rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ដោយ នុយ ប៊ែរណាដែត

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​មួយ​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​អាមេរិក​សំរាប់​ការ​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ (CDC) ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ កាលពីឆ្នាំ​២០១៦ មាន​ពលរដ្ឋ​អាមេរិក​ចំនួន​ ៤៥ ០០០ នាក់​បាន​សំរេច​ចិត្ត​ធ្វើ​អត្តឃាត។​ តួលេខ​ដ៏​ខ្ពស់​នេះ​កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ជំនាញ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។​ របាយ​ការណ៍​នេះ​បាន​ចេញ​ផ្សាយ​គាប់​ជួន​គ្នា​ពេល​ដែល​ឥស្សរជន​អាមេរិក​ពីរ​រូប​ គឺ​លោក​ Anthony Bourdain និង​លោក​ស្រី​ ​Kate Spade បាន​ទើប​តែ​បាន​ប្រល័យ​ជីវិត​ចាក​ចោល​លោក​កាលពី​ថ្មីៗ​នេះ។ ដំណឹង​នេះ​បាន​​អង្រួន​សង្គម​អាមេរិក​ឲ្យ​កាន់​តែ​ព្រួយ​បារម្ភ​បន្ថែម​ទៀតចំពោះ​អត្តឃាត​ដែល​កំពុង​តែក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈ។

កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ គ្រាន់​តែ​ពីរ​ថ្ងៃ​រំលង​គ្នា​ប៉ុណ្ណោះ​ អាមេរិក​បាន​បាត់​បង​ឥស្សរជន​ល្បី​ឈ្មោះ​ពីរ​រូប។​ ទីមួយ​​ គឺ​លោក​ Anthony Bourdain ​មេចុង​ភៅ​ និង​ជា​ពិធីករ​ទូរទស្សន៍​ដ៏​​ល្បី​ឈ្មោះ​លើ​ពិភព​លោក។ ទីពីរ​ គឺ​លោកស្រី​​​ ​Kate Spade អ្នក​ជំនាញ​ផែ្នករចនា​ម៉ូដ​សំលៀក​បំពាក់​ដ៏​ល្បី​ល្បាញ។​ សោកនាដកម្ម​ទាំងពីរ​នេះ​ត្រូវ​បានបណ្តា​សារព័ត៌មាន​អាមេរិក​​ចុះ​ផ្សាយ​ព្រោង​ព្រាត​ដើម្បី​ពញ្ញាក់​ស្មារតី​ពលរដ្ឋ​ទូទៅ​។​

អត្តឃាត​ទាំង​ពីរ​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ​ពី​កំណើន​ដែល​ចេះ​តែ​កើន​ឡើង​នៃ​ចំនួន​មនុស្ស​ប្រុស​ស្រី​គ្រប់​វ័យ​ដែល​ដាច់​ចិត្ត​សម្លាប់​ខ្លួន។​ បើ​យោង​លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​មជ្ឈមណ្ឌល​អាមេរិក​សំរាប់​ការ​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ (CDC) ​បាន​ឲ្យ​ដឹង​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩មក​ អត្រា​អត្តឃាត​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​បាន​កើន​ឡើង​ចំនួនរហូត​ទៅ​ ​២៥%​។​ កាលពី​ឆ្នាំ​២០១៦​ ពលរដ្ឋ​អាមេរិក​​រហូត​ទៅដល់​ចំនួន​ ៤៥ ០០០ នាក់​បាន​សំរេច​ចិត្ត​ផ្តាច់​ជីវិត​លាចាក​ចោល​លោក។​ ចំនួន​នេះ​ គឺ​គេ​រាប់​បញ្ចូល​អ្នក​សម្លាប់​ខ្លួន​មាន​​អាយុ​ចាប់​ពី​១០​ឆ្នាំ​ឡើង​ទៅ​។​ ហើយចំនួន​អត្តឃាត​នេះ​មាន​អត្រា​ខ្ពស់​ជាង​​ចំនួន​អ្នក​ស្លាប់​ដោយសារ​ឧក្រិដ្ឋ​កម្ម​រហូត​ទៅ​ដល់​ពីរ​ដង​ឯណោះ។

