rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អាមេរិក​ធ្វើ​បញ្ជី​ឈ្មោះ ប៉ុន្តែ​មិន​ដាក់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី

ដោយ ឈាង បុប្ផា

ក្រសួង​ហិរញ្ញវត្ថុ អាមេរិក នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ចេញ​បញ្ជីឈ្មោះ មន្រ្តី និង​មហាសមុទ្រ​រុស្ស៊ី ដែល​ស្និទ្ធ​នឹង​លោកប្រធានាធិបតី​ពូទីន និង​ដែល​ជា​មុខសញ្ញា​នៃ​ការដាក់ទណ្ឌកម្ម នៅក្នុង​សំណុំរឿង​រុស្ស៊ី ជ្រៀតជ្រែក ចូល​ក្នុង​កិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ ២០១៦។ នៅថ្ងៃ​ម្សិលមិញ​ដែរ នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក CIA បាន​និយាយ​ប្រាប់​ទូរទស្សន៍​អង់គ្លេស BBCថា រុស្ស៊ី​នៅ​តែលូកដៃ​ចូលក្នុង​កិច្ចការ​នយោបាយ​អាមេរិក និង​ថា រុស្ស៊ី ទំនង​ជា​នឹង​អាចជ្រៀតជ្រែក លូកដៃ ម្តងទៀត នៅក្នុង​ការបោះឆ្នោត​សភា អាមេរិក នៅ​ចុងឆ្នាំ ២០១៨នេះ។

ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក នៅ​អធ្រាត្រ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​បញ្ចេញ​បញ្ជី​ឈ្មោះ មន្រ្តី​និង​មហាសេដ្ឋី រុស្ស៊ី ដែល​ស្និទ្ធ​នឹង​លោក​ពូទីន ប្រធានាធិបតី រុស្ស៊ី នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក ទៅលើ​រុស្ស៊ី​ដែល​អាមេរិក​ចោទប្រកាន់​ក្នុង​សំណុំរឿង​អ៊ុយក្រែន និង​ការលូកដៃ​របស់​រុស្ស៊ី ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី អាមេរិក កាលពី​ឆ្នាំ ២០១៦។ យ៉ាងណាក៏ដោយ ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​បញ្ជាក់ថា មន្រ្តី និង​មហាសេដ្ឋី​រុស្ស៊ី ដែលជាប់ឈ្មោះ នៅក្នុង​បញ្ជី​នៅថ្ងៃ​ចន្ទ នឹង​គ្មាន​ជាប់​ការដាក់ទណ្ឌកម្ម​ថ្មី ពី​រដ្ឋបាល​អាមេរិកទេ។ ជាប់ក្នុង​បញ្ជីឈ្មោះ ប៉ុន្តែ គ្មាន​ជាប់រងទណ្ឌកម្ម​ពី អាមេរិក។

នៅក្នុង​បញ្ជី​ឈ្មោះ របស់​អាមេរិក មាន​មន្រ្តី​រដ្ឋាភិបាល និង​អ្នកនយោបាយ​ជាន់ខ្ពស់ និង​អ្នកមាន​មហាសាល​រុស្ស៊ី ចំនួន​២១១​នាក់ ដែលនៅក្នុង​នោះ​មាន​នាយករដ្ឋមន្រ្តី​រុស្ស៊ី លោក​មេដវេឌេវ និង​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី លោក​ស៊ែហ្គេយ ឡាវរ៉ូស ជាដើម។ ក្រៅតែ​មន្រ្តី​រដ្ឋាភិបាល និង​អ្នកនយោបាយ​ចំនួន ១១៤នាក់ នៅ​មាន​មហាសេដ្ឋី រុស្ស៊ី ដែល​មាន​ប្រាក់​ចាប់ពី​១​ពាន់​លាន​ដុល្លារ​ឡើងទៅ ដែរ ដែល​មាន​ឈ្មោះ​នៅក្នុង​បញ្ជី​របស់​អាមេរិក។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​ចេញ​បញ្ជីឈ្មោះ ក្រសួងហិរញ្ញវត្ថុ​អាមេរិក បាន​បញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ និង​អ្នកជំនួញ​មហាសេដ្ឋី​រុស្ស៊ី ជាប់​នៅក្នុង​បញ្ជី របស់​អាមេរិក កាលពីថ្ងៃ​ចន្ទ ប៉ុន្តែ មិនមែន មាន​ន័យថា ពួកគេ​ជាប់​ការដាក់​ទណ្ឌកម្ម​ពី​រដ្ឋបាល​អាមេរិក ឬ​បាន​ធ្វើ​សកម្មភាព​អាក្រក់​ណាមួយដែរ។ ហើយ​ក៏មិនមែន​មានន័យ​ថា ពួកគេ​ទាំងនោះ​ឆ្លើយតប​នឹង​លក្ខខណ្ឌ ដាក់​ទណ្ឌកម្ម របស់​អាមេរិក ដែរ។

តាម​ក្រសួង​សេដ្ឋកិច្ច​អាមេរិក មន្រ្តីជាន់ខ្ពស់​រុស្ស៊ី ដែល​មាន​តាំង​ពី​នាយករដ្ឋមន្រ្តី និង​រដ្ឋមន្រ្តី​សឹង​គ្រប់ក្រសួង​រួម​ទាំង​មហាសេដ្ឋី រុស្ស៊ី​ដល់​ទៅ២១១ រូប ត្រូវ​ជាប់ឈ្មោះ នៅក្នុង​បញ្ជី​ឈ្មោះ​ខ្មៅ​របស់​អាមេរិក ដោយសារ​តែពួកគេ​ទាំងនោះ មាន​ទំនាក់ទំនង ស្និទ្ធ ជិត​ឬ​ឆ្ងាយ​ជាមួយ របបដឹកនាំ​របស់​លោក​ពូទីន ប្រធានាធិបតី​រុស្ស៊ី តែប៉ុណ្ណោះ។ ក្រសួង​សេដ្ឋកិច្ច​អាមេរិក​បាន​បកស្រាយ​ថា អាមេរិក​បាន​ធ្វើ​បញ្ជីឈ្មោះ ប៉ុន្តែ មិន​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ក្នុង​ហេតុផលថា ច្បាប់​ដាក់​ទណ្ឌកម្ម កន្លងទៅ បាន​ផ្តល់ផល​រួចទៅហើយ នោះគឺ​ថា រដ្ឋាភិបាល​បរទេស​ជាច្រើន​បាន​លះបង់​ចោល លែង​ធ្វើ​ជំនួញ​ទិញ អាវុធ​ពី​មហាសេដ្ឋី​រុស្ស៊ី ទៅតាម​ច្បាប់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កន្លងមក របស់​អាមេរិក។

យ៉ាងណាក៏ដោយ ទោះ​ជា​មន្រ្តី និង​មហាសេដ្ឋី ដែល​ជាប់​ឈ្មោះ​នៅក្នុង​បញ្ជី​របស់​ក្រសួងសេដ្ឋកិច្ច​អាមេរិក មិន​បាន​រងការដាក់ ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​អាមេរិក លើកនេះ ប៉ុន្តែ មាន​ឈ្មោះ​នៅក្នុង​បញ្ជី​អាមេរិក មានន័យថា ពួកគេ​នឹង​អាច​រង​ការដាក់​ទណ្ឌកម្ម​គ្រប់ពេលវេលា​ពី​រដ្ឋបាល​អាមេរិក។ គឺ​នឹងមិន​អាច​ចូល​ទៅ​ប្រើប្រាស់​ទីផ្សារ​ហិញ្ញវត្ថុ​អន្តរជាតិ បើសិន​នៅថ្ងៃ​ណាមួយ អាមេរិក​សម្រេច​ដាក់​ឈ្មោះ ពួកគេ ទៅក្នុង​បញ្ជី​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច របស់​អាមេរិកនោះ។

ជំហរ​ស្ទាក់ស្ទើរ​របស់លោកដូណាល់ ត្រាំ ស្តែង​ឲ្យឃើញ នៅពេល​អាមេរិក​ធ្វើតែ​បញ្ជី ប៉ុន្តែ មិន​ដាក់​ទណ្ឌកម្ម​ថ្មី ប្រឆាំង​រុស្ស៊ី

លោកដូណាល់ ត្រាំ មិនដែល​ចង់​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ជាពិសេស​ទៅលើ​លោកប្រធានាធិបតី​ពូទីន ដែល​លោក​ធ្លាប់​បាន​សំដែង​សមានចិត្ត​កោតសរសើរ និង​ចង់​ត្រលប់​ទៅ​ជានា​ជាមួយ​វិញនោះទេ។ បញ្ជី​ឈ្មោះ​ដែល​ក្រសួង​សេដ្ឋកិច្ច​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​ធ្វើ​ឡើង​ដើម្បី​បង្រ្គប់កិច្ច ទៅតាម​ការតម្រូវ​របស់​ច្បាប់​តែប៉ុណ្ណោះ។ ជាក់ស្តែង គេ​អាច​យល់​ពីការរារែក មិន​ចង់​ធ្វើ​បញ្ជីឈ្មោះ ដែលលោកដូណាល់ ត្រាំ ដឹងហើយថា នឹង​ធ្វើ​ឲ្យរដ្ឋាភិបាល​រុស្ស៊ី​មិនពេញចិត្ត។ ជាក់ស្តែង ច្បាប់​បាន​តម្រូវ​ឲ្យ​រដ្ឋបាល​លោក​ធ្វើ​បញ្ជី​យ៉ាងយូរ​នៅថ្ងៃ​ចន្ទ ប៉ុន្តែ បញ្ជីរាយឈ្មោះ​មន្រ្តី​រុស្ស៊ី ត្រូវ​បាន​ក្រសួងហិរញ្ញវត្ថុ​អាមេរិក បញ្ចេញ​នៅ​តែប៉ុន្មាននាទី ប៉ុណ្ណោះ នៅមុន​ម៉ោង​១២​អធ្រាត្រ នៅថ្ងៃ​ចន្ទ។

តាំងពីណា ពីណីមក លោក​ដូណាល់ ត្រាំ ផ្ទាល់ខ្លួន ធ្លាប់​មាន​អរិភាព ប្រឆាំង​រាល់​ការប៉ុនប៉ង​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ទៅលើ​រុស្ស៊ី ប៉ុន្តែ នៅទីបំផុត លោកត្រូវ​តែ​បង្ខំ​ចិត្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​មន្រ្តី​រដ្ឋាភិបាល និង​មហាសេដ្ឋីរុស្ស៊ី ទៅតាម​ការចង់បាន​របស់​សភា​អាមេរិក ដែល​បាន​ចោទ​ទម្លាក់​កំហុស​រុស្ស៊ី នៅក្នុង​សំណុំរឿង​លេបយក​ទឹកដី​គ្រីមេនៅ​អ៊ុយក្រែន​ផង និង​រឿង​លូកដៃ​របស់​រុស្ស៊ី នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅឆ្នាំ ២០១៦​ផង។ នៅឆ្នាំមុន ដោយសារ​តែ​បារម្ភខ្លាច​ថា លោកដូណាល់ ត្រាំ ធូររលុង មិន​ដាក់​ទណ្ឌកម្ម ខ្លាំងៗ​លើ​រុស្ស៊ី សភា​អាមេរិក​បាន​អនុម័ត​ច្បាប់ មួយ ឈ្មោះ​ថា វាយប្រហារ​តបវិញ នឹង​សត្រូវ​របស់​អាមេរិក តាមរយៈ​ការដាក់​ទណ្ឌកម្ម។

នៅ​ខែ​សីហា​ឆ្នាំមុន លោក​ដូណាល់ ត្រាំ បាន​ចុះហត្ថលេខា​ទាំងទើសទាល់ ដាក់​ឲ្យ​អនុវត្ត​ច្បាប់​នេះ ដែល​មាន​ខ្លឹមសារ តម្រូវ​ឲ្យ​រដ្ឋបាល​អាមេរិក ធ្វើ​បញ្ជីឈ្មោះ ក្រុម​មហាសេដ្ឋី​ដែល​ស្និទ្ធ​នឹង​លោកពូទីន ហើយ​និង​ឲ្យ​លម្អិត ពន្យល់​ពី​លទ្ធផល​នៃ​វិធានការ​ដែល​គេ​បាន​ធ្វើ​ទៅលើ​ប្រាក់បំណុល​រុស្ស៊ី។

រុស្ស៊ី​មិនទាន់​ប្រតិកម្ម​ខ្លាំង ព្រោះ​អាមេរិក​មិន​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច

នៅក្រោយ​ការចេញផ្សាយ បញ្ជី​ក្រេមឡាំង អ្នកនាំពាក្យ​របស់​វិមាន​ប្រធានាធិបតី​រុស្ស៊ី បាន​និយាយ​ថា រុស្ស៊ី នឹង​វិភាគ​សិក្សា​លម្អិត​ពី​បញ្ជីឈ្មោះ ដែល​អាមេរិក​បង្កើតឡើង មុន​នឹង​ចាត់វិធានការ​តបណាមួយ។ ម៉ូស្គូ​មិនប្រតិកម្ម​ខ្លាំង ដោយសារ​តែ​បញ្ជីឈ្មោះ​លើកនេះ គឺគ្រាន់​តែ​បញ្ជីរាយឈ្មោះ គឺ​គ្មាន​និយាយ​ពីការដាក់​ទណ្ឌកម្ម​ថ្មីនោះទេ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ដដែល នៅថ្ងៃ​ម្សិលមិញ ធ្លាប់​បាន​ព្រមាន​ថា បញ្ជីឈ្មោះ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ណាមួយ របស់​អាមេរិក គឺ​ជា​ការប៉ុនប៉ង​លូកដៃ​ចូល​របស់​អាមេរិក ទៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​រុស្ស៊ី ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅខែ​មីនា​ខាងមុខ។ សម្រាប់​ម៉ូស្គូ ដោយ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅលើ​មន្រ្តី​រដ្ឋាភិបាល និង​មហាសេដ្ឋី ដែល​ស្និទ្ធិ​នឹង​លោកពូទីន វ៉ាស៊ីនតោន ចង់​ឲ្យ​មហាសេដ្ឋី​រុស្ស៊ី ដកខ្លួន ឃ្លាតឆ្ងាយ​ពីលោក​ពូទីន ​ចង់​ជ្រៀតជ្រែក លូកដៃ កុំ​ឲ្យ​លោកពូទីន ឈ្នះ​ក្នុងការបោះឆ្នោត។

