rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

កូនប្រសា​​លោក​​ដូណាល់ ត្រាំ​ ​ត្រូវបាន​​​ដកសិទ្ធិ​​មិនអោយ​​ចូល​មើល​​ព័ត៌មាន​​​“Top Secret”​

ដោយ ព្រំ សឿន សូលីណា

លោក​ ​Jared Kushner ជា​កូនប្រសា និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​​លោក​ដូណាល់ ត្រាំ ត្រូវបាន​គេ​ដកសិទ្ធិ​លែងអោយ​ចូល​មើល​ព័ត៌មាន​កម្រិត​សំងាត់​បំផុត។ ​សេតវិមាន​បដិសេធ​អត្ថាធិប្បាយ​​​ជុំវិញព័ត៌មា​ននេះទេ។ ​ទីប្រឹក្សា​លោក​ដូណាល់ ត្រាំ​មួយចំនួន​ទៀត ក៏​ត្រូវបាន​ដកសិទ្ធិ​នេះ​ដូចគ្នាដែរ។ ពេលនេះ មាន​លេចលឺ​​ថា ប្រទេសយ៉ាងតិច​​​ចំនួន​៤ កំពុង​សម្លឺង​មើល​ចំណុចខ្សោយ​​របស់​លោក Kushner ដើម្បី​ទាញ​យក​ផលប្រយោជន៍សម្រាប់​ប្រទេស​ពួកគេ។​

លោក Jared Kushner និង​ទីប្រឹក្សា​មួយចំនួន​របស់​លោក​ត្រាំ ត្រូវបាន​ដកសិទ្ធិ​​​

មិនមែន​មានតែ​លោក Jared Kushnerតែ​ម្នាក់ទេ ដែល​ត្រូវ​បាន​ដកសិទ្ធិ​លែង​អោយ​ចូលមើល​ព័ត៌មា​ន​​កម្រិត​សំងាត់​បំផុត​ ហៅថា “Top Secret”ហ្នឹង។ គឺ​មាន​ទាំង​ទីប្រឹក្សា​លោក​ដូណាល់ ត្រាំ មួយចំនួន​ទៀតដែរ។ និយាយ​ទៅ​វា​ជា​ការដកសិទ្ធិទីប្រឹក្សា​មួយចំនួន​របស់​ប្រធានាធិបតី​អាមេរិក​តែម្តង ព្រោះ​លោក​Kushner ជា​កូនប្រសា​លោក​ត្រាំ ហើយ​ក៏​​​ជា​ទីប្រឹក្សា​​​លោក​ត្រាំដែរ។ លោក​Kushner បាន​ទទួល​ព័ត៌មា​នថា លោក​ត្រូវបាន​គេ​ដកសិទ្ធិ​នេះ​ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ សូមបញ្ជាក់ថា ជា​ការធ្លាក់​សិទ្ធិ​១​កម្រិត​គឺលោក​​លែងអាច​មើល​ព័ត៌មាន​”សម្ងាត់បំផុត”​​មែន​ តែ​​អាច​​មើល​ព័ត៌មាន​សម្ងាត់​កម្រិត​​ធម្មតា​បាន។ ១ឆ្នាំ​មកនេះ ​កូនប្រសា​លោក​ត្រាំ​រូបនេះ ទទួល​បាន​ការអនុញ្ញាត​អោយ​ចូល​មើល​ព័ត៌មាន​សំងាត់​បំផុត​​​​​ តែ​​វា​ជា​ការ​អនុញ្ញាត​បណ្តោះអាសន្ន​ទេ។ ​​​

រឿងដកសិទ្ធិ​លែងអោយ​ទីប្រឹក្សា​មួយចំនួន​របស់​លោកដូណាល់ ត្រាំ អាច​ចូល​មើលព័ត៌មាន​កម្រិត​សំងាត់​បំផុត​នេះ ត្រូវ​បាន​​លើកឡើង​ ដោយសារ​តែ​កន្លងមក ​មាន​មន្ត្រី​ជា​លេខា​សេតវិមា​នមួយរូប ​ឈ្មោះថា Bob Porter បាន​ទទួលការ​អនុញ្ញាត​អោយ​ចូលមើលព័ត៌មាន​បែបនេះបណ្តោះ​អាសន្ន​ដែរ។ បញ្ហា​ស្ថិត​នៅត្រង់ថា លោក Bob Porter នេះ​កំពុង​ជាប់​ក្នុង​ការ​ស៊ើបអង្កេត​​​ផ្លូវច្បាប់ ពាក់ព័ន្ធ​ហិង្សា​ក្នុង​គ្រួសារ តែ​បែរ​ជា​មានសិទ្ធិ​ចូល​មើល​ព័ត៌មាន​សំងាត់​បាន​យ៉ាង​ព្រងើយ​ទៅវិញ។ ម្ល៉ោះហើយ​បាន​ជា​​ពេលនេះ រដ្ឋបាល​អាមេរិក​មិនចង់​អោយ​​​មន្ត្រី​ដែល​ស្ថិត​ក្រោម​ការ​​ការ​ស៊ើបអង្កេត​ផ្លូវច្បាប់ អាច​ចូល​មើល​ព័ត៌មា​នសំងាត់​ស្រួលៗ​យ៉ាងនេះ​ទេ ត្រូវរង់ចាំ​ការ​ស៊ើបអង្កេត​អោយ​ចប់ស្រួលសិន។ ​

លោក Jared Kushner ជា​ស្វាមី​របស់​​កូនស្រី លោកត្រាំ គឺ​​​លោកស្រី​អ៊ីវ៉ាន់កា​ ហើយ​លោក​ក៏​​ជា​ទីប្រឹក្សាជំនិត​របស់​​លោក​ត្រាំ​ជា​ឱពុក​ក្មេក​ដែរ។ លោក​​​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​មួយចំនួន​​ បែបយ៉ាង​ការស៊ើបអង្កេត​​សំណុំរឿង​ទំនាក់ទំនង​ក្រុមការងារ​លោក​ត្រាំ ជាមួយ​រុស្ស៊ី​ជាដើម។ យើង​ដឹង​ហើយ​ថា ​លោក Kushner ​បានដើរតួនាទីសំខាន់​សម្រាប់​បក្ស​លោកត្រាំ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។ គេសង្ស័យថា ​លោក​បាន​សុំអោយ​រុស្ស៊ី​បង្កើត​ខ្សែទូរសព្ទ​ពិសេស​រវាង​លោកត្រាំ និង​លោក​ពូទីន ដើម្បី​កុំអោយ​ផ្នែក​ចារកិច្ច​អាមេរិក​ចាប់ថ្នាក់​បាន។ ពេលស្ថិត​ក្នុង​សំណាញ់​ស៊ើប​អង្កេត លោក​ Kushner​គ្មានសិទ្ធិ​​ចូលមើលព័ត៌មាន​កម្រិត​សំងាត់​បំផុត​បានទៀតទេ។

មុន​មានការ​ដកសិទ្ធិ​នេះ លោក​ដូណាល់ ត្រាំ ក៏​អាច​​អនុញ្ញាត​​អោយ​លោក Kushner ចូលមើល​ព័ត៌មាន​កម្រិត​សំងាត់បំផុត​​បាន​​ជា​​អចិន្ត្រៃយ៍ដែរ។ តែកន្លងមក ​លោ​កបែរ​ជា​មិនធ្វើ ​​ទុកអោយ​កូនប្រសា​​លោក​​​ទទួល​ត្រឹមសិទ្ធិ​បណ្តោះ​អាសន្ន។ ​លោក​ដូណាល់ ត្រាំ ទុកចិត្ត​រដ្ឋបាល​លោក​អោយ​ចាត់ចែង​រឿងសិទ្ធិ​នេះ សម្រាប់​ទីប្រឹក្សា​ទូទៅ​របស់​លោក ក៏ដូចជា​សម្រាប់​កូនប្រសា​របស់​លោក​ដែរ។ ប៉ុន្តែ សួរថា ហេតុអ្វី​ក៏​កន្លងមក រដ្ឋបាល​អាមេរិក​អោយ​សិទ្ធិចូលមើលព័ត៌មាន​កម្រិត​សំងាត់​បំផុត ​ដល់​លោក Kushner ជា​កូនប្រសា​លោកត្រាំ ត្រឹមតែ​បណ្តោះអាសន្ន​បែបនេះ? បើ​តាម​ដឹង គឺអាច​ដោយសារ​ទំនាក់ទំនង​រវាង​​លោក Kushner និង​ថ្នាក់ដឹកនាំ រឺ​ក៏​អ្នកវិនិយោគ​មួយចំនួននៅ​បរទេស។ លោក​ជា​ទីប្រឹក្សា​ជំនិត​របស់​លោក​ដូណាល់ ត្រាំ តែ​ជួនកាល ពេល​លោក​ចាត់ចែង​រឺ​ជជែក​អ្វី​ជាមួយ​អ្នកណាៗនៅបរទេស​ លោក​មិនបាន​ជូនដំណឹង​ទៅ​​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិ​ក​អោយបាន​ដឹងទេ។

រឿងទំនាក់ទំនង​រវាង​​លោក​ Kushner នៅបរទេស​នេះ ក៏ធ្លាប់​ត្រូវបាន​ក្រុម​​ស៊ើបអង្កេត ដេញដោល​ដែរ។ លោក Kushner ទាក់ទង​រកស៊ី​អោយ​ក្រុមហ៊ុន​ប្រចាំ​គ្រួសារ​លោក នៅ​តាមប្រទេស​​មួយ​ចំនួន​មានទាំង​នៅចិន​ដែរ។ ធ្លាប់​មាន​ព័ត៌មាន​ថា លោក​និង​អ្នកវិនិយោគ​​ចិន​ម្នាក់​មាន​គម្រោង​រកស៊ី​រួមគ្នា​មួយ​ទៀតផង។ អ្នកវិនិយោគ​ចិន​រូបនោះ​ស្គាល់​អ្នកនយោបាយ​ចិន​ច្រើននាក់​ដែរ។ ដូច្នេះ មិន​ដឹងថា តើ​កូនប្រសា​លោកត្រាំ ធ្វើការ​ផង​ ឆ្លៀតទាញប្រយោជន៍រកស៊ី​ផង​រឺក៏​យ៉ាងណា។

ដោយឡែក ទោះពេលនេះ លោក Kushner លែង​មាន​សិទ្ធិ​ចូលមើល​ព័ត៌មាន​សំងាត់​បំផុត​​​មែន តែ​សេតវិមាន​នៅតែ​បង្ហាញ​ការទុកចិត្ត​ថា ក្នុង​នាម​លោក​ជា​ទីប្រឹក្សា​ប្រធានាធិបតី លោក​នៅតែ​អាច​បន្តការងារ​តទៅទៀត ដូចជា​ការងារទាក់ទង​សន្តិភាព​អ៊ីស្រាអែល​ប៉ាឡេស្ទីន​ជាដើម។

ប្រាកដណាស់។ កាលណាយើងធ្លាប់​ត្រូវគេ​ទុកចិត្ត​អោយមើលព័ត៌មា​នសំងាត់​បំផុត តែ​ពេលនេះ​បែរជា​លែងអាច​មើល​បានទៀត អ្នកផ្សេងៗ​ក៏​គិតថា យើងមិនអាច​និយាយ​អ្វីសាច់ការ​​ទូលំទូលាយ​ដែរ។ ដើមខែ​មិនា​ខាងមុខ​នេះ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រូវ​មក ទស្សនកិច្ច​អាមេរិក​ផង មិនដឹងថា លោក​ Kushnerអាច​ធ្វើការ​បាន​ប៉ុណ្ណា​ទេ។ មួយ វិញទៀត លោក​ Kushner ​វ័យក្មេង ៣៧ឆ្នាំ។ គេបារម្ភ​ថា លោក​ខ្វះបទពិសោធន៍​ អាច​ធ្វើអោយ​ថ្នាក់ដឹកនាំ​​​​បរទេស​ងាយ​​ដាក់​ឥទ្ធិពល​​គ្រប​លោក​​ដោយ​ប្រការ​ណាមួយបាន។ ​ដោយសារ​គុណវិបត្តិ​ទាំងនេះ ​កាសែត​វ៉ាស៊ីនតោន ប៉ុស្តិ៍ បាន​ចុះផ្សាយ​ថា ​មាន​ប្រទេស​ចំនួន​៤ ដូចជា​ចិន រឺ​អេមីរ៉ាតអារ៉ាប់​រួម កំពុង​ជជែកគ្នា​ រក​វិធី​ដាក់ឥទ្ធិពល​លើ​កូនប្រសា​លោកត្រាំ រូបនេះ​ទៀតផង ដើម្បី​ទាញចំណេញ​ដល់​ប្រទេស​ពួកគេ៕ ​

វិបត្តិជនភៀសខ្លួន៖ ប្រទេស​អឺរ៉ុប​ប្រជុំ​បន្ទាន់ បើ​ទោះ​បី​គ្មាន​សង្ឃឹម​ថា​មាន​ដំណោះស្រាយ​រួម

គោលដៅ​នៃ​ទស្សនកិច្ច​​រយៈពេល​ ៤ថ្ងៃ​របស់​ប្រមុខ​រដ្ឋាភិបាល​បារាំង​នៅ​ក្នុង​ប្រទេស​ចិន

កិច្ចប្រជុំOPEC៖ ប្រទេស​ផលិតប្រេង​បន្ត​ខ្វែងគំនិត​គ្នា ពីរឿង​បង្កើន​ការផលិតប្រេង

ទំហំ​ព្រៃ​ធម្មជាតិ​ទូទាំង​​ពិភពលោក កាន់តែ​​​បាត់បង់​​ហិនហោច គួរឲ្យ​​ព្រួយ​បារម្ភ

ពិភពលោក​ប្រារព្វ​ទិវា​ជនភៀសខ្លួនអន្តរជាតិ ចំ​ពេល​អឺរ៉ុប​និង​អាមេរិក​​​មាន​បញ្ហាអន្តោប្រវេសន៍​

តើបារាំង និងអាល្លឺម៉ង់​អាច​ជំនះលើ​និន្នាការមិន​ស្វាគម​ជនអន្តោប្រវេសន៍​ដែរឬទេ?

កូឡុំប៊ី​មាន​ប្រធានាធិបតី​ថ្មី​ជា​អ្នក​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ហ្វាក

ហេតុអ្វី បានជា​ អូទ្រីស​ចោទអាល្លឺម៉ង់​ថា លួច​យកការណ៍​សម្ងាត់​ពីខ្លួន?

ជម្លោះពាណិជ្ជកម្ម​ អាមេរិក-ចិន​ឡើង​តានតឹង​ជាថ្មី

របាយការណ៍៖ អតីត​មេFBI​រំលោភច្បាប់ និង​មិន​គោរព​ថ្នាក់លើ

រុស្ស៊ី៖​ការ​ប្រកួតបាល់ទាត់​ពិភពលោក​លើក​ទី២១​ចាប់​ផ្តើម​ជាមួយ​នឹង​វិធានការ​សន្តិសុខ​ខ្ពស់

កូរ៉េ​ខាងជើង អបអរ​មហា​ជោគជ័យ​របស់​លោក​ គីម ជុងអ៊ុន​

សេចក្តីថ្លែងការណ៍​​រួម​រវាង​លោកត្រាំ និង​លោកគីមចែង​ពី​អ្វី​ និង​អាច​បិទបញ្ចប់​អធិករ​រវាង​គ្នា​​​​​ឬ​ទេ?

តើអ្វីខ្លះ​ជាប្រធានបទ​នៃ​ជំនួប​រវាង​លោក​ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ?

ភាពប្រេះឆា​ក្នុង​ចំណោម​ក្រុម​ប្រទេស​មហាអំណាចឧស្សាហកម្ម G7

G៧ ៖ លោក ត្រាំ ទាមទារ​ហៅ​រុស្ស៊ី​ឱ្យ​មក​ចូល​ក្រុម​វិញ

តើ​​គេ​អាច​​​​សង្ឃឹម​​អ្វីខ្លះ​ ពី​​ជំនួប​​កំពូល​​មេដឹកនាំ​​G៧​ នៅ​​កាណាដា?​ ​

ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកាណាដា ជួប​និយាយ​គ្នា​​ដើម្បី​​រក​​គោល​​ជំហរ​​ទល់នឹង​​អាមេរិក

មជ្ឈិមបូព៌ា៖​វិបត្តិ​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត​បាន​ធ្វើ​ឲ្យ​មាន​ការ​បែកបាក់​ផ្ទៃក្នុង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស

អ៊ីរ៉ង់​​ប្រកាស​បង្កើន​​​សមត្ថភាព​​ចម្រើន​ធាតុ​​អ៊ុយរ៉ាញ៉ូម​ ដាក់​​សម្ពាធ​​សហគមន៍​​​អន្តរជាតិ​​