បើ​តាម​ប្រភព​តួលេខ​មួយ​ទៀត​ចេញ​ផ្សាយ​ដោយ​មជ្ឈមណ្ឌល​សុខភាព​សាធារណៈ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ នៅ​តាម​រដ្ឋ​អាមេរិក​ចំនួន​ ២៥​ ​កំណើន​អ្នក​ធ្វើ​អត្ត​ឃាត​មាន​រហូត​ទៅ​ដល់​ ៣០%ឯណោះ។​ កំណើន​នេះ​មាន​ចាប់​តាំង​ពី​១៩៩៩​ ដល់ ​ឆ្នាំ​២០១៦។ ​យោង​តាម​តួលេខ​នេះ​ បើ​គិត​ជា​មធ្យមភាគ​ថ្នាក់​ជាតិវិញ​ គេ​ឃើញ​ថា​​ ​ ក្នុង​ចំណោម​ប្រជាជន​ ១ សែន​នាក់ អ្នក​ធ្វើ​អត្តឃាត​មាន​ចំនួន​ ១៥ នាក់។​ ឆ្លង​តាម​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ស្លាប់​ដោយសារ​អត្តឃាត​ស្ថិត​នៅ​លំដាប់​ទីបី​ក្នុង​លំដាប់​ថ្នាក់​ជាតិ​​ បន្ទាប់​ពី​​ជំងឺ​ Alzheimer និង​ការ​សេព​គ្រឿង​ញឿន​ ឬ​ថ្នាំ​ផ្ទុក​សារជាតិ​អាភៀន​ opioïde​ លើស​កំរិត​។ មាន​ហេតុផល​ជាច្រើន​អាច​ពន្យល់​ពី​ការ​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ទាំង​នោះ​សំរេច​ចិត្ត​ផ្តាច់​ជីវិត​ងាយៗ​បែប​នេះ។​ ក្នុង​នោះ​មាន​ដូចជា​ ការ​បែក​បាក់​គ្រួសារ¯,​ ការ​រស់នៅ​ឯកោ​ចំពោះ​អ្នក​នៅ​លីវ, ការ​បាត់​បង់​ការងារ​ និង​សម្ពាធ​ផ្លូវ​ចិត្ត។​

ម៉្យាង​ទៀត​ បញ្ហា​​សេដ្ឋកិច្ច​ក៏ជា​ចលករ​​សំខាន់​ផង​ដែរ​ជំរុញ​ឲ្យ​កំរិត​ហានិភ័យ​មាន​កាន់​តែ​ខ្ពស់​ថែម​ទៀត​រហូត​នាំ​ឲ្យ​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​សំរេច​ចិត្ត​ផ្តាច់​ជីវិត​។​ លោក​ Alex  Crosby អ្នក​ជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​សំរាប់​ការ​ត្រួត​ពិនិត្យ​ និង​បង្ការ​ជំងឺ​ (CDC) បាន​ពន្យល់​ថា​ មាន​ហេតុផល​ជាច្រើន​ជុំវិញ​កត្តា​សេដ្ឋកិច្ច​នេះ។​ មាន​ជាអាទិ​​សន្ទុះ​សេដ្ឋកិច្ច​ថយចុះ​កាលពី​អំឡុង​ឆ្នាំ​២០០០, ភាព​លំបាក​ក្នុង​ការ​រកប្រាក់​ចំណូលផ្គត់​ផ្គង់​គ្រួសារ​​ និង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថេរភាព​សេដ្ឋកិច្ច​។​ ចំនុច​ទាំង​អស់​នេះ​សុទ្ធ​សឹង​តែ​ជា​កត្តា​ជំរុញ​ឲ្យ​មនុស្ស​ធ្វើ​អត្តឃាត។​ អ្នក​ជំនាញ​រូប​នេះ​ក៏​បាន​បញ្ជាក់​បន្ថែមទៀត​ថា​ ចំនួន​អត្តឃាត​ទូទាំង​សហរដ្ឋ​អាមេរិក​តែង​កើន​ឡើង​ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​។​

ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ នៅ​ពេល​ដែល​មាតា​បិតា​​ព្រួយ​បារម្ភ​ផ្លូវ​ចិត្តភ័យ​ខ្លាចបាត់​បង់​ប្រាក់​ចំណូល​ចិញ្ចឹម​គ្រួសារ​​ ជំងឺ​ស្ត្រេស​ផ្លូវ​ចិត្ត​នេះ​ក៏​បានសាយ​ភាយ​​ជះ​ទៅ​ដល់​កូនៗ​របស់​ពួក​គេ​ផង​ដែរ។ ហើយ​ គឺ​ជំងឺ​ផ្លូវ​ចិត្ត​នេះ​ឯង​ជា​ហេតុផល​មួយ​ចូលរួម​ចំណែក​ឲ្យ​អ្នក​រង​គ្រោះ​ឈាន​ទៅ​ធ្វើ​អត្តឃាត។ ចំណែក​នៅ​សាលារៀន​វិញ​ ការគំរាម​កំហែង​សំឡុត​ពី​សំណាក់​ក្មេងៗ​ដូច​គ្នា​ក៏​បាន​បណ្តាល​ឲ្យ​ក្មេង​រង​គ្រោះ​សំរេច​ចិត្ត​ផ្តាច់​ជីវិត​ខ្លួន​ឯង​ផង​ដែរ។ លើស​ពីនេះ​ ​ការ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ដូច​ជា​ការ​ចាក់​ផ្សាយ​វីដេអូ​ធ្វើ​អត្តឃាត​តាម​ហ្វេសប៊ុក​ ឬ​តាម​យូធូប​ក៏​បាន​​ជំរុញ​ឲ្យ​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ស្រាប់​ទៅ​ហើយ​កាន់​តែ​ហ៊ាន​ដាច់​ចិត្ត​ប្រល័យ​ជីវិត​ខ្លួន​ឯង។ ​ដោយ​ឡែក​ ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មាន​ផ្ទុក​សារជាតិ​អាភៀន​ opioïde ក៏​ងាយ​ស្រួលជំរុញ​ឲ្យ​អ្នក​ជំងឺ​នោះ​សំរេច​ចិត្ត​សំលាប់​ខ្លួន​ផង​ដែរ។​

​ការ​ស្រាវជ្រាវ​នេះក៏បាន​រក​ឃើញ​ផង​ដែរ​ថា​ ​អត្រា​មនុស្ស​ស្រី​ធ្វើ​អត្តឃាត​កំពុង​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​​ ប៉ុន្តែ ចង់​មិន​ចង់​ អត្រា​បុរស​ធ្វើ​អត្តឃាត​នៅ​តែ​ខ្ពស់​ជាង​មនុស្ស​ស្រី​រហូត​ដល់​ទៅ​ ៣ ឬ​ ៥ ដង​ឯណោះ។​ កាល​ពី​ឆ្នាំ​២០១៥ សេដ្ឋកិច្ចវិទូ​អាមេរិក​ពីរ​នាក់ធ្លាប់​ទទួល​ពាន​រង្វាន់​ណូបែល​សេដ្ឋកិច្ច​​ គឺ​លោក​ស្រី​ Anne Case និង​លោក​ Angus Deaton បាន​រក​ឃើញ​ថា អត្រា​ធ្វើ​អត្តឃាត​ក្នុង​ចំណោម​បុរស​អាមេរិក​ស្បែក​ ស​ គឺ​មាន​ចាប់​ពី​អាយុ​ចន្លោះ​ពី​ ៤៥ ទៅ ៥៤ ឆ្នាំ។​ បុរស​ស្បែក​ ស ទាំង​នោះ​ ភាគ​ច្រើន​ជា​អ្នក​រៀន​សូត្រ​វបាន​តិច​តួច។​ ជាកសិករ​កម្មករ​រស់​នៅ​តាម​ទីជនបទ​ដាច់​ស្រយាល។​ ពួក​គេ​សំរេច​ចិត្ត​ធ្វើ​អត្តឃាត​ដោយសារ​តែ​អស់​សង្ឃឹម​ក្នុង​ជីវិត។​ ហើយ​សេចក្តី​អស់​សង្ឃឹម​នេះ គឺ​តំបូង​ឡើយ​​ជំរុញ​ឲ្យ​បុរស​ស្បែក​ ស​ ទាំង​នោះ​​លង់​ខ្លួន​ចូល​ទៅ​ក្នុង​ការ​ញៀន​ប្រមឹក​ជាតិ​សុរា។ បន្ទាប់​មក​ គឺ​​ឈាន​ទៅ​ដល់​​ការ​សេព​គប់​គ្រឿង​ញៀន និង​ទីបំផុត​ ការ​ធ្វើ​អត្តឃាត​តែ​ម្តង។

