rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី១៩ មិថុនា រដ្ឋបាល​អាមេរិក​របស់​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​ប្រកាស​ដក​សមាជិកភាព​ចេញ​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ។ ការ​ប្រកាស​ដក​អាមេរិក​ចេញ​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ដោយ​លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo និង​លោកស្រី​នីកគី ហាឡី ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ។

ហេតុផល​នៃ​ការ​បញ្ចប់​សមាជិកភាព​នេះ​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​និយាយ​ដោយ​មិន​លាក់លៀម​ថា មក​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​តែង​រិះគន់ វាយប្រហារ​លើ​ប្រទេស​អ៊ីស្រាអែល។

ការ​ដែល​អាមេរិក​បាន​សម្រេចចិត្ត​ដក​ខ្លួន​ចេញ​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ពេល​នេះ​មិន​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ឡើយ។ មិន​ភ្ញាក់ផ្អើល ព្រោះ​វា​ជា​ទង្វើ​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​ចុះ​បន្ថែម​ទៅ​ក្នុង​បញ្ជី​ដ៏​វែង​អន្លាយ​នៃ​ការ​ដក​ខ្លួន​របស់​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិ ឬ​ពី​ស្ថាប័ន​អន្តរជាតិ​ផ្សេងៗ។ នៅ​ក្នុង​បញ្ជី​ដ៏​វែង​អន្លាយ​នោះ​រួម​មាន ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​កតិកសញ្ញា​ស្តីពី​ជនអន្តោប្រវេសន៍ ពី​កិច្ចព្រមព្រៀង​ដៃគូ​អន្តរប៉ាស៊ីហ្វិក ពី​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​អាកាសធាតុ ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ចេញ​ពី​អង្គការ Unesco។

ក្រៅ​ពី​ការ​ដកខ្លួន​ចេញ រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​ក៏​បាន​បរិហារ និង​រិះគន់ ទិតៀន​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ ឬ​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ទៀត ដូច​យ៉ាង​អង្គការ​សហប្រជាជាតិ អង្គការ​អូតង់ កិច្ចព្រមព្រៀង​ដោះដូរ​សេរី​អន្តរប៉ាស៊ីហ្វិក និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ការ​បញ្ចប់​សមាជិកភាព​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​សហប្រជាជាតិ​ពេល​នេះ​ប្រហែល​មិនមែន​ជា​ទង្វើ​ចុង​ក្រោយ​ទេ ពោល​នឹង​អាច​មាន​ការ​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង ឬ​ពី​ស្ថាប័ន​អន្តរជាតិ​ណា​មួយ​ទៀត​នា​ពេល​ខាង​មុខ។ តាម​ធម្មតា អាណត្តិ​របស់​អាមេរិក​នៅ​ក្នុង​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​នឹង​មាន​រហូត​ដល់​ឆ្នាំ ២០១៩។

តែ​តាំង​ពី​បាន​ទទួល​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការសហប្រជាជាតិ​ក្នុង​ខែ​មករា ឆ្នាំ ២០១៧ មក លោកស្រី​នីកគី ហាឡី​តែង​គំរាម​ច្រើន​ដង​ពី​បំណង​ចង់​ដក​អាមេរិក​ចេញ​ពី​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​សហប្រជាជាតិ។ ក្រៅ​ពី​បាន​ទាមទារ​ឲ្យ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ លោកស្រី​ហាឡី​ក៏​ចង់​ឲ្យ​មាន​ការ​បណ្តេញ​សមាជិក​ណា​ដែល​បាន​រំលោភបំពាន​សិទ្ធិមនុស្ស​ដោយ​លោក​ស្រី​បាន​ចង្អុល​ប្រទេស​ចិន វ៉េណេស៊ុយអេឡា សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ អេហ្ស៊ីប ឬ​ប្រទេស​អ៊ីរ៉ង់។ នៅ​ក្នុង​ន័យ​នេះ លោកស្រី​ហាឡី​មិន​ញញើត​នឹង​ចោទ​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ពី​បទ​ការពារ​ជន​រំលោភ​សិទ្ធិមនុស្ស និង​មាន​ភាព​លំអៀង​នយោបាយ។

