rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

ដោយ ឈាង បុប្ផា

ណាសា នឹង​បាញ់ បញ្ជូន នៅថ្ងៃអាទិត្យ​ស្អែក ផ្កាយរណប​ទៅ​សិក្សា ពីអាថ៌កំបាំង​របស់​​បរិយាកាស​ព្រះអាទិត្យ។ ណាសា​ត្រូវ​បាញ់​បញ្ជូន​នៅថ្ងៃសៅរ៍​ទី ១១​សីហា រ៉ុកកែត​ផ្ទុកឧបករណ៍​ស្ទង់ Parker ប៉ុន្តែ គេ​បាន​ប្រកាសផ្អាក​លើកពេល​ទៅវិញ ដោយសារ​បញ្ហា​បច្ចេកទេស។ គោលដៅ​ចំបង​របស់​ឧបករណ៍​Parker គឺ​ទៅ​ស្វែងរក​ចម្លើយ​ឲ្យ​អ្នកវិទ្យាសាស្រ្ត ដែល​រហូតមកដល់​ពេលនេះ នៅ​តែ​ឆ្ងល់​ថា ហេតុអ្វី បាន​ជា​បរិយាកាស​របស់​ព្រះអាទិត្យ មាន​កំដៅក្តៅ​ខ្លាំង​ជាង​ព្រះអាទិត្យ​ទៅទៀតនោះ។

 

ទីភ្នាក់ងារ​អវកាស​ណាសា ត្រូវ​បាញ់​បង្ហោះ​​នៅថ្ងៃអាទិត្យ​ស្អែក រ៉ុកកែត ដឹក ឧបករណ៍​ស្ទង់ឈ្មោះ Parker ទៅ​ដាក់​ក្បែរ​ផ្កាយ​ព្រះអាទិត្យ។ Parker ជា​ឧបករណ៍​ស្ទង់​លើកដំបូង​បំផុត ដែល​អ្នកវិទ្យាសាស្រ្ត​អាច​បញ្ជូន ​ទៅ​ឲ្យ​ហោះ​ជិត​បំផុត ព្រះអាទិត្យ។ ឧបករណ៍​ស្ទង់​Parker ​យក​តាម​ឈ្មោះ​របស់​លោក​Eugene Parkerតារាវិទូ អាមេរិកាំង ជំនាញ ខាងព្រះអាទិត្យ អាយុ​៩១​ឆ្នាំ។ Parker ​អាច​ធន់​កំដៅ​ចាប់ពី​ជាង​១ពាន់​អង្សាឡើងទៅ។

អ្នកវិទ្យាសាស្រ្ត​សង្ឃឹមថា តាមរយៈ​ឧបករណ៍ Parker គេ​នឹង​អាច​រកចម្លើយ​នឹងសំណួរ​ដែល​គេចោទសួរ​រហូតមក​ថា ហេតុអ្វី បាន​បរិយាកាស​របស់​ព្រះអាទិត្យ ក្តៅខ្លាំង​ជាង​ផ្ទៃព្រះអាទិត្យ​ទៅ​ទៀតនោះ។ ផ្ទៃ ​ព្រះអាទិត្យ​មាន​កំដៅ ៦ពាន់​អង្សារ ប៉ុន្តែ ហើយ​បរិយាកាស​របស់​ព្រះអាទិត្យវិញ ក្តៅខ្លាំង​ជាង​ផ្ទៃ​ព្រះអាទិត្យ​ដល់​ទៅ ៣០០​ដង គឺ​ប្រមាណ​ពី​១ ទៅ​៣លាន​អង្សារឯណោះ។

បច្ចេកវិទ្យាដ៏ទំនើប

នៅពេល​ទៅ​ហោះ​ក្បែរ​ព្រះអាទិត្យ ឧបករណ៍​Parker ត្រូវ​បានការពារ​ដោយ​របាំង​ដែល​អាច​ធន់​នឹង​កំដៅ ខ្ពស់​ជាង ១ពាន់​អង្សារឯណោះ។ វា​នឹង​ហោះ​នៅ​ឆ្ងាយ ជាង ៦លាន​គីឡូម៉ែត្រ ឆ្ងាយ​ពី​ផែនដី និង​នៅ​ឆ្ងាយ​ជាង​បរិយាកាស​របស់​ព្រះអាទិត្យ។ ដូច្នេះ វា​នឹង​អាច​ត្រូវ​ឆេះខ្លោចនោះទេ។

