណាស់ ! ខ្លាំង​ជាង​លើក​ណាៗ​ទាំង​អស់។ ព្រោះ​​​​​លោក ដូណាល់ ត្រាំ បាន​ប្រកាស​ព្រមាន​ដោយ​ចំហ​រួច​ជា​ស្រេច​ទៅ​ហើយ ថា​ លោកនឹង​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. ស្តី​អំពី​អ៊ីរ៉ង់។ លោក​ចង់​ប្រែក្លាយ​ជំនួប​ក្នុង​ស្ថាប័ន​ដ៏​កំពូល​របស់​អង្គការ​សហប្រជាជាតិ ទៅ​​ជា​យុទ្ធនាការ​ នៃ​ការ​ដាក់​គំនាប​ជា​អតិបរិមា​ប្រឆាំង​នឹងអ៊ីរ៉ង់។

លោក រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​ជា​ប្រទេស​ពាក់ព័ន្ធ​ផ្ទាល់​ ពុំ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​ប្រជុំ​ជាមួយ​ទេ ព្រោះ​មិនមែន​ជា​សមាជិក​ក្រុមប្រឹក្សា​បច្ចុប្បន្ន។ លោក រ៉ូហានី​បាន​បរិហារ​​សហរដ្ឋ​អាមេរិក ថាបំពាន​​អំណាច !

ក្នុង​នាម​ជា​ប្រធាន​ផ្លាស់​វេន អាមេរិក​ត្រូវ​រក្សា​ជំហរ​អព្យាក្រិត្យ​ ជា​អ្នក​ចាត់​ចែង​អនុវត្ត​របៀបវារៈ​ ដឹកនាំ​ប្រជុំ​និង​ផ្តល់​ព័ត៌មាន​ដល់​សមាជិក​អង្គការ​សហប្រជាជាតិ ដោយ​ត្រូវ​ធ្វើ​សេចក្តី​ថ្លែងការណ៍​ប្រមាណ​ពីរ​ម៉ោង​ បន្ទាប់​មក​ទើប​សមាជិក​នីមួយ​ចាប់​បញ្ចេញ​មតិ។

សេចក្តី​សម្រេច​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អ៊ីរ៉ង់ មិនមែន​ជា​ការ​រំពឹង​​របស់​អាមេរិក​ នៅក្នុង​ជំនួប​ប្រជុំ​នេះ​ទេ ព្រោះ​អ៊ីរ៉ង់​មាន​រុស្ស៊ី ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខ​និង​មាន​សិទ្ធិ​​ប្រឆាំង​វេតូ ​ចាំ​​​ការពារ​។ ភាគី​រុស្ស៊ី​បាន​សើច​ចំអក​ថា​រីក​រាយ​នឹ​ង​ទៅ​ប្រជុំ​ ​ក្រោម​អធិបតេយភាព​លោក​ត្រាំ តែ​លោកគិត​ថា​នឹង​លោក​ត្រាំ​នឹង​គ្មាន​ត្រៀម​អ្វី​ច្បាស់​លាស់​សម្រាប់​មក​និយាយ​ទេ។

លោកស្រី​ Nikki Haley តំណាង​អាមេរិក​នៅ​អង្គការ​សហប្រជាជាតិក៏​បាន​អះអាង​ដោយ​ចំៗ​ថា អាមេរិក​មិន​រង់​ចាំ​ការ​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ទេ ចង់​ត្រឹម​ផ្ចង់​ចំណាច់​អារម្មណ៍​ពិភពលោក លើ​នយោបាយ​អ៊ីរ៉ង់ ! ​អាមេរិក​ចង់​កម្លា​ឱ្យ​អ៊ីរ៉ង់​យល់ថា​ពិភពលោក​ តាមដាន​មើល​អ៊ីរ៉ង់​ជាប់​រហូត។