លោកស្រី​នីកគី ហាឡី​រួម​ទាំង​លោក​ប្រមុខ​ការទូត​អាមេរិក Mike Pompeo តែង​ចាត់​ទុក​ស្ថានប័ន​អន្តរជាតិ​មួយ​នេះ​ថា​ជា​ស្ថាប័ន​អាត្មានិយម ពុតត្បុត និង​ជា​ប្រភព​ទើសទាល់ចិត្ត​របស់​អាមេរិក។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​ហាឡី​ក៏​បាន​ធានា​ថា ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​មិនមែន​មាន​ន័យ​ថា អាមេរិក​បាន​ដក​ខ្លួន​មិន​អើពើ​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​ក្នុង​លោក​ទេ។ គួរ​រម្លឹក​ជូន​ថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​បាន​ចាប់​កំណើត​ក្នុង​ខែ​មិថុនា ឆ្នាំ ២០០៦ និង​មាន​កម្មវត្ថុ​ជួយ​លើក​ដំកើង​សិទ្ធិមនុស្ស​នៅ​ក្នុង​ពិភពលោក។ សមាជិក​ទាំង​៤៧ប្រទេស​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ត្រូវ​បាន​បោះឆ្នោត​ដោយ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​សម្លេង​ភាគច្រើន​ដាច់ខាត​សម្រាប់​អាណត្តិ ៣ឆ្នាំ និង​មិន​អាច​ទទួល​អាណត្តិ​ថ្មី​បាន​ទេ បន្ទាប់​ពី​ទទួល​បាន​ពីរ​អាណត្តិ​ជាប់​គ្នា​មក។

មាន​ការ​កត់សម្គាល់​ថា ភាព​រកាំរកូស​រវាង​អាមេរិក និង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ច្រើន​កើត​មាន​ក្នុង​ពេល​ដែល​អំណាច​នៅ​អាមេរិក​ស្ថិត​ក្នុង​កណ្តាប់ដៃ​របស់​គណបក្ស​សាធារណរដ្ឋ​ដូច​សម័យ​លោក​ដូណាល់ ត្រាំ​សព្វថ្ងៃ។ នៅ​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី George W. Bush ដែល​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក​ត្រាំ​បច្ចុប្បន្ន គឺ​លោក​ចន បុលតុន​បាន​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ អាមេរិក​បាន​បដិសេធ​មិន​អង្គុយ​កៅអី​សមាជិក​របស់​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ទេ។ ពិត​ណាស់​ថា តាំង​ខ្លួន​ជា​ប្រទេស​បិតា​សិទ្ធិមនុស្ស​ក្នុង​លោក អាមេរិក​ទើសទាល់​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ឃើញ​ប្រទេស​រំលោភសិទ្ធិមនុស្ស​មួយ​ចំនួន​ឡើង​អង្គុយ​កៅអី​ក្នុង​ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ។

តែ​នេះ​គ្រាន់​ជា​ហេតុផល​ស្តាប់​ឲ្យ​ពិរោះ​ត្រចៀក​ប៉ុណ្ណោះ ព្រោះ​តាម​ពិត​ទៅ អាមេរិក​ក្តៅក្រហាយ​នឹង​ស្ថាប័ន​មួយ​នេះ​ដែល​ចេះ​តែ​រករឿង វាយប្រហារ​ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លិច​របស់​ខ្លួន​គ្រប់​ពេល។ នៅ​ត្រង់​ចំណុច​នេះ លោកស្រី​នីកគី ហាឡី​បាន​ថ្លែង​ដោយ​មិន​លាក់លៀម​ថា ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ​នេះ​បាន​អនុម័ត​សេចក្តីសម្រេចចិត្ត​ប្រឆាំង​អ៊ីស្រាអែល​ដល់​ទៅ ៥ដង ពោល​ច្រើន​ជាង​គ្រប់​សេចក្តីសម្រេចចិត្ត​ប្រឆាំង​កូរ៉េខាងជើង អ៊ីរ៉ង់ និង​ប្រទេស​ស៊ីរី​បូកបញ្ចូល​គ្នា​ទៅ​ទៀត។ ជំហរ​របៀប​នេះ​របស់​រដ្ឋបាល​អាមេរិក​ជា​សក្ខីកម្ម​បញ្ជាក់​យ៉ាង​ច្បាស់​ក្រឡែត​ថា លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្ត​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម​នៅ​លើ​ឆាក​អន្តរជាតិ។

ដូច្នេះ​ចង់ ឬ​មិន​ចង់ ការ​ដក​ខ្លួន​របស់​អាមេរិក​ចេញ​ពី​ស្ថាប័ន​សិទ្ធិមនុស្ស​អន្តរជាតិ​ពេល​នេះ​ជា​សញ្ញា​មួយ​មិន​ល្អ និង​ជា​ឧទាហរណ៍​មួយ​ដ៏​អាក្រក់​ចំ​ពេល​ដែល​ស្ថានការណ៍​សិទ្ធិមនុស្ស​ក្នុង​លោក​កំពុង​ធ្លាក់​ដុនដាប​ខ្លាំង។ ចូរ​កុំ​ភ្លេច​ថា គឺ​អាមេរិក​ខ្លួន​ឯង និង​បារាំង​ដែល​បាន​សរសេរ​រួម​គ្នា​នូវ​សេចក្តីថ្លែងការណ៍​ជា​សកល​ស្តីពី​សិទ្ធិមនុស្ស​កាល​ពី ៧០ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ១៩៤៨៕

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី

វិបត្តិ​ជនភៀស​ខ្លួន​តាម​ទូក​កំពុង​ធ្វើឱ្យ​អ៊ីតាលី​និង​បារាំង មើលមុខ​គ្នា​មិន​ចំ

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក