rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី អ៊ីរ៉ង់ អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រុស្ស៊ី ​មាន​ទីតាំងល្អ​ នៅ​អ៊ីរ៉ង់ ​សម្រាប់​ទាញ​យក​គុណប្រយោជន៍ ​ពី ​ការ​ដកខ្លួនចេញ ​នៃ​សរអា​

media

​ម៉ូស្គូបានថ្លែងផ្តន្ទាទោសប្តូរប្តេជ្ញ ការដកខ្លួនចេញនៃ សរអា ពី កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ ហើយ ម៉ូស្គូក៏នឹងរងផលវិបាកសេដ្ឋកិច្ចតិចជាងសហភាពអឺរ៉ុបដោយមកពីទណ្ឌកម្​ម​អាមេរិកាំង​ទណ្ឌកម្ម​ដែលអាចនាំមកជា លាភដោយមិនដឹងខ្លួន សម្រាប់​បណ្តា​សហគ្រាស​រុស្ស៊ី។


                                                                                                                                                                                                                                                                                                                                                                       

ខណៈដែលប្រទេសអឺរ៉ុប នាំគ្នាបោចសក់ ដើម្បីរក្សាទុក ទំនាក់ទំនង​សេដ្ឋកិច្​ច​ត្បាញ​ប្រទាក់​ ជាមួយ អ៊ីរ៉ង់ ក្រោយពីមានចុះបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះក្នុង ឆ្នាំ ២០១៥ សម្រាប់បណ្តាសហគ្រាសរុស្សី គឺ  ស្រាប់តែ ទទួលបានជាថ្មីទីតាំងក្នុងប្រទេសនោះ ដែល​នាំជាអត្ថប្រយោជន៍ដល់ខ្លួន - នេះ បើតាមមតិ ពួកអ្នកធ្វើវិភាគ។

តាមអំណះអំណាង អ្នកនយោបាយវិទូឯករាជ្យ លោក Vladimir Sotnikov ៖

-កិច្ចព្រមព្រៀងដែលមានចុះបាន និង ការលុបទៅវិញ ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ បានបើកផ្លូវ ឲ្យ សហគ្រាស អឺរ៉ុបទាំងឡាយ វិលត្រឡប់ទៅអ៊ីរ៉ង់វិញ ហែហមដោយ​ការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំង។ ប៉ុន្តែ ឥឡូវ សហគ្រាស អឺរ៉ុបទាំងនោះ អាចបន្ត​សកម្មភាព​ខ្លួន​ទាំង​លំបាក​នៅអ៊ីរ៉ង់ ហេតុដែលនឹងបន្សល់ទុកលំហ សម្រាប់ ប្រទេសរុស្ស៊ីតែម្តង។

មើលមុខ​គ្នាមិនចំ អស់ពេលយ៉ាងយូរ រុស្ស៊ីនិងអ៊ីរ៉ង់ បានកែទំនាក់ទំនងខ្លួន ឲ្យល្អឡើង​វិញ​ ក្រោយពីចប់ទៅ សង្គ្រាមត្រជាក់។ ពេលដែលអ៊ីរ៉ង់ ស្ថិតនៅឯកោ ម៉ូស្គូ សុខចិត្ត​យល់​ព្រម នៅកណ្តាលទសវត្សរ៍ទី៩០  បំពេញឡើងវិញ កុងត្រា​ស្តីអំពី​ការសង់​ស្ថានីយ​អគ្គិសនី​បរមាណូ នៅក្រុង  Boucherhr ប៉ែកខាងត្បូងអ៊ីរ៉ង់ ដែលត្រូវក្រុមហ៊ុនអាល្លឺម៉ង់ ដោះដៃឈប់សង់។

ទាំងក្នុងសម័យមុនចុះបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះក្នុងឆ្នាំ ២០១៥ រុស្ស៊ីនិងអ៊ីរ៉ង់ តែងបានខិតខំ ពង្រឹង ចំណងពាណិជ្ជកម្មនឹងគ្នា ទោះបី ទណ្ឌកម្​មបស្ចិម​លោក​កាលណោះ​​ ស្ថិតនៅជាធរមាននៅឡើយ។

តាមយោបល់ លោក Igor Delanoé នៃ អង្គការបារាំង-រុស្ស៊ី ខាងប្រមូលនិងផ្សព្វផ្សាយ​ព័ត៌មាន ៖ សូម្បី ពេលដែលអ៊ីរ៉ង់ជាប់ក្នុងទណ្ឌកម្មក្តី ក៏រុស្ស៊ី នៅបន្តរកស៊ីជាមួយអ៊ីរ៉ង់ ដោយមិនខ្វល់នឹងទណ្ឌកម្មនោះ ។

យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនៅ រដ្ឋធានីអ៊ីរ៉ង់ ថ្ងៃព្រហស្បត៏ម្សិលមិញ លោក​អនុរដ្ឋ​មន្ត្រីការបរទេស រុស្ស៊ី Serguei Riabkov បានថ្លែងបញ្ជាក់ថា ប្រទេសទាំងពីរ សង្ឃឹម​បន្តយ៉ាងរលូន “ សហប្រតិបត្តិការ សេដ្ឋកិច្ច តាមគ្រប់មុខព្រួញ។ អ្នកការទូត​រុស្ស៊ី​ជាន់ខ្ពស់់នេះ សង្កត់ធ្ងន់ថា ៖ ម៉ូស្គូ មិនភ័យខ្លាចទណ្ឌកម្ម សោះឡើយ។

ស្របនឹងតួលេខផ្លូវការ ៖ ក្នុងឆ្នាំ ២០១៧ កន្លងទៅ ទំហំផ្តោះប្តូរពាណិជ្ជកម្មរុស្ស៊ី-អ៊ីរ៉ង់ បាន​មានទឹកប្រាក់ ១.៧០០ លានដុល្លារ ឫ ធ្លាក់ចុះអស់ ២០% បើធៀបទៅនឹងឆ្នាំ ២០១៦ ហើយប្រាកដណាស់ ទាបជាង ឆ្ងាយ ពី រង្វង់ឆ្នាំ ២.០១០ កាលដែលទំហំ​ផ្តោះប្តូរ​នេះ តែងលើសពី ៣.០០០ លានដុល្លារជានិច្ច៕