rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សភាអាមេរិកសម្តែង​ក្តី​បារម្ភ​​ជុំវិញ​ការរីក​សាយភាយ​អារុធ​នុយក្លេអ៊ែរ​

media
លោក​ដូណាល់​ត្រាំ និង​រដ្ឋមន្ត្រីការពារជាតិ​អារ៉ាប៊ីសាអូឌីត ជាបុត្រ​ស្នង​រាជ Mohammed bin Salman ©REUTERS/Kevin Lamarque

រដ្ឋបាលអាមេរិក​របស់​លោក​ត្រាំ មាន​គម្រោង​ចុះកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ស៊ីវិល​​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអូឌីត នា​ពេល​ឆាប់ៗ​ខាង​មុខ។ ប៉ុន្តែ​គម្រោង​កិច្ចព្រមព្រៀង​នេះ បង្ក​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​សមាជិក​សភា​អាមេរិក ព្រោះ​គេខ្លាច​មាន​ការ​រីក​សាយ​អាវុធ​​នុយក្លេអ៊ែរ។


អារ៉ាប៊ីសាអូឌីត ត្រូវ​បង្ហើប​បង្ហាញ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​​អ្នក​​ទទួល​ផលិត​ម៉ាស៊ីនប្រតិករ​ពីរ​គ្រឿង​ដំបូង​ ​ក្នុង​ចំណោម​ម៉ាស៊ីន​ប្រតិករ​១៦​គ្រឿង ​ ​នៃ​កម្មវិធី​នុយក្លេអ៊ែរ​ដែល​ក្រុង​រីយ៉ាត កំពុង​ចរចា​ជាមួយ​រដ្ឋបាល​អាមេរិក ដើម្បី​បាន​សិទ្ធិ​និង​ការ​ព្រមព្រៀង​នាំ​ចូល​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​មក​ប្រើ។ ការ​ចរចា​កាន់​ខិត​ទៅ​មុខ ក្តីព្រួយ​បារម្ភ​មាន​កាន់​តែ​ធំ។

នៅ​ក្នុងលិខិត​ សរសេរ​ជូន​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស Res Tillerson និង​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួក​ថាមពលដែល​សមាជិក​ព្រឹទ្ធសភា​​រដ្ឋ​Massachusetts បាន​គូស​បញ្ជាក់​ថា “រដ្ឋបាល​លោក​ត្រាំ ចាំ​បាច់​ត្រូវ​តែ​ទាមទារ​ឱ្យ​អារ៉ាប៊ីសាអូឌីត ទទួល​យក​កិច្ចព្រមព្រៀង ទ្វេភាគី ​​មិន​រីក​សាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ​ ឬ​កិច្ចព្រមព្រៀង ១២៣ ដូច​ដែល​អាមេរិក​ធ្លាប់ធ្វើ​ជាមួយ​កូរ៉េខាង​ត្បូង ឥណ្ឌា​ និង​អេមៀរ៉ាអារ៉ាបរួម ! រាល់​គ្រប់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ត្រូវ​តែ​មាន​លក្ខខណ្ឌ​មួយ​នេះ ជា​ដាច់​ខាត !”។

សមាជិក​ពឹទ្ធ​សភា​ បង្ហាញ​ក្តី​ព្រួយ​បារម្ភ​បែប​នេះ ក៏​ព្រោះ​តែ នៅ​ក្នុង​ជំនួប​ចរចា​លើក​មុន ការ​ចរចា​ស្តី​ពី​កិច្ចព្រមព្រៀង​មិន​រីក​សាយ​ភាព​អាវុធ​នុយក្លេអ៊ែរ ​​ត្រូវ​ជួប​បរាជ័យ ដោយ​ក្រុង​រីយ៉ាដ​បដិសេធ មិន​បោះបង់​ការ​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម ឬ​ចម្រាញ់​សំណល់​ចំហេះ​នុយក្លេអ៊ែរ នៅ​លើ​ទឹក​ដី​របស់​ខ្លួនទេ ដែល​ជា​​វិធាន​មាស​ នៃរាល់​គ្រប់​កិច្ចព្រមព្រៀង​១២៣។

​ម្យ៉ាង​វិញ​ទៀត គម្រោង​អភិវឌ្ឍន៍​​នុយក្លេអ៊ែរ​របស់​អារ៉ាប៊ីសាអូឌីត ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ដែល​​បរិបទ​នយោបាយ​កំពុង​ឡើង​តាន​តឹង​ខ្លាំង​ បង្ក​ឡើង​ដោយ​កម្មវិធីនុយក្លេអ៊ែរ​ស៊ីវិល​អ៊ីរ៉ង់់ ដែល​ជា​ប្រទេស​គូ​សត្រូវ​នឹង​អារ៉ាប៊ីសាអូឌីត។​

បើ​តាម​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​ដដែល អារ៉ាប៊ីសាអូឌីត ហាក់​បាន​បង្ហាញ​ចេតនា​មិន​ល្អ​ចំពោះ​កិច្ចព្រមព្រៀង ១២៣ តាម​រយៈ​សំដី​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់ និង​សមាជិក​រាជវង្ស​អារ៉ាប៊ីសាអូឌីត​ ដែល​ព្រលយ​ចង់​ឃើញ​មាន​កម្មវិធី​នុយក្លេអ៊ែរ​ មិន​មែន​គ្រាន់​តែ​ដើម្បី​បាន​ថាមពល​ប្រើ​ទេ តែ​អាច​បម្រើ​ប្រយោជន៍​ភូមិសាស្ត្រ​នយោបាយ​​ទៀត។

ហេតុ​ដូច្នេះ​ហើយ​បាន​សភា​អាមេរិក​ចោទ​សួរ​ក្នុង​លិខិត​ថា​តើ​មាន​មូលហេតុ​អ្វី​ដែល​រដ្ឋបាល​អាមេរិក​ត្រូវ​ចរចា​ជាថ្មី ស្វែង​រក​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​នុយក្លេអ៊ែរ​អាមេរិក-អារ៉ាប៊ីសាអូឌីត នោះ?!

បើ​តាម​សារព័ត៌មាន​អាមេរិក​ បុត្រ​ស្នង​រាជ្យ​អារ៉ាប៊ីសាអូឌីត​ មហាមេដ ប៊ិន សាល់ម៉ាន នឹង​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​នៅ​ដើម​ខែ​មីនា ហើយ​នឹង​អាច​មាន​ជំនួប​ជាមួយ​ប្រធានាធិបតី​ ដូណាល់​ត្រាំ​ផង៕