rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

នយោបាយថ្មី​របស់​អាមេរិក​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​បាន​ទទួល​រងការ​រិះគន់​ចាស់ដៃ​ពី​រុស្ស៊ី និង​ចិន

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អាទិត្យ ទី៤ កុម្ភៈ​នេះ ប្រទេស​ចិន រុស្ស៊ី និង​ប្រទេស​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​ឯកសារ​មួយ​ស្តីពី​នយោបាយ​នុយក្លេអ៊ែរ​ថ្មី​ដែល​ក្រសួង​ការពារជាតិ​អាមេរិក​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ទី២ កុម្ភៈ។ នៅ​ក្នុង​ឯកសារ​នោះ រដ្ឋបាល​អាមេរិក​បាន​បញ្ជាក់​ពី​ឆន្ទៈ​ចង់​បំពាក់​អាវុធនុយក្លេអ៊ែរ​ប្រភេទថ្មី​ដែល​មាន​កម្លាំងខ្សោយ។

ទីក្រុង​មូស្គូ​បាន​បរិហារ និង​ចាត់​ទុក​នយោបាយ​នុយក្លេអ៊ែរ​ថ្មី​ទីក្រុង​វ៉ាស៊ីតោន​ថា​មាន​លក្ខណៈ​បង្ករឿង ចំណែក​ទីក្រុង​ប៉េកាំង​បាន​រម្លឹក​ដាស់តឿន​ទីក្រុង​វ៉ាស៊ីតោន​ជា​ថ្មី​ឲ្យ​លះបង់​ចោល​នូវ​គំនិត​សង្រ្គាមត្រជាក់។ សម្រាប់​ប្រទេស​អ៊ីរ៉ង់ ទង្វើ​របស់​អាមេរិក​កំពុង​គំរាមកំហែង​មនុស្សជាតិ។

នៅ​ក្នុង​នយោបាយ​ថ្មី​ស្តីពី​អាវុធ​នុយក្លេអ៊ែរ អារិក​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​កម្លាំង​ខ្សោយ ពោល​ខ្សោយ​ជាង​កម្លាំង​អាវុធ​នុយក្លេអ៊ែរ​ដែល​អាមេរិក​បាន​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា​ក្នុង​ប្រទេស​ជប៉ុន​នា​សម័យ​សង្រ្គាមលោក​លើកទី២។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ ពោល​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមលោក​មក អាមេរិក​មាន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​ជា​ច្រើន​ដែល​មាន​កម្លាំង​ខ្សោយ តែ​សុទ្ធសឹង​ជា​អាវុធ​នុយក្លេអ៊ែរ​ស្តុក​ទុក​ក្នុង​ដី និង​ដែល​អាច​ប្រតិបត្តិការ​តែ​លើ​គោក​ប៉ុណ្ណោះ។ អ្វី​ដែល​អាមេរិក​ចង់​បាន​បន្ថែម​នៅ​ក្នុង​នយោបាយ​ថ្មី​ស្តីពី​នុយក្លេអ៊ែរ​ពេល​នេះ គឺ​បំពាក់​អាវុធ​នុយក្លេអ៊ែរ​កម្លាំងខ្សោយ​នៅ​តាម​នាវា​មុជទឹក និង​អាច​ប្រតិបត្តិការ​ចេញ​ពី​នាវាមុជទឹក​នៅ​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​ទាំង​អស់។

ក្រសួង​ការពារជាតិ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​កម្រាស់ ៧៥ទំព័រ​ស្តីពី​នយោបាយ​នុយក្លេអ៊ែរ​ថ្មី​នោះ​ថា ការ​ប្តូរ​ពី​អាវុធ​នុយក្លេអ៊ែរ​ប្រពៃណី​ដោយ​ដាក់​ជំនួស​អាវុធ​នុយក្លេអ៊ែរ​កម្លាំងខ្សោយ​នៅ​តាម​នាវាមុជទឹក គឺ​ជា​ការ​បន្ត​អនុវត្តន៍​លើ​សន្ធិសញ្ញា​មិន​សាយភាយ​នុយក្លេអ៊ែរ។ តាម​ឯកសារ​ដដែល អាមេរិក​គ្រោង​នឹង​ផលិត​អាវុធ​នុយក្លេអ៊ែរ​ប្រភេទថ្មី​នេះ​ប្រមាណ​ជា ៣០ដើម​ក្នុង​រយៈពេល ៥ឆ្នាំ​ខាង​មុខ​ដោយ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា ៥០លានដុល្លារ។ ក្រៅ​ពី​ផលិត​អាវុធនុយក្លេអ៊ែរ​ប្រភេទ​ថ្មី​ដែល​មាន​កម្លាំង​ខ្សោយ ក្រសួង​ការពារជាតិ​អាមេរិក​ក៏​ស្នើ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​នូវ​ប្រភេទ​គ្រាប់មីស៊ីល​ថ្មី​បាញ់​ពី​សមុទ្រ និង​ពី​ដី​ដើម្បី​ជំនួស​គ្រាប់មីស៊ីល Tomahawk។ កម្មវិធី​អភិវឌ្ឍ​គ្រាប់មីស៊ីល​ប្រភេទ​ថ្មី​នេះ​គ្រោង​នឹង​អនុវត្តន៍​ក្នុង​ចន្លោះ​ពី ៧ ទៅ ១០ឆ្នាំ​ខាង​មុខ។

រុស្ស៊ី​ជា​ប្រទេស​ដែល​អាមេរិក​ចង្អុល​ចំ​មុខ

កម្មវត្ថុ​នៃ​នយោបាយ​ថ្មី​ស្តីពី​អាវុធនុយក្លេអ៊ែរ​របស់​អាមេរិក គឺ​ដើម្បី​ឆ្លើយ​តប​នឹង​សមត្ថភាព​នុយក្លេអ៊ែរ​ដែល​ប្រទេស​រុស្ស៊ី​កំពុង​មាន​សព្វថ្ងៃ។ ទន្ទឹម​គ្នា​នេះ ឯកសារ​របស់​ក្រសួង​ការពារជាតិ​អាមេរិក​ក៏​បាន​លើក​ឡើង​ពី​ការ​គំរាមកំហែង​អាវុធនុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង និង​ប្រទេស​អ៊ីរ៉ង់។ អ្វី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ការ​វិល​ត្រឡប់​របស់​ប្រទេស​រុស្ស៊ី​យ៉ាង​ស្វាហាប់ និង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ចំណោម​ប្រទេស​មហាអំណាច​នា​ពេល​បច្ចុប្បន្ន​ដូច​ក្នុង​អតីត​សហភាព​សូវៀត។

តាម​ក្រសួង​ការពារជាតិ​អាមេរិក ប្រទេស​រុស្ស៊ី​កំពុង​ធ្វើ​ទំនើបកម្ម​លើ​អាវុធនុយក្លេអ៊ែរយុទ្ធសាស្រ្ត​ចំនួន ២ ០០០គ្រឿង និង​កំពុង​ធ្វើ​ការ​គំរាមកំហែង​លើ​បណ្តា​ប្រទេស​អឺរ៉ុប​ក្បែរ​ព្រំដែន​រុស្ស៊ី។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចាត់​ទុក​ទង្វើ​របស់​ទីក្រុង​មូស្គូ​ថា ជា​ការ​រំលោភបំពាន​លើ​សន្ធិសញ្ញា START ថ្មី​ដែល​រុស្ស៊ី និង​អាមេរិក​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ ២០១០។ គួរ​រម្លឹក​ជូន​ថា​នៅ​ក្នុង​ឆ្នាំ ២០១៦ លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​បាន​បញ្ជា​ឲ្យ​ពង្រឹង​កម្លាំង​វាយប្រហារ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី និង​ធ្វើ​ទំនើបកម្ម​លើ​គ្រឿងសព្វាវុធ​ដើម្បី​ទុក​ឆ្លើយ​តប​នឹង​វត្តមាន​យោធា​របស់​អូតង់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​ស្ថិត​ជាប់​ព្រំដែន​រុស្ស៊ី។

