rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោក​ ​Donald Trump ​​ថ្លែង​​​​ការពារ​​​​​នាយិកា​​​​ថ្មី​​នៃ​​​​ក្រសួង​​​ CIA ​​អាមេរិក​​

media
FILE PHOTO - Gina Haspel, a veteran CIA clandestine officer picked by U.S. President Donald Trump to head the Central Intelligence Agency, is shown in this handout photograph released on March 13, 2018. CIA/Handout via Reuters/File Photo ATTENTION EDITORS CIA/Handout via Reuters/

ប្រធានាធិបតីអាមេរិក​លោក Donald Trump បាន​ថ្លែង​គាំទ្រ​​លោកស្រី Gina Haspel ដែល​លោក​​បាន​តែង​តាំង​​​ជា​នាយិកាថ្មី​​នៃ​​ក្រសួង​ស៊ើបការណ៍​សម្ងាត់​ CIA ។ ក៏ប៉ុន្តែ​​មុននឹងទទូល​មុខតំណែង​នេះ លោកស្រី​ Gina Haspel ​ ​ត្រូវតែ​​រង់ចាំ​ការទទួល​​យល់​ព្រម​ពី​សំណាក់​ព្រឹទ្ធសភា​​អាមេរិក​ជាមុន​សិន​ បន្ទាប់ពី​​សារព័ត៌មានអាមេរិក ​បាន​ជូនដំណឹង​ថា លោកស្រី​ Gina Haspel ចង់​ដក​ខ្លួន​ចេញវិញ​​​ពី​បេក្ខភាព ​របស់​​គាត់​។


លោកស្រី​ Gina Haspel មុន​នឹង​ចូល​កាន់​មុខ​តំណែង​នេះ​ ​ត្រូវ​​តែ​បាន​ទទួលនូវ​ការ​យល់​ព្រម​​​ពី​​សំណាក់​​ព្រឹទ្ធសភា​​អាមេរិក​ជាមុនសិន​​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​​។ ក៏ប៉ុន្តែ​យោងតាម​សាព័ត៌មាន The Washington Post កាលពី​ថ្ងៃអាទិត្យ​មុន​ បាន​អោយ​ដឹង​ថា ស្រ្តី​​ជា​លើក​ទី​មួយ​ដែល​ត្រូវ​បាន​​ប្រធានាធិបតីអាមេរិក​លោក Donald Trump តែង​តាំង​​អោយ​ធ្វើ​ជា​នាយិការថ្មី​នៃ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​អាមេរិក មាន​បំណង​ចង់​បដិសេធ​តួនាទី​នេះ​វិញ​  ដោយសារ​ការ​​ភ័យ​ខ្លាច ​ពី​ការ​​ចោទ​ប្រកាន់​នានា​ ​នៅ​លើ​​តូ​នាទី​របស់​គាត់​​​​ក្នុង​​ការ​ធ្វើ​ទារុណកម្ម​លើ​ជន​ជាប់​សង្ស័យនាពេលសាកសួរចម្លើយ​​​។​​

អតីត​អ្នក​ទទួល​ខុស​ត្រូវ​នៃ​ក្រសួង​ស៊ើបការ​សម្ងាត់ CIA ​អាមេរិក ​រូប​នេះ ជាញឹកញយ ត្រូវ​​បាន​ទទួល​រង​នូវ​​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​កា្ល​នៅ​លើ​ការ​ទទួល​ខុសត្រូវ​របស់​គាត់​នៅ​លើ​​​ការចាត់តាំង​​​អោយ​មាន​ពន្ធនាគារ​សម្ងាត់​នៅ​ឯ​បរទេស​ក្រោយពី​​​ថ្ងៃ​​មហាភេរវកម្ម​ទី​១១​​កញ្ញា​​ឆ្នាំ​​២០០១​​នៅ​អាមេរិក​រួច​មក​។ ហើយ​នៅ​ពេល​សាក​សួរ​ចម្លើយ​លើ​ជន​ជាប់​សង្ស័យ​ ក្រុម CIA ​​បាន​ធ្វើ​ទារុណកម្ម​​ច្រើនឥតត្រាប្រណី។​