ឧបករណ៍​ស្ទង់ Parker ដែល​មាន​តម្លៃ ១ពាន់ ៥រយ​លាន​ដុល្លារ បាន​បង្ហាញ​ពី​ការរីកចម្រើន​ខ្លាំង​នៃ​បច្ចេកវិទ្យា សព្វថ្ងៃនេះ។ អ្នកវិទ្យាសាស្រ្ត​របស់ទីភ្នាក់ងារ​អវកាស​Nasa បាននិយាយ​ឧបករណ៍​ស្ទង់ Parker ដែល​វិល​ជុំវិញ ព្រះអាទិត្យ ចំនួន ២៤ដង ក្នុង​រយៈពេល​៧ឆ្នាំ អាច​រត់ក្នុងល្បឿន ដែល​លឿនខ្លាំង មិនធ្លាប់​មាន​ពីមុនមក។ វា​អាចរត់​បាន ជិត ៧សែន​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង ឬ​អាច​ថា ដើម្បី​ហោះពី​ញូវយ៉ក​ទៅ តូក្យូ គេ​ត្រូវការពេល​តែ​១មួយនាទីប៉ុណ្ណោះ ​ជាមួយ នឹង​ឧបករណ៍​Parker។

Parker ទៅ​បំបែក​អាថ៌កំបាំង​របស់​ព្រះអាទិត្យ

ចម្លែក ខុស​ស្រឡះ​ពី​ភ្លើងឆេះ​ធម្មតា ដែល​កន្លែង​ក្តៅ​ខ្លាំង គឺ​នៅ​ចំណុច​កណ្តាល ព្រះអាទិត្យ​នៅ​ចំណុច​កណ្តាល ប៉ុន្តែ មាន​​កំដៅ​ក្តៅ​តិចជាង បរិយាកាស​របស់​វា​ទៅទៀត។ អាច​និយាយ​បាន​ថា កាន់តែ​ឃ្លាតឆ្ងាយ​ពី​ព្រះអាទិត្យ កំដៅ​របស់​ព្រះអាទិត្យ​កាន់តែ​ក្តៅខ្លាំង។

បើសិន​គេ​សម្រេច​បាន​ជោគជ័យ បាញ់​បង្ហោះ ឧបករណ៍​ស្ទង់ Parker បានមែន នេះ​ជាលើក​ទី១ ក្នុង​ប្រវត្តិស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្រ្ត ដែល​គេ​អាចបញ្ជូន ​ឧបករណ៍ ស្ទង់​មួយ ទៅហោះ នៅ​ក្បែរ​បំផុត ផ្កាយ​ព្រះអាទិត្យ។ ព្រះអាទិត្យ​ស្ថិតនៅចម្ងាយ ១៤៩​លាន​គីឡូម៉ែត្រ​ពី​ផែនដី។ ប៉ុន្តែ ឧបករណ៍​ស្ទង់ Parker នឹង​ទៅ​ស្ថិតនៅ​ចម្ងាយ​តែ​៦លាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ។ គេ​លើក​ឧទាហរណ៍​ប្រៀបធៀបថា បើ​សិន​ផែនដី​ស្ថិតនៅ​ចម្ងាយ​១ម៉ែត្រ​ពី​ព្រះអាទិត្យ ឧបករណ៍​ស្ទង់ Parker ស្ថិតនៅ ចម្ងាយ​តែ​៤​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​ពីព្រះអាទិត្យ។ នៅក្នុង​បេសកកម្ម រយៈពេល ៧ឆ្នាំ ឧបករណ៍​ស្ទង់​Parker នឹង​ហោះ​ជុំវិញ ផ្កាយព្រះអាទិត្យ ២៤ដង។