លោក Greg Weaver អ្នក​ទទួលខុសត្រូវ​ផ្នែក​សមត្ថភាព​យុទ្ធសាស្រ្ត​នៅ​អគ្គបញ្ជាការដ្ឋាន​អាមេរិក​បាន​សម្គាល់​ឃើញ​ពី​សមត្ថភាព​ខុស​គ្នា​រវាង​អាមេរិក និង​រុស្ស៊ី និង​រវាង​អាមេរិក និង​អង្គការ​អូតង់។ តាម​លោក Weaver ទីក្រុង​មូស្គូ​បាន​អនុម័ត​នូវ​យុទ្ធសាស្រ្ត​ការពារ​មួយ​ដោយ​សំដៅ​ប្រើ​អាវុធនុយក្លេអ៊ែរ​មុន​គេ​នៅ​ក្នុង​ករណី​ផ្ទុះសង្រ្គាម។ លោក Robert Soofer អនុរដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក​ទទួល​បន្ទុក​នយោបាយ​នុយក្លេអ៊ែរ​បាន​ក្រើន​រម្លឹក​រុស្ស៊ី​ថា ការ​វាយប្រហារ​នុយក្លេអ៊ែរ​ពី​រុស្ស៊ី ទោះ​មាន​កម្រិត​ក៏​ដោយ ក៏​រុស្ស៊ី​មិន​អាច​សម្រេច​បាន​គោលដៅ​ខ្លួន​ដែរ ផ្ទុយ​ទៅ​វិញ ទង្វើ​មួយ​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ធាតុពិត​នៃ​ជម្លោះ ទទួល​មហន្តរាយ​ដែល​នឹក​ស្មាន​មិន​ដល់ និង​ពិត​ជា​មិន​អាច​អត់ឱន​ឲ្យ​បាន​ទេ​សម្រាប់​រុស្ស៊ី។

រុស្ស៊ី​បរិហារ​អាមេរិក​ពី​បទ​បង្ក​សង្រ្គាម ចំណែក​ចិន​ស្នើ​អាមេរិក​ឲ្យ​បញ្ឈ ប់​គំនិត​សង្រ្គាមត្រជាក់

រុស្ស៊ី​បាន​យល់​ឃើញ​ថា នយោបាយ​ថ្មី​ស្តីពី​នុយក្លេអ៊ែរ​របស់​អាមេរិក​ពេល​នេះ​ជា​ទង្វើ​ប្រឆាំង​នឹង​ពលរដ្ឋ​រុស្ស៊ី និង​ថា ទង្វើ​របៀប​នេះ​ពិត​ជា​មិន​អាច​ឲ្យ​រុស្ស៊ី​បន្ត​ឈរ​ក្រពាត់ដៃ​មើល​បាន​ទេ។ នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ជាក់​ច្បាស់ៗ​ថា មូស្គូ​នឹង​ចាត់​វិធានការ​តប​នឹង​វ៉ាស៊ីតោន​វិញ​នា​ពេល​ខាង​មុខ។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​មើល​ឃើញ​ថា ទង្វើ​របស់​អាមេរិក​ជា​ការ​ប៉ុនប៉ង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អ្នក​ដទៃ​ដើម្បី​បង្វែង​ស្ថានការណ៍​ពិត​ក្នុង​ផ្នែក​សន្តិសុខ​អន្តរជាតិ និង​តំបន់ ពិសេស​ក្នុង​បញ្ហា​គ្រប់គ្រង​គ្រឿង​សព្វាវុធ។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល រុស្ស៊ី​បាន​បញ្ជាក់​ជា​ថ្មី​ពី​ការ​ការពារ​ខ្លួន និង​ធានា​ពី​ការ​គោរព​លើ​រាល់កិច្ចព្រមព្រៀង​អន្តរជាតិ​ទាំង​អស់​ដែល​រុស្ស៊ី​បាន​ចុះ​ហត្ថលេខា។ ទន្ទឹម​គ្នា​នេះ រុស្ស៊ី​ក៏​បាន​អះអាង​ពី​ការ​ត្រៀមខ្លួន​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាមេរិក​ដើម្បី​រក្សា​ស្ថិរភាពយុទ្ធសាស្រ្ត និង​ដើម្បី​មាន​ទំនាក់ទំនង​ល្អ។ ចំណែក​ចិន​បាន​រម្លឹក​អាមេរិក​ជា​ថ្មី​ឲ្យ​បោះបង់​ចោល​នូវ​គំនិត​សង្រ្គាមត្រជាក់។ សូម​បញ្ជាក់​ជូន​ថា រុស្ស៊ី និង​ចិន​ត្រូវ​បាន​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ចាត់​ទុក​ជា​ប្រទេស​គូប្រជែង​របស់​អាមេរិក។ តែ​អ្វី​ដែល​ក្រុម​អ្នក​វិភាគ​កំពុង​បារម្ភ គឺ​ការ​វិល​វិញ​នៃ​ការ​ប្រកួតប្រជែង​គ្រឿងសព្វាវុធ​ក្នុង​លោក៕

