rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ណាសា​នឹង​បញ្ជូន​TESS ទៅ​ថតរក​ភព​ផ្សេង នៅជុំវិញ​ផ្កាយ ក្រៅ​ប្រព័ន្ធព្រះអាទិត្យ

ដោយ ឈាង បុប្ផា

ទីភ្នាក់ងារ​អវកាស​អាមេរិក ហៅកាត់​ថា ណាសា នៅ​យប់​ថ្ងៃ​ចន្ទនេះ នឹង​បាញ់​បញ្ជូន​តេឡេស្កុប ថ្មី ទៅអវកាស នៅក្នុង​ក្របខ័ណ្ឌ នៃការរុករក ភព នៅ​ក្រៅ​ប្រព័ន្ធព្រះអាទិត្យ ដែល​មាន​ទម្រង់ ស្រដៀង​នឹង​ភពផែនដី​យើង ហើយ​ដែល​អាច​ទ្រទ្រង់​ជីវិត​បាន។ បាញ់​ចេញ​ពី​រដ្ឋFlorida មីស៊ីល Space E Falcon 9 នឹង​នាំយក តេឡេស្កុប ថ្មី ឈ្មោះ​TESS​ទៅ​ប្រចាំការថត​ក្នុងទីអវកាស។

 

តេឡេស្កុប​ដែល​មាន​តម្លៃ ៣៣៧​លាន​ដុល្លារ និង​ដែល​មាន​ទំហំ​ប៉ុន ម៉ាស៊ីន​បោកខោអាវ​ត្រូវ​បំពាក់​ដោយកាម៉េរ៉ា​ចំនួន ៤។ នៅបេសកកម្ម​រយៈពេល​​២ឆ្នាំ ​ការងារ​សំខាន់របស់​ តេឡេស្កុប​ TESS គឺ​ថតស្កេន ផ្កាយ​ជាង​២សែន ផ្កាយ ដែល​មាន​ពន្លឺ​ចាំងច្បាស់ៗ។ ព្រះអាទិត្យ​របស់​យើង គឺ​ជា​ផ្កាយ​មួយ ដែល​មាន​ពន្លឺខ្លាំង និង​មាន​ភព​ចំនួន​៨​វិលជុំវិញ។ ដូច្នេះ ដោយ​បញ្ជូន តេឡេស្កុប TESS ទៅ​ចាំ​ថត ផ្កាយ​ផ្សេងទៀត អ្នកវិទ្យាសាស្រ្ត​របស់​អង្គការ​ណាសា ចង់​ដឹងថា តើ​នៅ​ជុំវិញ ផ្កាយ ដែល​គឺ​ឃើញ​មាន​ពន្លឺ​ភ្លេកៗ ហ្នឹង អាច​មាន​ភព​វិល​ជុំវិញ ដូច​ប្រព័ន្ធ​ព្រះអាទិត្យ​ដែរ​ឬទេ។ ណាសា​រំពឹងថា តេឡេស្កុប នឹង​អាច​ស្វែងរុករក ភព នៅក្រៅ ប្រព័ន្ធ​ព្រះអាទិត្យ ដល់​ទៅ ២ម៉ឺន ដែលនៅក្នុង​នោះ ភព​ជាង ៥០​អាច​មាន​អំហំ​ប៉ុន ភពផែនដី ហើយ​និងភព​ជាង​៥០០​ផ្សេងទៀត ដែល​អាច​មានទំហំ តូច​ជាង​ផែនដី​ដល់​ទៅ​២​ដង។

តេឡេស្កុប TESS នឹង​ទៅ​បន្តការងារ​រុករក ឬ​ជំនួស​តែម្តង តេឡេស្កុប​Kepler ដែល​គេ​បាន​បញ្ជូន​ទៅ​ទីអវកាស តាំង ឆ្នាំ ២០០៩។ គេ​រំពឹងថា Kepler នឹង​បញ្ឈប់ សកម្មភាព​ស្វែងរក​ភព នៅ​ចុងឆ្នាំនេះ ដោយសារ​តែ​វ័យចំណាស់ និង​គ្មាន​សាំង​សម្រាប់​ដំណើរការ​តទៅទៀត។