ក្រៅតែ​ពី​ចង់ដឹងថា ហេតុអ្វី បាន​ជា​បរិយាកាស​របស់​ព្រះអាទិត្យ​ក្តៅខ្លាំង ​ជាង​ព្រះអាទិត្យ​ទៀតនេះ អ្នកវិទ្យាសាស្រ្ត​ចង់យល់​ផងដែរ​ថា ហេតុអ្វី បាន​ភាគល្អិត ហើយ​និង​ម៉ាញ៉េទិក​របស់​ព្រះអាទិត្យ អាច​បង្កើត​ព្យុះអេឡិចត្រូម៉ាញេទិក។ រហូតមកដល់​ពេលនេះ ព្យុះព្រះអាទិត្យ ​ជះ​រហូតមក​ដល់​ផែនដី បាន​ស្តែង​ឲ្យ​ឃើញ​ក្នុង​បាតុភូត ពន្លឺ​ពណ៌​បៃតង​នៅ​តំបន់​ភាគខាងជើង​របស់​ផែនដី ប៉ុន្តែ ពេលខ្លះ ព្យុះព្រះអាទិត្យ ដែល​កើតមាន​ប្រភពមកពី​បរិយាកាស​ព្រះអាទិត្យ ​ក៏​អាច​ជះឥទ្ធិពល អាក្រក់ ផងដែរមកលើ​ផែនដី ដូចជា បំផ្លាញ​ផ្កាយរណប ធ្វើ​ឲ្យ​បណ្តាញទំនាក់ទំនង​ទូរសារគមនាគមន៍​លើ​ផែនដី​រអាក់រអួល ឬ បណ្តាញ​អគ្គិសនី នៅលើ​ផែនដីដែរ។

ជាមួយ​នឹង​កាម៉េរ៉ា ឧបករណ៍​ស្ទង់​ Parker នឹង​ប្រមូល​យក​ព័ត៌មាន​សំខាន់ៗ​ទាក់ទង​នឹង​បរិយាកាស​របស់​ព្រះអាទិត្យ ដូចជា​ភាគល្អិត ម៉ាញ៉េទិក ហើយ​និង​ថាមពល​អេឡិចត្រិក ជាដើម។ នៅពេល​គេ​ដឹង​ពីប្រព័ន្ធ​ដំណើរការ​របស់​បរិយាកាស​របស់​ព្រះអាទិត្យ នោះ​គេ​នឹង​អាចរក​វិធានការ​សម្រាប់​ទប់ទល់​នឹង​ព្យុះ​ព្រះអាទិត្យ ឬ​និង​រកមធ្យោបាយ​ដើម្បី​ការពារ​ជីវិត​របស់​អវកាស ឬ​ផ្កាយរណប​ដែល​រហូតមកដល់​ពេលនេះ នៅតែ​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​ការបំផ្លាញ​ពី​ខ្យល់ព្យុះ​ព្រះអាទិត្យ៕

សូមអាន៖ តារាវិទូ​អឺរ៉ុប​​រក​ឃើញ​ប្រព័ន្ធ​ផ្កាយ​ថ្មី ស្រដៀង​នឹង​ប្រព័ន្ធ​ព្រះអាទិត្យ

ពិពណ៌កសិកម្ម៖ លោក​ម៉ាក្រុង​ចង់​ឲ្យ​រួមគ្នា​រក​គំនិត​ថ្មីៗ ដើម្បី​គោលនយោបាយ​កសិកម្ម​អឺរ៉ុប

គណៈប្រតិភូ​អាមេរិក​ និង​ចិន​ជួប​ចរចា​គ្នា​ជាថ្មី​មុន​ថ្ងៃ​ផុតកំណត់​នៃ​ការ​ដំឡើងពន្ធ​

រវាងឥណ្ឌា និង​ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត​ព្យាយាម​នៅ​កណ្តាល​ទាំង​លំបាក

វ៉េណេស៊ុយអេឡា៖​ជំនួយមនុស្សធម៌​កំពុង​ក្លាយ​ជា​អាវុធការទូត​រវាង​ក្រុម​គាំទ្រ​លោកម៉ាឌូរ៉ូ និង​ក្រុម​គាំទ្រ​លោកហ្កាយដូ

លោកត្រាំ បង្ខំ​អឺរ៉ុប​ឱ្យ​ទទួល​យក​ពលរដ្ឋ​​ជីហាត​នៅស៊ីរី​ត្រលប់​ចូល​ស្រុក​វិញ

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន