rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក៖​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​របស់​លោក​ដូណាល់ ត្រាំ​ផ្តោតសំខាន់​លើ​នយោបាយ និង​ឯកភាព​ផ្ទៃក្នុង

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី៣០ មករា លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​នៅ​ចំពោះ​មុខ​សភាពេញអង្គ។ នៅ​ក្នុង​សសុន្ទរកថា​ដែល​មាន​រយៈពេល​ជាង ១ម៉ោង លោក​ដូណាល់ ត្រាំ​បាន​លើក​យក​ទៅ​និយាយ​នូវ​តុល្យការ​នៃ​ការ​កាន់​តំណែង ១ឆ្នាំ​របស់​លោក​ទាក់ទង​នឹង​នយោបាយ​ផ្ទៃក្នុង​ក៏​ដូច​ជា​នយោបាយ​ការបរទេស។ បន្ទាប់​មក លោក​ត្រាំ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ផែនការ​សម្រាប់​ឆ្នាំ​ខាង​មុខៗ។

សូម​ជម្រាប​ជូន​ថា នេះ​ជា​ការ​ថ្លែង​សុន្ទរកថា​លើក​ទី១ របស់​លោក​ដូណាល់ ត្រាំ​ទៅ​កាន់​ប្រជាជាតិ និង​ក៏​ជា​ឱកាស​សំខាន់​ខ្លាំង​ណាស់​សម្រាប់​គ្រប់រូប​ប្រធានាធិបតី​អាមេរិក​ដែល​ត្រូវ​ថ្លែង​ក្នុង​១ឆ្នាំ​ម្តង។

មុន​នឹង​និយាយ​ដល់​ខ្លឹមសារ​នៃ​សុន្ទកថា​របស់​លោក​ដូណាល់ ត្រាំ មាន​ចំណុច​ពិសេស​មួយ​ចំនួន​ដែល​គ្រប់​គ្នា​បាន​ចាប់​អារម្មណ៍ ទី១ លោក​ដូណាល់ ត្រាំ​បាន​ថ្លែង​សុន្ទរកថា​រយៈពេល ១ម៉ោង និង ២៣នាទី ពោល​ច្រើន​ជាង​លោក​បារ៉ាក់ អូបាម៉ា តែ​តិច​ជាង​លោក​ប៊ីល គ្លីនតុន​ដែល​បាន​ថ្លែង​រយៈពេល ១ម៉ោង និង ២៨នាទី។ ចំណែក​ចំណុច​ពិសេស​ទី២ គឺ​ទាក់ទង​នឹង​ការ​និយាយ​ស្តី​របស់​លោក​ដូណាល់ ត្រាំ។ នរណា​ក៏​ដឹង​ដែរ​ថា លោក​ដូណាល់ ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក​ទី១ ដែល​ចូលចិត្ត​និយាយ​ច្រើន ពេល​ខ្លះ​និយាយ​ផ្តេសផ្តាស់​ឥតប្រយោជន៍ នឹក​ឃើញ​ចង់​និយាយ​អី គឺ​និយាយ​ភ្លាម​ដោយ​មិន​បាន​ពិចារណា​ថ្លឹងថ្លែង​ជា​មុន ទោះ​បី​នរណា​ខឹង ឬ​មិន​សប្បាយ​ក៏​ដោយ។

ជា​ទូទៅ លោក​ដូណាល់ ត្រាំ​ចូលចិត្ត​បញ្ចេញ​ប្រតិកម្ម​ជា​ភាសា​សរសេរ​នៅ​ក្នុង​ទំព័រ​បណ្តាញសង្គម twitter របស់​លោក​ដែល​គេ​បាន​ឃើញ​សឹង​តែ​រាល់​ថ្ងៃ តាំង​ពី​រឿង​កំប៉ិកកំប៉ុក​រហូត​ដល់​រឿង​ប្រទេសជាតិ។ ក៏​ប៉ុន្តែ និង​អ្វី​ដែល​គេ​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​សុន្ទរកថា​ដែល​លោក​ត្រាំ​បាន​ថ្លែង​ជាង ១ម៉ោង​នា​ថ្ងៃ​អង្គារ ទី៣០ មករា លោក​ត្រាំ​បាន​អាន​សុន្ទរកថា​ទាំង​ស្រុង​ដោយ​មិន​មាន​ខ្វះ​ពាក្យពេចន៍ ឃ្លាឃ្លោង​ណា​មួយ​ឡើយ ពោល​ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង​ដែល​លោក​ត្រាំ​ចូលចិត្ត​ថែមថយ បញ្ចេញបញ្ចូល។

លោក​ដូណាល់ ត្រាំ​ផ្តោត​លើ​នយោបាយ និង​ឯកភាព​ផ្ទៃក្នុង

នៅ​ក្នុង​សុន្ទរកថា​រយៈពេល ១ម៉ោង និង ២៣នាទី មាន​ជាង​ពាក់​កណ្តាល​ត្រូវ​បាន​លោក​ត្រាំ​ផ្តោត​សំខាន់​លើ​នយោបាយ​ផ្ទៃក្នុង តាំង​ពី​ក្នុង​សំណុំរឿង​សេដ្ឋកិច្ច សង្គម អន្តោប្រវេសន៍ ឬ​សន្តិសុខ​ផ្ទៃក្នុង។ នេះ​អាច​ថា​ជា​រឿង​មួយ​ធម្មតា​សម្រាប់​លោក​ដូណាល់ ត្រាំ​ដែល​គ្រប់​គ្នា​ស្គាល់​ជា​ប្រធានាធិបតី​អាមេរិក​ម្នាក់​ចេញ​មុខ​ការពារ គិត​ផលប្រយោជន៍ជាតិ និង​ពលរដ្ឋ​អាមេរិកាំង​ជា​ធំ ដូច​ដែល​លោក​ធ្លាប់​រម្លឹក​គ្រប់ពេល​នូវ​ឃ្លា​មួយ​ថា « America first »។ ឃ្លា « America first » ដែល​បាន​ធ្វើ​ឲ្យ​លោក​ដូណាល់ ត្រាំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក។

លោក​ត្រាំ​បាន​និយាយ​ច្រើន​លើ​លទ្ធផល​ដែល​លោក និង​រដ្ឋបាល​របស់​លោក​សម្រេច​បាន​ក្នុង​រយៈពេល ១ឆ្នាំ​កន្លង​ទៅ ពិសេស​ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​ដ៏​ល្អ​ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច ២,៣% ក្នុង​ឆ្នាំ ២០១៧​ដែល​លើស​ឆ្នាំ ២០១៦ ដែល​មាន​ត្រឹម ១,៥%។ លោក​ត្រាំ​បាន​បញ្ជាក់​ថា​ក្នុង​រយៈពេល ១ឆ្នាំ​នៃ​ការ​កាន់​តំណែង​របស់​លោក មាន ២លាន ៤សែន​ការងារ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​តម្លៃភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​ចេះ​តែ​ឡើង​ក្រឺតៗ។ បន្ទាប់​មក លោក​ត្រាំ​មិន​ភ្លេច​និយាយ​ពី​ជោគជ័យ​ជា​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​កំណែទម្រង់​លើ​ច្បាប់​សារពើពន្ធ​ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រោងចក្រ​អាមេរិក​ទទួល​បាន​ឡើង​វិញ​នូវ​ការ​ប្រកួតប្រជែង។

សំណុំរឿង​រសើប​មួយ​ទៀត គឺ​ទាក់ទង​នឹង​បញ្ហា​អន្តោប្រវេសន៍។ លោក​ត្រាំ​បាន​រម្លឹក​ជា​ថ្មី​ពី​បំណង​ចង់​ផ្តល់​សញ្ជាតិ​អាមេរិកាំង​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ១លាន ៨សែន​នាក់​ដែល​បាន​ចូល​ក្នុង​ទឹកដី​អាមេរិក​តាំង​ពី​ក្នុង​វ័យ​កុមារ។ បន្ទាប់​មក លោក​ត្រាំ​ក៏​មិន​ភ្លេច​និយាយ​ពី​ផែនការ​ចង់​សង់​ជញ្ជាំង​នៅ​តាម​បណ្តោយព្រំដែន​ជា​មួយ​ប្រទេស​ម៉ិកស៊ិច​ដើម្បី​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍។ លោក​ត្រាំ​ដឹង​ថា​ដើម្បី​អាច​សម្រេច​ផែនការ​នេះ​បាន លោក​ត្រូវ​ការ​កញ្ចប់​ថវិកា​មួយ​ដែល​យល់ព្រម​ដោយ​ក្រុម​អ្នកសាធារណរដ្ឋ និង​ក្រុម​អ្នកប្រជាធិបតេយ្យ។ អ៊ីចឹង​ហើយ​ជា​នៅ​ក្នុង​សុន្ទរកថា លោក​ត្រាំ​មិន​ញញើត​នឹង​បោះដៃ​រក​ក្រុម​ទាំង​ពីរ​ឲ្យ​ទទួល​យក​សំណើ​របស់​លោក​ក្នុង​គោលដៅ​ការពារ​ពលរដ្ឋ​អាមរិកាំង ដោយ​មិន​ប្រកាន់​ដើមកំណើត ព័ណ៌សម្បុរ និង​សាសនា។

កូរ៉េខាងជើង​ជា​បញ្ហា​ប្រឈម​អន្តរជាតិ​ទី១ របស់​លោក​ដូណាល់ ត្រាំ

រឿង​នយោបាយ​ការបរទេស​ក៏​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​ចង​ភ្ជាប់​នឹង​ផលប្រយោជន៍​អាមេរិកាំង។ សម្រាប់​លោក​ត្រាំ អាមេរិក​ត្រូវ​តែ​សើរើ​ពិនិត្យមើល​ឡើង​វិញ​លើ​ជំនួយ ការ​ចំណាយ​ផ្សេងៗ និង​គ្រប់​ទំនាក់ទំនង​របស់​ខ្លួន​នៅ​បរទេស។ លោក​ត្រាំ​ធ្លាប់​បាន​លើក​ឡើង​ច្រើន​ដង​ថា អាមេរិក​មិន​អាច​បន្ត​ឲ្យ​លុយ​អ្នកដទៃ​ដោយ​ល្ងីល្ងើ និង​គ្មាន​ទទួល​បាន​ផលប្រយោជន៍​អ្វី​ត្រឡប់​វិញ​ទៀត​ឡើយ។ អ្វី​ដែល​លោក​ត្រាំ​ចង់​បាន គឺ​ចង់​ឃើញ​ជំនួយ ឬ​ការ​ចំណាយ​របស់​អាមេរិក​នៅ​បរទេស​មាន​គោលដៅ​ច្បាស់លាស់ ផ្តល់​ប្រយោជន៍​ឲ្យ​អាមេរិក ឬ​ក៏​យ៉ាង​ហោចណាស់​ក៏​ទទួល​បាន​ការ​អរគុណ​ដែរ។

មាន​កិច្ចព្រមព្រៀង​អន្តរជាតិ​ខ្លះ​ជាមួយ​បរទេស​ត្រូវ​បាន​លោក​ត្រាំ​ចាត់​ទុក​ជា​កិច្ចព្រមពៀង​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​បាត់បង់​ប្រយោជន៍​ច្រើន​ណាស់ និង​ចង់​បាន​ការ​ដោះដូរ​ពាណិជ្ជកម្ម​មួយ​ស្មើភាព​ដោយ​គ្មាន​នរណា​កេង​ចំណេញ​លើ​នរណា​ឡើយ។ បន្ទាប់​មក លោក​ត្រាំ​បាន​លើក​ឡើង​ពី​ការ​ដែល​អាមេរិក​កំពុង​ប្រឈម​មុខ​នឹង​របបយូកូម ក្រុម​អង្គការ​ភេរវនិយម គូប្រជែង​ដូច​ចិន និង​រុស្ស៊ី​ដែល​កំពុង​គំរាម​លើ​ផលប្រយោជន៍ សេដ្ឋកិច្ច និង​តម្លៃ​របស់​អាមេរិក។ របប​ដឹកនាំ​តាម​បែប​យូកូម​ដែល​លោក​ត្រាំ​បាន​ចង្អុល​លើ​របបដឹកនាំ​នៅ​កូរ៉េខាងជើង​របស់​លោក​គីម ជុងអ៊ុន និង​ដែល​លោក​ត្រាំ​បាន​ចាត់​ទុក​ជា​បញ្ហា​ប្រឈម​អន្តរជាតិ​ទី១ នៃ​រដ្ឋបាល​របស់​លោក។

សម្រាប់​លោក​ត្រាំ គ្មាន​របប​ដឹកនាំ​ណា​មួយ​ដែល​បាន​គាបសង្កត់​លើ​ពលរដ្ឋ​ខ្លួន​ឯង​យ៉ាង​ព្រៃផ្សៃ​ដូច​នៅ​កូរ៉េខាងជើង​ទេ។ បន្ទាប់​មក លោក​ត្រាំ​ក៏​មិន​ភ្លេច​បរិហារ​លើ​ក្រុម​ប្រទេស​សភាវៈ​អាក្រក់​មួយ​ចំនួន​ដោយ​ផ្តើម​ពី​ប្រទេស​វ៉េណេស៊ុយអេឡា គុយបា និង​ប្រទេស​អ៊ីរ៉ង់។ អ៊ីរ៉ង់​ដែល​លោក​ត្រាំ​បាន​លើក​ទឹកចិត្ត និង​គាំទ្រ​បុព្វហេតុ​របស់​ពលរដ្ឋ​ដើម្បី​សេរីភាព។ ទាក់ទង​នឹង​គុក Guantanamo នៅ​ក្នុង​ទឹកដី​គុយបា​ដ៏​ចម្រូងចម្រាស់​ត្រូវ​បាន​លោក​ត្រាំ​សម្រេច​ឲ្យ​បន្ត​ទុក​សម្រាប់​ឃុំខ្លួន​ពួក​ភេរវជន។ គួរ​រម្លឹក​ថា គុក​មួយ​នេះ​ត្រូវ​បង្កើត​ឡើង​នៅ​ក្រោយ​មហាភេរវកម្ម​ថ្ងៃ១១ កញ្ញា ២០០១ ដោយ​លោក​ប្រធានាធិបតី​អាមេរិក George W. Bush ដើម្បី​ឃុំ​ពួក​អាល់កៃដា។ នៅ​ក្នុង​ជំនាន់​លោក​អូបាម៉ា លោក​អូបាម៉ា​បាន​សម្រេច​បិទ​គុក​នេះ​វិញ តែ​ត្រូវ​បាន​សភា​ជំទាស់​នា​ពេល​នោះ។ ឥឡូវ​នេះ លោក​ត្រាំ​បាន​ចុះ​ហត្ថលេខា​លើ​ក្រិត្យ​មួយ​ឲ្យ​បន្ត​រក្សា​ទុក​ជា​បន្ត​ទៀត៕

វ៉េណេស៊ុយអេឡា៖​ជំនួយមនុស្សធម៌​កំពុង​ក្លាយ​ជា​អាវុធការទូត​រវាង​ក្រុម​គាំទ្រ​លោកម៉ាឌូរ៉ូ និង​ក្រុម​គាំទ្រ​លោកហ្កាយដូ

លោកត្រាំ បង្ខំ​អឺរ៉ុប​ឱ្យ​ទទួល​យក​ពលរដ្ឋ​​ជីហាត​នៅស៊ីរី​ត្រលប់​ចូល​ស្រុក​វិញ

អឺរ៉ុប៖​ក្រុមហ៊ុន​ផលិត​យន្តហោះអ៊ែរប៊ូស (Airbus) ប្រកាស​បញ្ឈប់​កម្មវិធី​ផលិត​យន្តហោះ​ធុន A៣៨០

ថៃ៖​គណបក្សរ៉ាក់សាឆាត​ដែល​ស្និទ្ធនឹង​​លោកថាក់ស៊ីន​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ពី​តុលាការធម្មនុញ្ញ?

អេស្ប៉ាញ​បើក​សវនាការ​កាត់ទោស​មេដឹកនាំ​ទាមទារ​ឯករាជ្យ​តំបន់​កាតាឡូញ៉ា

មេ​ដឹកនាំ​​សឹកថៃ​​ ថា​​គម្រោង​ធ្វើ​រដ្ឋប្រហារ​សាជាថ្មី​ជា​ "ព័ត៌មាន​មិនពិត​"

កូរ៉េ​ខាងត្បូង​​ព្រម​ដំឡើង​ចំណាយ ដើម្បី​​ទ្រទ្រង់​​វត្តមាន​​កងទ័ព​​អាមេរិក លើ​ទឹកដីខ្លួន

ថៃ៖ មិនបាន​មួយថ្ងៃ​ផង ម្ចាស់ក្សត្រី​អ៊ុប៊ុនរ៉ាត់ ដក​​បេក្ខភាព​ឈរឈ្មោះ​ជា​នាយករដ្ឋមន្រ្តី​វិញ​

បេក្ខនារី​នាយករដ្ឋមន្រ្តី​របស់​ព្រះអង្គម្ចាស់ក្សត្រី​អ៊ុបុនរ៉ាត់​កំពុង​ធ្វើ​ឲ្យ​រញ្ជួយ​នយោបាយ​ថៃ?

លោកដូណាល់ ត្រាំ ប្រកាសថា​នឹង​ជួប​លោក គីម ជុងអ៊ុន ជា​លើកទី២​នៅ​វៀតណាម

អាមេរិក៖​លោកត្រាំ​ថ្លែង​សុន្ទរកថា​ប្រចាំឆ្នាំ​ទៅ​កាន់​ប្រជាជាតិ​នៅ​ក្នុង​បរិបទ​ប្រទាញប្រទង់​រឿង​សង់ជញ្ជាំង​ជាមួយ​ម៉ិចស៊ិក

ហ្វេសប៊ុក​អាយុ​បាន​១៥ឆ្នាំ រង​​ការរិះគន់​​កាន់​​តែច្រើន ប្រមូល​​ចំណូល​​បាន​​កាន់តែ​​ខ្ពស់

សង្រ្គាមពាណិជ្ជកម្ម៖​តើ​ចិន​កំពុង​រួសរាន់​បញ្ចប់​ច្បាប់ថ្មី​ស្តីពី​វិនិយោគបរទេស​ដើម្បី​បំពេញចិត្ត​សហរដ្ឋអាមេរិក​ឬ?

ព្រឹត្តិការណ៍​សំខាន់ៗបី​ បង្កើន​ភាពតានតឹងនៅវ៉េណេស៊ុយអេឡា

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

គ្រោះ​ត្រជាក់​ខ្លាំង​ខុស​ប្រក្រតី​នៅ​អាមេរិក ជា​ផលវិបាក​នៃ​ការប្រែប្រួល​អាកាសធាតុ ?

វ៉េណេស៊ុយអេឡា៖​លោក​ម៉ាឌូរ៉ូ​ថយក្រោយ​មួយ​ជំហាន តែ​លោក​ហ្កាយដូ​បោះជំហាន​ទៅ​មុខ​កាន់​តែ​លឿន

អាមេរិក​ចោទប្រកាន់ Huawei ជាផ្លូវការ ពី​បទរំលោភ​ទណ្ឌកម្ម​អ៊ីរ៉ង់ និង​លួច​បច្ចេកវិទ្យា

បារាំង ៖ ថ្ងៃសៅរ៍​អាវ​កាក់​លឿង ថ្ងៃ​អាទិត្យ​ចលនា​កន្សែង​ក្រហម ?

វ៉េណេស៊ុយអេឡា៖ បក្ស​ប្រឆាំង​អំពាវនាវ​​បាតុកម្ម​​ទូទាំង​​​ប្រទេស និង​មិន​ចូលរួម​ "ការចរចាក្លែងក្លាយ"