សូមអាន៖NASA ​រកឃើញ​ភព​ថ្មី​ប្រហាក់​ប្រហែល​នឹង​ភព​ផែន​ដី នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មួយ​ទៀត

ក្នុង​រយៈពេល ៩ឆ្នាំ តេឡេស្កុប​Kepler​បាន​ថត​រកឃើញ មាន​ភព​ប្រមាណ ២៣០០ នៅក្រៅ​ប្រព័ន្ធ ព្រះអាទិត្យ។ តាមអ្នកវិទ្យាសាស្រ្ត ភព​ដែល​ Kepler​ថតបាន គឺ​ស្ថិតនៅ​ឆ្ងាយៗ ដែល​គេ​ពិបាក ឬមិនអាច​តែម្តង សិក្សា លំអិត ដើម្បី​ស្វែងរក​ជីវិត នៅលើ​ភព​ទាំងនោះ។ នៅក្នុង​ករណី​របស់​តេឡេស្កុប TESS អ្នកវិទ្យាសាស្រ្ត​របស់​ណាសា បាន​រចនា កសាង ម៉ាស៊ីន​ថ្មីនេះ ឲ្យ​អាច​ថត​ស្វែងរក​ភព ដែល​អាច​មាន​នៅជុំវិញ រាល់​ផ្កាយ​ដែល​ពន្លឺ​ចាំង​ខ្លាំង។ ខុសពី​ Kepler តេឡេស្កុប​ TESS មាន​មុំថត ធំជាង Kepler​ដល់​ ៣៥០​ដង។

នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​ម្សិលមិញ លោកស្រី​Elisa Quintana អ្នកវិទ្យាសាស្រ្ត ដែល​ចូលរួម​កសាង​TESS នៅ​ណាសា បាន​និយាយ​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ គេ​នឹង​អាចដឹង​ថា ផ្កាយ​ដែល​គេ​ចង្អុល ដែល​គេ​អាច​មើលឃើញ​នឹង​ភ្នែក នៅពេល​យប់ តាមពិត គឺ​មាន​ភព​នៅ​វិល​ជុំវិញ ដូច​ប្រព័ន្ធ​ព្រះអាទិត្យ​ដែរ។

ស្វែងរក​ភពផ្សេង​ដែល​មានជីវិត​រស់នៅ

តេឡេស្កុប TESS មាន​សមត្ថភាពថត​ចាប់បាន​វត្តមាន​ភព​នៅ​ជុំវិញ ផ្កាយ។ បន្ទាប់មក ការសិក្សា​លម្អិត​ទៅលើ​ភព ត្រូវ​ពឹង​អាស្រ័យ​លើ​តេឡេស្កុប ដែល​មាន​នៅលើ​ដី ឬ​នៅលើ​យានអវកាស។ គេ​រំពឹង​ថា ប្រព័ន្ធ​កែវពង្រីក​នៅលើ​យានអវកាស ដែល​នឹង​ទៅ​ជំនួស​តេឡេស្កុប ហឺប័ល Hubble នៅ​ឆ្នាំ ២០២០ នឹង​អាច​សង្កេត​រកឃើញ លក្ខខណ្ឌ​អំណោយផល​សម្រាប់​ជីវិត នៅលើ​ភព​ទាំងនោះ។ ប្រព័ន្ធ​កែវព្រង្រីក ដែល​កសាង​រួមគ្នា ដោយ​ណាសា ទីភ្នាក់ងារ​អវកាស​អឺរ៉ុប ESA និង​ទីភ្នាក់ងារ​អវកាស​កាណាដា នឹង​មាន​សមត្ថភាព​ចាប់​បាន​សញ្ញា​នៃ​ម៉ូឡេគុល​ក្នុង​បរិយាកាស និង​សញ្ញាជីវិត​នៅលើ​ភពទាំងនោះ។