លោកត្រាំ​កំពុង​ចង់ប្រើវិធី​សំឡុត ដែល​ធ្លាប់​ធ្វើ​ជាមួយ​កូរ៉េខាង​ជើង​

តាម​ការ​ពិត​កម្មវត្ថុ​របស់​លោក​ត្រាំ គឺ​ធ្វើ​យ៉ាង​ណា​ប្រមូល​សហគមន៍​អន្តរជាតិ ឱ្យ​បាន​ច្រើន​រួម​គ្នាជា​ធ្លុង​មួយ​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដើម្បី​បង្ខំរបប​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​ត្រលប់​មក​ចរចា​ ស្វែងរក​កិច្ចព្រមព្រៀង​ថ្មី​ដ៏​ទូលំទូលាយ​ ក្រសោប​ហាមឃាត់​រាល់​គ្រប់​ទម្រង់​នៃ​ការ​រីក​សាយភាយ​​មីស៊ីល​បាលីស្ទិក​ និង​បញ្ចប់​អត្តិចរិត​បង្ក​អស្ថិរភាព​​របស់​​ក្រុង​តេអេរ៉ង់តែ​ម្តង មិនមែន​ត្រឹម​ជា​កិច្ចព្រមព្រៀងទប់​ស្កាត់​​​ការ​ផលិត​គ្រាប់​បែក​​​នុយក្លេអ៊ែរ ដូច​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​២០១៥ទេ។

អាមេរិក​របស់​លោក​ត្រាំ ចង់​ស្រែក​ឱ្យ​ឮ និង​​យារ​ដៃកាន់​​ដំបងជានិច្ច​ចាំ​វាយ​អ៊ីរ៉ង់។ ម្សិល​មិញ​ ពី​វេទិកា​អង្គការ​សហប្រជាជាតិ ទិសដៅ​នៃ​កា​រវាយប្រហារ​ដ៏​សន្ធាប់​គឺ​អ៊ីរ៉ង់​ ! លោក ត្រាំ​បាន​អំពាវនាវ​ឱ្យ​​គ្រប់​ប្រទេស​និង​ប្រជាជាតិ​លើ​ពិភពលោក នាំ​គ្នា​ ដាក់របប​ដឹកនាំ ផ្តាច់ការ​​អ៊ីរ៉ង់​ឱ្យរបប​​ឯកា។

បន្ទាប់​ពី​ប្រមូល​ផ្តុំ​សហគមន៍​អន្តរជាតិ​ទាំង​មូលឱ្យ​ប្រឆាំង​កូរ៉េខាង​ជើង​បាន​ជោគជ័យ​ លោក​ដូណាល់ ត្រាំ​ពិត​ជា​ចង់​បំបាក់និង​បង្ខំ​​អ៊ីរ៉ង់​មួយ​ទៀត​ ឱ្យ​ព្រម​ចរចា។

​បើ​តាម​អ្នក​ការទូត​អឺរ៉ុបម្នាក់ ប្រធានាធិបតី​អាមេរិក​មាន​ជំនឿ​ថា មធ្យោបាយ​ដាក់​គំនាប​​ជា​អតិបរិមា​ លាយ​នឹង​​ទណ្ឌកម្មដ៏​ខ្លាំង ផ្តាច់​ឱ្យ​ឯកា​ផ្នែក​ការទូតបំផុត និង​ការ​គំរាម​ប្រើកម្លាំង​យោធា បាន​ធ្វើ​ឱ្យ​​របប​ព្យុងយ៉ាងព្រម​ចរចា​រំសាយ​នុយក្លែអ៊ែរ​។ ដូច្នេះ​ លោកត្រាំ ត្រូវ​តែ​ដូច​គ្នា​ដែរ​លើ​អ៊ីរ៉ង់ គឺ​សំឡុត-គាបឱ្យ​ខ្លាំង រួច​ចាប់​ចរចា​តាម​ក្រោយ​ ក្នុង​ជំហរ​ជា​អ្នក​មាន​ប្រៀប។

ប៉ុន្តែ​យុទ្ធសាស្ត្រនេះ​ទំនង​ជា​មិន​ស៊ី​នឹងអ៊ីរ៉ង់​ទេ ព្រោះ​​ស្ថានការណ៍​ប្រទេស​ទាំង​ពីរ -កូរ៉េខាង​ជើង និង​អ៊ីរ៉ង់- ​ខុស​គ្នា​ស្រលះ ! លោក​រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​កំពុង​ស្ថិត​នៅ​ទី​ក្រុង​ញូវយ៉ក បាន​បដិសេធ​មិន​ជួប​លោក​ដូណាល់ ត្រាំ នៅសប្តាហ៍នេះ បាន​អះអាង​ដែរ​ថា​គេ​មិន​អាច​ប្រៀប​អ៊ីរ៉ង់​និង​​កូរ៉េខាង​ជើងបាន​ឡើយ។

អ៊ីរ៉ង់​ខុស​ពី​កូរ៉េខាង​ជើង

កូរ៉េខាង​ជើង​បាន​អភិវឌ្ឍន៍​គ្រាប់​បែក​បរមាណូ​ហើយ និង​ទាមទារ​តាំង​ខ្លួន​ជា​មហាអំណាច​នុយក្លេអ៊ែរ។ ចំណែក​អ៊ីរ៉ង់វិញ រដ្ឋាភិបាល​បានប្តេជ្ញា​​ជា​ផ្លូវការ​ មិន​ផលិត​គ្រាប់បែក​ប្រល័យ​លោក​។ កូរ៉េខាង​ជើង​​មានប្រទេស​ជិត​ខាង​​កូរ៉េខាង​ត្បូង​​ជា​ក្បាល​ម៉ាស៊ីនអូស​​បង្ខិតបងប្អូន​បង្កើត​ទាំង​ពីរ​ចូល​គ្នា​​ ខុស​ពី​អ៊ីរ៉ង់ ដែលប្រទេស​ជិត​ខាង​ខ្លួន​ (អារ៉ាប៊ីសាអូឌីត ឬ​អ៊ីស្រាអែល) សុទ្ធ​តែ​ជួយ​ជំរុញ​ឱ្យ​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ ក្នុង​នាម​ជា​សត្រូវ​រួម​ប្រចាំ​តំបន់។ ព្យុងយ៉ាង​ជា​របប​ដែល​គ្មាន​អ្នក​រាប់​រក សម្ព័ន្ធមិត្ត​អាមេរិកទាំងអស់ នាំ​គ្នាព្រួត​ដាក់​ទណ្ឌកម្ម​​​កូរ៉េខាង​ជើង​តាមចំណង់​វ៉ាស៊ីនតោន ឯ​អ៊ីរ៉ង់​វិញ​បាន​ចុះ​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥ ជា​មួយ​​នឹង​ក្រុម​បស្ចឹម​លោក ហើយអឺរ៉ុប​ជា​​សម្ព័ន្ធមិត្ត​អាមេរិក​ បដិសេធ​ទណ្ឌកម្ម​និង​ព្រមទាំង​ចុងមាត់​ចុងក​​ផ្តាច់​ទំនាក់ទំនង​ពី​តេអេរ៉ង់ តាម​វ៉ាស៊ីនតោន។​ ​តាំ​ងពី​ថ្ងៃចន្ទ​មក សម្ព័ន្ធ​មិត្ត​អាមេរិក​បាន​បង្កើត​អត្តសញ្ញាណ​ពិសេស​មួយ​សម្រាប់​ពង្វាងផ្លូវ​ ដើម្បី​អាច​បន្ត​រក​ស៊ី​ជាមួយ​អ៊ីរ៉ង់​ និងគេច​ពី​​ទណ្ឌកម្ម​អាមេរិកបាន។

ការ​​​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់ បាន​ធ្វើ​ឱ្យ​​លោក​ត្រាំ​ចាប់​​បាត់​បង់​ភាព​ជា​មេដឹកនាំ ជា​ប្រពៃណីរបស់​ខ្លួន​ ក្នុង​រង្វង់​ក្រុមប្រឹក្សា​សន្តិសុខ​​ដែល​កំពុង​ពិចារណា​លើ​ប្រធានបទ​មិន​រីកសាយភាព​អាវុធ​ប្រល័យ​លោក​។ តែ​កិច្ច​ប្រជុំ​នេះ​អាច​​នាំ​លោក​ត្រាំ​ឱ្យ​ធ្លាក់ក្នុង​ភាព​ឯកា​វិញ​ផង​ក៏ថាបាន៕

អាមេរិកនិងចិន ត្រដាង​ជម្លោះ​ប្រជែង​ឥទ្ធិពល​នៅ​វេទិកា APEC

អាមេរិក​ថា ខ្លួន​មិន​ចង់​ក្លាយ​ជា​បងធំ​ទេ តែ​ចង់​រួមសហការណ៍​ជាមួយ​គ្រប់​ប្រទេស​នៅ​ក្នុង​តំបន់

សិង្ហបុរី៖​អាស៊ាន​ចង់​ឃើញ​សមុទ្រចិនខាងត្បូង​ក្លាយ​ជា​តំបន់​មាន​សន្តិភាព សន្តិសុខ និង​ស្ថិរភាព

សិង្ហបុរី៖​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី៣៣ និង​អាស៊ាន​ជាមួយ​ដៃគូ​ចាប់ផ្តើម​ដោយ​គ្មាន​វត្តមាន​លោកដូណាល់ ត្រាំ

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

មុន​មកដល់​ប៉ារីស លោក​ដូណាល់ ត្រាំ ប្រើ​ពាក្យ​ធ្ងន់ៗ លើ​លោក​ម៉ាក្រុង

អាមេរិក៖​ហេតុអ្វី​បាន​ជា​លោក​ដូណាល់ ត្រាំ​កំចាត់​លោក Jeff Sessions ពី​តំណែង​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌?

អាមេរិក៖​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​បាន​ធ្វើ​ឲ្យ​អាមេរិក​កាន់​តែ​ប្រេះឆាថែមទៀត?

អាមេរិក ៖ ហេតុផលនៃ​ចំណាប់​​អារម្មណ៍​ខ្លាំង​នឹង​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ២០១៨

លោកស៊ី ជីនពីង៖ ១៥​ឆ្នាំទៅមុខ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ

ទីបំផុត ពលរដ្ឋ​នូវែលកាឡេដូនី​មិន​ដាច់ចិត្ត​ផ្តាច់ខ្លួន​ចេញ​ពី​ប្រទេស​បារាំង​ទេ

លោកត្រាំ ប្រកាស​អនុវត្ត​ទណ្ឌកម្ម​ប្រេង​និង​ធនាគារ​លើ​អ៊ីរ៉ង់

៥ឆ្នាំ​​ក្រោយ​​មក ​គេ​នៅ​មិនទាន់​អាច​វែកមុខ​ឃាតករ​​ដែល​សម្លាប់​​អ្នកកាសែត RFI ២នាក់​ក្នុង​ប្រទេស​ម៉ាលី

ការ​ស្រាវជ្រាវ​ថ្មី​បង្ហាញថា ទឹក​សមុទ្រ​បាន​ស្រូប​កំដៅ ច្រើន​លើស​ពីអ្វី​ដែលគេ​ធ្លាប់​ប៉ាន់​ស្មាន

អាមេរិក អំពាវនាវឲ្យ ​ទំលាក់​អាវុធ​នៅយេម៉ែន

ផែនដី​ប្រឈម​នឹង​ការផុត​ពូជសត្វ​ទ្រង់ទ្រាយ​ធំ !

យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ

ការបោះឆ្នោតប្រេស៊ីល៖បេក្ខជនប្រធានាធិបតី​​ស្តាំនិយមជ្រុល​ឡើងកូដ ដោយសារ​បណ្តាញ​សង្គម

លោក​Mattis ថា​​ឃាតកម្ម​​លើ​​រូប​លោក​​ខាស្ហូហ្ស៊ី បាន​ធ្វើ​​ឲ្យ​ស្ថានភាព​​ដើមបូព៌ា កាន់តែ​វឹកវរ

អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?