គេ​ឃើញ​បាតុភូត​ទាំង​នេះ​មាន​ផង​ដែរ​នៅ​ក្នុង​ចំណោម​អតីតៈ​យុទ្ធជន​អាមេរិកដែល​ធ្លាប់​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នៅ​បរទេស។​ បើ​តាម​តួលេខ​ អត្រា​អតីតៈ​យុទ្ធជន​ធ្វើ​អត្តឃាត​នេះ​ស្មើ​នឹង​ ១៨% នៃ​ចំនួន​អ្នក​ស្លាប់​ជា​មនុស្ស​ធំ​ពេញ​វ័យ។​ បើតាម​របាយការណ៍​វេជ្ជសាស្រ្ត​បាន​រក​ឃើញ​ថា​ ទាហាន​ជើង​ចាស់​អាមេរិក​ភាគច្រើន​បាន​រង​នូវ​ជំងឺ​ប៉ះទង្គិច​ផ្លូវ​អារម្មណ៍​ក្រោយ​ហេតុ​ការណ៍​រន្ធត់​តក់​ស្លត់​ក្នុង​សង្គ្រាម​ ឬ​អំពើរ​ហិង្សារ។​ ដោយសារ​តែពុំ​សូវ​មាន​ការ​យក​ចិត្ត​ទុកដាក់​ផ្តល់​​សេវាកម្ម​សុខាភិបាល​ផ្លូវចិត្ត​ដល់​អតីតៈ​ទាហាន​ទាំង​នោះ​ វា​ជា​ការលំបាក​ណាស់​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ប្រឡូក​ខ្លួន​រស់នៅ​ក្នុង​សង្គម​វិញ​ក្រោយ​ពី​វិល​ត្រលប់​ពី​ធ្វើ​សង្គ្រាម​នៅ​ឯបរទេស៕

តើ​ឧស្ម័ន​ផ្ទះកញ្ចក់​ជាអ្វី​ហើយ​មាន​ប្រភព​ចេញ​ពី​ណា?

តើ​ហេតុអ្វី​បានជា​គេ​ពិបាក​ស្វែងរក​កិច្ចព្រមព្រៀង​ទប់ស្កាត់​ការ​ប្រែប្រួល​អាកាសធាតុ?

តើ​អាច​​មាន​ដំណោះស្រាយអ្វី​ចំពោះបញ្ហាប្រជាសាស្រ្ដអាស៊ី?

ចិន បង្ហោះយាន​ទៅ​ស្រាវជ្រាវ​ជា​លើកទីមួយ នៅ​ចំហៀង​ម្ខាង​ទៀត​ របស់​ព្រះចន្ទ

តើជួង ដែល​អាមេរិក​ព្រម​ប្រគល់​ឱ្យ​ហ្វីលីពីន​វិញ មាន​ប្រវត្តិ​យ៉ាងណា ?

Brexit៖​ចុះ​បើ​ប្រទេស​អង់គ្លេស​សម្រេចចិត្ត​បន្ត​​រួម​សុខ រួមទុក្ខ​ជាមួយ​សហភាពអឺរ៉ុប​​វិញ?

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច

បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

ធ្យូងថ្ម៖ នៅពេលប្រយោជន៍​​សេដ្ឋកិច្ច និង​នយោបាយ​សំខាន់​ជាង​ រឿងផែនដី​ឡើងកំដៅ

អ៊ីស្រាអែល៖​លោកនេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ធ្លាក់​ពី​អំណាច​ដោយ​រឿងអាស្រូវ​ពុករលួយ?

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​

តើរដ្ឋាភិបាលកុងហ្គោ មានអ្វីលាក់លៀម នៅពីក្រោយឃាតកម្ម មន្ត្រីរបស់UNទាំង២នាក់?

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម មិន​សូវ​ចេញ​មុខ តែ​មានអំណាច​​​ខ្លាំង

របាយការណ៍៖ អាមេរិក​អាចនឹង​ចាញ់ បើសិន​ធ្វើ​សង្រ្គាម​ជាមួយ ចិន ឬ​រុស្ស៊ី

តើ​ប្រទេសចិន​ ពិតជា​ចោរ​លួច​បច្ចេកវិទ្យា​ពី​សហរដ្ឋអាមេរិក​មែន​ឬយ៉ាងណា​?

សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស ​(H.D.I) និង​​ កង្វះខាត​​របស់​ ផលិតផល​ក្នុងស្រុក​សរុប​ (G.D.P)​

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?