អានតួអត្ថបទ
អាមេរិក-គ្រោះធម្មជាតិ

ព្យុះ​​សង្ឃរា​​​ហ្វ្លូរ៉ង់​​ (Florence ) បាន​​​បោក​​បក់​​​​ដល់​​​ឆ្នេរ​​​ខាង​​កើត​​​អាមេរិក​​​​នៅ​​ព្រលឹម​​​ថ្ងៃ​​​សុក្រ​​​ ​១៤ ​​កញ្ញា​​​​

​ឆ្នេរ​សមុទ្រ​​​អាមេរិក ​ត្រៀម​ទទួល​ រងនូ​វ​​​​​ផលវិបាក​​ដ៏​​​ធ្ងន់ធ្ងរ​ ពី គ្រោះមហន្តរាយ​ធម្មជាតិ "ព្យុះសង្ឃរា​​​ហ្វ្លូរ៉ង់​ »​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​​នេះ ​​​ដោយ​នាំ​​មក​ជាមួយ​​នូវ​​​​​​ទឹកភ្លៀង​​ធ្លាក់​យ៉ាង​សម្បើម​​​​​​ខ្លាំងក្លា​​​​​​បោកបក់​​​ ​ដោយ​​​​កម្លាំង​​ព្យុះនេះ​ ​នឹង​ដែល​​​អាច​​បង្ក​ជា​​គ្រោះមហន្តរាយ​ទឹក​ជំនន់​ទៀត​​​ផង។​

ផ្សាយពាណិជ្ជកម្ម

ព្យុះសង្ឃរា​ហ្វ្លូរ៉ង់ (Florence)​ស្ថិត​នៅ​ជាគ្រោះថ្នាក់​ធម្មជាតិ​មួយ​ដ៏​សែនសាហាវ​បំផុត បើ​ទោះបី​ជា​ព្យុះ​នេះ បាន​ចុះ​ថម​ថយ​ឥទ្ធិពល​វា​បន្តិច​មក​នៅ​ត្រឹម ​កម្រិត​ទី​១​ក៏​ដោយ​ក្តី ​​នៅ​លើ​មាត្រាដ្ឋាន ​Saffir-Simpson ​ដែល​រាប់​ដល់​កម្រិត​ទី​៥ ថា​ជា​កម្រិត​ខ្យល់​ព្យុះ​​ដ៏​សែន​សាហាវ​​បំផុត-នេះជា​ការ​ព្រមាន​របស់​មជ្ឈមណ្ឌល​ជាតិ​Amérique ទទួល​បន្ទុក​ផ្នែក​ព្យុះសង្ឃរា។​

ដោយ​អម​មក​ជាមួយ​នូវ​កម្លាំង​ខ្យល់​បោកបក់​រហូត​ដល់ ១៥០​គម​ក្នុង​មួយ​ម៉ោង ​ក្បែរ​ៗ​គ្នា​​​នឹង​ព្យុះ​កម្រិត​ទី​២​នោះ ព្យុះសង្ឃរា​ហ្វ្លូរ៉ង់ ​ស្ថិត​នៅ​ចំងាយ ៩៥ គម​ពី​ក្រុង Wilmington ​រដ្ឋ Caroline​  ខាង​ជើង​នៅ​វេលា​ម៉ោង​២៣ យប់​ម៉ោង​ក្នុង​ស្រុក​ត្រូវ​ជា​ម៉ោង ៣​ភ្លឺ​ម៉ោង​សាកល​​ក្នុង​ថ្ងៃ​សុក្រ​នេះ-នេះ​បើ​យោង​តាម​ការ​អះអាង​បញ្ជាក់​របស់​វិជ្ជាស្ថាន​ជាតិ​អាមេរិក​ខាង​ឧត្តុនិយម។​

ដើម្បី​បង្កា​ការពារ​អាយុ​ជីវិតរបស់​ប្រជាជន អាជ្ញាធរ​អាមេរិក បាន​ចេញ​បញ្ជា​តាំងពី​ថ្ងៃ​អង្គារ​​មុន​ឲ្យ​ធ្វើការ​ជំលៀស​ប្រជាជន​ចំនួន​​ជាង ១​លាន​នាក់​នៅ​រដ្ឋ​ការ៉ូលីន​និង​នៅ​វាហ្ស៊ីនី ចេញ​ពី​តំបន់​ឆ្នេរ​សមុទ្រ ​ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​កក​រាំង​ស្ទះ​ចរាចរ​យ៉ាង​ក្រៃ​សម្បើម​នៅ​លើ​ដងផ្លូវ។​

យោង​តាម​ការ​អះអាង​របស់​លោក Roy Cooper អភិបាល​រដ្ឋ​ការ៉ូលីន​ខាង​ជើង​ ប្រជាជន​អាមេរិក​យ៉ាង​តិច ចំនួន ១​ម៉ឺន​២០០០​នាក់ បាន​រក​កន្លែង​ស្នាក់​អាស្រ័យនៅ​ជា​បណ្តោះ​អាស្ន​​ បាន​ហើយ​នៅ​តាម​មណ្ឌល​នានា​ប្រមាណ​ជា ១២៦ កន្លែង​ដែលអាជ្ញាធរ​បាន​រៀបចំ​ទុក​ទទួលប្រជាជន។

ទន្ទឹមនេះ ​អភិបាល​រដ្ឋ​ការ៉ូលីន ​ក៏​បាន​អំពាវនាវ​ផងដែរ ​សុំ​ឲ្យ​ពលរដ្ឋ​ខ្លួន ​រក្សា​នូវ​ការ​​ប្រុង​ប្រយ័ត្ន​ដ៏​ខ្ពស់​បំផុត​ ដោយ​ហេតុ​ថា ​ព្យុះ​សង្ឃរា​ហ្លូរ៉ង់​នេះ អាច​សម្លាប់​ជីវិត​មនុស្ស​បាន។ ​គួរជំរាបថា​តាំងពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​ព្យុះសង្ឃរា​ហ្លូរ៉ង់ បាន​បោក​បក់​នៅ​លើក​ដំបូង​ ដោយ​នាំ​មក​ជាមួយ​ នូវ​​ទឹក​ភ្លៀង​ធ្លាក់​យ៉ាង​​ខ្លាំង​ក្លា​បំផុត​នៅ​​ក្រុង​ផែ Wilmington ។

ទន្ទឹមគ្នា​នេះ ប្រជាជន អាមេរិក​ជិត​ ជិត​១៩​ម៉ឺន​នាក់​នៅ​រដ្ឋ​ការ៉ូលីន​ខាង​ជើង គ្មាន​អគ្គិសនី​ប្រើ​ប្រាស់​ទេ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