rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ដោយ អៀង សុខម៉ិញ

កូឡុំប៊ីទើប​បោះឆ្នោតជ្រើសរើស លោក អ៊ីវ៉ាន់ ឌុកេ ជា​​ប្រធានាធិបតីថ្មី​។ ជា​បេក្ខជននៃ​បក្ស​ស្តាំ​និយម​កូឡុំប៊ី លោក ​អ៊ីវ៉ាន់ ឌុកេ ​បាន​ឈ្នះ​ឆ្នោត​ក្នុង​សំឡេង​គាំទ្រ ៥៤% ទល់​នឹង លោក ហ្កូស្តាវូ ប៉េត្រូ បេក្ខជន​មក​ពី​បក្ស​ឆ្វេង​និយម (កាលម៉ាក្ស​និយម)។ លោក ប៉េត្រូ បាន​ទទួល​ស្គាល់​បរាជ័យ។ លោក អ៊ីវ៉ាន់ ឌុកេ នឹង​ឡើង​ចូល​កាន់​តំណែងជា​ផ្លូវការ នៅ​ថ្ងៃទី ៨ សីហា ក្នុង​វ័យ​៤២ ឆ្នាំ។ ឯ​សំណួរ​ជា​ច្រើន​កំពុង​ចោទ​ឡើង​ ថា​ តើ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​២០១៦ នឹង​មាន​ជោគវាសនា​យ៉ាងណា បើ​លោក​ ឌុកេ ចង់​សើរើ​ឡើង​វិញ​នោះ ?!

កើត​នៅក្រុង​បូហ្កូតា ​ថ្ងៃទី ១ សីហា ១៩៧៦ លោក អ៊ីវ៉ាន់ ឌុកេ Ivan Duque​ បានជាប់​ឆ្នោត​នៅថ្ងៃទី ១៧ មិថុនា ឆ្នាំ​២០១៨ ក្លាយ​ជា​ប្រធានាធិបតី ដែល​មាន​វ័យ​ក្មេង​ជាងគេ​បំផុត របស់ប្រវត្តិ​កូឡុំប៊ី​សម័យ​ថ្មី ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៨៧២មក។

​ជា​មេធាវី លោក ឌុកេ បាន​ទទួល​ការ​សិក្សាផ្នែក​​ច្បាប់​អន្តរជាតិ សេដ្ឋកិច្ច​និង​គ្រប់គ្រង​នៅ​សហរដ្ឋ​អាមេរិក។ ​លោកបាន​ឆ្លង​កាត់​ការងារ​ច្រើន​នៅក្នុង​វិស័យ​ធនាគារ និង​ទើប​តែ​បាន​ប្រលូក​នយោបាយ​ នា​រយៈ​កាល​ចុងក្រោយ​នេះ​ប៉ុណ្ណោះ ក្នុង​នាម​ជា​អ្នក​អភិរក្ស​និយម​នៃ​​បក្ស​កណ្តាល​ប្រជាធិបតេយ្យ (ស្តាំ​និយម) ដោយ​បាន​ក្លាយ​ជា​​សមាជិក​ព្រឹទ្ធសភា មួយ​​អាណត្តិ ២០១៤-២០១៨។ សម្រាប់​​​មតិ​ភាគច្រើន​យល់​ថា លោក ឌុកេ​ ​គ្មាន​បទ​ពិសោធន៍​​នយោបាយ​ទេ។ ប៉ុន្តែ​លោក ឌុកេ ​ត្រូវ​បាន​គេ​ចាត់​ទុក​ ជា​មនុស្ស​ និងជា​​ស្រមោល​របស់​អតីត​ប្រធានាធិបតី​កូឡុំប៊ី (២០០២-២០១០) លោក Alvaro Uribe ដែល​ជា​គូ​ប្រជែង​នឹង​ប្រធានាធិបតី​ផុត​អាណត្តិ លោក សិនតូស និង​ដែល​មាន​ជំហរ​តឹង​រឹង​ខ្លាំង ហើយ​​ប្រឆាំង​កិច្ចព្រមព្រៀង​សន្តិភាពជា​ប្រវត្តិសាស្ត្រ​​ជាមួយ​ពួកឧទ្ទាម​ហ្វាក​ទៀត​ផង។

​សើរើកិច្ចព្រមព្រៀង​សន្តិភាព​​​​​​ជា​ប្រវត្តិសាស្ត្រ

ចាប់ពី​ថ្ងៃទី ៧ សីហា ទៅ លោក អ៊ីវ៉ាន់ ឌុកេ នឹង​ក្លាយ​ជា​ប្រធានាធិបតី​កូឡុំប៊ី​ ជា​ផ្លូវការ ! នៅ​ពេល​នោះ លោក​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​ផែនការ​ដឹកនាំ​ប្រទេស ស្រប​តាម​​កិច្ចសន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត និង​ក្នុង​នាម​ជា​អ្នក​ធ្លាប់​មាន​ជំហរ​នយោបាយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផុត​អាណត្តិ​ តាំង​ពី​៨​ឆ្នាំ​មក ព្រមទាំង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​ហ្វាក​មក។