លោកដូណាល់ ត្រាំ​ចេញមុខ​ការពារ​នយោបាយ​ការបរទេស​របស់លោក

ក្រិក ចេញផុត ជាផ្លូវការ ពីវិបត្តិបំណុល

ព្រឹត្តិការណ៍ និង​ស្នាដៃ​នៃ​ការ​កាន់​តំណែង​ប្រមុខ​អង្គការ​ពិភពលោក​រយៈពេល ១០ឆ្នាំ​របស់​លោក​កូហ្វី អាណាន់

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ផ្តល់​វិធានការ​​​ការពារ​ជន​ប៉ាឡេស្ទីន

មន្ទីរបញ្ចកោណ បារម្ភថាយោធាចិនខំប្រឹង​ហ្វឹកហាត់ទ័ព​ដើម្បីវាយប្រហារទីតាំងរបស់អាមេរិក

ហេតុអ្វី​បានជា​ថៃ​ហាម​លែង​ឲ្យ​នាំចូល​សំរាម​អេឡិចត្រូនិកពី​បរទេស?​

តើ​មាន​អ្នក​ឈ្នះ និង​អ្នកចាញ់​ឬ​ទេ​នៅ​ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​តួកគី?

ក្លឹប​អ្នកកាសែត​បរទេសមិនលុបចោល​ការអញ្ជើញ​សកម្មជន​​ហុងកុង តាមការទាមទារ​របស់​ប៉េកាំង

អ៊ែរដូហ្កាន ៖ អាមេរិក​ឃុបឃិត​នយោបាយ​និង​ហិរញ្ញវត្ថុ​​ធ្វើបាប​​​តួកគី

ប្រទេស​៥ បើក​កិច្ច​ប្រជុំកំពូល​កំណត់​ពី​លក្ខន្តិកៈសមុទ្រ ​កាស្ព្យែន ​(Caspienne)

ណាសា​បញ្ជូន​ឧបករណ៍​ទៅ​បំបែក​អាថ៌កំបាំង​របស់​ផ្កាយ​ព្រះអាទិត្យ​

អតីត​ប្រធានធិបតី​ប្រេស៊ីល​កំពុងជាប់​ពន្ធនាគារ ឈរ​ឈ្មោះ​បោះឆ្នោត និងចង់​តស៊ូមតិ​លើ​កញ្ចក់​ទូរទស្សន៍​

ព្រឹទ្ធសភា​អាហ្សង់ទីន​ច្រាន​ចោល​ច្បាប់​រម្លូតកូន

៣០​ឆ្នាំ​ក្រោយ​ការងើបបះបោរ​ប្រឆាំង​របបសឹក តើ៨៨៨៨ មាន​ន័យ​យ៉ាងណា​សម្រាប់​ភូមា?

អ៊ីរ៉ង់៖ ទណ្ឌកម្ម​អាមេរិក​ចូល​ជាធរមាន ខណៈ​អឺរ៉ុប​ព្យាយាម​ការពារ​ក្រុម​ហ៊ុន​ខ្លួន

វ៉េណេស៊ុយអេឡា៖ ភេរវកម្ម​សំដៅ​សម្លាប់​ប្រធានាធិបតី​ម៉ាឌុយរ៉ូ តែ​មិន​បាន​សម្រេច

វេទិកាអាស៊ាន ៖ លោក ប៉ុមប៉េអូ អំពាវនាវ​ឱ្យពិភពលោក​បន្ត​រក្សា​សម្ពាធ​លើ​កូរ៉េ​ខាងជើង

សីតុណ្ហភាព​ផែនដី ​ក្តៅ​កាន់​តែ​ខ្លាំង គំរាម​កសិផល ​និង​ជីវិត​មនុស្ស​សត្វ

ហេតុអ្វី​បាន​ស៊ីមបាវ៉េ​មិនផ្លាស់ប្តូរ ទោះនៅក្រោយ​​សករាជ​របស់​មូហ្កាបេ?

តុលាការ​អាមេរិក​បញ្ជា​ឲ្យ​ផ្អាក​គំរូប្លង់ កាំភ្លើងដែល​​ផលិត​ចេញពី​ម៉ាស៊ីនបោះពុម្ព​3D ​