លោកត្រាំ ទាមទារ​ឲ្យ​ស៊ើប​អង្កេត​លើ​FBI ​ដោយចោទថា​ស៊ើបការណ៍​​សំងាត់​​លើ​​ក្រុម​ការងារ​លោក

វេណេស៊ុយអេឡា​បោះឆ្នោត​ប្រធានាធិបតី ចំពេល​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​ដុនដាប​ខ្លាំង

សហភាពអឺរ៉ុប​បញ្ជូន​តំណាង​ទៅ​អ៊ីរ៉ង់ ដើម្បី​បញ្ជាក់​ពី​ការ​ប្តេជ្ញា ​ក្នុង​ការ​ថែ​រក្សា​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ

ប្រទេស​អារ៉ាប់​លែង​មាន​ជំហរ​ដូចគ្នា ដើម្បី​ការពារ​​ប៉ាឡេស្ទីន

ជំនួបកំពូលអឺរ៉ុប-បាល់កង់៖​អឺរ៉ុប​ប្រទាញប្រទង់​គ្នា​​ក្នុង​រឿង​បាល់កង់ តែ​ឯកភាព​គ្នា​ដើម្បី​ទប់​លោក​ដូណាល់ ត្រាំ

ព្យុងយ៉ាង​គំរាម​លុប​ចោល​ជំនួប រវាង​លោក ត្រាំ និង គីម ជុងអ៊ុន

ដើមបូព៌ា៖​កំហឹង​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រឆាំង​អ៊ីស្រាអែល​កំពុង​បន្ត​មាន​យ៉ាង​ខ្លាំងក្លា

អាមេរិក​សម្ពោធ​ស្ថានទូត​នៅ​ហ្ស៊េរុយសាឡិម ក្រោម​សន្ធឹក​នៃ​បាតុកម្ម​ប៉ាឡេស្ទីន

ជន​ដៃ​ដល់​បង្កការ​វាយប្រហារ​ដោយ​កាំបិត​នៅ​ប៉ារីស ជា​ជនជាតិ​បារាំង​ ដើមកំណើត​រុស្ស៊ី

អ៊ីរ៉ាក់​រៀបចំ​បោះឆ្នោតសភា​លើក​ទី១ ក្រោយ​ទទួល​ជោគជ័យ​លើ​អង្គការ​រដ្ឋអ៊ីស្លាម

ម៉ាឡេស៊ី ៖ ព្រះមហាក្សត្រ​លើកលែង​ទោស​មេបក្ស​ប្រឆាំង​អាន់វ៉ា

បារាំង​ចេញមុខ​រក​មធ្យោបាយ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

មហោស្រព​កាន​ក្រោម​សម្ពាធ​នៃ​រឿងអាស្រូវ​រំលោភផ្លូវភេទ

បារាំង៖ ១ឆ្នាំ​នៃ​អាណត្តិ​របស់​លោក​ម៉ាក្រុង ​កំណែទម្រង់​ក៏ច្រើន ​ការ​តវ៉ា​ក៏ច្រើន

ហេតុអ្វី​បាន​ជា​លីបង់​មិន​ធ្លាក់​ខ្លួន​ក្នុង​សង្រ្គាម ដូច​ប្រទេស​ជិតខាង?

ខួប២​សតវត្ស​របស់ កាល ម៉ាក្ស៖ ប្រត្យក្ស​ភាព​នៃ​ទ្រឹស្តីម៉ាក្ស នៅតែ​បង្កភាព​ចម្រូងចម្រាស់​

New York Times៖​លោក​ដូណាល់ ត្រាំ​កំពុង​ពិចារណា​លើ​សេណារីយ៉ូ​ដើម្បី​កាត់​បន្ថយ​ទ័ពអាមេរិក​នៅ​កូរ៉េខាងត្បូង

​លោក​ម៉ាក្រុង​​ទៅ​​នូវែលកាឡេដូនី មុន​ប្រជាមតិទាមទារ​ឯករាជ្យពីបារាំង

បារាំង ចង់​ស្ថាបនា​ផ្លូវថ្មី ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយ​អូស្ត្រាលី

លោក​នេតាន់យ៉ាហ៊ូ៖​អ៊ីស្រាអែល​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​បញ្ជាក់​ពី​ការ​និយាយ​កុហក​របស់​អ៊ីរ៉ង់​ក្នុង​បញ្ហា​នុយក្លេអ៊ែរ