ទន្ទឹមនេះ លោក Trump តាម​រយៈ​សារ Tweeter​ របស់​លោក​កាលពី​ព្រឹក​ម្សិលមិញ បាន​ថ្លែង​លើក​ទឹកចិត្ត​លោកស្រី​ Gina Haspel ថា​ជា​បេក្ខជន​ដ៏​ជា​ទីគោរព​មួយ​រូប​នៅ​ក្នុង​មុខ​តំណែង​​ជា​​​នាយិការថ្មី​​នៃ​ក្រសួង CIA ដែល​កំពុងតែត្រូវ​ទទួល​រង​ការ​ទិតៀន​យ៉ាង​ខ្លាំងក្លា​ដោយហេតុតែ​លោកស្រី​ មាន​ភាព​តឹង​រ៉ឹងខ្លាំង ​​ជាមួយ​​នឹង​ពួក​ភេរវជន។ មិនតែប៉ុណ្ណោះ ​លោក Trump ថែម​ទាំង​បាន​ជំរុញ​ឲ្យ​លោកស្រី​ Gina Haspel ​កុំ​ដក​ខ្លួនចេញ​​ពី​បេក្ខភាព​ជា​នាយិការ​នៃ​ក្រសួង​CIA-​នេះបើយោងតាម The Washington Post។ គួរ​បញ្ជាក់​ថា អ្នក​ទទួល​ខុសត្រូវ​ជា​ច្រើន​រូប​​នៃ​គណៈបក្ស​ប្រជាធិបតេយ្យ​អាមេរិក បាន​ជូន​ដំណឹង​រួច​ទៅ​ហើយ ​ពី ​ការ ​ប្រឆាំង​របស់​ខ្លួន​​ចំពោះ​បេក្ខភាព​របស់​លោកស្រី​ Gina Haspel ​។ ចំណែក​ខាង​បក្សសាធារណរដ្ឋ​​​ ក៏មាន​​​​សមាជិក​ព្រឹទ្ធសភា​​​ដ៏​សំខាន់​មួយ​រូបដែរ ​ គឺ​លោក  John MacCain  ។

​​លោក John MacCain ផ្ទាល់​ ដែល​​​ធ្លាប់​ជាឈ្លើយសឹក ក្នុង​ជំនាន់​សង្គ្រាម​វៀតណាម​ ​​​ក៏​​ធ្លាប់​​រងគ្រោះ​ដែរនៅ​ក្នុង​អំពើ​ទារុណកម្មនោះ។​​ លោក ថែមទាំង​បាន​ព្រមាន​​​រួច​ជា​ស្រេច​ហើយ​ថា ​លោកស្រី Haspel ​ត្រូវតែ​ធ្វើការថ្លែង​​បញ្ជាក់​​នៅ​​ពេល​ជួប​ជាមួយ​ព្រឺទ្ធសភា​​នៅ​​ថ្ងៃ​ពុធ​ខាង​ស្អែក​នេះ  ពី”ប្រភេទ​និង​ទំហំ​នៃ​ការ​ចូលរួម​របស់គាត់​​នៅ​ក្នុង​​​កម្មវិធី​សាកសួរ​ចម្លើយ​របស់​ក្រសួង CIA​។

លើសពីនេះ លោកស្រី​ Haspel ​ ​ត្រូវតែ​​ចូល​រួម​ដោយ​អស់​ពី​ទឹកចិត្ត​​នៅ​ក្នុង​ការ​គោរព​​លើច្បាប់​​ថ្មី​នានា​ដែល​ហាម​ការ​​ធ្វើ​ទារុណកម្ម​​នៅ​ក្នុង​មណ្ឌល​ឃុំឃាំង​អាមេរិក៕​​