សូមអាន៖អ្នកវិទ្យាសាស្រ្ត​ថា​ជីវិត​លើ​ភពផែនដី​កំពុង​ ​"ប្រឈមមុខ​នឹង​ការ​វិនាស​ផុត​ពូជ"

នៅពេល​ដែល​អ្នកវិទ្យាសាស្រ្ត​និយាយ​ពី​ជីវិត នៅក្នុង​ពេល​គេ​ស្វែងរក​ជីវិត​នៅក្រៅ​ភព គេ​មិន​សំដៅតែ​ជីវិត​មនុស្ស ឬ​សត្វ​នោះទេ។ តែ​គេ​សំដៅ​ទៅលើ​គ្រប់ទម្រង់​ជីវិត ទោះបី​ត្រឹម​ជា​មីក្រុប​ជាដើម។ ធាតុផ្សំ​សម្រាប់​អំណោយផល​ឲ្យ​មាន​ជីវិត ដែល​គេស្វែងរក​នៅលើ​ភព ក្រៅពី​ផែនដី មាន​ដូចជា​ទឹករាវ ប្រភពថាមពល និង​ធាតុផ្សំ​គីមី ដូចជា​កាបោន អ៊ីដ្រូហ្សែន អុកស៊ីហ្សែន ឬ​ផូស្វ័រ​ជាដើម។

រហូតមកដល់​ពេលនេះ គេ​មិនទាន់ដឹងថា តើ​ភព​ដែល​គេ​រកឃើញ មាន នៅ​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ អាច​មាន​ជីវិត ឬ​លក្ខខណ្ឌ​ដែល​អំណោយផល​សម្រាប់​ជីវិតដែរឬទេ។ តេឡេស្កុប TESS ដែល​គេ​បាញ់​បង្ហោះ​នៅថ្ងៃ​នេះ ជាផ្នែក​មួយ​នៃ​ការរុករក ជីវិត​នៅ​ភព​ផ្សេងនេះឯង។ អ្នកវិទ្យាសាស្រ្ត​នៅមិនទាន់​កំណត់​បាន​ពី​ជីវិត​នៅលើ​ភពផ្សេង នៅ​ក្រៅប្រព័ន្ធ​ព្រះអាទិត្យ ប៉ុន្តែ នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ណាសា ទើប​បាន​រក​ឃើញថា មាន​ព្រះចន្ទ​មួយ របស់​ភព​សៅរ៍ ដែល​មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់ជីវិត។

សូមអាន៖ភពថ្មីបី ត្រូវបាន​គេ​រកឃើញ ហើយ​អាច​ជា​ភព​ដែល​អាច​មាន​ជីវិត​រស់នៅ​បាន

ទិន្នន័យ​ពី​យានអវកាស​កាស៊ីនី​បង្ហាញ​ថា ចំហាយទឹក​ដែល​ភាយ​ចេញ​ពី​​អង់សឺឡាត​ព្រះចន្ទ របស់​ភពសៅរ៍ ទៅ​ក្នុង​បរិយាកាស​មាន​ពេញ​ទៅដោយ​ម៉ូលេគុល​អ៊ីដ្រូហ្សែន។ អ្នក​វិទ្យាសាស្រ្ត​គិតថា​​ម៉ូលេគុល​អ៊ីដ្រូហ្សែន​នេះ​កើតចេញ​ពី​ប្រតិកម្ម​គីមី នៅ​ក្នុង​ទឹកសមុទ្រ​ក្រោម​ផ្ទាំង​ទឹកកក​របស់​អង់សឺឡាត ដែល​ជា​ប្រតិកម្ម​គីមី​បង្កើត​ជា​សារធាតុ​ផ្តល់​អំណោយ​ផល​ដល់​ជីវិត គឺ​ដូចជា​អ្វី​ដែល​គេ​សង្កេតឃើញ​មាន​នៅ​ក្នុង​បាតសមុទ្រ​នៅលើ​ភពផែនដី​របស់​យើង៕

 

នៅក្រោយ​ការរិះគន់ អូស្ត្រាលី​ប្តូរជំហរ​ពីរឿង​ចង់​ផ្ទេរ​ស្ថានទូត​ទៅ​នៅហ្ស៊េរុយសាឡិម

តើ​លោក​អាន់វ៉ា អ៊ីប្រាហ៊ីមកំពុង​ឆ្ពោះ​ទៅ​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី?

អារ៉ាប៊ីសាអូឌីត ថាមិន​ដែល​មាន​បំណង​សម្លាប់​លោក Jamal Khashoggi ទេ!

ហេតុអ្វី​អាមេរិក​រឹតបន្តឹង​ការនាំចេញ​នុយក្លេអ៊ែរ​ទៅប្រទេស​​ចិន?

ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ​សុំ​លាលែងពី​​តំណែង

IMF៖​កំណើនសេដ្ឋកិច្ច​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង ២០១៩ មាន​តិច​ជាង​ការ​ប្រមើលទុក

ចិនចោទ​ប្រធាន​អាំងទែរប៉ូល​ដែលបាត់ខ្លួន ពីបទ​​ពុករលួយ

ប្រេស៊ីល៖​ការបោះឆ្នោត​ប្រធានាធិបតី​បង្កប់​ដោយ​ភាព​ប្រេះឆា​ក្នុង​សង្គម និងកំណើន​​សម្លេង​របស់​គណបក្ស​ស្តាំនិយមជ្រុល

តើអ្វី​ខ្លះ​ជា​កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ ប៉ុមប៉េអូ នៅតូក្យូ ព្យុងយ៉ាង សេអ៊ូល ?

ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ បាន​ទៅ​​លើ​សកម្មជន​ប្រយុទ្ធ​ប្រឆាំង នឹង​អំពើ​ហិង្សា​ផ្លូវភេទ​លើ​ស្ត្រី​

ហេតុអ្វីបាន​ជា​ឥណ្ឌា​នៅតែ​ផ្គើន​ចង់ទិញ​ប្រព័ន្ធ​ខែល​មីស៊ីល​រុស្ស៊ី S-400?

បារាំង​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​គម្រោង​ធ្វើ​ភេរវកម្ម​នៅ​ជាយ​ក្រុង​ប៉ារីស​

របាយការណ៍៖ កំដៅផែនដី​នឹង​កើនឡើង ១,៥អង្សាសេ នៅឆ្នាំ ២០៤០

អាមេរិក​រកឃើញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​កាណាដា និង​ម៉ិចស៊ិក

ហេតុអ្វី​ សារTwitter​តែ​ប៉ុន្មានម៉ាត់​ធ្វើ​ឲ្យ​លោក​Musk ខ្ទាតចេញ​ពីតំណែង​ប្រធាន​ក្រុមហ៊ុន​Tesla?

ចោរ​បន្លំ​ចូល​ក្នុង​គណនី ​Facebook ​របស់​អ្នក​ប្រើ ​មិន​តិច​ជាង​៥០​លាន​គណនី

តើ​ព្រឹទ្ធសភាអាមេរិក​នឹងតែងតាំង បេក្ខជន​ចៅក្រម​តុលាការ​កំពូល ដែល​រងចោទប្រកាន់​ពីរឿងអាស្រូវផ្លូវភេទ?

តើ​ទស្សនកិច្ច​របស់​លោកអ៊ែរដូហ្កាន​នៅ​អាល្លឺម៉ង់​អាច​ជួយ​ស្តារ​ទំនាក់ទំនង​តានតឹង​រវាង​តួកគី និង​អាល្លឺម៉ង់​បាន​ដែរ​ឬទេ?

អ៊ីរ៉ង់ ក្លាយជា​សំណុំរឿង​ស្នូល​នៃ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.

អ.ស.ប. បើក​មហាសន្និបាត​លើក​ទី​៧៣ នៅ​ក្នុង​បរិបទ​ពិភពលោក​ពោរពេញ​ដោយ​ជម្លោះ និង​ការ​មិន​ទុក​ចិត្ត​គ្នា