កាល​នៅ​ជា​បេក្ខជន​ លោក​ អ៊ីវ៉ាន់ ឌុកេ ​បានរិះគន់​ថា​កិច្ចព្រមព្រៀងសន្តិភាពថា​​​ធូររលុង​ជ្រុល បណ្តោយ​ឱ្យក្រុម​​ឧទ្ទាម​បាន​រួច​ទោស បាន​ក្លាយ​ជា​បក្ស​នយោបាយ និង​មាន​អសនៈ​ដល់​ទៅ​១០​នៅ​ក្នុង​សភា។​ ហត្ថលេខា​នៅ​ចុង​ឆ្នាំ​២០១៦ កិច្ចព្រមព្រៀង​សន្តិភាព​កូឡុំប៊ី បាន​អនុញ្ញាត​ឱ្យ​ពួកឧទ្ទាម​ហ្វាក ជាង​៧ពាន់​នាក់​ទម្លាក់​អាវុធ ជា​ថ្នូរ​នឹង​ការ​ត្រលប់​មក​ធ្វើ​នយោបាយ​។

លោក អ៊ីវ៉ាន់ ឌុកេ បាន​សន្យា​ថា​នឹង​កែសម្រួល​រចនា​សម្ព័ន្ធ​នៃ​កិច្ចព្រមព្រៀងនោះ។ លោក​បាន​បង្ហាញ​ការ​គាំទ្រ​និង​​ធានាអះអាងដល់ កូន​ទាហាន​ហ្វាកថា​ពួក​គេ​​​អាច​បន្ត​ចុះ​ចូល​រស់​នៅ​ក្នុង​សង្គម​ស៊ីវិល​វិញ ប៉ុន្តែលោក​ចង់​រារាំង​មេដឹកនាំហ្វាក​ធំៗ មិន​ឱ្យ​​ចូល​ទៅ​កាន់​អាសនៈ​នៅសភា និងចង់​នាំ​អ្នក​ដែល​​មាន​ដៃ​ប្រលាក់​ឈាម​ ជាប់​ចោទ​​​ឧក្រិដ្ឋ ទៅកាត់​ទោស​នៅ​ ដោយ​គ្មាន​ការ​កាត់​ ឬ​លុប​លាង​ទោស​ពី​តុលាការ​ ​​ និង​អនុវត្តទោស​ក្នុង​​ពន្ធនាគារសិន ចាំ​ត្រលប់​មក​ធ្វើ​នយោបាយ​វិញ។

គ្មាន​នរណា​ដឹងថា​តើ​លោក​ឌុកេ ប្រុង​ធ្វើ​ការ​កែ​សម្រួល​​កិច្ចព្រមព្រៀង​សន្តិភាព​នោះ​ យ៉ាង​ដូចម្តេច​ឡើយ នាពេល​នេះ។ គ្រាន់​តែ​ជាប់​ឆ្នោត​ភ្លាម លោក ឌុកេ បាន​ប្រកាស​ជា​ថ្មី​ថា​នឹង​សើរើ​កិច្ចព្រមព្រៀង​សន្តិភាព​នោះ ប៉ុន្តែ​មិន​បាន​ធ្វើ​ការ​លម្អិត​អ្វី​ទាំង​អស់។

ពាក្យ​សន្យា​មុន​ពេល​បោះឆ្នោត​ជា​រឿង​មួយ ជាប់​ឆ្នោត​អាច​ជា​រឿង​មួយ​ផ្សេង​ទៀត ក៏​ថា​បាន ! បាន​លទ្ធផល​ហើយ​ត្រូវ​បែរ​ត្រលប់​ក្រោយ​វិញ​វា​ជា​ការ​ពិបាក​បន្តិច។ ល្ងាច​មិញ ប្រមុខ​បក្ស​ឧទ្ទាម​ហ្វាក (បក្ស​របស់​ពួក​ហ្វាក) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​សុំ​ណាត់​ជួប​​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី និង​អំពាវនាវ​ ឱ្យ​នាំ​គ្នា​យល់អំពី​ភាព​ចាំបាច់​ ដែល​មើល​គ្នា​និង​នាំ​ប្រទេសតែ​ក្នុង​ផ្លូវ​ល្អ។

​សន្តិសុខ​ គ្រឿង​ញៀន ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង

ក្នុង​នាម​ជា​អ្នក​ស្តាំ​អភិរក្ស​និយម ជា​មេធាវី និង​មាន​បទ​ពិសោធន៍​ច្រើន​ផ្នែក​សេដ្ឋកិច្ច​និង​ធនាគារ រដ្ឋាភិបាល​ថ្មី​កូឡុំប៊ី នឹង​ការពារ​តម្លៃ​នៃ​គ្រួសារ កាត់​បន្ថយ​ការ​​យក​ពន្ធដា​ពី​ក្រុមហ៊ុន​ដើម្បី​លើក​ទឹកចិត្ត​បង្កើត​ទីផ្សារ​ការងារ និង​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច​​ឱ្យ​បាន​សក្តិសម​ជា​មហាអំណាច​ទី​បួន​ប្រចាំ​តំបន់ តែ​ហ្មត់​ចត់​ខ្លាំង​ផ្នែក​សន្តិសុខ។

សន្តិសុខ​ជា​ភាព​ប្រឈម​ដ៏​សំខាន់​មួយ​របស់​លោក​ប្រធានាធិបតី​ថ្មី ព្រោះ​ថា កូឡុំប៊ី​ជា​ប្រទេស​ពុក​រលួយ​ខ្លាំង និង​មានវិសមភាព​ខ្លាំងណាស់​ ជាពិសេស​ក្នុង​វិស័យ​អប់​សិក្សា​ និង​សុខាភិបាល ព្រមទាំង​អំពើ​ហិង្សា​ប្រដាប់​អាវុធ ក្នុង​វិស័យ​ជួញ​ដូរ​គ្រឿង​ញៀន។ កូឡុំប៊ី ដែល​​ជា​ប្រទេស​ផលិត​គ្រឿងញៀន​កូកាអ៊ីន​លំដាប់​លេខ​មួយ មានការ​ដាំដុះ​ដំណាំ​នេះ​ដោយ​ខុស​ច្បាប់​កាន់​តែ​ច្រើន។ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ ក៏​ជា​ការ​​កាត់​ផ្តាច់​ហិរញ្ញវត្ថុ​របស់​ពួក​ហ្វាក​ប៉ះបោល​ដែល​បន្ត​ក្រាញ​ធ្វើ​ឧទ្ទាម​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អេក្វាទ័រ​និង​វេណេស៊ុយអេឡា។

ជាមួយ​ប្រធានាធិបតី​ថ្មី កូឡុំប៊ី ចង់មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក​ដូណាល់ ត្រាំ តែ​នឹង​មាន​ទំនាក់ទំនង​​អាក្រក់​បំផុត​ជាមួយ​ប្រទេស​ជិត​ខាត​វេណេស៊ុយអេឡា​ដែល​មាន​ព្រំដែន​រួម​គ្នា​ដល់​ទៅ​ជាង​ពីរ​ពាន់​គីឡូម៉ែត្រ។ ថ្វី​បើ​គេ​ពុំ​ទាន់​ឃើញ​ទិសដៅ​នយោបាយការបរទេស​លម្អិត​មែន ប៉ុន្តែ​បើ​ប្រសាសន៍​នៅក្នុង​ពេលឃោសនា​បោះឆ្នោត លោក អ៊ីវ៉ាន់ ឌុកេ ចង់ដាក់​សម្ពាធ​លើ​អន្តរជាតិ​ដើម្បី​​នាំ​ប្រធានាធិបតី​ផ្តាច់ការ​វេណេស៊ុយអេឡា Nicolas Maduro ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ និង​ជំរុញ​ឱ្យអន្តរកាល​ឆ្ពោះ​រក​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​កុំ​ឱ្យ​កូឡុំប៊ី​បន្ត​រង​ថ្ម​បាក់​ទទួល​អន្តោប្រវេសន៍​វេណេស៊ុយអេឡា​ច្រើន​ពេក។ មាន​ជនភៀស​ខ្លួន​ជាង​មួយ​លាន​ហើយ​ដែល​បាន​រត់​មក​ដល់​កូឡុំប៊ី​ក្នុង​រយៈ​ពេល​១៦​ខែ​ចុងក្រោយ​នេះ៕

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន

អាមេរិក​ចោទប្រកាន់ Huawei ជាផ្លូវការ ពី​បទរំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យា

បារាំង ៖ ថ្ងៃសៅរ៍​អាវ​កាក់​លឿង ថ្ងៃ​អាទិត្យ​ចលនា​កន្សែង​ក្រហម ?

វ៉េណេស៊ុយអេឡា៖ បក្ស​ប្រឆាំង​អំពាវនាវ​​បាតុកម្ម​​ទូទាំង​​​ប្រទេស និង​មិន​ចូលរួម​ "ការចរចាក្លែងក្លាយ"

សង្រ្គាមពាណិជ្ជកម្ម៖ ប៉េកាំង​ប្រាប់​កម្មាភិបាល​ឲ្យ​ត្រៀម​ប្រឈម​នឹង​ហានិភ័យ

តើ​លោកដូណាល់ ត្រាំ​កំពុង​ជំរុញ​ឲ្យ​មានការផ្លាស់ប្តូរ​មេដឹកនាំ​នៅវ៉េណេស៊ុយអេឡា?